​មេ​នគរបាល​សេដ្ឋកិច្ច អ៊ុំ មុនី ចាត់តាំង​ឈ្មោះ សាន សាធុការ​ជា​ដៃ ជើង​អោយ​ចុះ​ប្រមូល​លុយ​បទល្មើស​សេដ្ឋកិច្ច យក​ទៅ​ធ្វើ​មានបាន​ផ្ទាល់ខ្លួន គួរ​ត្រូវ​បាន​ស៊ើបអង្កេត​!

រាជធានី​ភ្នំពេញ ៖ ចាប់តាំងពី លោក​ផ្កាយ​៣ ចាន់ វ៉ាន់​ធឿន បាន​ឡើងកាន់​តំណែង​ធ្វើជា ប្រធាន​នាយកដ្ឋាន នគរបាល​ប្រឆាំង បទល្មើស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ពេលណា​មក​មាន​ការ​រឹតបន្តឹង​ការងារ​គ្រប់​ការិយាល័យ​និង​គ្រប់ផ្នែក ។ ហើយ​បញ្ហា​នោះ នាំ​ឲ្យ​នាយ នាយរង​នគរបាល ក្នុង​អង្គភាព តាម​ការិយាល័យ​នីមួយៗ ចំណុះ​ឲ្យ​នាយកដ្ឋាន​នេះ មាន​ការងារ​ធ្វើ រួម​ទាំង​តម្រូវ​ឲ្យ​ចុះហត្ថលេខា មួយថ្ងៃ ២​ដង​ថែមទៀត​ផង​។ ប៉ុន្តែ​នៅ​មាន ចំណុច​ខ្វះខាត​មួយចំនួន​នូវ​អ្វី​ជា​ការរិះគន់ ដោយសារតែ​មាន​នាយ​នគរបាល​ខ្លះ​ជា​ខ្សែ​ហ​របស់​លោក​ប្រធាន​នោះ​គឺ​សុទ្ធតែ​បាន​ទៅ​កាន់​ប៉ុស្តិ​កន្លែង​ខ្លាញ់ ដែល​ជា​ទីតាំង​ក្ដោប​ប្រមូល​ប្រភព​សេដ្ឋកិច្ច​មិន​ចេះ​រីងស្ងួត​។​ហើយក៏​មាន​នូវ​ប៉ុស្ដិ​សម្ខាន់ៗ​មួយចំនួនទៀត​មាន​ការរៀបចំ​ដាក់​តូ​ឫ​ដេញថ្លៃ​ដូច​ប៉ុស្ដិ​រដ្ឋ តាមរបៀប​ពុករលួយ ដេញថ្លៃ បង់លុយ​តណ្ដើម​គ្នា​ចុះ​ប៉ុស្តិ៍​គោលដៅ​ត្រូវប៉ាន់​យ៉ាង​អនាធិបតេយ្យ​បំផុត​។​

​បញ្ហា​នេះ​គឺជា​ភាពអនាធិបតេយ្យ​មួយ​ដែល​ផ្ទៃក្នុង​មន្ដ្រី​លើកឡើង​ថា​មិនគួរ​ឡើយ​នាយ​ឧត្តមសេនីយ៏​អគ្គស្នងកា​រ​នគរបាល​ជាតិ និង ក្រសួង​មហាផ្ទៃ​មើលរំលង​ទង្វើរ​អសកម្ម​មិន​ប្រក្រតី របស់​លោក​ផ្កាយ​បី មេ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ចាន់ វ៉ាន់​ធឿន នោះទេ​។​

​បើ​តាម​ផ្ទៃក្នុង​ប្រភព​បាន​លួចខ្សឹប​ទៀតថា​៖​ថ្មីៗ​នេះ​លោក អ៊ុំ មុនី ក្នុងនាម​ជា​អនុប្រធាន នាយកដ្ឋាន​នគរបាល ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បន្ទាប់ពី​មាន​រឿងអាស្រូវ​មាន​ភាព​អសកម្ម​គ្មាន​ការងារ​ធ្វើ​ជិត​១០​ឆ្នាំ​នោះ​បែរជា​ត្រូវបាន​តែងតាំង ឲ្យ​ជំនួស​ការងារ លោក ឡុង ស្រេង អនុប្រធាននាយកដ្ឋាន ន​​គរ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្នុង​ការគ្រប់គ្រង​បង្ការ បង្ក្រាប បទល្មើស​សេដ្ឋកិច្ច​មហាផ្ទៃ ក៏​ដូចជា​ទប់ស្កាត់​ការហូរចូល​នូវ​ចំណីអាហារ​មាន​ជាតិពុល​ក្នុង​រាជធានី​ភ្នំពេញ​យ៉ាង​ក្រអឺតក្រទម​ឡើង​វិញ​ភ្លាម​។​

​ប្រភព​បង្ហើប​ទៀតថា​៖ ប្រការ​ដែល​ត្រូវបាន​តែងតាំង​ចំៗ​កន្លែង​ខ្លាញ់ៗ​នេះ​ក៏​ដោយសារ​តែ លោក អ៊ុំ មុនី ជា​មនុស្ស ស្និទ្ធ​របស់​លោក​ប្រធាន​នាយកដ្ឋាន​ថ្មី ចាន់ វ៉ាន់​ធឿន ជា​អ្នក​លើក​ស្ទួយ​ឲ្យ​កាន់​តួនាទី មានអំណាច ប្រមូល​សេដ្ឋកិច្ច ដ៏​ធំ​ជាងគេ នោះ​បើ​គេ​ប្រៀបធៀប ទៅនឹង ប៉ុស្ដិ​នាយ​នគរបាល សេដ្ឋកិច្ច​នានា ដែល​ចុះ​ទៅ​តាម​បណ្តា​ខេត្ត​ក្រុង ឬ ផ្លូវ​ជាតិ​មួយចំនួន​តាម​ប៉ុស្ដិ​ក្របខ័ណ្ឌ​នគរបាល​សេដ្ឋកិច្ច​មួយចំនួន​នូវ​ទូទាំង​ប្រទេស ។​

​តាម​ផ្ទៃក្នុង​មន្ត្រី​ក្នុង​នាយកដ្ឋាន បាន​លើកឡើង​ទៀត​ថា​៖ លោក អ៊ុំ មុនី គឺជា​មនុស្ស​អសមត្ថភាព​ហើយ​គឺ​គ្មាន​ជំនាញ​ទប់ស្កាត់​នឹង​បង្ក្រាប​បទល្មើស​ទាល់តែសោះ​មិន​មាន​លក្ខណៈសម្បត្តិ​គ្រប់​គ្រាន់ ក្នុង​ការដឹកនាំ​នាយ នាយរង​នគរបាល ស៊ើបអង្កេត​នឹង​តាមដាន បង្កា​បង្ក្រាប បទល្មើស​សេដ្ឋកិច្ច និង​ចំណីអាហារ​មាន​ជាតិពុល​នោះទេ​។​ប៉ុន្ដែ​បែរជា​ត្រូវបាន​លោក ចាន់ វ៉ាន់​ធឿន ល់ក​ស្ទួយ​ទៅ​វិញ​បណ្ដាល​អោយ​កើតមាន ពាក្យ​ជាច្រើន​រិះគន់​។

​ជុំវិញ​ការរិះគន់​នោះ ដូចជា​ខ្លួនឯង​អសមត្ថភាព​ហើយ​គួយរ​ណាស់ អ៊ុំ មុនី ខ្លួនឯង​ជួយ​ខ្លួនឯង​សិន​ទៅ​បែរជា​បង្កើត​បក្ខពួកនិយម​ពេញ​ក្នុង​អង្គភាព​ដែល​ផ្ទៃក្នុង​គេ​ទម្លាយ​ថា​៖​គឺ​បុគ្គល  អ៊ុំ មុនី បាន​ឃុបឃិត​យក​លោក​សាន​សាធុ​ការ ដែល​ជា​ជន​ល្បី​ឈ្មោះ​ប្រព្រឹត្ត​អំ​ពោះ​ពុករលួយ​ខាង​គាប​ជម្រឹត​ប្រជាពលរដ្ឋ​នោះ ទៅ​ធ្វើ​ជា​ដៃស្តាំ​របស់ខ្លួន ព្រោះ​តែ​ជន​នេះ​មាន​ជំនាញ​ខាង​ប្រមូល​លុយ​ខ្មៅ ពី​ឈ្មួញ​រកស៊ី បទល្មើស​សេដ្ឋកិច្ច​សម្រាប់​ប្រមូល​លុយ​សេដ្ឋកិច្ច ពី​ក្រុម​ឈ្មួញ​ប្រចាំ​ទីក្រុង​ភ្នំពេញ​។​

​ផ្ទុយទៅវិញ បុគ្គល អ៊ុំ មុនី រូប​នេះ​ពុំ​បាន​គោរព​តួនាទី​ងោ​យមាន​ប្រសិទ្ធភាព​នោះ​ទេ​បែរជា​រវល់​ឃុបឃិត​រៀបចំ​រចនាសម្ព័ន្ធ​ចាំ​ជម្រឹត​យក​លុយ​ពី​ក្រុម​ឈ្មួញ​ប្រជាពលរដ្ឋ​ដឹក​បន្លែបង្ការ​បន្តិចបន្តួច នឹង​ករណី​ឃុបឃិត​អោយ​បុគ្គល សាន សាធុ​ការ ជា​ដៃ​ស្ដាប់​ដឹកនាំ​ជម្រិញ​ធ្វើ​ស្ថិតិ ពី​ចំនួន​ទីតាំង ឃ្លាំង​ស្តុក​ទំនិញ នឹង សម្បុក​បទល្មើស​ស្តុក​ទំនិញ​នាំចេញ ចូល រាជធានី​ភ្នំពេញ ទាំងអស់​ដើម្បី​ប្រមូល​ក្តោប​យក​ប្រភព​ចំណូល​លុយខ្មៅ​រាជធានី​ភ្នំពេញ​ទាំងអស់​ទៅអោយ​ខ្លួន​តាមដាន​ចាស់​របស់​នាយ​នគរបាល​សេដ្ឋកិច្ច ឡុង ស្រេង​។​

​ដោយឡែក ជុំវិញ​ការ​ក្ដោប​ចំណូល​យ៉ាង​មូល​ក្នុង​ដៃ​នេះ សម្រាប់​លោក​អ៊ុំ​មុនី​ដែលថា ត្រូវ​បង់​ឡើង​ទៅ​អោយ​លោក​នាយ​ផ្កាយ​បី ចាន់ វ៉ាន់​ធឿន មួយខែៗ​ប៉ុន្មាន​លាន​ប៉ុន្មាន​សែន​ដុល្លា​នោះ​ទេ គឺ​ប្រភព​មិនទាន់​បង្ហើប​ជា​ផ្លូវការ​ទេ​។​ប៉ុន្ដែ​ផ្ទៃក្នុង​គ្រាន់តែ​បង្ហើប​បញ្ជាក់ថា​៖​បើ​ប្រអប់​សេដ្ឋកិច្ច​ក្រុង​មាន​ប៉ុណ្ណា​សេដ្ឋកិច្ច​មហាផ្ទៃ​ប្រាកដជា​មាន​ប៉ុន្នឹង​ដែរ ឫ​អាច​មាន​កញ្ចប់​ធំ​ខ្មៅ​លើស​ក្រុង​ទៅទៀត ព្រោះថា ៖ នូវមាន​ក្រុមហ៊ុន​រកស៊ី​របៀប​បង់​ពន្ធ​ពាល​មិន​គ្រប់​ជាច្រើន​ទៀត ដែល​ជា​ប្រភព​ខ្មៅ​មិនចេះ​រីងស្ងួត​ក្នុង​រាជធានី​ភ្នំពេញ​ដែល​សេដ្ឋកិច្ច​ភ្នំពេញ​មិន​ហ៊ាន​ទៅ​ក្បែរ​ផងដែរ​ព្រោះ​ជា​ទំនិញ​របស់​មេៗ​ឫ​ហៅថា​៖ ជា​ចំណូល​ឆ្នាំងបាយ​របស់​មេ ។​

​ពាក់ព័ន្ធ​នឹង​ភាព​អសកម្ម​ការងារ​របស់​បុគ្គល អ៊ុំ មុនី នោះ​គឺ​សង្ឃឹម​ទៅលើ លោក សាន សាធុ​ការ ដែល​ជា​ដៃស្តាំ ធ្លាប់​មាន​ជំនាញ និង​ប្រវត្តិ​កាប់​ដាវ​ប្រមូលប្រាក់​ខ្មៅ ពី​ការដឹកជញ្ជូន​ទំនិញ របស់​ឈ្មួញ​ខុសច្បាប់ ឆ្លងកាត់​ផ្លូវ​ជាតិ​លេខ​១-២-៣ និង​ផ្លូវជាតិ​លេខ​២១០-១១០ បង្ក​បញ្ហា​ជាមួយ​ឈ្មួញ​សឹង​រាប់​ភ្លេច​ទៅហើយ ។ ហើយ​មក​ដល់​កាន់តំណែង​ប្រមូល​សេដ្ឋកិច្ច​ក្ដោប​បទល្មើស​សេដ្ឋកិច្ច​ប្រចាំ​រាជធានី​ភ្នំពេញ​ទៀត​គឺ​បានដៃ​បុគ្គល សាន សាធុកា​រហើយ​។​

​ជាងនេះទៅទៀត ក្រុម​មន្ត្រី​ផ្ទៃក្នុង​ក៏បាន​លើកឡើង​ថា​៖ គួរតែ​មហាផ្ទៃ​ពិចារណា​លប់បំបាត់​អំពី​ចុះ​បេសកកម្ម​ត្រូវតែ​បង់​លុយ​ជា​ប្រាក់​កំណល់​ថ្លៃ​បេសកកម្ម មួយ ខែ បី ខែ ប្រាំមួយ​ខែ ៥០០០$ ១០០០០$ នោះ​ចេញ​ទៅ​វា​មិន​ល្អ​មុខមាត់​នគរបាល​ថ្នាកលើ និង​ថ្នាក់​ជាតិ​នោះទេ ។ ហើយ​ករណី​នោះ វា​ក៏​គ្មាន​គំនាប​ណាមួយ​សម្រាប់​គាប​ទៅលើ​មន្ដ្រី​ដែល​ចុះ​បេសកកម្ម​តាម​ខេត្ត​ក្រុង​ប្រចាំការ​នោះដែរ ។ ហើយ​រឿង​តែ​ម្យ៉ាង​ដែល​ទទួលបាន​គឺ​កិត្ដិយស នឹង​សេចក្ដី​ថ្លៃថ្នូរ​និង​តម្លាភាព​មុខមាត់​របស់​នគរបាល​ជាតិ​ក្នុង​ការទប់ស្កាត់​បទល្មើស​សេដ្ឋកិច្ច ។ ហើយ​បុគ្គល​ដែល​មិន​អនុវត្ត​ន៏​តាម​ច្បាប់​វិន័យ​ដែល​ដាក់ចុះ​គួរតែមាន​វិធានការ​លុបបំបាត់​ព្រមាន​ការងារ​ចោល​ទៅ​ជា​ការ​ស្រេច​មិនមែន​បែ​ទៅ​ជាឧិ​ប​ក្រ​សោប​គាំពារ​បគ្គ​ល​ពុករលួយ​ដូច​ការដឹកនាំ​រប​ស់បុ​គ្គល អ៊ុំ មុនី នោះទេ​។​ហើយ​ដែល​ក្រុមមន្ដ្រី​សំណូមពរ​សំណូមពរ​ទៀត​អោយ​អគ្គស្នងការ​នគរបាល​ជាតិ​និង​ក្រសួង​មហាផ្ទៃ​មិន​គួរ​អោយ​កើតមាន​នូវ​បេសកកម្ម​ដាក់​លុយ​ជា​សំណូក​នូវ​ការ​វាយ​ប្រថ័ប​ត្រា​នោះទេ​។​

​ទាក់ទិន​នឹង​ព័ត៌មាន​ដ៏​រសើប​នេះ​ការរិយាល័យ​យើង​ពុំ​អាច​សុំការ​ទំនាក់ទំនង​ពី លោក អ៊ុំ មុនី និង​បុគ្គល​ពាក់ព័ន្ធ​បាន​ឡើយ​ក្នុង​ថ្ងៃនេះ​៕
​ដោយ ស​ថ្លា​

 

ns_cv_skb