​លោក ងួន សុ​វណ្ណា មេ​នគរបាល​វិរះ ការពារ​ព្រំដែន​លេខ គោក​លេខ​៦២៣ សង្ស័យ​ជា​អ្នក​ឃុបឃិត បើកភ្លើង​ខៀរ ឲ្យ​ឈ្មួញ​ដឹក​ឈើ​ខុសច្បាប់ ទៅ​ស្រុក​យួន​ទាំង យប់​ទាំង​ថ្ងៃ

ខេត្ត​រតនគីរី ៖ តាម​សេចក្តីរាយការណ៍​ពី​មន្ត្រី​នគរបាល​និង មន្ត្រី​យោធា​ក្នុង​ស្រុក​អូរយ៉ាដាវ​បានឲ្យដឹងថា​៖​ច្រក​ភ្នំ​ក្រហម ដែល​គ្រប់គ្រង​ដោយ​លោក យ៉ា​ត គឺជា​ច្រក​ដែល​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​យ៉ាង​អនាធិបតេយ្យ ។ ហើយ​ទើបតែ​ត្រូវ​កម្លាំង​អាវុធហត្ថ​ផ្ទៃ​ប្រទេស​បាន​បង្ក្រាប​យក​ស្នាដៃ​កាលពី​ថ្ងៃ​ទី​០៥​ខែ​ឧសភា​ឆ្នាំ​២០១៧​។  ការដែល​លោក យ៉ា​ត មេ​ប៉ុស្តិ៍​ច្រករបៀង ភ្នំ​ក្រហម ហ៊ាន បើកផ្លូវ​ឲ្យ ឈ្មួញ​ដឹក​ជញ្ជូន ឈើ​ចេញ​ទៅ​ស្រុក​យួន យ៉ាង​ពេញ បន្ទុក​នាពេល កន្លងមក​គឺ​មាន ការឃុបឃិត​បើក ដៃ​ពី សំណាក់ លោក ងួន សុ​វណ្ណា មេ​នគរបាល​វរ​ការពារ​ព្រំដែន​គោក​លេខ​៦២៣ និង​ពី​សំណាក់ មេបញ្ជាការ យោធា​វរ​ការពារ ព្រំដែន គោក​លេខ​១០២​ផងដែរ ដោយ​មាន​ការបែងចែក​ផលប្រយោជន៍​ជា​ប្រព័ន្ធ​។ មាន​ការសង្ស័យ​ថា​លោក ងួន គឿន ស្នងការ​នគរ បាល​ខេត្ត​រតនគិរី ក៏​អាច​ជាប់​ពាក់ព័ន្ធ​ទទួល​ផលប្រយោជន៍​ពី​លោក ងួន សុ​វណ្ណា ផង​ដែរ​ទើប​ប ណ្តោ​យ ឲ្យ លោក  ងួន សុ​វណ្ណា និង មន្ត្រី​ក្រោម​ឱវាទ​ធ្វើ​អ្វី​តាម​អំពើ​ចិត្ត​មកទល់ពេលនេះ​។​

​បើ​តាម​ប្រភព​ព័ត៌មាន​បាន​អោយដឹង​ទៀតថា ៖ លោក ងួន សុ​វណ្ណា ដែល​ជា​មេ​នគរបាល​វរ​សេនា​ធំ​ការពារ​ព្រំដែន​គោក​លេខ​៦២៣ ឈរជើង​តាម​តំបន់​ព្រំដែន​ក្នុង​ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ត្រូវបាន​ប្រជាពលរដ្ឋ និង សមត្ថកិច្ច​តូចតាច លើកឡើងថា​៖ គឺជា​មេក្លោង​ធំ​អ្នក​ឃុបឃិត​ឲ្យ ឈ្មួញ​ដឹក ជញ្ជូន​ឈើ ចេញ ទៅ ស្រុក យួន យ៉ាង​ពេញបន្ទុក​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ផ្ទាល់ខ្លួន ឯ​ជាតិ​វិញ​រលាយ ។

​ប្រភព​បានឲ្យដឹង​ទៀតថា ឈ្មួញ​ដែល​អាច​ដឹក​ឈើ​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រករបៀង​ភ្នំ​ក្រហម សុទ្ធតែ​មាន ទំនាក់ទំនង ជា មួយ លោក ងួន សុ​វណ្ណា មេ​នគរបាល​វរ​ការពារ​ព្រំដែន​គោក​លេខ​៦២៣ ក៏​ដូច​ជា​មេ​បញ្ជា ការ​យោធា​វរ​ការពារ ព្រំដែន​គោក លេខ​១០២ ទើប​បទល្មើស​អាច​ប្រព្រឹត្តទៅ​ដោយ​រលូន​។ ជាងនេះទៅទៀត​ប្រហែល​ជា​សមត្ថកិច្ច​អាវុធហត្ថ​ស្រុក​អូរយ៉ាដាវ មិន​ទទួលបាន ផលប្រយោជន៍​ពី​បទល្មើស​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​តាម​ច្រករបៀង​ភ្នំ​ក្រហម ទើប​ធ្វើ​ការបង្ក្រាប បទ ល្មើស​យក​ស្នា ដៃ​បង្ហាញ​ថ្នាក់លើ​តែម្តង​។​

​មិនតែប៉ុណ្ណោះ ប្រភព​ពី​សមត្ថកិច្ច​តូចតាច​ក្នុង​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី បានឲ្យដឹង​ទៀតថា​៖ កាលពី​ថ្ងៃ​ទី​០៥ ខែ​ឧសភា ឆ្នាំ​២០១៧ កន្លងទៅ កម្លាំង​អាវុធ ហត្ថ​ស្រុក អូរយ៉ាដាវ និង​អាវុធហត្ថ​ខេត្ត​បាន បង្ក្រាប រថយន្ត​ឡង់ គ្រីស័រ​កែច្នៃ​ចំនួន ៥​គ្រឿង​ដែល​ដឹក ជញ្ជូន​ឈើ សុ​ក្រំ​ពេញៗ បម្រុង​ឆ្លងដែន​ចូល​ទឹកដី​យួន ។ ហើយ​បើ​តាម​ការបង្ក្រាប​នោះ​ធ្វើឡើង​នៅ​ចំណុច​ភ្នំ​ក្រហម​ក្នុងភូមិ​ប៉ក់​តូច ឃុំ​ប៉ក់​ញ៉ៃ ស្រុក អូរយ៉ាដាវ ក្នុង​ចម្ការ​កៅស៊ូ​ក្រុមហ៊ុន​៧៤ នៅក្បែរ​ព្រំដែន​ក្នុងពេល​ដែល​រថយន្ត​ទាំងនោះ ដឹក​ឈើ​ចេញ ទៅ​ស្រុក​យួន តាម​ច្រករបៀង ភ្នំ​ក្រហម ដែល​មាន​ប៉ុស្តិ៍​សង្កេតការណ៍​លេខ​៦០១ ចំណុះឲ្យ​វរ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៦២៣ និង ប៉ុស្តិ៍​យោធា​ចំណុះ​វរ​ការពារ​ព្រំដែន​គោក​លេខ ១០២ ជា​មេក្លោង​កាង​ការពារ​នោះ​។

​ជាងនេះទៅទៀត​អ្វីដែល​ធ្វើឲ្យ ប្រជាពលរដ្ឋ​រិះគន់ គឺ​សមត្ថកិច្ច​អាវុធហត្ថ បង្ក្រាបបាន តែ​រថយន្ត​និង​ឈើ​ដែល​ជា​វត្ថុតាង ចំណែក​ក្រុម​ជនល្មើស​អាច​គេចខ្លួន​អស់​ដោយ​សុវត្ថិភាពរ​ហួត ដែល​គេ​គិតថា​«​ជា​ល្បែង​គោះ​ទឹក​កៀង​ត្រី​បញ្ចូល​ស៊ង » ។ ហើយ​ដែល​បញ្ហា​ចុងក្រោយ​នេះ​រឿង​បោះ​មេ​ទាំងស្រុង​បាន​បែកធ្លាយ​ធ្លាក់​ទៅលើ ឈ្មោះ​អូន ធំ ជា​មេ​វរ​សេនា​ធំ​ការពារ​ព្រំដែន​គោក​លេខ​៦២៣ ស្នងការរង​ខេត្ត​រតនគិរី​១​រូប​និង​ប្រធាន​នាយកដ្ឋាន​កា​ពារ​ព្រំដែន​គោក​១​រូប  ជា​អ្នកប្រម៉ូ​លបោះ​មេ​ទាំងស្រុង​ទៅ​អោយ​លើ លោក ហ៊ូ សុ​គុណ ដែល​ជា​មេ​នឹង​ជា​ប្រធាន​នាយកដ្ឋាន ៕
​ដោយ ស​ថ្លា​

 

wood_ratanakkiri4