នៅពេលដែល​លោក​រដ្ឋមន្ត្រី​បរិស្ថាន​៖ ព្រមាន​ចាប់ខ្លួ​នឧញ៉ា​គង់​ក្រឹង នោះ ! ទំនង​គ្មាន​ព្រឺ​…​ពេល​នេះ​មេ​ឈ្មួញ គង់ ក្រឹ​ង កំពង់តែ​លើក​ឈើ បំរុង​ដឹក​ចេញ​ក្នុង​តំបន់​ស្រែ​កិន ជាង​១០​ឡាន ! និង​លើក​ឡើង​ដឹក​ចេញ​ជាប្រចាំ ជាង​១០​ឡាន​តាម​ច្រក ភូមិ​ជ្រៃ ឃុំ​ត្រពាំង​ស្រែ ស្រុក​ស្នួល តាម ច្រករបៀង​ព្រំដែន D2 D3 !

រាជធានី​ភ្នំពេញ ៖ ថ្មីៗ​បើ​យោង​តាម​គេហទំព័រ​ក្នុងស្រុក​មួយ បាន​ចេញផ្សាយ​ដកស្រង់​សំដី​លោក​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​កាលពី​ថ្ងៃ​១៣​ខែ​ឧសភា​កន្លងមកនេះ​ថា ៖​ប្រសិនបើ​គេ​រកឃើញ​ថា​មេ​ឈ្មួញ​បទល្មើស​ព្រៃឈើ គង់ ក្រឹ​ង ពិតជា​មាន​ការដឹកជញ្ជូន​ព្រៃឈើ​ពិតប្រាកដ​មែន « យើង​និង​ដាក់​កម្លាំង​ប៉េអឹម​ចាប់​តែ​ម្ដង » ។ ជាក់ស្ដែង​ការព្រមាន​នេះ​បន្ទាប់​ពី​កេរ្ដីឈ្មោះ​របស់​បុគ្គល​នេះ​( គឺ គង់ ក្រឹ​ង ) គឺ​បុគ្គល​រូបនេះ​បាន​យក​អំណាច​ជា​នាយរង​ស៊ុប​ស្រុក​ស្នួល​ទៅ​កាង​បទល្មើស​ព្រៃឈើ ហើយ​នឹង​ជាប់​ឈ្មោះ​យ៉ាង​ល្បីល្បាញ​ខាង​រកស៊ី​បទល្មើស​ព្រៃឈើ​ប្រព្រឹត្ត​អំពើពុករលួយ​បិទមាត់​មន្ត្រី​អាជ្ញាធរ​ស្រុក​ស្នួល រហូត​ដល់​អភិបាលខេត្ត​ក្រចេះ ហើយ​អំណាច​នៃ​ការរកស៊ី​បទល្មើស​ព្រៃឈើ​ប្រើ​ឈ្មោះ​ខ្នងបង្អែក​ឧបនាយក​រដ្ឋមន្ត្រី​ជា​ខែល​កាង​អំណាច​នេះ បាន​ធ្វើអោយ​អាជ្ញាធរ​ស្រុក​ស្នួល គន់ គឹម​នី ជួយ​កល់​ក​គាត់ ជម្រុញ​អោយ​គ​ណះ​អភិបាល​ខេត្ត​ក្រចេះ ស ចំ​រុង បន្ថែម​គាំទ្រ​គាត់ រហូត​បាន​ឡើង​ងារ​ជា​ឧកញ៉ា បង្កើន​អំណាច​ក្នុង​ការ​យក​ទៅ​កាង​ការរកស៊ី​បទល្មើស​ព្រៃឈើ​ខុស​ច្បាប់​។

​សូមបញ្ជាក់​ថា ៖ ពិត​ដូច​ជា​ការ​ល្បីល្បាញ​មែន បន្ទាប់ពី​បាន​ងារ​ជា​ឧកញ៉ា​យកទៅ​កាង​ការរកស៊ី​បទល្មើស​ព្រៃឈើ​យ៉ាង​មាន​អ​ណា​ច​ក្នុង​ទឹកដី​ស្រុក​ស្នួល ក្រោម​ការបើក​ភ្លើង​ខៀវ ពី​អភិបាលស្រុក​ស្នួល  គន់ គឹម​នី និង គ​ណះ​អភិបាល​ខេត្ត​ក្រចេះ ស ចំ​រុង ក៏​ជួយ​គាំពារ​គាត់​ដែរនោះ ទើប​ធ្វើអោយ​មេ​ឈ្មួញ គង់ ក្រឹ​ង  បាន​ក្លាយខ្លួន​ជា​ឧត្តមមន្ត្រី ត្រូវបាន​បំពាក់​ស័ក្ដិ​ជា​ឧត្តមសេនីយ៏ត្រីយ៏ ផ្កាយ ១ យ៉ាង​អស្ចារ្យ​មហាលោតផ្លោះ ដោយសារ​តែ​វីរភាព​គាត់​តស៊ូ​ខ្លាំង​ក្រៃ​ខាង​រកស៊ី​កាប់បំផ្លាញ​ព្រៃឈើ ប្រឆាំង​និង​ច្បាប់​ការពារ​ព្រៃឈើ​របស់​លោក ហ៊ុន សែន យ៉ាង​ចេញ​មុខ​បំផុត ។​

​ដោយឡែក​ទៅវិញ ជុំវិញ​ការព្រមាន​ត្រៀម​ប្រើ​កណ្ដាប់ដៃ​ដែក​បែប​នេះ​ពី​សំណាក់ លោក សាយ សំ​អាល់ ជា​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​នោះ បន្ទាប់​ពី​មាន​ការលើកឡើង​ថា​៖  មន្ត្រី​យោធា​ជាន់ខ្ពស់​ម្នាក់ ដែល​មាន​ងារ​ជា​ឧកញ៉ា ឈ្មោះ គង់ ក្រឹ​ង ជា​ឈ្មួញ​ដ៏​ធំ បាន​រកស៊ី​ឈើ​ខុសច្បាប់ ពោល​គឺ ទិញ​ឈើ ដែល​គេ​កាប់បំផ្លាញ ពី​ខេត្ត​មណ្ឌលគិរី ស្ទឹងត្រែង និង ក្រចេះ យកទៅលក់​នៅ​ប្រទេស​យួន តាម​ច្រករបៀង D2 D3 ស្ថិតក្នុង​ភូមិ​ត្រពាំង​ស្រែ ឃុំ​២​ធ្នូ ស្រុក​ស្នូល ខេត្ត​ក្រចេះ ដោយ​យក​មក​ស្តុក ទុក​បណ្ដោះអាសន្ន នៅ​តំបន់ ស្រែ​កិន ចំណុច​ក្រោលគោ ខាងក្រោយ​បន្ទាយ​ទាហាន​វរៈ ២០ ជា​ប្រចាំ​ទៀត​ផង ។​

​មិនតែប៉ុណ្ណោះ​លោក សាយ សំ​អាល់ បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ៖ ការកាប់បំផ្លាញ ទន្ទ្រាន​ព្រៃឈើ ជា​បញ្ហា​១ ហើយ​ប្រសិនបើ​មាន​ពាក់ព័ន្ធ​កាប់​បំផ្លាញ​ដល់​ព្រៃ​ព្ររាជក្រិត្យ ឧទ្យាន​ជាតិ​ឬ តំបន់​ព្រៃ​ហាមឃាត់​កន្លែង​សំខាន់​មួយចំនួន​ទៀត​ពិតប្រាកដ​មែន ក្រសួង​បរិស្ថាន​នឹង​ចាត់វិធានការ និយាយឲ្យចំ គឺ​ចាប់​ខ្លួន​តែម្ដង​។​
​បើ​យោង​តាម​សេចក្តីរាយការណ៍​បាន​លើកឡើង​ទៀត​ថា ៖​លោក គង់ ក្រឹ​ង គឺជា​មនុស្ស​ដ៏​មាន​ឥទ្ធិពល​បំផុត​នៅ​ភាគ​ឦសាន​ហើយក៏​មាន​ខ្នងបង្អែក​ជា​ធំ​ផង​ដែរ​ជា​ឧបនាយក​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ។​ហើយក៏​ជា​ឈ្មួញ​ដ៏​ធំជាងគេ​ប្រចាំ​ស្រុក​ស្នួល​ផង ដែល​ជា​មេ​ឈ្មួញ​ដុះ​ស្លែ​យូរ​ជាង​គេ​ខាង​រកស៊ី​បទល្មើស​ព្រៃឈើ​ប្រចាំ​ស្រុក​ស្នួល ដូចជា​ស្រដៀង​គ្នា​និង​មេ​ឈ្មួញ​ឧកញ៉ា ឌី ឌុ​ក ឈ្មួញ​ឧកញ៉ា សឹង្ហ សំអុល ឈ្មួញ​ឧកញ៉ា វ័​ន្ដ ប៊ុន​ថៃ ឈ្មួញ​ឧកញ៉ា ឆាយ ជ្រាយ ឈ្មួញ​ឧកញ៉ា​ដទៃៗ​ទៀត​។​ល​។ ដោយ​ក្នុង​មួយថ្ងៃៗ គឺ​មេ​ឈ្មួញ គង់ ក្រឹ​ង លេចធ្លោ​លើសគេ​មាន​ម៉ូយ​កូនជឹង​ខាង​រុក​ព្រៃ​កាប់បំផ្លាញ​បទល្មើស​ព្រៃឈើ​ច្រើន​ក្នុង​តំបន់​ព្រៃឈើ​ហាមឃាត់​បាន​ប្រ​ម៉ូ​ល​ទិញ និង ដឹកយក​ទៅ​លក់​ចាប់ពី​២០ ទៅ​
៣០​ឡាន​ទៅ​ជាង​៥០​ឡាន ធំៗ ហើយ​ធ្វើ​ចរាចរ​ដឹក​ចេញ​ទាំងយប់​ទាំង​ថ្ងៃ តាម​រយៈ​រថយន្ត​ចំណុះ​៥​តោន រថយន្ត​ប៉ែន ឬ​រថយន្ត​កុងតឺន័រ ក្រៅពីនោះ​ក៏​មាន​ការដឹកជញ្ជូន​តា​ម​ម៉ូតូ​ផងដែរ​ក្រោមរូបភាព​បទល្មើស​ព្រៃឈើ​ក​(​ណ្ដៀ​រពូន​) ជ្រក​ក្រោម​រូបភាព​បំភ័ន​ភ្នែក ដែល​មេ​ឈ្មួញ​រូបនេះ​បាន​បញ្ជា​អោយ​កូនជឹង​ទិញ យ៉ាងហោច​ណាស់​ក្នុង​មួយថ្ងៃៗ​រាប់សឹប​រយ​ម៉ែត្រគីប ។​

​ជាងនេះទៅទៀត​ក្រៅពី​រកស៊ី​បទល្មើស​ព្រៃឈើ​ទៅ លោក​មេ​ឈ្មួញ គង់ ក្រឹ​ង ក៏​មាន​ជំនាញ​ពិសេស មួយទៀត​ផង​ដែរ​ខាង​ប្រមូល​ទិញ​សត្វព្រៃ​ហើយ​ដោយសារតែ​មាន​ងារ​ជា​ឧកញ៉ា និង ងារ​អំណាច​ជា​ផ្កាយ​១​ផង​នោះ​ទើប​រាល់​ការងារ​បញ្ជា​ទិញ​បទល្មើស​ទាំងពីរ​មុខ​នេះ​ត្រូវបាន​រីកចំរើន​បទល្មើស​ទាំង​គ្រប់​ផ្នែក​ដោយ​មាន​ការ​គាំទ្រ​បិទបាំង​ព័ត៌មាន​បទ​ល្មើស​ព្ឬៃឈើ​យ៉ាង​ដុះ​ស្លែ​នោះ​ពី​សំណាក់​អភិបាល​ស្រុក​ស្នួល និង គ​ណះ​អភិបាលខត្ត​ក្រចេះ​ផង​ដែរ​។​

​ផ្ទុយទៅវិញ កាលពី​ពេល​ថ្មីៗ​គេ​បាន​ឃើញ​កម្លាំង​រាជ​អាវុធហត្ថ​ផ្ទៃ​ប្រទេស​ដែល​មាន​តំណាង​នាយ​ឧត្តមសេនីយ៍ សៅ សុខា បាន​ដឹកនាំ​កម្លាំង​ចុះ​ប្រតិបត្តិ​ការស្រាវជ្រាវ នឹង ចាត់វិធានការ​ទៅលើ​ឈ្មួញ គង់ ក្រឹ​ង ជា​មន្ត្រី​យោធា ផង​ដែរ​ក៏​ប៉ុន្ដែ​ប្រហែលជា​ត្រូវ​ស្រោមសំបុត្រ​សំណូក​របស់​មេ​ឈ្មួញ គង់ ក្រឹ​ង រាប់សឹប​ម៉ឺន​ដុល្លារ​ជា​ប្រចាំ​ខែ​ក៏​មិន​ដឹង​បាន​ជា​មកទល់ពេលនេះ​វិធានការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ក្ដៅ​ទៅលើ​មេ​ឈ្មួញ​បែរជា​ទ្រឹង​មិនមាន​ច​ណាត់​ការ​នោះ ។
​តាម​ព័ត៌មាន​ចុង​ក្រោយ​ថ្ងៃ​នេះ​ដែរ សូម​ជូនទៅ​លោក​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​មេត្ត​ជ្រាប​ថា​៖​ប្រសិន​ជា​មាន​ឆន្ទះ​ពិតប្រាកដ​មិន​ពិបាក​ទេ​អោយតែ​លោក​មាន​វិធានការ​ចេញ​បញ្ជា​អោយ​មន្ត្រី​ចុះទៅ​ពិនិត្យ​ស្រែ​កិន ស្រុក​ស្នួល​នោះ​នឹង​ដឹងថា​៖ មេ​ឈ្មួញ​បទល្មើស​ព្រៃឈើ គង់ ក្រឹ​ង ក្លែងក្លាយ ឫ ពិតប្រាកដ​នោះ​ប្រាកដ​ជា​ដឹង ៕

 

kroeng5