​កម្ពុជា​ត្រូវ​គេ​ចាត់ទុក​ជា​រដ្ឋ​ប្រើ​កម្លាំង​បង្ក្រាប​លើ​សង្គម​ស៊ីវិល និង​ក្រុមប្រឆាំង

រាជធានី​ភ្នំពេញៈ មកទល់​ពេល​នេះ​ប្រទេស​កម្ពុជា​ត្រូវបាន​ដាក់ឈ្មោះ​ក្នុងចំណោម​រដ្ឋ​ដែល​ត្រូវបាន​ចោទ​ថា​ប្រើ​កម្លាំង​សន្តិសុខ​ជាតិ​បង្ក្រាប​ទៅលើ​ក្រុម​សិទ្ធិ​មនុស្ស និង​សង្គម​ស៊ីវិល​មិន​ធម្មតា ។​ ការ​ថ្លែង​ច្រោទប្រកាន់​ត្រូវបាន​គេ​ឃើញ​តាម​របាយការណ៍​មួយ​ចេញ​កាលពី​ខែ​សប្តាហ៍​កន្លងមកនេះ​ដោយ​អ្នករាយការណ៍​ពិសេស​ស្តីពី​សិទ្ធិមនុស្ស និង ប្រឆាំង​ភេរវកម្ម​របស់​អង្គការសហប្រជាជាតិ ។​

​ថ្លែង​នៅ​ទីក្រុង​ញូវយ៉ក​កាលពី​ថ្ងៃ​ចន្ទ​កន្លងទៅ​អ្នករាយការណ៍​ជនជាតិ​អង់គ្លេស​លោក Ben Emmerson QC បាន​ព្រមាន​ថា​ប្រទេស​នេះ​កំពុងតែ​ប្រើប្រាស់​សន្តិសុខ​ជាតិ​កាន់តែ​ខ្លាំង​ឡើងៗ​ជា​លេស​ដើម្បី​បង្ក្រាប​លើ​ក្រុមប្រឆាំង និង​ដាក់​កម្រិត​សកម្មភាព​អង្គការ​ក្រៅ​រដ្ឋាភិបាល​ហើយ​នេះ​គឺ​គេ​អាច​ធ្វើបាន​ទោះ​ជា​អ្វី​ដែល​លោក​ចាត់ទុកថា​ជា «​ការ​រាតត្បាត​មនោគមន៍​អវិជ្ជា​»​។

​តាម​របាយការណ៍​ប្រចាំឆ្នាំ​ស្តីពី «​ការលើកកម្ពស់ និង ការការពារ​សិទ្ធិមនុស្ស និង សិទ្ធិ​មូលដ្ឋាន​ខណៈ​ការប្រយុទ្ធប្រឆាំង​នឹង​ភេរវកម្ម​» បានកត់សម្គាល់ តួនាទី​សំខាន់ៗ​អង្គការក្រៅរដ្ឋាភិបាល និង សង្គម​ស៊ីវិល​ក្នុង​ការទប់់ស្កាត់​យុទ្ធសាស្ត្រ​ប្រឆាំង​ភេរវកម្ម និង ការកាត់បន្ថយ​ហិង្សា​ជ្រុលនិយម​តាមរយៈ​ការលើកកម្ពស់​ការចូល​រួម នឹង ការការពារ​សិទ្ធិមនុស្ស ជាដើម​។​ល​។

ទោះ​យ៉ាងណា​របាយការណ៍​នេះ​បាន​សន្និដ្ឋានថា ៖ ការលើកកម្ពស់​សិទ្ធិ​ទាំងនេះ​ត្រូវបាន​កាត់បន្ថយ​យ៉ាងខ្លាំង​នាពេល​ថ្មីៗ​នេះ​ខណៈ​ប្រទេស​ជាង ៦០ ត្រូវបាន​គេ​រកឃើញ​ថា​បានអនុម័ត ឬ​ស្នើច្បាប់​នៅ​ក្នុង​រយៈកាល ៣ ឆ្នាំ​ចុងក្រោយ​ដើម្បី​ទប់ស្កាត់​សកម្មភាព​បំពាន​បែបនេះ​ទៅ​លើ​ការបំពាន​សិទ្ធិមនុស្ស ពី​សំណាក់​ថ្នាក់ដឹកនាំ​ប្រទេស​កម្ពុជា ។

អ្វី​ជា​ការសោកស្ដាយ​នោះ​កម្ពុជា​ត្រូវបាន​កំណត់​អត្តសញ្ញាណ​ជាពិសេស​ក្នុង​ចំណោម​ប្រទេស​ចិន អេ​ហ្ស៊ី​ប អ៊ីស្រាអែល រុស្ស៊ី និង ប្រទេស​ដទៃ​ទៀត​ជាច្រើន​ទៀត​ជាប់​ក្នុង​បរិបទ​រិះគន់​ថា​ឧិ​ន​ភាព​ទៅ​ជា​រដ្ឋាភិបាល​ដែល «​ប្រើប្រាស់​វិធានការ​បង្ក្រាប ឬ​បំបែក​សង្គម​ស៊ីវិល​ដោយ​ប្រើ​ហេតុផល​សន្តិសុខ​ជាតិ​»​។​
​បើ​តាម​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​ដទៃ​ទៀត​បាន​រិះគន់​ច្បាប់​ចម្រូងចម្រាស​របស់​កម្ពុ​ជា​ស្តី​ពី​សមាគម និង អង្គការក្រៅរដ្ឋាភិបាល​ដែល​អនុម័ត​កាលពី​ខែកក្កដា​កន្លងទៅ​ហើយ​បាន​ចោទសួរ​ពី​សមត្ថភាព​របស់​កម្ពុ​ជា​ដែល​បានដាក់​កំហិត​ការចូលរួម​តាម​បែប​ប្រជាធិបតេយ្យ និង តម្លាភាព ទៅលើ​សិទ្ធមនុស្ស នោះ​។​

ឯ​លោក Paul Chambers សាស្ត្រាចារ្យ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​នៅ​វិទ្យាស្ថាន​កិច្ចការ​អាស៊ីអាគ្នេយ៍​ក៏​បាន​ថ្លែង​រិះគន់ថា​៖ «​យើង​អាច​មើលឃើញ​គោលនយោបាយ​នៃ «​ការប្រឆាំង​ភេរវកម្ម​» និង «​ការការពារ​សន្តិសុខ​ជាតិ នៅ​ក្នុង​ការប្រើប្រាស់​កម្លាំង​សន្តិសុខ​កម្ពុជា​បង្ក្រាប​ក្រុមប្រឆាំង​ក្នុងស្រុក និង​អ្នក​ប្រឆាំង​គណបក្ស​ប្រជាជន​ជាមួយនឹង​វប្បធម៌​និទ្ទណ្ឌភាព​»​។​

តាម​ការលើកឡើង លោក​បាន​លើកឡើង​អំពី​ករណី​ប្រើប្រាស់​កម្លាំង​សន្តិសុខ​ប្រឆាំងនឹង​ក្រុមអ្នកតវ៉ា​នៅ​ទីលាន​ប្រជាធិបតេយ្យ​និង តំណាងរាស្ត្រ​គណបក្សប្រឆាំង និង អ្នកភូមិ​ដែល​ការពារ​ដីធ្លី​របស់​ពួកគេ ប៉ុន្ដែ​បែរជា​ទទួល​ការ​រងគ្រោះ​ទៅវិញ​។​

មិនតែប៉ុណ្ណោះ ​ច្បាប់​ដែល​ហាមប្រាម «​ការ​ញុះញង់​ផ្តួលរំលំ​រដ្ឋាភិបាល​» ត្រូវបាន​គេ​លើកយក​មក​ប្រើប្រាស់​ដើម្បី​ទប់ស្កាត់​សកម្មភាព​របស់​ក្រុម​ប្រឆាំង និង បុគ្គល​រួមទាំង​អ្នក​ដែល​ត្រូវបាន​ចាត់ទុក​ថា​ជា​ភេរ​វករ​ដូចជា​ចលនា​អំណាច​ប្រជាជន​ខ្មែរ​ដែល​មេដឹកនាំ​នៃ​ចលនា​នេះ​ត្រូវបាន​កាត់ទោស​កំបាំងមុខ​កាលពី​ឆ្នាំ ២០១៤ កន្លងមក នឹង សកម្មភាព​មួយ​ចំនួន​ទៀត​ដែល​រដ្ឋាភិបាល​បាន​ចោទប្រកាន់ថា​៖ ជា​បដិវត្ត​ន៏ ព័ណ៌​ជាដើម​។​    ​

​ជាង​នេះ​ទៅ​ទៀត​លោក Paul Chambers បាន​ថ្លែងបន្តថា​៖ «​សន្តិសុខ​ជាតិ​ដែល​រដ្ឋ​ប្រើ​បច្ចុប្បន្ន​គឺជា​បញ្ហា​មួយ​ក្នុងចំណោម​បញ្ហា​ធ្ងន់ធ្ងរ​បំផុត​នៅ​កម្ពុជា​ពីព្រោះ​វា​ជា​លេស​នៃ​របប​កាន់អំណាច​ក្នុង​ការប្រើប្រាស់​កម្លាំង​បង្ក្រាប​ទៅលើ​សិទ្ធិមនុស្ស​»​។​ហើយ​ក្នុងចំណោម​អនុសាសន៍​ដទៃៗ​ទៀត​របាយការណ៍​របស់ Emmerson បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ធានា​ថា​យន្តការ​ប្រឆាំង​ភេរវកម្ម​មិនមែន​តម្រង់​ទិសដៅ​ទៅ​រក​សង្គម​ស៊ីវិល ឬ​រារាំង​សិទ្ធិមនុស្ស​ហើយ​បាន​អំពាវនាវ​ឲ្យ​ប្រទេស​ទាំងនោះ​បង្កើន​តម្លាភាព​នៅក្នុង​ច្បាប់​សន្តិសុខ​ជាតិ ជា​បន្ថែម​ដើម្បី​គោរព​គោល​ការ​និតិរដ្ឋ សិទ្ធិមនុស្ស  និង​ការបញ្ចេញមតិ​អោយមាន​សិទ្ធិ​ពេញលេញ និង​ត្រូវបាន​ធានា​រួចផុត​ពី​ការគំរាមកំហែង​ដូចជា​បច្ចុប្បន្ន​នេះ ៕ ដោយ ស​ថ្លា​

 

img20170516a (1)