បែកធ្លាយ​រឿង​កាន់តែ​ធំ ! រឿង​បុរស​ខ្លាំង​នៅ​កម្ពុជា​…​បែរ​ជា​រួម​ដៃ នឹង យួន​កែប្រែរ​ខ្នាត​មាត្រដ្ឋាន​ផែនទី​បូរ​​ណ​ភាព​ទឹកដី រំលោភ​បំពាន​លើ រដ្ឋធម្មនុញ្ញ​ជាតិ មិន​ញ​ញើ​ត​ច្បាប់ !

បែកធ្លាយ​រឿង​កាន់តែ​ធំ ! ចោទ​បុរស​ខ្លាំង​រួម​ដៃ​ជាមួយ​យួន​ធ្វើ​ផែនទី​បូរណភាព​ទឹក​ដី​កែ​ខ្នាត​មាត្រដ្ឋាន រំលោភ​បំពាន​រដ្ឋធម្មនុញ្ញ យ៉ាង​បំពាន​បំផុត !

​យោងតាម​មាត្រា​២​នៃ​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចែង​ថា “​បូរណភាព​ទឹកដី​របស់​ព្រះរាជាណាចក្រ​កម្ពុជា មិន​អាច​រំលោភ​បាន​ដាច់ខាត​ក្នុង​ព្រំដែន​របស់​ខ្លួន​ដែល​មានកំណត់​ក្នុង​ផែនទី​ខ្នាត ១/១០០ ០០០ ធ្វើ​នៅ​ចន្លោះ​ឆ្នាំ​១៩៣៣១៩៥៣​។​ហើយ​ដែល​ត្រូវបាន​ទទួល​
​ស្គាល់​ជា​អន្តរជាតិ នៅ​ចន្លោះ​ឆ្នាំ​១៩៦៣-១៩៦៩ ។ នឹង យោងតាម ” មាត្រា​៥៥ ព្រមទាំង​មាត្រា​១៥០​ថ្មី​នៃ​រដ្ឋធម្មនុញ្ញ​ដដែល បាន​ចែង​ដែរ​ថា ៖ រាល់ “​សន្ធិសញ្ញា និង កិច្ចព្រមព្រៀង​ទាំងឡាយ​ណា​ដែល​មិន​ស្រប នឹង ឯករាជ្យ អធិបតេយ្យ បូរណភាព ទឹកដី​អព្យាក្រឹតភាព និង ឯកភាព​ជាតិ​របស់​ព្រះរាជាណាចក្រ​កម្ពុជា នោះ នឹង ត្រូវ​លុបចោល ។ ដោយ រដ្ឋធម្មនុញ្ញ​នេះ​គឺជា​ច្បាប់​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មិន​អាច​កែរ​ប្រែរ​បាន​ជាដាច់ខាត ។​ហើយ ច្បាប់​នេះ និង រាល់​សេចក្តីសម្រេច​ទាំងឡាយ​នៃ​ស្ថាប័ន នានា របស់​រដ្ឋ​ត្រូវតែ​ស្រប នឹង ច្បាប់រដ្ឋធម្មនុញ្ញ​ជា​ដាច់ខាត​មិន​អាច​ចេះតែ​កែរ​ប្រែ​តាមចិត្ត បុគ្គល​ផ្ដេសផ្ដាស​នោះទេ​។ ” ។

​​តាម​មជ្ឈដ្ឋាន​ក្រុមអ្នកច្បាប់​ឯករាជ្យ​នៅ​កម្ពុជា បាន​លើកឡើង​ថា ៖ ករណី​ការប្រើប្រាស់​ផែនទី​ខ្នាត ១/៥០ ០០០ នៅក្នុង​សន្ធិសញ្ញា​បំពេញបន្ថែម​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង សាធារណរដ្ឋ​សង្គមនិយម​វៀតណាម យួន នោះ ទៅ​លើ​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥​នោះ​។ មានន័យ​គឺ​ស្មើ​បាន​រំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​មាត្រា​២​នៃ​រដ្ឋធម្មនុញ្ញ ដែល​តម្រូវឲ្យ​បូរណភាព​ទឹកដី​របស់​ព្រះរាជាណា​ចក្រ​កម្ពុជា​ត្រូវតែ​កំណត់​ក្នុង​ផែនទី​ខ្នាត ១/១០០ ០០០ យ៉ាង​ដាច់ខាត​។ បើ​ដូច្នេះ អនុ​លោម​ទៅលើ​មាត្រា​៥៥ និង​មាត្រា​១៥០​ថ្មី នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺជា​សន្ធិសញ្ញា​បំពេញបន្ថែម​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង សាធារណរដ្ឋ​សង្គមនិយម​យួន មាន​អត្ថន័យ​ទៅលើ​​ត្រឹមតែ​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥​បន្ថែម​ប៉ុណ្ណោះ​គ្មាន​ន័យ​អ្វី​ទេ ត្រូវ​ចាត់ទុក​ជា​មោឃៈ ចោល​ទាំងស្រុង​តែម្ដង ។

​​មក​ដល់​ដំណាក់កា​លឃុប​ឃឹត​ចុះហត្ថលេខា​លើ​ខ្នាត​កែរ​ប្រែរ​ផែនទី​ថ្មី​ជា​បន្ថែម​នេះ មិន​ថា​ស្រទាប់​ប្រជាពលរដ្ឋ តាម​គ្រប់​ស្ថាប័ន​ជាតិ ជាពិសេស​ស្ថាប័ន​រដ្ឋសភា​ដែល​មាន​អ្នកតំណាងរាស្ត្រ​ចម្រុះ​ដល់​ទៅ​ចំនួន​១២៣​រូប ដែល​តំណាងឲ្យ​ប្រជាជាតិ​ខ្មែរ​ទាំងមូល មិន​ត្រឹមតែ​មិន​ចាត់​ទុក​ជា​នីតិវិធី​ឈានទៅ​និរាករណ៍​សន្ធិសញ្ញា​បំពេញបន្ថែម​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង សាធារណរដ្ឋ​សង្គមនិយម​យួន ប៉ុណ្ណោះ ទៅ​លើ​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥​ដោយ​លោក ហ៊ុន សែន ហៅ​បុរស​ខ្លាំង​ជា​នាយករដ្ឋមន្ត្រី ដែល​ផ្ទុយ នឹង ឆន្ទះ​ប្រជាពលរដ្ឋ រដ្ឋធម្មនុញ្ញ​ជាតិ ប៉ុណ្ណោះ​ទេ ។ គឺ​គ្រប់ៗ​ភាគី​ប្រត្តិកម្ម​បានចោទប្រកាន់​បុរស​ខ្លាំ​ថា ៖ សំអាង​អំណាច​ដ៏​មហិមា​របស់ខ្លួន​ទៅ​ចូលរួម​ដៃ​គាំពារ​ជាមួយ នឹង ភាគី​ប្រទេស​យួន ស្នើសុំ​ឲ្យ​បារាំង​ជួយ​ធ្វើ​ផែនទី​កែ​ពី​ខ្នាត​ទំហំ ១/១០០ ០០០ ទៅ​ជា​ខ្នាត​ទំហំ ១/៥០ ០០០ ផ្គើន​នឹង​រដ្ឋធម្មនុញ្ញ​ច្បាប់​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ថែមទៀត​ផង​។​ ហើយ​ស្ដែង​ទាំងនេះ​ដែល​នូវ​មិនទាន់​គ្រប់គ្រាន់​មិនមែន​ជា​ភ័ស្ដុតាង​កំហុសឆ្គង​ដែល​សម្រាប់​ដាក់​​បន្ទុក​ចោទប្រកាន់ថា​៖​លោក ហ៊ុន សែន ជា​ជន​ក្បត់ជាតិ បាន​ទៀត​នោះ ។ ហើយ​មិន​ត្រឹមតែ​ហ៊ាន​បំ​ពាន​ក្បត់​រដ្ឋធម្មនុញ្ញ​ជាតិ សាស្ត្រ ប្រទេស​កម្ពុជា ជា​អ្នក​អោយ​កំណើត​ខ្លួន​ធ្វើ​មាន​បាន​ដល់ ពូជពង្ស ​វង្ស​ត្រកូល សណ្ដាន​ក្លាយជា សេដ្ឋី​រណ្ដាប់​ទី ០៧ មាន​ការគោរព កោត​ខ្លាច នឹងឧិន​លំទោន​ពី​មនុស្ស​គ្រប់​ស្រទាប់​វណ្ណះ​ឡើង​ល្បី​រន្ទឺរ​ផ្អើល​ពិភពលោក​ប៉ុណ្ណោះ​ទេ ថែមទាំង​បាន​ក្បត់​ឧត្តមគតិ ដូនតា​ខ្លួនឯង​«​ហៅថា បុរស​ខ្លាំង » ជា​ជនជាតិ​ខ្មែរ សញ្ជាតិ​ខ្មែរ ដែល​ដូនតា​ខ្លួន​ជា​ពូជខ្មែរ​ទៀតផង​៕
ដោយ ស ជាតិ​

 

img20170516a (6) img20170516a (2) img20170516a (3) img20170516a (4) img20170516a (5)