​ងូវ សរ​រី​ចន្ថ័ន មេ​រតនាគារ​ខេត្ត​ព្រះសីហនុ​ល្បីល្បាញ​ខាង​គោះ​ប្រព្រឹត្ត​អំពើ​ពុករលួយ នឹង មន្ត្រី​រិះគន់ថា​៖ បក្ខពួកនិយម នឹង អស ម​ត្ថភាព​យ៉ាង​ពេញបន្ទុក !

តាម​ប្រភព​មន្ត្រី​បានលើកឡើង​ទម្លាយ​អោយ​ការិយាល័យ​របស់​យើង​ដឹង​ថា ៖ គឺ​លោក​ងូវ  សរ​រី​ចន្ថ័ន ដែល​ជា​មេ​រតនាគារ​ខេត្ត​ព្រះសីហនុ នោះ បច្ចុប្បន្ន​កំពង់តែ​ល្បីល្បាញ​ខាង​ងឿក​គោះ​ក្រុមមន្ត្រី​ជំនាញ នឹង ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ពេញបន្ទុក ហើយ​ដែល​មន្ត្រី​ក្រោម​អង្គភាព​បាន​រិះគន់ថា​៖ គាត់​បក្ខពួកនិយម គ្រួសារនិយម​នឹង​អសមត្ថភាព​បំផុត ហើយ​ដែល​បញ្ហា​នេះ​ក្រុមមន្ត្រី​ក៏បាន​លើកឡើង ស្នើសុំ​អោយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​កួរ​តែមាន​វិធាន​ចុះ​ស៊ើបអង្កេត​ជា​បន្ទាន់​ផង  !

បើ​តាម​ក្រុម​មន្ត្រី​បម្រើ​ការងារ​នៅក្នុង​អង្គភាព​រតនាគារ​ខេត្ត​ព្រះសីហនុ​បាន​ទម្លាយ​ពី​ភាព​មិន​ក្រក្រី​របស់​បុគ្គល ងូវ សរ​រី​ចន្ថ័ន ដែល​ជា​ប្រធាន​រតនាគារ រូប​នេះ​ក្នុង​មួយឆ្នាំៗ​គាត់​ត្រូវប៉ាន់​នឹង​ទ ទួលបាន​ប្រាក់​ទឹកតែ​ពី​បណ្ដារ​មន្ទីរ​នានា និង ពី​បណ្តា​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​និង ក្រុមហ៊ុន​ឯកជន​ រាប់​ម៉ឺន​ដុល្លារ​ដែល​នោះ​ជា​អំពើពុករលួយ​។​

ប្រភព​បាន​លើកឡើង​ទៀត​ថា ៖ ការទទួល​លុយ​ពី​បណ្តា​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង ក្រុមហ៊ុន ត្រូវបាន​មន្ត្រី​បម្រើ​ការងារ​នៅក្នុង​អង្គភាព​រតនាគារ​ខេត្ត​ព្រះសីហនុ បញ្ជាក់ថា ៖ គឺជា​​ថ្នូរ នឹង ការជួយ​ពន្លឿន​ក្នុង​ការដក​សាច់ប្រាក់​របស់​សា​ម៉ី​អង្គភាព​រួម​និង​ក្រុមហ៊ុន​សម្រាប់​ចែក​បក្ខពួក​គាត់​នៅក្នុង​អង្គភាព តែ​មន្ត្រី​ខ្លះ​មិន​បាន​ពាក់ព័ន្ធ​ក្នុងករណី​ឃុបឃិត​ពុករលួយ​នេះ​ទេ​។​

​ជាងនេះទៅទៀត​ក្រុមមន្ត្រី​ក្នុង​រតនាគារ​ខេត្ត​ព្រះសីហនុ​ទាំងអស់​មិនមែន​អាច​រក​ចំណូល​បាន​ពី​ការទាមទារ​ប្រាក់​ទឹកតែ​បាន​ដូចគ្នា​ទេ​គឺ​មាន​មន្ត្រី​មួយចំនួន​សឹង​ដាច់បាយ​រង់ចាំតែ​ប្រាក់ខែ​តែ​មន្ត្រី​ខ្លះ​រក​លុយ​បាន​សឹងតែ​រាល់ថ្ងៃ ហើយ​មាន​ចំនួន​ច្រើន​ដែល​អាច​ទិញ​ផ្ទះ​ទិញ​រថយន្ត​ល្អៗ​ជិះ​ទៀត​ផង​។​
​ឯ ចំណែក​មន្ត្រី​ខ្លះ​ពួក​គេ​គ្មាន​ចំណូល និង មិន​ត្រូវបាន​គេ​បែងចែក​ផល​លាភ​អោយ​រស់​ផង​ទេ​។​ហើយ​ដោយ​លោក​ប្រធាន​គាត់​គិត​គួរតែ​ពី​បក្ខពួក​ដែល​មាន​គ្នា​មិន​លើស​ពី​៦​នាក់​រស់​បាន​ក្លាយជា​អ្នកមាន​បាន​ប៉ុណ្ណោះ​។​

​មិនតែប៉ុណ្ណោះ​លោក ងូវ សរ​រី​ចន្ថ័ន ក្នុងនាម​ជា​ប្រធាន​រតនាគារ​ខេត្ត​ព្រះសីហនុ ដែល​រង​ការរិះគន់​ខាងលើ​នេះ​ក៏​ធ្លាប់​ត្រូវបាន​អង្គភាព​ពាក់ព័ន្ធ​រដ្ឋបាល​រដ្ឋ​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​រិះគន់​ក្នុងករណី​មិន​បាន​សហការ​គ្នា​ល្អ​ក្នុងការ​បំរើ​ការងា​ររ​ដ្ឋ​អោយ​ល្អ​នោះ​ឡើយ​ហើយ​បញ្ហា​នេះ​ទំនងជា​អង្គភាព​ពាក់​ព័ន្ធ​រដ្ឋបាល​ពាក់ព័ន្ធ​មិន​បាន​បង់លុយ​ទឹកតែ​អោយ​ទៅ​ខាង​គាត់​ហើយ​មើល​ទៅ​បាន​ជា​បែកធ្លាយ​ការ​កោសរូស​សតិ​អា​រម្ម​ណ៏​ចេញ​ពី​តាម​មាត់​របស់​ក្រុម​មន្ត្រី​មន្ទីរ​ក្រសួង​នានា​ជុំវិញ​ខេត្ត​ព្រះសីហនុ​នោះ​។​

​ជុំវិញ​បញ្ហា​អ​សមត្ថ​របស់លោក​ប្រធាន​ខាងលើនេះ​មន្ត្រីរាជការ​បម្រើ​ការងា​រ​នៅក្នុង​អង្គភាព​ជំនាញ​ខាងលើ​ក៏​បាន​បញ្ជាក់ថា ៖ មិន​ត្រឹមតែ​ខាង ក្រុមមន្ត្រី​បម្រើ​ការងារ​របស់​មន្ទី​រ​នានា​មាន​ការ​អន់ នឹង លោក​ប្រធាន​ចាប់​ជម្រឹត​អោយ​បង់លុយ​ប៉ុណ្ណោះ​ទេ សូម្បី​តែ​មន្ត្រី​នៅ​ក្នុង​អង្គភាព​រតនាគារ​ខេត្ត​ព្រះសីហនុ មួយចំនួន​ធំ​ក៏​កំពុងតែ​បាក់​ទឹកចិត្ត​ក្នុង​ការបំពេញ​ការងារ​បម្រើ​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ និង​ប្រទេសជាតិ​មិន​តិច​ដែរ ដោយសារតែ​អំពើពុករលួយ​របស់​លោក​ប្រធាន​គាត់​បក្ខពួកនិយម ធ្វើ​ការងារ​តែ​គ្នីគ្នារ​គាត់​ប៉ុណ្ណោះ​ហាក់ដូចជា​មន្ទី​នេះ​មាន​ជំនាញ​តែ​គ្នា​របស់​គាត់​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ​ដែល​ចេះ​ការងារ​។​
​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ដែរ​គួរតែ​លោក​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង លោក​អគ្គនាយក​អគ្គនាយកដ្ឋាន​ធនាគា​រ​ជាតិ គប្បី​ចាត់​វិធានការ​ដាក់​ការស៊ើបអង្កេត​ពី​អំពើពុករលួយ​បក្ខពួក​និយម​របស់​លោក​ប្រធាន​រតនាគារ​ជាតិ​ខេត្ត​ព្រះសីហនុ​អោយ​ក្រុមមន្ត្រី​បាន​អស់​ចិត្ដ​ជា​បន្ទាន់​ផង​៕
ដោយ ឆ្លាម​សមុទ្រ​

 

ngov1234