អភិបាល​ស្រុក​ស្នួល គង់ គឹម​នី គឺជា​ខ្នងបង្អែក​គាំទ្រ​ឧិ​យ​មេ​ឈ្មួញ គង់ ក្រឹ​ង បានទទួល ងារ គោ​រម្យ​ងារ​ឧកញ៉ា និង ផ្កាយ​១​ក្នុង​ជំនួញ​ទុច្ចរិត​បទ​ ​បទល្មើស​ព្រៃឈើ !

​ថ្មីៗ​នេះ​មាន​ករណី​មន្ត្រី​ក្រោម​ឧិវាទ​អភិបាលស្រុកស្នួ​លបាន​ហែក​លី​អូ​លោកនាយ គង់ គឹម​នី ថា​គាត់​ពិត​គឺជា​ខ្នង​ ​បង្អែក​គាំទ្រ​ឧិ​យ​មេ​ឈ្មួញ គង់ ក្រឹ​ង បានទទួល ងារ គោ​រម្យ​ងារ​ឧកញ៉ា និង ផ្កាយ​១​ក្នុង​ជំនួញ​ទុច្ចរិត​បទល្មើស​ព្រៃឈើ​ យ៉ាង​ដុះ​ស្លែ យូរ​ឆ្នាំ​មក​ហើយ​ប្រចាំ​ស្រុក​ស្នួល ខេត្ត​ក្រចេះ នោះ ។​

​មកទល់​ពេល​នេះ​រឿង​បទល្មើស​ព្រៃឈើ​ដែល​ហោះ​ឆ្លងកាត់​ស្រុក​ស្នួល​ខេត្ត​ក្រចេះ​ទៅ​បាន​សុទ្ធតែ​មាន​ការបង់​​លុយ​ទៅ​អោយ​លោកនាយ​មេស្រុក​ស្នួល និង លោកនាយ​មេ​ខេត្តក្រចេះ​ទាំងអស់​។​​ រឿង​អភិបាលស្រុក​ស្នួល​នោះ​មិន​ត្រឹម​តែ​ប៉ុណ្នឹង​ទេ ! រឿង​ដែល​មន្ត្រី​ហែក​លី​អូ​ជា​បន្ត​ទៀត​នោះ គឺ​រឿង​លាមក់​យក​​អំណាច​កេរ្តិឈ្មោះ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅ​គំរាម​ក្រុមមន្ត្រី​ថា ៖ « ខ្លួន​ជា​កូន​ធម៌ » ហើយ​ដោយសារតែ​​ឥទ្ធិពល​កូនធម៌​របស់​លោកនាយ​ក​រដ្ឋមន្ត្រី​ហ៊ុន​សែន​នេះហើយ បានធ្វើអោយ​ឥទ្ធិពល​អភិបាល​ស្រុក​ស្នួល គង់ គឹម​នី ល្បី​​ល្បាញ​ពាសពេញ​ទាំង​ខេត្ត​ក្រចេះ​ទាំងបេ​ក្ខ​បណ្ដា​ខេត្តឥ​សាន្ដប្រទេស​ទាំងមូល​ហើយ​ដែល​រាល់​ចំណូល​បទល្មើស​ព្រៃឈើ​​ឆ្លងកាត់​មក​ពី​អ​ណា​ខេត្តរតនគិរី ស្ទឹងត្រែង និង ក្រចេះ​ផង បង់​អោយ​គ​ណះ​អភិបាលខេត្ត​ប៉ុន្មាន អភិបាល​ស្រុក​ស្នួល​ក៏​ បាន​ប៉ុន្នឹង​ដែរ ។​

​និយាយ​រួម​ស្ទើរតែ​គ្មាន​មេ​ឈ្មួញ​បទល្មើស​ព្រៃឈើ​១​ណា​ដែល​ថា​ហ៊ាន​រំលង​មិន​បង់លុយ​ក្បាល​ឡាន​ឆ្លងកាត់​ ​ទៅ​អោយ​លោក គង់ គឹម​នី ជា​អភិបាលស្រុក​ស្នួល នោះទេ ។ ព្រោះ​តែ​គាត់​មាន​អំណាច​ដ៏​លើសលប់​(​ក្នុង​ស្រោម​អំ​ ​ណា​ច​តាម​ពាក្យ​ច​ចាម​អ​រាម​ជា​កូនធ៌ម​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន​សែន​)​នោះ ។ ដូចនេះ​សម្រាប់​ប្រទេស​កម្ពុជា​រឿង​អី​ ​ដែលថា ៖ ឥទ្ធិពល​របស់​លោកនាយ​ក​រដ្ឋមន្ត្រី​គ្មាន​អំណាច សម្រាប់​បុគ្គល​ជា​បក្ខពួក សែស្រឡាយ​បងប្អូន​សាច់​ញាត​ ដែល​និយម​ប្រើ​អំណាច​ពាល​ពុករលួយ​លួច​យក​ទៅ​ប្រើ​កាង​បន្លាច​សម្រាប់​ប្រមូល​ផលប្រយោជន៏​ផ្ទាល់ខ្លួន​នោះ​។​

គួរ​រំលឹក​ទម្លាយ​តាម​ព័ត៌មាន​របស់​ប្រភព​អោយដឹងទៀតថា ៖ ដោយសារតែ​មាន​ឥទ្ធិពល​អំណាច​កាង​ពីក្រោយ​ថា​៖​ជា​កូន​ធ៌ម​នោះហើយ បានធ្វើអោយ​ឥទ្ធិពល​នេះ​មាន​កម្លាំង​ពុករលួយ​រឹងមាំ​ដែល​សូម្បី​តែ​អំណាច​លោក ស ចំ​រុង ក្នុងនាម​​ជាគ​ណះ​អភិបាល​ខេត្ត​ក្រចេះ​ក្ដាប់​រួម ក៏​គ្មាន​ឥទ្ធិពល ឫ​ហ៊ាន​ហើបមាត់​ប៉ះពាល់​ការ​អសមត្ថភាព​ផ្កាប់​មុខ​រឿង​ពុករលួយ​បទល្មើស​ព្រៃឈើ​ជា​មួយ​ចៅហ្វាយស្រុក​ស្នួល​សូម្បី​បន្តិច​មក​ទល់​ពេល​នេះ ។

​មិនធម្មតា​មែន ហេស៎ ! ដោយសារ​ឥទ្ធិពល​របស់​គាត់ គង់ គឹម​នី ជា​នាយគ​ណះ​អភិបាលស្រុក​ស្នួលពិត​ជា​មានអំ​​ណា​ច​មែន រហូត​ទៅ​កាង​នាយ​ឈ្មួញ​(​អតីត​ជា​នាយ​សឹក​រង​ស្រុក​ស្នួល​)​ដែល​ជា​មេ​ឈ្មួញ​បទល្មើស​ព្រៃឈើ​ធំ​(​ស្មើ​នឹង​ជន​​ទុច្ចរិត​,​ឧក្រិដ្ឋកម្ម​ព្រៃឈើ​) អោយ​បាន​ក្លាយទៅជា​ឧត្តមសេនីយ៏ ក្លាយ​ជា​ឧកញ៉ា ហើយ​ទៅ​កាង​ឈូស​ដីព្រៃ​ដី​រដ្ឋ​ខុសច្បាប់​​បើក​ច្រករបៀង​ខុសច្បាប់ D2 D3 របៀង​ព្រំដែន​នាំ​បទល្មើស​ព្រៃឈើ​ទៅ​លក់​អោយ​ឈ្មួញ​យួន​យ៉ាង​សុ​វត្ថ​ភាព​មក​ទល់​ថ្ងៃ​នេះ​ជា​ការពិត ។ ហើយ​ដែល​ឥទ្ធិពល​កូនធ៌ម​ពុករលួយ​បែប​នេះ​បាន​ធ្វើអោយ​គាត់​ល្បីល្បាញ នាំ​ក្រុម​ឈ្មួញ​បទល្មើស​ព្រៃ​​ឈើ​ពី​តាម​បណ្ដារ​ខេត្ត​ភាគ​ឥ​សាន្ត​ទាំងនោះ​មក​ចុះចូល​សម្រុក​នាំចេញ​ឈើ​ខុសច្បាប់​តាម​ច្រករបៀង​ចេញ​ឈើ​របស់​មេ​​ឈ្មួញ ផ្កាយ​១ ឧកញ៉ា​គង់ ក្រឹ​ង ផងដែរ ។ ហើយ​ដែល​ករណី​នេះ​បាន​ធ្វើអោយ​មាន​ការរិះគន់​ពី​មន្ត្រី​ក្រោម​ឧិ​វ៉ាទ​រឹតតែ​​ខ្លាំងៗ​ថា ៖ លោក គង់ គឹម​នី មិន​ត្រឹមតែ​ពូកែ​អួតអាង​ប្រើ​អំណាច​លោកនាយក​រដ្ឋ​មន្ត្ដី​ទៅ​គំរាម​ក្រុម​មន្ត្រី​អោយ​ខ្លបខ្លាច​អំ​​ណា​ច​ប៉ុណ្ណោះ​ទេ​ថែម​ទាំង​ល្បីល្បាញ​ខាង​គាងគ​គោះ​ក្រុម​ឈ្មួញ​បទល្មើស​ព្រៃឈើ​អោយ​ចូល​បង់លុយ​អោយ​ខ្លួន​ក្នុង​មួយ​ខែៗ​រាប់សឹ​បសែន​ដុល្លារ​ទៀត​ផង ។​

​ជុំវិញ​សកម្មភាព​បទល្មើស​ព្រៃឈើ​ដែល​ក្រុម​ឈ្មួញ​ឆ្លងខេត្ត​ក្នុង​ខេត្ត​កំពង់តែ​សកម្ម​ដឹក​ចេញ​ឆ្លងកាត់​ស្រុម​ស្នួល​​ខេត្តក្រចេះ​យ៉ាព្រ​ហើន​ទាំងយប់​ទាំង​ថ្ងៃ​ក្រោម​ការ​អសមត្ថភាព​ធ្វើ​មិនដឹង​មិន​ឭ​របស់​គ​ណះ​អភិបាល​ខេត្ត​ក្រចេះ និង គណ​​ស្រុក​ស្នួល គង់ គឹម​នី នេះ​គឺជា​អំពើ​ពុករលួយ​ឃុបឃិត​យ៉ាង​ទ្រង់ទ្រាយ​ធំ​មួយ​គៃបំបាត់​ពន្ធ​រដ្ឋ និង រួមដៃគ្នា​ជាមួយ​មេ​​ឈ្មួញ​បទល្មើស​ព្រៃឈើ​កាប់បំផ្លាញ​ព្រៃឈើ​ឧធ្យាន​ជា់តិ និង តំបន់​ព្រៃ​ហាមឃាត់​ព្រៃ​ព្រះរាជក្រិត្យ​ក្នង ខេត្ត​ស្ទឹងត្រែង ​រតនគិរី មណ្ឌលគិរី ក៏ដូចជា​តំបន់​ព្រៃ​ឡង​ដ៏​ទីប្រជុំ​ខេត្ត​ទាំង​បី​ទាំង​បួន​ភាគ​ឥ​សាន្ដ​ប្រទេស និង តំបន់​ព្រៃឈើ​កន្ទុយ​នាគ​ក្នុងស្រុក តា​វែង និង ស្រុក​អណ្ដូង​មាស ខេត្ត​រតនគិរី  ដែល​កំពង​តែ​រង​ការបំផ្លាញ​ដោយ​ក្រុម​ឈ្មួញ​ព្រៃឈើ​មាន​អំ​ ណា​ច​ធំៗ​រាប់សឹប​នាក់ មាន​មេ​ឈ្មួញ​ឈើ ដុះ​ស្លែ ឈ្មោះ អា​វ៉ៃ អា​ណាក់ កា​ច្រឹប និង មេ​ឈ្មួញ​មេក្លោង​ធំ​ដុះ​ស្លែ​ប្រចាំ​ស្រុក​ស្នួល គង់ ក្រឹ​ង នោះ​ស្រាប់​។​

​ប្រភព​មន្ត្រី​ធំ​ខេត្ត​ក្រចេះ​បាន​ចង្អុលបង្ហាញ​ទៀតថា ៖ ទង្វើ​របស់​អភិបាលស្រុក​ស្នួល និង អភិបាល​ខេត្ត​ក្រចេះ​​ប​ច្ច​ប្បន្ន​ដែល​នូវ​បន្ដ​គាំទ្រ​អោយ​ក្រុម​ឈ្មួញ​បន្ដ​ដឹក​បទល្មើស​ព្រៃឈើ​ឆ្លងកាត់​ខេត្ត​ស្រុក និង បន្ដ​រួម​ដៃ​ជាមួយ​មេក្លោង​បទ​ ​ល្មើស​ព្រៃឈើ គង់ ក្រឹ​ង ក្នុង​ខ​ណះ​ដែល លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​កំពង់តែ​គំរាម​ស្វែងរក​មុខ​ចាប់ខ្លួន​​ឈ្មួញ គង់ ក្រឹ​ង នេះ​។ មានន័យ​កំពង់តែ​ពាំងមុខ​ប្រឆាំង​និង​បទបញ្ជា​របស់​លោក​រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន​យ៉ាង​ចេញ​មុខបំ​ផុត ។​

​គេ​នៅ​ចាំបាន​ថា​បើ​តាម​សេចក្តីរាយការណ៍​ពី​ឈ្មួញ​រកស៊ី​ឈើ​ម្នាក់​ទៀត​នៅ​ខេត្ត​ក្រចេះ​បាន​ខ្សឹប​អោយ​យើង​ដឹង​ផង​ដែរ​ថា​៖​កាលពី​ប៉ុន្មាន​ខែ​មុន​កន្លងមកនេះ​គឺ​មាន​កម្លាំង​ប្រតិ​ប​ត្ត​ការប្រម័ញ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ក្រុម​ប៉េអឹម ផ្ទៃ​ប្រទេស របស់​នាយ ឧត្តមសេនីយ៏​ផ្កាយ​មាស​៤ សៅ សុខា បាន​ចុះ​ទៅ​ដល់ ស្រុក​ស្នួល ខេត្ត​ក្រចេះ ភ្លាម​ក៏​បាន ឡោម​ព័ទ្ធ​កន្លែង​ស្តុប​ឈើ​បទល្មើស​ព្រៃឈើ និង ហ៊ុំ​ព័ទ្ធ​ផ្ទះ​របស់​មេ​ឈ្មួញ​គង់ ក្រឹ​ង ភ្លាមៗ ម្តង​រួចមកហើយ​តែ​តាមពិត​ទៅ​វា​គឺ​គ្រាន់តែ​ជា​ឆាកល្ខោន​បំភ័ន្ត​ភ្នែក​ប្រជាពលរដ្ឋ​តែប៉ុណ្ណោះ ? ព្រោះថា​៖  ក្រោយមក​ក៏​មាន​ការ​ត្រូវ​រូ​វ​គ្នា​ជាពិសេស​ទៅ​វិញ​បាត់ ហើយក៏ ដក​កម្លាំង ចេញ​ទៅ​វិញ​ភ្លាម​ផងដែរ ត្រឹម​មួយ​ចំអិន​ក្រ​ពឹស ។​ហេតុផល​នេះ​បានធ្វើអោយ​មហាជន​បានដាក់​ការសង្ស័យថា ៖ ពួក​សមត្ថកិច្ច​ទាំងនោះ​រួម​មាន​មេព្រៃ​និង​ប៉េអឹម​ផ្ទៃ​ប្រទេស​ព្រមទាំង​សមត្ថកិច្ច​តាម​ដងផ្លូវ​ពី​ស្រុក​ចិត្រ​បុរី​រហូតដល់​ស្រុក​ស្នួល​ត្រូវបាន​មេ​ឈ្មួញ​គង់​ក្រឹង​ដាក់​ថ្នាំ​សណ្តំ និង បិទមាត់​អស់​ទៅហើយ​។

​ជាមួយគ្នានេះ​ប្រជាពលរដ្ឋ​នៅតាម​បណ្តោយ​ផ្លូវ​ក្នុង​ស្រុក​ស្នួល​កំពុងតែ​រិះគន់​យ៉ាងខ្លាំង​ទៅលើ​សមត្ថកិច្ច​ខេត្តក្រចេះ​ថា​គ្មាន​សមត្ថភាព​ក្នុង​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​នោះ​ទេ​។​ក្រៅ​ពី​ឈរ​នៅតាម​ដងផ្លូវ​ចាំតែ​យក​លុយ​ពី​បទល្មើស​តែប៉ុណ្ណោះ ហើយ រាជរដ្ឋាភិបាល ដែល​ខំ​ទុក ចិត្ត​លោក នាយ​ឧត្តមសេនីយ៏ សៅ សុខា ដែល​បាន តែងតាំង ជា​ប្រធាន គណៈកម្មាធិការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​នោះ​ក៏​ត្រូវ​បាន​បរាជ័យ​ហើយ​នៅពេល​នេះ​តើ​រាជរដ្ឋាភិបាល​គួរតែ​ទុក​ចិត្ត​អ្នកណា​ទៅវិញ ។​

​ដោយឡែក ​មន្ត្រីថ្នាក់ក្រោម មួយចំនួន​បាន​លើកឡើង​ថា​៖​ភាព ព្រងើយកន្តើយ នឹង បទបញ្ជា របស់​លោក​នាយករដ្ឋមន្ត្រី​បែប​នេះ​ជា​អាទ៌​ជាពិសេស​គឺ​មន្ត្រី​ស្រុក​ស្នួល គង់ គឹម​នី  តែម្ដង​ដែល​មន្ត្រី​និយាយ​ថា​បាន​ដើរ​អួតអាង​ថា​៖​ជា​មនុស្ស​ស្និទ្ធ​របស់​លោកជំទាវ ប៊ុន រ៉ា នី ហ៊ុន សែន ថា​៖(​ជា​កូនធ៌ម​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន​សែន​)​នោះ​តែម្តង​ដែល​អសមត្ថភាព​មិន​បង្ក្រាប​បទល្មើស​ព្រៃឈើ​ទាល់តែសោះ​។​ក្រៅតែពី​អង្គុយចាំ​កើប​ប្រមូលយក​ផល​បទល្មើស​ព្រៃឈើ​រាប់សឹ​បសែន​ដុល្លារ​យក​ទៅ​ចែក​បក្ខពួក នឹង ធ្វើ​មាន​ធ្វើ​បាន​ផ្ទាល់ខ្លួន​យ៉ាង​លេចធ្លោ​បំផុត​នោះ ។​

​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​របស​មេ​ឈ្មួញ​បទល្មើស​ព្រៃឈើ គង់ ក្រឹ​ង នឹង ការ​អ​សមត្ថ​របស់​អភិបាល​ស្រុក​ស្នួល គង់ គឹម​នី ព្រម​ទាំង​អភិបាល​ខេត្ត​ក្រចេះ ស ចំ​រុង នេះ​ក្រៅពី​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ដែល​កំពង់តែ​ព្រមាន​ចាប់ខ្លួន​មេ​ឈ្មួញ​ព្រៃឈើ​ទុច្ចរិត​ងារ​ជា​ឧកញ៉ា និង ផ្កាយ​១​ទៅ គេ​សង្ឃឹមថា ៖ លោក​ទេសរដ្ឋមន្ត្រី ឧិ​ម​យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង ចាត់ិធានការវ​ដាក់​ការស៊ើបអង្កេត​រឿង​បទល្មើស​ព្រៃឈើ​ដែល​មាន​អភិបាល​ស្រុក​ស្នួល​ជា​អ្នក​រួម​ដៃ​ប្រព្រឹត្ត​អំពើពុករលួយ​ដេកចាំ​ប្រមូល​ផល​បទល្មើស​ព្រៃឈើ​នេះ​។​ដើម្បី​កិត្តិយស​និង​តម្លាភាព​មុខមាត់​រដ្ឋាភិបាល​៕
​ដោយ ស្ទាំង ស​

 

hunsen_sorchomrong_kongkimnyb