ប្លែកៗ​មាន​ទៀតហើយ ៖ បណ្ឌិត​កេរ្ដិឈ្មោះ​អាស្រូវ​ផ្លូវភេទ​នូវ « កូរ៉េ » គ្រី ស៊ា​ង​ឡុង ជាន់ឈ្លី​កិត្តិយសប្រ​ទេស​កម្ពុជា​មួយ​ទំហឹង បែរ​ជា​ទទួល​ការតែងតាំង​ដំឡើង​បុណ្យស័ក្តិ ទៅ​កើត !

បណ្ឌិត​កេរ្ដិឈ្មោះ​អាស្រូវ​ផ្លូវភេទ​នូវ « កូរ៉េ » គ្រី ស៊ា​ង​ឡុង ជាន់ឈ្លី​កិត្តិយស​ប្រទេស​កម្ពុជា​ ​មួយ​ទំហឹង​បែរ​ជា​ទទួល​ការតែងតាំង​ដំឡើង​បុណ្យស័ក្តិ ទៅ​កើត ! ស្មានថា​បិទបាំង​រឿងអាស្រូវ​បាន​ឫ ? ​វា​ចេះតែ​មានរឿង​ផ្លែ​កៗ​ទៀត​ហើយ​ក្នុង​សង្គម​ប្រទេស​កម្ពុជា​ក្រោម​ការដឹកនាំ​ដ៏​យូ​លុង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ( ហៅ បុរស​ខ្លាំង​ប្រទេស​កម្ពុជា​)​ព្រោះថា ៖ រឿងអាស្រូវ​ដ៏​គួរឲ្យ​ហួសចិត្ត​មួយ​ដែល​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា គួរតែ​ជា​ជន​គំរូ ជាតំ​​ណា​ង​អោយ ក្រសួង​អប់រុំ និង ជា​តំណាងអោយ​ប្រទេស​កម្ពុជា​ផង​ដែរ មាន​កម្រិត​វប្បធម៌​ដល់​ទៅ​ថ្នាក់​ជា​បណ្ឌិត​ម្នាក់​ផង និង​ក្នុងនាម​ជា​គណៈប្រតិភូ​ក្រសួង​អប់រំ យុវជន​និង​កីឡា​ទៅ​ចូលរួម​សិក្ខា​​សាលា​នៅ​សាធារណរដ្ឋ​កូរ៉េ​ខាងត្បូង ទាំងមូល​ផង​ដែរ បែរជា​ធ្វើ​ច​ឫ​កពាល​ថោកទាប​គំរក់ ធ្វើ​សកម្មភាព​ពាលា​អាវ៉ាសែ​(​ដូច​ចូល​បារ​)​បែរ​ជា​ទៅ​បំបាក់​មុខមាត់​ប្រទេស​កម្ពុជា​លើ​ឆាក​អន្តរជាតិ​​កណ្ដាល​ខ្មាស​មិន​គួរ​កើត​មាន​ទាល់តែសោះ​។​

​តាម​ការប្រព្រឹត្ត​អំពើ​ថោកទាប​របស់​ឈ្មោះ​ជន​ជា​(​បណ្ឌិត​) គ្រី ស៊ា​ង​ឡុង ក្នុងនាម​ជា​តំណាង​ក្រសួង​អប់រុំ ជា​ប្រតិភូ​តំណាង​ប្រទេស​កម្ពុជា ហើយ​បែរជា​បំពាន​ទៅ​លើ​ស្ដ្រី​ពិធីការ​សោភា​ជា​អ្នកបកប្រែ​លូកដៃ​ទៅ​ស្រ​វ៉ា​អោប​ចង្កេះ នឹង ប៉ុនប៉ង​ថើប​ដោយ​តណ្ហា​លី​លា (​បៀតបៀន​រាងកាយ នារី​បកប្រែ​ជនជាតិ​កូរ៉េ ) នោះ ។ ហើយ​ត្រូវបាន​សមត្ថកិច្ច​ប្រទេស​កូរ៉េខាងត្បូង​បាន​ចាប់​ឃាត់ខ្លួន​ដាក់​មន្ទីរឃុំឃាំង នឹង កសាង​សំណុំរឿង​បញ្ជូនទៅ​អោយ​ស្ថាប័ន​តុលាការ​ប្រទេស​គេ​ពិន័យ​កាត់ទោស និង​ទទួល​រង​ការពិន័យ​សង​សំណង​ជំងឺ​ចិត្ត​ដល់​នារី​រងគ្រោះ​តាម​ច្បាប់​បៀតបៀន​កេរ្ដិខ្មាស​ជាង​១​ម៉ឺន​ដុល្លារ​អាមេរិក និង ត្រូវ​បណ្ដេញចេញ​ជាបន្ទាន់​ពី​ប្រទេស​កូរ៉េខាងត្បូង មិនចាំបាច់​បញ្ចប់​ប៉េសកកម្ម​មុខការ តាំងតែ​ពី​ពាក់កណ្តាល​ឆ្នាំ​២០១៦​កន្លង​មក​ម្ល៉េះ ។​

​គួរបញ្ជាក់​ថា ៖ មន្ត្រីជាន់ខ្ពស់​ដែល​បង្ក​រឿង​អាស្រូវ​ទំនង​ដូចជា​(​ដាច់​ជាតិ​ស្រី​) ស្រេកឃ្លាន​តណ្ហា « ឃើញ​ស្រី​ទ្រាំ​មិន​បាន » នោះ​គឺ​ងារ​ជា​បណ្ឌិត​ឈ្មោះ គ្រី ស៊ា​ង​ឡុង (​មុន​ត្រូវ​បាន​បណ្ដេញចេញ​ពី​មុខ​តំណែង​ខ្ពង់ខ្ពស់​ការងារ​) អតីត​ជា​ប្រធាន​នាយកដ្ឋាន​តម្រង់​ទិស​វិជ្ជាជីវៈ នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា ។
​បណ្ឌិត​រូបនេះ​ត្រូវបាន​រដ្ឋអាជ្ញា​តុលាការ​កូរ៉េខាងត្បូង​ដោះ​លែងឲ្យ​មាន​សេរីភាព​វិញ​ស្មើនឹង​បណ្ដេញ​ចេញ​ជា​បន្ទាន់​មិន​អោយ​ចូល​ទៅ​ជាន់​នូវ ប្រទេស​កូរ៉េ នេះ​ម្ដងទៀត កាលពី​ថ្ងៃ​ទី​០៨​ខែ​មិថុនា​ឆ្នាំ​២០១៦​កន្លង​។ ហើយ​បន្ទាប់​ពី​បុគ្គល​រូបនេះ​ត្រូវបាន​កាត់​អោយ​ជាប់ទោស​ព័ន្ធ​នាគារ​បៀតបៀន​កេរ្ដីខ្មាស នឹង ត្រូវបាន​បង់​ប្រាក់​ពិន័យ និង​សង​សំណង​ជំងឺ​ចិត្ត​រួច​ហើយ​ដល់​នារី​រងគ្រោះ​រួច​​មក ហើយក៏​បាន​បញ្ជូន​និវ​ត្ដ​មក​ដល់​ប្រទេស​កម្ពុជា​វិញ​ពាំនាំ​ទាំង​ក្តី​អាម៉ាស់​បុគ្គល​ខ្លួន សម្រាប់​ក្រុម​គ្រួសារ និង​សម្រាប់​ប្រទេសជាតិ ដ៏​គួរអោយ​ឈឺ​សើច​នេះ​កាលពី​រាត្រី​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៦ កន្លងមក​តាម​ជើងហោះហើរ​អាកាសយាន​លេខ KE 689 កន្លងទៅ​។ ហើយ​ដែល​រដ្ឋា​ភិ​​បាល​កម្ពុជា ក្នុងនាម​លោក ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​របស់​ប្រទេស​កម្ពុជា គួរតែ​ស្វា​គម​ន៏​គាត់​អោយ​ចាស់ដៃ​ផងដែរ​ពី​រឿង​គំរក់​អាស្រូវ​ល្មោភ​តណ្ហា​របស់​គាត់​ដែល​ជាន់ឈ្លី​ប្រទេស​កម្ពុជា ទៅក្នុង​ភក់ជ្រាំ​នោះ ក្រៅពី​ដកតំណែង​ហើយ​គួរតែ​ពិន័យ​គាត់​អោយ​ចូល​ដេក​គុក​ទៅ ! ។​

​បណ្ឌិត​កេរ្ដិឈ្មោះ​អាស្រូវ​ផ្លូវភេទ​នូវ « កូរ៉េ » គ្រី ស៊ា​ង​ឡុង ជាន់ឈ្លី​កិត្តិយស​ប្រទេស​កម្ពុជា​ មួយ​ទំហឹង​បែរ​ជា​ទទួល​ការតែងតាំង​ដំឡើង​បុណ្យស័ក្តិ ទៅ​កើត ! ស្មានថា​បិទបាំង​រឿងអាស្រូវ​បាន​ឫ ?

​ផ្ទុយទៅវិញ រឿង​ដែល​ស្មាន​មិន​ដល់​ក្រៅពី​ទទួលរង​នូវ​ភាពអាម៉ាស់​គ្រប់​យ៉ាងនោះ​លោក​បណ្ឌិត គ្រី ស៊ា​ង​ឡុង ក៏​ត្រូវបាន​ក្រសួង​អប់រំ យុវជន និង​កីឡា សម្រេច​ដាក់​ទណ្ឌកម្ម​ខាង​វិន័យ​ផ្នែក​រដ្ឋបាល និង ត្រូវបាន​រាជរដ្ឋាភិបាល សម្រេច​បញ្ចប់​មុខតំណែង​ពី​ប្រធាន​នាយកដ្ឋាន​តម្រង់ទិស​វិជ្ជាជីវៈ​នៃ​ក្រសួង អប់រំ យុវជន និង កីឡា​ដោយ​អនុក្រឹត្យ​លេខ​៧៧២​អនក្រ​.​ត​ត ចុះ​ថ្ងៃ​ទី​០៧​ខែកក្កដា ឆ្នាំ​២០១៦ បន្ទាប់ពី​បាន​កាន់​តំណែង​ត្រឹម​ប្រមាណ​១​ឆ្នាំ​ប៉ុណ្ណោះ (​លោក គ្រី ស៊ា​ង​ឡុង ធ្លាប់​ទទួលបាន​ការតែងតាំង​មុខតំណែង​ជា​ប្រធាន​នាយកដ្ឋាន​តម្រង់​ទិស​វិជ្ជាជីវៈ​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៥៦៩​អនក្រ​.​ត​ត ចុះ​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៥) ។​

​មិនតែប៉ុណ្ណោះ រឿង​ដែល​មិន​ប្រក្រតី​នោះ​ដោយសារ​លោក​បណ្ឌិត គ្រី ស៊ា​ង​ឡុង នៅ​មាន​ភ័ព្វសំណាង​មិន​ត្រូវបាន​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​មន្ត្រីរាជការ​ស៊ីវិល និង គ្រាន់តែ​ដកហូត​មុខ​តំណែង​នោះ ទើប​លោក​បណ្ឌិត​អគតិ​រូបនេះ ដែល​ឋិត​ក្នុង​ក្របខ័ណ្ឌ​គ្រូបង្រៀន​កម្រិត​ឧត្តម​ដើមខ្សែ​ថ្នាក់លេខ​២ នៅ​ក្រសួង​អប់រំ យុវជន និង​កីឡា ត្រូវបាន​ទទួល​ការដំឡើង​ឋានន្តរ​ស័ក្តិ ពី​គ្រូបង្រៀន​កម្រិត​ឧត្តម​ដើមខ្សែ​ថ្នាក់លេខ​២ អោយទៅ​ជា​គ្រូបង្រៀន​កម្រិត​ឧត្តម​ដើមខ្សែ​ថ្នាក់លេខ​១​វិញ ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល លេខ​៣៤៣​អនក្រ​.​ត​ត ចុះ​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៧ ថ្មីៗ​នេះ​។​

​បើតាម​ប្រភព​មន្ត្រីការទូត​បង្ហើប​បង្ហាញរឿង​លា​មក់នេះ​បាន​ទម្លាយទៀត​ថា ៖ មិនដឹងថា​តើ​បុគ្គល គ្រី ស៊ា​ង​ឡុង នេះ​ចំណាយលុយ​អស់​ប៉ុន្មាន ហើយ​មាន​ភាពស្និទ្ធស្នាល និង លោក បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ក​ម្រឹត​ណា​ទេ បានជា​ធ្វើ​អោយ​បណ្ឌិត​ជាប់​ឈ្មោះ​អាស្រូវ​ធ្វើ​រឿង​លាមក់​ឡើងបុណ្យស័​ក្ដីបន្ថែម រហូត​តម្លើង​មុខងារ​បង្រៀន​ដល់​ថ្នាក់ឧត្តម​ខ្សែ​លេខ​រៀង​ទី​១​ទៀត​នោះ​។ ហេស៎ មិនធម្មតា​មែន អោយតែ​មាន​ខ្សែ​ធំ​កំពូល​ផុត​លេខ ទោះជា ជា​ជន​បាត​សង្គម ឫ​ជា​ជនកំហូច​បំបាក់​មុខមាត់​ប្រទេសជាតិ ទៅក្នុង​ភក់ ជ្រាំ ជា​ជន​ចង្រៃ​ដៃដល់​ស្មើ​ហៅថា ៖ ជា​ឃាដករ វាយ​តំណាង​រា​ស្ដ ពពួក​ទុច្ចរឹត​បែបនេះ គឺ​សុទ្ធតែ​ត្រូវបាន​លើកស្ទួយ​លើកទឹកចិត្ត​តម្លើង​បុណ្យ​អោយ​ទាំងអស់ ។

​ជាក់ស្ដែង ដូច​ជា​ឈ្មោះ​ជា​បណ្ឌិត គ្រី ស៊ា​ង​ឡុង នេះ​ទៀត​ដែល​ជា​ជន​អសមត្ថភាព និង អគតិ​បំផុត ដែល​ជា​ជន​ឈានមុខ​ជាន់ឈ្លី​មុខមាត់ កិត្តិយស ប្រទេស​កម្ពុជា​ទាំងមូល​ទៅក្នុង​ភក់ជ្រាំ​អោយ​អាប់អោន​ដោយសារ​ខ្លួន​ហើយ ។ មិន​ត្រឹមតែ​គ្មាន​ទោស​ទេ បែរ​ជា​លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេច​ចេញ​អនុក្រិត្យ​តម្លើង​បុណ្យស័​ក្ដិ​អោយ​ជន​ស្រេកឃ្លាន​កាម​ផ្ដេសផ្ដាស​ដល់​ទៅ​ថ្នាក់ឧត្តម ហើយ​លើកមុខ​អោយ​បណ្ឌិត​អសមត្ថភាព​ទៅ​បង្រៀន និស្សិត បញ្ញវ័ន្ដ ជា​ទំពាំង​ស្នង​ឫស្សី​ស្អាតស្អំ របស់​ប្រទេស​កម្ពុជា​ទៅវិញ ! តើ​ត្រឹមត្រូវ​ឫ​ទេ !  ។
​មិនតែប៉ុណ្ណោះ​ដោយសារតែ​រឿងអាស្រូវ​របស់​បុគ្គល​ជា​បណ្ឌិត​ដែល​មិន​គួរ​យក​អំណាច​មក​ស្ទួយ​នាំ​អោយ​ខូច​ឈ្មោះ​បែប​នេះ នូវ​មានរឿង​អាស្រូវកេរ្ដិ​មិនល្អ​ពាក់ព័ន្ធ​ដល់​ឧបនាយករដ្ឋមន្ត្រី​ម្នាក់​ថែមទៀត​ដែល​ប្រភព​លើគោក​បង្ហាញថា បុគ្គល​ជា​បណ្ឌិត​ខ្ពង់ខ្ពស់ (​ហើយ​រត់​មក​ជ្រក​ក្រោម​តណ្ហា​) គ្រី ស៊ា​ង​ឡុង នេះ​និង​មាន​ការផ្សាយ​បន្ថែមទៀត​លេខ​ក្រោយ ៕
​ដោយ ស ថ្លា​

 

img20170523cc1 (4) img20170523cc1 (5)  img20170523cc1 (2) img20170523cc1 (3)