ហូ​វ ជី​វ៉ៃ​(​ហៅ​អា​វ៉ៃ​)​និង អា​ណាក់​ក្បាល​ធំ​(PM)​អាង​បង្អែក​លោក គឹម រស្មី ទៅ​រកស៊ី​បទល្មើស​ព្រៃឈើ​ថា​យក​លុយ​មក​ចិញ្ចឹម​គណបក្ស​ប្រជាជន​…​និង​ចាយលុយ​មួយ​ខែ​រាប់សិប​ម៉ឺន​សែន​ដុល្លារ​បិទមាត់​ក្រុមមន្ត្រី​មេ ខេត្ត និង​ជំនាញ​តាម​ច្រក​អូរយ៉ាដាវ !

​ខេត្ត​រតនគិរី ៖ តាម​មេ​ឈ្មួញ​រកស៊ី ដឹកឈើ​ប្រណីត ដែល​មាន​ស្បែក ជា​កម្លាំងប្រដាប់អាវុធ ឈ្មោះ ហូ​វ ជី​វ៉ៃ និង អា​ណាក់​ក្បាល​ធំ ដែល​ជា​មន្ត្រី​អាវុធហត្ថ​ដែរ​នោះ​នៅតែ​បន្តសកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ នឹង ប្រមូល​ដឹកជញ្ជូន​យក​ឈើ​ប្រណីត ដែល​កាប់​តាម ព្រៃ​សហគមន៍ និង តំបន់​ព្រៃ​ការពារ នៅ​ស្រុក​អណ្តូង​មាស ស្រុក​តា​វែង នៃ​តំបន់​កន្ទុយ​នាគ និង​តំបន់​ព្រៃ​ការពារ​មួយចំនួន​ទៀត​ពី ខេត្ត​មណ្ឌលគិរី ដើម្បី​យក​ទៅ​បំពេញ​បង្គ្រប់​តាម​សេចក្ដីត្រូវកា​រលក់​ឲ្យ​ឈ្មួញ​តាម​ទីផ្សារ ចិន និង យួន ចេញ​តាម​ច្រកទ្វារ​អន្តរជាតិ​ព្រំដែន​អូរយ៉ាដាវ ដោយ​គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​សូម្បី​បន្តិច​មក​ទល់​ពេល​នេះ ក៏​ព្រោះតែ​មេ​ឈ្មួញ ហូ​វ ជី​វ៉ៃ​(​អា​វ៉ៃ​)​បាន​ចំណាយលុយ​បិទមាត់​បក្ខពួក​ក្រុមមន្ត្រី​ជំនាញ​ក្នុង​មួយខែៗ រាប់សិប​ម៉ឺន​សែន​ដុល្លា​រហូត​ដល់​ទៅ​ជាង​១​លាន​ដុល្លារ​នោះ​។

​មិនតែប៉ុណ្ណោះ មេ​ឈ្មួញ ហូរ ជី​វ៉ៃ និង អា​ណាក់ ក្បាល​ធំ​តែងតែ​បាន​បង្ហាញ​នូវ​មោទនភាព​អួតអាង​ពី​មេក្លោង​ធំ​ជា​អ្នក​បើកដៃ រួម​ដៃ ជា​មេ​អាវុធហត្ថ​ខេត្ត គឹម រស្មី  នៃ​ការដឹកជញ្ជូន​បទល្មើស​ព្រៃឈើ ដោយ​រលូន ដឹក​ចេញ​តាម​ច្រកទ្វារ​អន្ដរជាតិ​អូយ៉ាដាវ ក្រោម​ការគាំទ្រ​បើកភ្លើង​ខៀវ​ពី​សំណាក់​លោក​អភិបាលខេត្តរ​ត​គិរី និង  ជំនាញ​មេ​ខ័ណ្ឌ​រដ្ឋបាល​ខេត្ត កែប កត់ ព្រមទាំង​ក្រុម​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​តាម​ជាន់ថ្នាក់​យ៉ាង​ត្រជាក់ចិត្ត​បំផុត​។​

​ដោយឡែក ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​អសមត្ថភាព​នេះ​វិញ​ឯ​លោក អ៊ី ចំរើន ដែល​ជា​ប្រធាន​អន្ដោ​ប្រវេ​ស​ន៏ ច្រកទ្វារ​អន្ដរជាតិ​អូរយ៉ាដាវ​នោះ គឺ​ជាប់​ឈ្មោះ​ល្បីល្បាញ​បំផុត​តែ​ខាង​គំរាម​ឃាត់ខ្លួន​ក្រុម​អ្នក​សា​ព័ត៌មាន​ឯ​បទល្មើស​ព្រៃឈើ​ដឹក​ឆ្លងកាត់​ច្រកទ្វារ​យ៉ាង​គគ្រឹកគគ្រេង​ទាំង​យប់​ទាំង​ថ្ងៃ​នោះ​មិន​ឃើញ​គាត់​បង្ក្រាប​សួរនាំ​ឡើយ ។ ហើយ​ដែល​បញ្ហា​នេះ​ត្រូវបាន​ប្រភព​លាតត្រដាង​ថា​គឺ​គាត់​សើម​មាត់ ត្រូវប៉ាន់​ជាមួយ​ផល​បទល្មើស​ព្រៃឈើ​នោះ​យ៉ាង​គ្រប់ទឹក​បំផុត ។ មិន​ថា តែ​ពេល​យប់​ពេល​ថ្ងៃ​នោះ​ទេ ។​

​បើ​តាម​ប្រភព​បាន​បង្ហើប​ឲ្យ​យើង​ដឹង​ទៀត​ថា ៖​មិន​ថា​តែ​ក្រុម​អាជ្ញាធរ​ដែនដី ទាំង​គយ​ចល័ត  និង​កម្លាំង​ប៉េអឹម​ផ្ទៃ​ប្រទេស​នោះទេ ដែល​មាន​តួនាទី​សំខាន់​ក្នុង​ការចុះ​បង្ក្រាប និង ទប់ស្កាត់​ការដឹកជញ្ជូន​បទល្មើស​ព្រៃឈើ​ខុស​ច្បាប់​នោះ​គឺ​សុទ្ធតែ​មាន​ចំណែក​ទទួលផល បង់លុយ​ជើង​ឈ្មួញ បង់លុយ​ខែ និង បង់​ជូន​កាដូរ​ពិសេស វត្ថុ​អនុ​ស្សាវ​រីយ៏ លុយ ឡាន ភ្លាមៗ​យ៉ាង​ទាន់​ចិត្ត ពី​មេ​ឈ្មួញ ហូ​វ ជី​វ៉ៃ (​អា​វ៉ៃ​) អា​ណាក់ (​ក្បាល​ធំ​PM) យ៉ាង​ទាន់​ចិត្ត​បំផុត​។​និយាយ​រួម​គឺ​រត់ការ​បង់លុយ​អោយ​មុន មុន​នឹង​ដំណើរការ​ចរាចរ​បទល្មើស​ព្រៃឈើ​ចេញ​តាម​ច្រករបៀង និង តាម​ច្រកទ្វារ​ព្រំដែន អូរយ៉ាដាវ នោះ ។ ហេស៎ ! ដែល​ការចំណាយ​លុយ​រត់ការ​បង់លុយ​បិទមាត់​បើក​ច្រក​ទ្វារ​ទាំងនេះ​គឺ​មេ​ឈ្មួញ​បាន​ចំណាយ​លុយ​យ៉ាង​ច្រើនសន្ធឹក រាប់សឹ​បសែន​ដល់​លាន​ដុល្លារ ស្រស់ៗ​មែន​ទើប​ចៀសផុត​ពី​ការបង្ក្រាប នឹង សុ​វត្ថ​ភាព​នោះ​។

​ជាងនេះទៅទៀត ប្រភព​នូវបាន​ទម្លាយ​ឲ្យដឹង​ទៀត​ថា ៖​ថ្មីៗ​នេះ​គឺ​ក្រុម​ឈ្មួញ​ចម្រុះ​គ្រប់​ប្រភេទ​កំពង់តែ​សម្រុក​ដឹក​បទល្មើស​ព្រៃឈើ​ចេញពី​ខេត្ត​រតនគិរី ឆ្លងដែន​ទៅ​លក់​នៅ​ស្រុក​យួន ចិន ឱ្យបាន​គ្រប់​តាម​ផែនការ​ទីផ្សារ​ឈ្មួញ​ក្រៅ​ស្រុក​ដែល​បាន​កុងត្រា​កំណត់ ០៣​ម៉ឺន​ម៉ែត្រ​គីប​តាម​ច្រកទ្វារ​អូយ៉ាដាវ​។​ហើយ​ដែល​មកទល់ពេលនេះ​ការ​កុងត្រា​របស់​ឈ្មួញ ចិន យួន ថា​ដឹក​អោយ​គ្រប់​មុនពេល​ចូល​ឆ្នាំ នៅ​មិនទាន់​ដឹក បាន​គ្រប់​ចំនួន នៅឡើយ​ទេ​។​

​ព័ត៌មាន​ប្រភព​ដដែល​បាន​អះអាង​ទៀតថា ៖ ដោយសារ​តែ​សភាព​ការ​ក្នុងស្រុក​កន្លងមក​មិន​សូវ​ល្អ មាន​កម្លាំង​អាវុធហត្ថ​ផ្ទៃ​ប្រទេស​ត្រូវ​បាន​ដាក់បទបញ្ជា​រ​អោយ​ចេញ​មុខ​បង្ក្រាប​យ៉ាង​ទ្រង់ទ្រាយ​ធំ​ពី​លើ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​នោះ​ទើប​ធ្វើអោយ​មាន​ការអាក់ខាន​តែ​ឥឡូវនេះ​បែកធ្លាយ​ក្រុម​បង្ក្រាប​ក៏​ក្លាយ​ជា​ក្រុម​គោះ​បង្អើល​យកតែ​លុយដែ​នោះ​បាន​ធ្វើអោយ​ក្រុម​ឈ្មួញ​បាន​ដៃ និង ក្លាយ​ជា​ក្លា​ដុះស្លាប កំពុងតែ​កាប់​ដឹកជញ្ជូន​យ៉ាង​សម្បើម​ដៃ​បំផុត​ក្នុង ស្រុក​អណ្តូង​មាស  ស្រុក​តា​វែង នៃ​តំបន់​កន្ទុយ​នាគ និង ខេត្ត​ស្ទឹងត្រែង ខេត្ត​មណ្ឌលគិរី ជាដើម​ដែល​ក្រុម​ឈ្មួញ​កំពង់តែ​សម្រុក​ប្រមូល​កាប់​ដឹកជញ្ជូន​យ៉ាង​មមាញឹក​បំផុត​ទាំង​យប់​ទាំង​ថ្ងៃ​មកទល់ពេលនេះ​។​

​ផ្ទុយទៅវិញ ព័ត៌មាន​ដ៏​ប្រឈម នឹង ដ៏​រសើប​យ៉ាង​អសមត្ថភាព​សាបរលាប​ជា​គោលនយោបាយ​របស់​រដ្ឋាភិបាល​ចុងក្រោយ​ថា​៖​បាន​បរាជ័យ ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានដាក់​បញ្ជា​អោយ​ជំនាញ​រដ្ឋបាល​ព្រៃឈើ អោយ ស្ថាប័ន មន្ទីរ ក្រសួង​កសិកម្ម​ជា​អ​ណា​ព្យាបាល​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ និង ក៏ដូចជា​រំពឹងថា កម្លាំង​អាវុធហត្ថ​ផ្ទៃ​ប្រទេស​ក្រោម​ការបញ្ជារ​របស់​នាយ ឧត្តមសេនីយ៏​ជា​តំណាង​បង្ក្រាប​បទល្មើស​ព្រៃឈើ ពី​លើ​ជំនាញ​ថា ៖ នឹង បង្ក្រាប​បទល្មើស​ព្រៃឈើ​យ៉ាង​មាន​ប្រសិទ្ធិភាព​នោះ ហេស៎ ! ពេលនេះ សភាព​ការឆ្លុះបញ្ចាំង​យ៉ាង​ស្ដែង​ថា ៖ បទបញ្ជា​ដែល​លោក ហ៊ុន សែន ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី​បានដាក់ចុះ​ពិតជា​បរាជ័យ​មែន គឺ​មន្ត្រី​ជំនាញ​អស់នោះ​មិន​បាន​អនុវត្ត​ទេ ។​

​ជាពិសេស​លោក គឹម រស្មី ដែលជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ដ​រតនគិរី នោះ​តែម្ដង​ដែល​ប្រភព​បញ្ជាក់ថា ៖ មានមុខ​លេចធ្លោ​ថា​ជា​មេក្លោង​បទល្មើស​ព្រៃឈើ នឹង នូវ​ពីក្រោយ​ការបំផ្លាញ​ព្រៃឈើ​យ៉ាង​ទ្រង់ទ្រាយ​ក្នុង​ខេត្ត​រតនគិរី ហើយ​ដែល​កន្លងមក​ប្រភព​ឈ្មួញ​ខ្សឹប​ថា ៖ គាត់​គឺជា​មេ​ចំណែក​ធំ ក្នុង​ការទទួល​លុយ​បទល្មើស​ទៅ​បិតមាត់​ក្រុមមន្ត្រី​ជំនាញ ? ។

​ឯ​ចំណែក​អភិបាលខេត្ត​រតនគិរី លោក ថង សាវុន និង មេ​ជំនាញ​រដ្ឋបាល​ព្រៃឈើ កែប កត់ វិញ​ហាក់​មាន​ចេតនា​ធ្វើ​មិនដឹងមិនឮ នឹង​ចាំតែ​អង្គុយចាំ​កើ​បយក​ចំណូល​បទល្មើស​ព្រៃឈើ​ទៅធ្វើ​មានបាន​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​។​ហើយ​ដែល​បញ្ហា​នេះ​គួរតែ​នាយ​ក្រសួងកសិកម្ម និង ក្រសួងមហាផ្ទៃ និង​នាយ​ឧត្តមសេនីយ៏​អាវុធហ​ត្ថ​ផ្ទៃ​ប្រទេស មិន​ត្រូវ​ព្រងើយកន្ដើយ​មើលរំលង​ពី​សកម្មភាព​របស់​អភិបាលខេត្ត​រតនគិរី និង ក្រុម​ប្រដាប់អាវុធ និង មន្ត្រី​ជំនាញ​នោះទេ ព្រោះ​ថា​ពួកគេ​អាច​រវល់​មមាញឹក​នឹង​ការ​កើ​បយក​ចំណូល​បទល្មើស​១​ខែៗ​រាប់សែន​ដុល្លារ​នោះ​ក៏​អាច​ថា​បាន ។​ដោយឡែក​ពាក់ព័ន្ធ​នឹង​ព័ត៌មាន​ដ៏​រសើប​នេះ​ការិយាល័យ​របស់​យើង​ពុំ​ទាន់​បានទទួល​ព័ត៌មាន​ណា៎មួយ​ពី​មន្ត្រី​អាជ្ញាធរ​នោះ​នៅឡើយ​ដោយ​ទុរស័ព្ទ​រោទ៌​គ្មាន​អ្នកលើក ៕
​ដោយ ស្ទាំង​ស​

 

samdechsorkheng_hesaosokha

wood_ratanakkiri (1) wood_ratanakkiri (2)