​សម្ដេច ឧ​ប ស ខេង គួរតែ​ពិនិត្យ​ឡើងវិញ ៖ មាន​អាថ៌កំបាំង​ពុករលួយ​ក​ម្រឹត​ណា ទើប​នាយ​ឧត្តមសេនីយ៏​អគ្គស្នងកា​រ ព្រម​ធ្វើ​តាម​បញ្ជា​របស់​លោក ហ៊ូ សា​គុណ រក្សាទុក​កម្លាំង​ផ្កាយ​១ អ៊ំ វណ្ណា !

​រាជធានី​ភ្នំពេញ​៖​ថ្មីៗ​នេះ​មាន​ករណី​ក្រុម​បុគ្គលិក​មន្ត្រី​របស់​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ច​មហាផ្ទៃ​មួយ​ចំនួន​បាន​ស្នើសុំ​អោយ សម្ដេច ឧបនាយករដ្ឋមន្ត្រី ស ខេង គួរតែ​ពិនិត្យ​ឡើងវិញ​ពី​ភាពមិនប្រក្រតី​ថា ៖ តើ​មាន​អាថ៌កំបាំង​ក​ម្រឹត​ណា ? ទើប​បានជា​លោក​នាយ​ឧត្តមសេនីយ៏​អគ្គស្នងកា​រ​នគ​បាល​ជាតិ នេ​ត សាវឿន ព្រម​ធ្វើ​តាម​បញ្ជា​ការស្នើសុំ​របស់​លោក​នាយ​ឧត្តមសេនីយ៏ឯក ហ៊ូ សា​គុណ សុំ​រក្សាទុក​អោយ​កម្លាំង​របស់​ផ្កាយ​១ អ៊ុំ វណ្ណា មួយ​ក្ដាប់​នៅ​បន្ត​ការងារ​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ ខ​ណះ​ដែល​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​មហាផ្ទៃ​ទិសដៅ​ខេត្ត​ក្រុង​ត្រូវ​បាន​បញ្ឍប់​ចេញ​បេសកកម្ម នឹង ត្រូវ​បាន​ប្រមូល​ចូល​មហាផ្ទៃ​វិញ​អស់ ។ វា​មិនមែន​ជា​រឿង​ប្លែក​ស្អី​ទេ ! ក្រៅ​ពី​រឿង​ថ្មី​ជាន់​ដាន​ចាស់​រឿង​ពុករលួយ​ដដែលៗ  ដែល​ក្នុង​ក្រប​ខ័ណ្ឌ​និមួយៗ អ្នក​ណា​មាន​ខ្សែ គឺ​អ្នក​នោះ​ខ្លាំង អ្នក​ណា​មាន​ខ្សែ​គឺ​អ្នក​នោះ​បាន​ខ្លឹម​បាន​កន្លែង​ខ្លាញ់ ហើយ ឯ​អ្នក​អត់​ខ្សែ អត់​ក្រឡុះ ដេក​ពាក់ស័ក្ដី​ពលទោ​ដដែល ស៊ី ដុំ អំបឹល​ទៅ តាំង​ពី​វ័យក្មេង​ការងារ​សកម្ម រហូត​ដល់​សក់ស្កូវ វ័យ​ចូល​អា​ត្រែ​ត​ការងារ ស៊ី​តែ​ប្រាក់ខែ ពល​ទោ​។​

​យ៉ាងណាម៉ិញ ប្រការ​ដែល​លោក ហ៊ូ សា​គុណ បាន​ធ្វើ​សំណើ​រដាក់​សុំ​រក្សាទុក​អោយ​តែ​លោក​ផ្កាយ​១ អ៊ុំ វណ្ណា និង បក្ខពួក​តែមួយ​ក្ដាប់​នោះ​ពិត​ជាំ​មាន​អាថ៌កំបាំង មិនធម្មតា​មែន​ដែល​គេ​សង្ស័យថា​៖ មិនដឹងថា តើ​បុគ្គល អ៊ុំ វណ្ណា នោះ​ចំណាយ​លុយ​ពុករលួយ​ក​ម្រឹត​ណា បានជា​រក្សា​ទុក​តែ​កម្លាំង របស់​លោក​ផ្កាយ ១ អ៊ុំ វណ្ណា ហើយ ឯ​កម្លាំង​នគ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​មហាផ្ទៃ​ផ្សេងៗ​ទៀត​បែរជា​ត្រូវ​ផ្អាក នឹង ដក​បញ្ឍរ​ជើងប្រមូល​ចូល​មហាផ្ទៃ​វិញ​អស់ ដែល​មន្ត្រី​នូវ​មហាផ្ទៃ​ភាគច្រើន​បាន នឹង កំពង់តែ​ដាក់​ការសង្ស័យ ?
​ពាក់ព័ន្ធ​នឹង​ការសង្ស័យ​នេះ​បន្ទាប់ពី​គេ​បាន​ឃើញ​នូវ​លិខិត​របស់​អន្ដរាគ​ម​ន៏​មួយ​របស់​លោក ឧត្តមសេនីយ៏ឯក ហ៊ូ សា​គុណ ដែល​ជា​ប្រធាន​នាយកដ្ឋាន​កណ្ដាល​ព្រំដែន​។​

​តាមរយះ​លិខិត​នោះ​អគ្គនាយកដ្ឋាន​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ចេញ​លិខិត​មួយច្បាប់​អនុញ្ញាតឲ្យ​លោក​ឧត្តមសេនីយ៍ត្រី​អ៊ុំ​វណ្ណា​មានឱកាស​សាជា​ថ្មី​ជ្រា​ចាំ​ការ​ជា​ប្រធាន​ប្រចាំ​ទិស​ភូមិភាគ​ឦសាន​កាលពី​ថ្ងៃ​ទី​០៦ ឧសភា ឆ្នាំ ២០១៧ ថ្មីៗ​បន្ទាប់ពី​មាន​ការជួយ​អន្តរាគ​ម​ន៏ ជ្រោមជ្រែង​យ៉ាង​អស់ពី​ចិត្ត​ពី​ថ្លើម​ពី​សំណាក់​លោក​នាយ​ហ៊ូ​សា​គុណ​អគ្គស្នងការ​រង​នគរបាលជាតិ ដែល​ទទួលបន្ទុក​ការងារ​កណ្ដាល​ព្រុំដែន​នោះ​។​
​នេះ​បើ​តាម​ការទម្លាយ​ឲ្យដឹង​ពី​មន្ត្រី​ក្រសួងមហាផ្ទៃ​ជា​ប្រភព​ម្នាក់​ទើប​តែ​បាន​ទទួល​កាលពីពេល​ថ្មីៗ​នេះ​។​

​យោងតាម​ចំណារ​យល់ព្រម​របស់លោក​នាយ​ឧត្តមសេនីយ៍​អគ្គស្នងកា​រ​នគរបាល​ជាតិ នេត​សាវឿ​ន​បានឯក​ភាពចារ​ប្រគល់​ភារកិច្ច​ការងារ​ឲ្យទៅ​លោក​ផ្កាយ​១​អ៊ុំ​វណ្ណា​ដែល​ជា​បុគ្គល​ដ៏​ល្បីល្បាញ​មាន​ជំនាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ស្រាប​នោះ​ធ្វើជា​ប្រធាន​ក្ដោប​ក្ដាប់​រួម​ការងារ ។ ប៉ុន្តែ​ផ្ទុយទៅវិញ​បញ្ហា​នេះ​បាន​ធ្វើអោយ​ក្រុម​មន្ត្រី​ប្រត្តិកម្ម រិះគន់​មាន​ការ​មិន​ពេញចិត្ត និង​រិះគន់​ថា​ជា​ការ​ធ្វើ​ឃុបឃិត​ផ្ទុយទៅនឹង​សេចក្តីសម្រេច​របស់​ក្រសួង​មហាផ្ទៃ​កាលពីពេល​ថ្មីៗ​នេះ​ដែល​បាន​ប្រកាស​បញ្ឍប់​ការចេញ​បេសក​កម្ម​ចុះ​ទប់ស្កាត់​បទល្មើស​សេដ្ឋកិច្ច​តាម​ខេត្ត​ក្រុង​រាជធានី​នោះ​។​

​គួរញ្ជាក់​ថា ៖ ក្រសួងមហាផ្ទៃ​បាន​សម្រេច​ដក​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ដែល​ដាក់​ប្រចាំការ​នៅ​តាម​បណ្តា​ខេត្ត​ក្រុង​ទាំង​២៥​រាជធានីឲ្យ​មក​បម្រើកា​រ​នៅក្នុង​នាយកដ្ឋាន​វិញ​នោះ​គឺ​ដើម្បី​បញ្ចៀស​រាល់​ភាព​អសកម្ម នឹង ការរិះគន់​ពី​មជ្ឈដ្ឋាន​នានា​ថា​មន្ត្រីនគរបាល​ទាំងនោះ​ដាក់​កុងត្រូលជជុះ​ចាំតែ​ហុចដៃ បោយ​ដៃ​គំ​រាន​ប្រជាពលរដ្ឋ នឹង​ជា​អ្នកទទួល​សំណូក​ពី​ក្រុម​ឈ្មួញ ពី​អ្នករកស៊ី​ល្មើស​ច្បាប់​និង បង្ក​ភាពអនាធិបតេយ្យ តែប៉ុណ្ណោះ​។​

​បើ​តាម​មន្ត្រី​បានលើកឡើង​រិះគន់​ទៀតថា ៖ ប្រការ​ដែល​ក្រសួង​សម្រេច​តែងតាំង​អោយ​បុគ្គល​ផ្កាយ​១ អ៊ុំ វណ្ណា ដែល​ល្បីល្បាញ​តែ​ខាង​ពុករលួយ​បែបនេះ​គឺ​បាន​ធ្វើអោយ​មាន​ការរិះគន់ យ៉ាងខ្លាំង​ពី​សំណាក់​ក្រុម​មន្ត្រី និង ប្រជាពលរដ្ឋ​ថា​បក្ខពួកនិយម​យ៉ាង​ពេញបន្ទុក​។

​ដូចជា​យោង​តាម​លិខិត​លេខ​១២/១៧..​រ​បក ចុះ​ថ្ងៃ​ទី​០៣​ខែមិថុនា ចេញ​ដោយ​លោក ហ៊ូ​សា​គុណ​អគ្គស្នងការ​រង​នគរបាលជាតិ​ទទួលបន្ទុក​ប្រធាន​នាយកដ្ឋាន​កណ្ដាល​ព្រំដែន នឹង ជា​ជា​(​ប្រធាន​ក្រុម​បេសកកម្ម​ស្រាវជ្រាវ​ស៊ើប​អង្គេត​ទប់ស្កាត់ និង បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​និង​) បទល្មើស​ព្រៃឈើ បាន​ស្នើសុំ​ទៅ​នាយ​ឧត្តមសេនីយ៍នេត​សាវឿ​ន​អោយ​រក្សាទុក​នូវ​កម្លាំង​ដែល​ដឹកនាំ​ដោយ​លោក​ផ្កាយ​១ អ៊ុំ វណ្ណា និង មន្ត្រី​ចំនួន​២៧​នាក់ នៃ​នគរ បាល​នាយក ដ្ឋា​ន​ប្រឆាំង​បទ​ល្មេី​សសេដ្ឋកិច្ច ដើម្បី​បន្ត​បំំពេញភារកិច្ច​តាមផែ​ន​ការលេខ​០១០ ផ​.​ក​។

​បញ្ហា​នោះ​តាម​ក្រុម​មន្ត្រី​មួយចំនួន​នៃ​ក្រសួង​មហាផ្ទៃ​បាន​លើកឡើង​ទៀតថា​៖  ប្រការ​ដែល​លោក​ហ៊ូ​សា​គុណ​ស្នើសុំ​ឲ្យ​លោក​ផ្កាយ​១​អ៊ុំ​វណ្ណា​ជា​មនុស្ស​ជំនិត​បាន​ក្លាយជា​ស្តេចត្រាញ់​ម្ដងទៀត​ប្រចាំ​ទិស​ភូមិភាគ​ឦសាន​នេះ​គឺ​ដូចជា​រក្សាទុក​អោយ​បុគ្គល អ៊ុំ វណ្ណា ចុះ​ទៅ​ប្រចាំការ​ចាំ​ប្រមូល​យក​លុយ​បទល្មើស​ព្រៃឈើ​ប៉ុណ្ណោះ ដើម្បី​ប្រមូល​យក​ផល​បទល្មើស​ព្រៃឈើ​ទាំងនោះ​មក​ចែក​គ្នា​។​ហើយ​ក៏ដូចជា​ដើម្បី​បន្ត​រក្សា​ទុក​នូវ​ឆ្នាំងបាយ​ពុករលួយ​ចាស់​ជាច្រើន​ឆ្នាំ​របស់​លោក អ៊ុំ វណ្ណា ផងដែរ​។​

​ផ្ទុយទៅវិញ ពាក់ព័ន្ធ​នឹង​រឿង​អសមត្ថភាព​យ៉ារ​សើប​នេះ​ដើម្បី​បាន​សិទ្ធិអំណាច​ថ្មី​ក្នុង​ការចុះ​កើប​ប្រផល​ដែល​មាន​តែ​ខ្លួនឯង​ជា​លោកនាយ​ប្រធាន​ការងារ​ក្ដាប​រួម​នោះ ។ ដូចនេះ​រឿង​អី​ដែលថា ជន​ពុករលួយ​យ៉ាង​ល្បីឈ្មោះ​ផ្កាយ​១​អ៊ុំ​វណ្ណា​ដែល​ថា​មិន​ហ៊ាន​ជះ​ទឹក​លុយ​ពុករលួយ​ចាយ​លុយ​ដាក់​ស្រោមសំបុត្រ​អោយទៅ​លោក​នាយ ហ៊ូ សា​គុណ ជា​មេ​កើយ​រក្សាទុក​តំណែង​ចាស់​អោយ​ខ្លួន​បាន​អង្គុយចាំ​កើប​ប្រមូល​យក​នូវ​ផល​បទល្មើស​ព្រៃឈើ​ជា​បន្ដ​មក​ទុក​ចែកចាយ​គ្នា​ធ្វើ​មាន​បាន​ជា​បន្ដ​ទៀត​នោះ​។​

ជាងនេះទៅទៀត​ប្រភព​ពី​មន្ត្រី​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ប្រចាំ​ទិស​ភូមិភាគ​ឦសាន​ដែល​ជា​កូនចៅ​លោក​អ៊ុំ​វណ្ណា​បាន​ខ្សិប​ទម្លាយ​ប្រាប់​ឲ្យ​យើង​ដឹង​បន្ដថា​៖ ដោយ​សំអាង​លើ​លិខិត​បេសកកម្ម​ថ្មី​នេះ​គឺ​លោក ផ្កាយ​១ អ៊ុំ​វណ្ណា​បាន​បង្កើន​នូ​កូនចៅ​ក្រៅ​ផ្លូវការ​របស់​ខ្លួនរ​ហូត​ដល់​ជាង​៤០​នាក់ ឲ្យ​ប្រចាំ​ការតាម​គោលដៅ​សំខាន់ៗ​ដើម្បី​ប្រដេញ​គាង​គា​បរក​ចំណូល​មក​បង់​ឲ្យ​ខ្លួន​។​
​ហើយ​បើ​និយាយឲ្យចំ​គឺ​អនុវត្ត​ផ្ទុយ​ពី​លិខិត​លេខ​១២/១៧…​របក​ដែល​ចារ​ឯកភាព​ដោយ​លោកនាយ​អគ្គស្នងការ​នគរបាល​ជាតិ​។​
​មន្ត្រី​ប្រភព​រូបនោះ​បាន​បន្តទៀតថា​៖ លោក​អ៊ុំ​វណ្ណា​មិន​ត្រឹមតែ​មាន​ជំនាញ​ខាង​គាប​ជម្រឹត​ជម្រិញ​ឈ្មួញ​បទល្មើស​សេដ្ឋកិច្ច និង បទល្មើស​ព្រៃឈើ​ប៉ុណ្ណោះ​ទេ ថែមទាំង​មាន​ល្បេច​គោះ​អោយ​មន្ត្រី​ក្រោម​បញ្ជា​បង់លុយ​អោយ​ខ្លួន​ទៀត​ផង​។​

​សូម​បញ្ជាក់​តាម​ប្រភព​អោយដឹងទៀតថា ៖ លោក​ឧត្តមសេនីយ៍ត្រី​អ៊ុំ​វណ្ណា​ជា​មន្ត្រីនគរបាល​ប្រឆាំង​បទល្មើ​សដ្ឋកិច្ច ដែល​ល្បីឈ្មោះ​សុះសាយ​ខាង​ជំនាញ​រកលុយ​ផ្គាប់ចិត្ត​លោកនាយ​របស់​ខ្លួន​ជាច្រើន​ឆ្នាំ​មកហើយ​។ ហើយ​ជា​និច្ច​ជាកា​ល​ត្រូវ​បាន​ឡើងបុណ្យ​ឋានន្តរស័ក្តិ​ជា​ញឹកញាប់រ​ហូត​បាន​ក្លាយជា​មន្ត្រី​ផ្កាយ​មួយ​មាន​លុយ​ឡាន​វីឡា ទំនើបៗ​ចាយវាយ​ប្រចាំថ្ងៃ​មិន​ចាញ់​ឧកញ៉ា នឹង មន្ត្រី​គយ​មួយចំនួន​ក្រោម​ការដឹកនាំ​រដ្ឋាភិបាល​បច្ចុប្បន្ន​នោះ​ទេ​។​

​ជាក់ស្តែង​ភាពល្បីល្បាញ​ខាង​ដាក់​មន្ត្រី​របស់​ខ្លួន​ឲ្យ​ចាំ​គោះ​មន្ត្រី​គាប​យក​លុយ​ពី​ឈ្មួញ​រកស៊ី​ខុសច្បាប់​គ្រប់​ប្រភេទ​របស់​លោក​ផ្កាយ​១​អ៊ុំ​វណ្ណា ត្រូវបាន​ថ្នាក់លើ​របស់​ខ្លួន​លើកស្ទួយ​ផង នឹង ក៏​ត្រូវ​កោះហៅ​ឲ្យចូល​ទៅ​បំភ្លឺ​ម្តងមកហើយ​កាលពី​ពេល​ថ្មីៗ​នេះ ។ ប៉ុន្តែ​ដោយសារ​ភាព​ប៉ិនប្រសប់​ពុករលួយ របស់​បុគ្គល ផ្កាយ​១ អ៊ុំ វណ្ណា ពូកែ​ខាង​បកស្រាយ នឹង ពូកែ​អែបអប​យកចិត្ត​លោក នាយ ហ៊ូ សា​គុណ ផង​នោះ​ទើប​ធ្វើអោយ​បុគ្គល​នេះ​រឹងមាំ​បែរជា​មាន​ខ្នងបង្អែក​រឹតតែ​មាំ ។ ហើយ​ក៏​ត្រូវបាន​លោក​នាយ​ប្រគល់​សិទ្ធ​តែងតាំង​អោយ​គាត់​ផ្កាយ​១​អ៊ុំ​វណ្ណា​បាន​ធ្វើ​ជា​ប្រធាន​ក្រុម​បេសកកម្ម​ស្រាវជ្រាវ​ស៊ើប​អង្គេត​ទប់ស្កាត់ និង បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​)​ចំ​កន្លែងចាស់ ហើយ​ដែល​បាន​ធ្វើអោយ​កើត​មាន​កា​ប្រតិកម្ម​ពី​មន្ត្រី​ស្ទើរ​គ្រប់ទិសទី ។ ហើយ​ដែល​បញ្ហា​នេះ​គួរតែ​សម្ដេច ឧ​ប ស ខេង ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ គួរតែ​ពិនិត្យ​ឡើងវិញ ៖​ថា​តើ មាន​អាថ៌កំបាំង​ពុករលួយ​ក​ម្រឹត​ណា​ទៅ ទើប​លោក​នាយ​ឧត្តមសេនីយ៏​អគ្គស្នងកា​រ​នគរបាល​ជាតិ បែរ​ជា​បន្ទន់​ប្រាណ​ព្រម​ធ្វើ​តាម​បញ្ជា​របស់​លោក ហ៊ូ សា​គុណ​ទៅ​រក្សា​ទុក​តែ​កម្លាំង​ពុករលួយ​របស់​ក្រុម​លោក​ផ្កាយ​១ អ៊ំ វណ្ណា ! ហើយ​គិត​ថា​បុគ្គល អ៊ុំ វណ្ណា ល្អ​តែ​ឯង ឯ​មន្ត្រី​ប្រឆាំង​បទល្មើស​នានា​ផ្សេងៗ​អសមត្ថភាព​ដែល​ធ្វើអោយ​មាន​ការរិះគន់​មហាផ្ទៃ​នោះ​៕
​ដោយ ស ថ្លា​

 

netsavoeun_sorkheng