សេចក្តី​ថ្លៃ​ង​ការណ៍​រួម​របស់​បន្ទប់​ស្ថានការណ៍​សម្រាប់​ការបោះឆ្នោត ថ្ងៃ​៤​មិថុនា​ខាង​មុខ !

រាជធានី​ភ្នំពេញៈ​បន្ទប់​ស្ថាន​ការណ៏ កាលពី​ថ្ងៃ​ទី ២៥ ខែ ឧសភា ឆ្នាំ ២០១៧ ។​ដែល​ជា​បន្ទប់​ស្ថានការណ៍​សម្រាប់​ការបោះឆ្នោត ជា​បង្កោល​បណ្តុះ​អង្គការ​ធំ​ជា​ច្រើន​បាន​ឃ្លាំមើល លើ​កិច្ចការ​បោះឆ្នោត ឆ្នាំ​២០១៧  បាន​ចេញ​សេចក្តី ថ្លៃ​ង​ការណ៍ រួម​គ្នា​ស្នើសុំ​ឲ្យ គ​.​ជ​.​ប និង គណបញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍​សម្រាប់​ការបោះឆ្នោត គួរតែ​ផ្ដល់​តម្លាភាព​មួយ​មាន​ភាពស្មើគ្នា បន្ទាប់ពី​គេ​សម្លឹង​ឃើញ​ថា មាន​ទង្វើ​គាបសង្កត់​ពី​សកម្មភាព​មិន​ប្រក្រតី​ជាច្រើន​ទៅលើ​គណបក្ស​តូចៗ នឹង គណ​បក្ខ ប្រឆាំង ពី​សំណាក់​មន្ត្រី​គណះបក្ខកាន់អំណា​ចនោះ ។ តាម​សេចក្តី​ថ្លៃ​ការណ៍​នោះ​បាន​ធ្វើ់​ការរិះគន់ បន្ទាប់ពី​បាន​ឃើញ​ព្រឹត្តិការណ៍ កើតឡើង​នៅ​ខេត្ត​កំពង់ចាម ដែល​មាន​យោធា បាន​ដាក់ពង្រាយ​មិនឲ្យ គណបក្ស​សង្គ្រោះ ជាតិ​ហែរ​ក្បួន​ឃោសនា​បោះ ឆ្នោត  ។

​តាម​ព្រឹត្តិការណ៏ទា​ហ៊ាន​ជា​កងកំលាំង​ប្រដាប់​អា​រុធ បាន​ចេញ​មក​រារាំង ប្រដាប់​ដោយ​កាំភ្លើង​ទំនើប​ទៀតផង ។ ដោយសារ ការចេញ​កងកំលាំងប្រដាប់អាវុធ​នេះ ទើប​គេ​បាន​ចាត់ទុកថា ៖ គឺជា​អាទ៌ ដែល​អាច​នាំ​ឲ្យ​ប៉ៈពា​ល់​ដល់​ទឹកចិត្ត​អ្នកបោះឆ្នោត ។

​បើ​តាម​សេចក្តី​ថ្លៃ​ង​ការណ៍​នេះ អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ នាយ​ឧត្តមសេនីយ៍ ឈុំ សុជាតិ បាន​ចាត់ទុកថាៈ « សេចក្តីថ្លែងការណ៍​របស់ សមាគម និង អង្គការ​សង្គម​ស៊ីវិល នៅ​កម្ពុជា​នៃ​បន្ទប់​ស្ថានការណ៍ សម្រាប់​ការបោះឆ្នោត គឺ​មាន​ចេតនា​ញុះញង់ និង លាប​ពណ៌​មក​លើ​កង​យោធពលខេមរភូមិន្ទ នឹង ជា​ការប្រមាថ​មាក់ងាយ​ដល់​កិត្តិយស តួនាទី ភារកិច្ច​របស់​កង​យោធពល​ខេមរភូមិន្ទ ។ ហើយ​បាន​ហៅ សេចក្តីថ្លែងការណ៍​នោះ ដោយ​ជា​ការបង្គាប់បញ្ជា មក​លើ​កង​យោធពលខេមរភូមិន្ទ គឺជា​ការរំលោភ​ដ៏​ធ្ងន់ធ្ងរ មក​លើ​កង​យោពល​ខេមរភូមិន្ទ ដែល​មិន​អាច​ទទួលយក​បាន​ឡើយ​» ។ ផ្ទុយទៅវិញ ឯ​សម្រាប់​ក្រុម​គ​ណះ​បក្ខ​តូចធំ​បាន​ចាត់​ទុក​បញ្ហា​នោះ គឺ​ថា​ជា​បញ្ហារ​លោភ​លើ​ស្មារតី​ប្រជា​ក្រុម​អ្នកបោះឆ្នោត​ខាងមុខ ៕

 

comfrel statement_bontup (2) statement_bontup (1)