តំណាង RG បដិសេធ​ឧកញ៉ា​ឃុបឃិត​គ្នា​កាប់​ឈើ​ខុសច្បាប់​…​ប៉ុន្ដែ​នៅពេល​ឈើ​បទល្មើស​នូវតែ​ឃើញ​ដឹក​ចេញពី សេ​សាន្ដ​២​ទៅ​លក់​នៅ​ស្រុក​យួន​ជាប្រចាំ !

ពី​ខេត្ត​ស្ទឹងត្រែង ៖ ថ្មីៗ​នេះ​តាម​តំណាង​ក្រុមហ៊ុន Royal Group របស់​ឧកញ៉ា គិត ម៉េង បាន​ច្រានចោល​ការផ្សាយ​ព័ត៌មាន​របស់​គេហទំព័​រ​របស់​អគ្គស្នងការ​នគរបាលជាតិ ក៏ដូចជា​បដិសេធ​ន៏​ច្រាន​ចោល​រាល់​ការចេញផ្សាយ​របស់​កាសែត និង គេហទំព័រ និង TVONLINE នានា​ដែល​បាន​ចោទ​ក្រុម​ឧកញ៉ា​ថា ៖ កំពុងតែ​ឃុបឃិត​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ខុស​ច្បាប់​នៅ​ក្រៅ​តំបន់​ស្តារ​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​។​

​គេ​ចាំ​បាន​ថា ៖ តាម​គេហទំព័រ​របស់​អគ្គស្ន​ង​ការ​នគរបាលជាតិ​បាន​ចេញផ្សាយ​រិះគន់ថា បទល្មើស​ព្រៃឈើ​នៅ​ថ្ងៃ​អង្គារ​ទី ១៦ ខែ​ឧសភា​ដោយ​បាន​ដកស្រង់​ប្រភពពី​ពលរដ្ឋ និង អង្គការ​ក្រៅ​រដ្ឋាភិបាល​ថា​ឈ្មោះ សេង និង ប្រពន្ធ គឺជា​តំណាង ជា​មេការ​ក្រុមហ៊ុន   ROYAL Group របស់​លោក​ឧកញ៉ា គិត​ម៉េង បាន​កំពុងតែ​កៀងគរ​បញ្ចុះបញ្ចូល​ប្រជាពលរដ្ឋ​ឲ្យចូល​កាប់ឈើ​ក្នុង​ព្រៃ​សហគមន៍ ជា​ដែន​ព្រៃ​ព្រះរាជក្រឹត្យ និង តំបន់​ព្រៃ​ហាមឃាត់​មួយចំនួន ហើយ​បាន​បន្លំ​ដឹកជញ្ជូន​ឈើ​ទាំងនោះ​ចូល​ទៅក្នុង​តំបន់​បាត​អាង ដើម្បី​បន្លំ​ប្រែក្លាយ​ឈើ​ទាំងនោះ​ឲ្យទៅ​ជា​ឈើ​ស្របច្បាប់​វិញ​។​

​ឯ​អតីតះ​ជន​ដូច​មាន​ឈ្មោះ សាន ច​យ និង ហឿន ប៊ុន​ជឿន ជា​កូនជឹង​របស់​មេ​ឈ្មួញ​ឧក្រឹដ្ឋ​ព្រៃឈើ​ដុះ​ស្លែ លឹម ប៊ុណ្ណា នោះ​ក៏​កំពុង​តែ​ក្លាយ​ជា​មេក្លោង​អោយ​ក្រុមហ៊ុន​ស្ដារបាត​អាង ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ឡើង​ភ្នំ ចូល​រុក​ព្រៃ កាប់​ព្រៃ ។ ហើយ​ដោយ​ប្រើ​លុយ​ជា​ធ្នាក់​ទិញ​ទឹកចិត្ត អោយ​លុយ​ជំពាក់ ឫ​ខ្ចី បុល មុន ដែល​ជា​ដើម​ហេតុ​ជំរុញ​អោយ​ប្រជាពលរដ្ឋ​ចូល​ទៅ​កាប់​ព្រៃ​ហាមឃាត់​ឫ​ព្រៃ​ព្រះរាជក្រឹត្យ​រហូតដល់​ស្រុក​សៀម​ប៉ាង​ទៀតផង ។ ហើយ​ឯ​ពួក​ខ្លួន​ជា​អ្នកប្រមូល​ដឹកយក​ឈើ​ខុសច្បាប់​ទាំងនោះ ចូល​ទៅ​ក្រុមហ៊ុន ហើយ​ដឹក​ចេញ​មក​វិញ​ក្លាយជា​ឈើ​ស្របច្បាប់​។ ហើយ​ដែល​បញ្ហា​ទុច្ចរិត​បែបនេះ មិនមែន​ទើបតែ​កើតមាន​នោះ​ទេ វា​កើត​មាន​អំពើ​ពុករលួយ​ជា​យូរ​ឆ្នាំ​មកហើយ​។ ហើយ​ដែល​គ្រាន់តែ​…​ថា​តើ​អំពើពុករលួយ​នោះ​វា​កើតចេញ​ពី ឧកញ៉ា​បញ្ជា ឫ អំពើពុករលួយ​នោះ​កើតចេញ​ពី​ក្រុម​មេការ ឈ្មោះ សេង និង ប្រពន្ធ និង មេការ​(​លឹម ប៊ុណ្ណា​.​ហៅ​ខ្នា​) ឈ្មោះ សាន ច​យ និង ហឿន ប៊ុន​ជឿន នោះ ។​

​បើ​យោង​តាម​របាយ​ការចុះ​អង្កេត​ផ្ទាល់​អោយដឹងថា ៖ អោយ​សារ​តែ​មាន​អំពើ​ពុករលួយ​ឃុបឃិត​ជាមួយ​ក្រុម​ជំនាញ​ដេក​ចាំតែ​ទទួលផល​ប្រយោជន៏​នោះ ។ ទើប​មាន​ការបែងចែក​ក្រុម​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចូល និង​ក្រុម​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​បាត​អាង ។ ហើយ​ឯ​ចំណែក​ឈើ​នៅក្នុង​តំបន់​បាត​អាង​វិញ​គឺ​ត្រូវបាន​ប្រគល់​ឲ្យ​ឧកញ៉ា​ឈ្មោះ ជ័យ ជា​អ្នកមើលការខុសត្រូវ​ហើយ​កូនចៅ​ឧកញ៉ា ជ័យ ឈ្មោះ ទឹម ប៊ុន​លីន និង សាន ច​យ ផងដែរ គឺជា​អ្នកមើលការខុសត្រូវ​ក្នុង​ការដឹកឈើ​បន្លំ​ទាំងនេះ​យក​ទៅ​លក់​នៅ​ប្រទេស​យួន ទាំងថ្ងៃទាំងយប់​ជ្រក​បន្លំ​ដឹក​ចេញ​ថា​ជា​ស្របច្បាប់ យ៉ាង​កាក់កប​បំផុត​។​

​មិនតែប៉ុណ្ណោះ កន្លងមក ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ជា​ច្រើន​បាន​ចុះផ្សាយ​បកអាក្រាត​ពី​អំពើពុករលួយ​បន្លំ​ដឹក​ឈើ​ខុសច្បាប់​ចូល​ក្រុមហ៊ុន មួយថ្ងៃៗ​រាប់សឹ​បឡាន និង ដឹក​ចេញ​ថា​ជា​ឈើ​ស្របច្បាប់​ក៏​រាប់រយ​ឡាន​ផងដែរ ។ ប៉ុន្ដែ ក្រុម​ជំនាញ​ប្រចាំ​តំបន់ និង ក្រុម​អាជ្ញាធរ​ដែនដី មិន​ត្រឹមតែ​ធ្វើ​មិនដឹង​មិន​ឭ លុ​ប្ប៊ី​បិទបាំង​ថ្នាក់លើ​ប៉ុណ្ណោះ​ទេ ! ថែម​ទាំង​រួម​ដៃ​ជាមួយ​ក្រុមហ៊ុន​ចាំ​ទទួល​ពី​ផល​បទល្មើស​ពី​ឧកញ៉ា ក្រុមហ៊ុន ស្ដារ​បាត​អាង​សេ​សាន្ដ​ក្រោម​(​សេ​សាន្ដ​២)​នោះ​ទៀត​ផង ។ ហើយ​ឯ​លោក អ៊ុំ ប៊ុន​រេ​ត តំណាង​ក្រុមហ៊ុន Royal Group ប្រចាំ​ខេត្ត​ស្ទឹងត្រែង​នោះ​ក៏​បាន​ថ្លែងថា នេះ​គ្រាន់តែ​ជា​ការចោទប្រកាន់​តាមរយៈឮ​គេ​ថា​ដែល​គ្មាន​អំណះអំណាង​ច្បាស់លាស់​។​

​លោក ប៊ុន​រេ​ត ថ្លែងថា​៖ «​បាទ​ខាង​ខ្ញុំ​អត់​ទទួល​យក​បាន​ទេ ព្រោះ​ការសម្អាត​បាត​អាង​របស់​ក្រុមហ៊ុន​មាន​ទំហំ ៣៦០០០ ហិកតា​ហ្នឹង ធ្វើ​សឹងតែ​មិនទាន់​ផង​។ ព័ត៌មាន​ចុះ​ផ្សាយ​យ៉ាងម៉េច​វា​ជា​រឿង​របស់​ព័ត៌មាន​ទៅ​»​។ លោក​បន្តថា វា​អាច​មាន​អ្នកផ្សេង​ប្រព្រឹត្ត​ដោយ​ប្រើ​ឈ្មោះ​ក្រុមហ៊ុន ព្រោះថា កន្លងមក​មាន​ការកាប់​ឈើ​យ៉ាង​អនាធិបតេយ្យ​ផងដែរ​។ ក្រុមហ៊ុន​នឹង​មិន​មាន​ចំណាត់កា​រលើ​ការផ្សព្វផ្សាយ​ទេ តែ​សំខាន់​គឺ​ក្រុមហ៊ុន​កំពុងតែ​ធ្វើការ​ជាមួយនឹង​អាជ្ញាធរ​ពាក់ព័ន្ធ​និង​មន្ត្រី​ជំនាញ​។ ក្រុមហ៊ុន​ក៏​អត់​មាន​ផ្តល់​សិទ្ធិ​ឲ្យ​ឧកញ៉ា ឬ​ក្រុមហ៊ុន​ផ្សេង​ប្រមូល​ឈើ​ជំនួស​នោះដែរ​។

​ផ្ទុយទៅវិញ​ពាក់ព័ន្ធ​នឹង​រឿង​ដ៏​រសើប​នេះ​ស្មើ នឹង លោក អ៊ុំ ប៊ុន​រេ​ត ចោទប្រកាន់ថា ៖ អ្នកនាំពាក្យ ឫ គេហទំព័រ របស់​អគ្គស្នងកា​រន​គរ​បាល​ជាតិ ចេះ​តែ​ចុះផ្សាយ​។ មាន​អត្ថន័យ​ថា ៖ អគ្គស្នងកា​នគរបាល​ជាតិ​ក្ដាប់​ព័ត៌មាន​បទល្មើស​ព្រៃឈើ​មិន​ជុំ ហើយ​មាន​អត្ថន័យ​ថា​ក្ដោប​ព័ត៌មាន​ខ្សោយ និង មិន​មាន​សមត្ថភាព​ត្រឹមតែ​ក្ដោប​ក្ដាប់​ប្រមូល​យក​ព័ត៌មាន​បទល្មើស​ព្រៃឈើ​ពិតប្រាកដ​ដែល​ដឹក​យក​ឈើ​ខុសច្បាប់​កាប់​ចេញពី​តំបន់​ព្រៃ​ហាមឃាត់ ចូល​ទៅ​កាន់​ក្រុមហ៊ុន និង​ដឹកចេញទៅ​លក់​នៅ​ស្រុក​យួន​ទាំងយប់​ទាំង​ថ្ងៃ​លើគោកៗ​នោះ​។ មានន័យ​ថា ៖ មិន​ពិត​ទៅ​វិញ​…​តើ​អ្នកប្ដល់​ព័ត៌មាន​ចេញ​ពី​ផ្ទៃក្នុង​ក្រុមហ៊ុន​មាន​ទាំង​រូបភាព​ឯកសារ ដឹក​ចេញ ដឹក​ចូល​ទាំងនោះ​…​ហើយ​នឹង​ប្រភព​ក្រុម​ប្រជាពលរដ្ឋ​ដែលជា​អ្នក​រុក​ព្រៃ​ចូល​ទៅ​កាប់​តំបន់​ព្រៃ​ហាមឃាត់​ដោយផ្ទាល​អស់នោះ​ជា​អ្នក​កុហក​មែន​ទេ …​មិន​អាច​ទៅរួច​ទេ ។​

​ដូចនេះ ការច្រានចោល​របស់​ក្រុមហ៊ុន​គឺជា​សិទ្ធិ​ការពារ​ការខ្លាច​ខូចខាត​អាម៉ាស់​មុខមាត់​ក្រុមហ៊ុន​ឧកញ៉ា  គិត ម៉េង សេ​សាន្ដ​២​ថា ៖ រកស៊ី​ទុច្ចរិត​កោរ​លើ​ក្បាល​រដ្ឋ និង​គៃបំបាត់​ពន្ធ​រដ្ឋ​តែប៉ុណ្ណោះ ដូច្នេះ​មិន​អាច​ដោះសារ​ត្រឹមតែ​ពាក្យលុ​ប្ប៊ី​ថា​ខ្លួន​ស្អាតស្អំ​នោះទេ ! ។ ព្រោះថា ៖ មានរ​បាយ​កាណ៏ចាប់​បង្ក្រា​បទល្មើ​សាន​ឈើ​ខុសច្បាប់​ជាច្រើន​ដែល​គេ​ចាប់​បង្ក្រាបបាន​ក្នុង​ខេត្ត​កំពង់ចាម ក្នុង​ខេត្ត​ត្បូងឃ្មុំ ជា​ភ័ស្ដុតាង​ស្រាប់​ដែល​មិន​អាច​ប្រកែក​បាន​។​ហើយ​ដែល​អំពើ​ពុករលួយ​ពី​ទង្វើ​ខុសច្បាប់​នោះ​វា​កើតចេញពី​ការបញ្ជា​របស់​ឧកញ៉ា​ប្រធាន​ក្រុមហ៊ុន ឫ​មួយ​ជា​ការឃុបឃិត​អំពើពុករលួយ​របស់​ពួក​មេការ​ក្រុមហ៊ុន​ពីរ បី នាក់ ដែល​ជាប់​ល្បីឈ្មោះ​ជា​ជន​ពុករលួយ​ខឹលខូច​នោះទេ ។​

​ជាងនេះទៅទៀត គេហទំព័រ​អគ្គស្នងការ​ក៏​បាន​សរសេរ​ទៀត​ថា ៖  «​ប៉ុន្តែ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ជំនាញ​មើលរំលង​មិន​ទប់ស្កាត់ និង​បង្ក្រាប​នោះទេ​។ សកម្មភាព​កាប់​ព្រៃឈើ​ភាគ​ឦសាន​នៅតែ​បន្ត​កើនឡើង​។ គេ​ប្រើ​ស្ទីល​ថ្មី​ផ្លាស់​ប្តូរ​ពី​ឧកញ៉ា​មួយ​ទៅ​ឧកញ៉ា​មួយទៀត ដើម្បី​ចែក​គ្នា​បំផ្លាញ​ដោយ​ជ្រក​ក្រោម​លេស ក្រុមហ៊ុន​សម្អាត​បាត​អាង​គ្មាន​ទីបញ្ចប់​»​។ ហើយ​សារប្រយោជន៏​ទំនប់​វារី​អគ្គិសនី​សេ​សានក្រោម ២ មាន​កម្លាំង ៤០០ មេហ្គា​វ៉ាត់​ទំហំ​ទឹកប្រាក់ ៨១៦ លាន​ដុល្លារ​បាន​ចាប់ផ្តើម​សាងសង់​កាលពី​ឆ្នាំ ២០១៤ ហើយ​គម្រោង​នេះ​នឹង​សាកល្បង​ដំណើរការ​ផលិត​ភ្លើង​នៅ​ចុងឆ្នាំ ២០១៧ នេះដែរ​។​

​គម្រោង​នេះ​នឹង​ជួយ​ផ្គត់ផ្គង់​អគ្គិសនី​ក្នុងស្រុក​តែ​វា​ក៏​បំផ្លាញ​ព្រៃឈើ​ប្រមាណ​ជាង ៣ ម៉ឺន​ហិកតា និង​ប៉ះពាល់​ផ្ទៃដី​កសិកម្ម​ជាង ២៤ ភាគរយ​ក្នុង​ស្រុក​សេ​សាន្ដ​ទាំងមូល ។ ប៉ុន្ដែ អ្វី​ជា​ការ​គួរអោយ​សោកស្ដាយ​នោះ​គឺ​ក្រុម​ឈ្មួញ​ខិលខូច​មានអំណាច​ជា​ឧកញ៉ា​មួយចំនួន​បាន​នឹង កំពង់តែ​ឃុបឃិត​ជាមួយ​មន្ដ្រី​ជំនាញ​កេងប្រវ័ញ្ច​យក​ផលប្រយោជន៏​ពី​លើ​ញើ​សឈាមជាតិ​យ៉ាង​គឃ្លើន​បំផុត​ដែល​បញ្ហា​នេះ​ក្រសួង​មហាផ្ទៃ​មិន​គួរ​នឹង​មើលរំលង​ពី​បញ្ហា​ផលប្រយោជន៏ជាតិ​នោះទេ ។​

​ជាពិសេស​ទៅទៀត​នោះ​ដើម្បី​មុខមាត់​ជៀសផុត​ពី​ការ​អ​សមត្ថ​ភព​នោះ​គួរតែ​អគ្គស្នងការ​នគរបាល​ជាតិ​ដាក់​ការស៊ើបអង្កេត​អោយ​មាន​តម្លាភាព​នឹង​ពឹស្ដារ​ជា​បន្ទាន់​ផង មិន​ត្រូវ​ទុក​អោយ​បក្ខពួក​មន្ត្រី​ខិលខូច​ឃុបឃិត នឹង​ក្រុម​ឈ្មួញ​បំផ្លាញ​ផលប្រយោជន៏​របស៉​ប្រជាពលរដ្ឋ​ជាតិ​ខ្មែរត​ទៅ​ទៀត​ណោះទេ ។ ព្រោះថា​ធនធានធម្មជាតិ​របស់​ជាតិខ្មែរ​រួម​បច្ចុប្បន្ន​ឈ្មោះថា ៖ ស្ដារ​បាត​អាង​សេ​សាន្ដ​ក្រោម​នោះ​កំពង់​ត្រូវបាន​ក្រុម​ឈ្មួញ​ពួកគេ​មួយ​ក្ដាប់​នោះ រួមដៃគ្នា​បំផ្លាញ ថែមទាំង កេងប្រវ័ញ្ច​យក​ផលប្រយោជន៏​ពី​លើ​យ៉ាង​ងងើល​បំផុត យក​ទៅ​ធ្វើ​មានបាន​ផ្ទាល់ខ្លួន មិនគួរ​បើ​មើល​រំលង​នោះទេ ៕
​ដោយ ជលសារ​