​ក្រសួង​មហាផ្ទៃ​កំពង់តែ​ស៊ើបអង្កេត​ករណី​បណ្ដឹង​អនាមិក​របស់​មន្ដ្រីនគរបាល ប្ដឹង​អោយ​ដក​ផ្កាយ​៣​ប្រធាន អនុប្រធាននាយកដ្ឋាន​ទេសចរណ៏ ចុះចេញ​ពី​តំណែង !

​រាជធានី​ភ្នំពេញ ៖ ថ្មីៗ​នេះ​មាន​ក្រុម​មន្ត្រី​នគរបាល នាយកដ្ឋាន​ទេសចរណ៍ ក្រសួងមហាផ្ទៃ និង អនុប្រធាន​នាយកដ្ឋា ​បាននាំគ្នា​ផ្តិតមេដៃ​ប្តឹងទៅ​អគ្គស្នងការ​នគរបាល​ជាតិ នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន និង សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ស្នើសុំ​ឲ្យធ្វើ​ការផ្លាស់ប្តូរ​លោក​នាយ​ឧត្តមសេនីយ៍ឯកសំ ស៊ី​យ៉ាន ដែល​ជា​ប្រធាន​នាយកដ្ឋាន នគរបាល​ទេសចរណ៍ ក្រសួងមហាផ្ទៃ និង លោក ស​ត ណា​ពេញ អនុប្រធាន នាយកដ្ឋាន​នគរ បាល​ទេសចរណ៍ អោយ​ចុះចេញ​ពី​តំណែង ។​

​ជុំវិញ​រឿង​ដ៏​រសើប​សុខៗ​ស្រាប់តែ​មាន​ពាក្យបណ្ដឹង ប្ដឹង​អោយ​ដក​ប្រធាន និង អនុប្រធាន​នាយកដ្ឋាន​អោយ​ចុះចេញ​ពី​តំណែង​យ៉ាង​តក់ក្រហល់​នេះ​បាន​ធ្វើអោយ​មាន​ការភ្ញាក់ផ្អើល​ស្ទើរតែ​មិន​គួរ​អោយ​ជឿ ។ មិនតែប៉ុណ្ណោះ​ចំពោះមុខ​ដ៏​គួរអោយ​ភ្ញាក់ក្អើល​នេះ ក្រសួង​មហាផ្ទៃ​កំពង់តែ​ប់ក​ការស៊ើបអង្កេត​ករណី​បណ្ដឹង​អនាមិក​របស់​មន្ដ្រីនគរបាល ដែល​សុខៗ​ស្រាប់តែ​ផ្ទុះ​បាតុភាព​លេច​ពាក្យបណ្ដឹង ក្រុមមន្ត្រី​ប្ដឹង​អោយ​ដក​ផ្កាយ​៣​ប្រធាន អនុប្រធាននាយកដ្ឋាន​ទេសចរណ៏ មហាផ្ទៃ អោយ​ចុះចេញ​ពី​តំណែង ដែល​មិនមែន​ជា​រឿង​លេងសើច​ទេ !

​បើ​យោង​តាម​លិខិត​អនាមិក​១​សន្លឹក​ដែល​ការិយាល័យ​របស់​យើង​ទទួល​បាន​កាលពី​ថ្ងៃ​ទី​២៤ ឧសភា នោះ ដែល​មាន​អត្ថន័យ​ខ្លឹមសារ​ថា ៖ ទី​១ . ការដឹកនាំ​របស់​លោក​សំ ស៊ី​យ៉ាន មិនបាន​ធ្វើឲ្យ ថ្នាក់ក្រោម​គោរព ស្រឡាញ់ និង កោតសរសើរ លោក​ទេ លោក​អាង​អំណាច បុណ្យស័ក្តិ ធ្វើ​ឫក​ក្រអឺតក្រទម គាបសង្កត់ គំរាម​គំហែង កេងប្រវ័ញ្ច ពុករលួយ ធ្វើឲ្យ​មន្ត្រី​ថ្នាក់ក្រោមអ​ស់​ទំនុកចិត្ត​ហើយ​មាន​ការឈឺចាប់​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។​
​ការបរិយាយ​ទី​២ . លោក សំ ស៊ី​យ៉ាន តាំង​ពី​ចូលកាន់​តំណែង​មក​គឺ​លោក​មិន​បាន​ទុកចិត្ត​មន្ត្រី​ថ្នាក់ក្រោម​ខ្លួន​ទេ​ចាត់ទុក​កូនចៅ​ជា​សត្រូវ​របស់​ខ្លួន​ហើយ​ផ្ដល់​អំណាច​ឲ្យទៅ​លោក ស​ត ណា​ពេញ ដែល​ជា​អនុប្រធាននាយកដ្ឋាន ទើប​ឡើង​ថ្មី បាន​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ជ្រៀតជ្រែក​ការងារ បណ្ដោយឲ្យ​ជិះជាន់​គាបសង្កត់​មន្ត្រី ព្រហើន​កោងកាច ប្រើ​អ​កប្ប​កិរិយា​មិន​សមរម្យ គ្មាន​សីលធម៌ សម្ដី​អសុរោះ ដាក់​មនុស្ស​ចាស់ទុំ ដែល​ខ្លួន​ទើប នឹង ឡើងកាន់តំណែង​ថ្មីៗ ធ្វើឲ្យ​មន្ត្រី​បំពេញ​ការងារ​ប្រចាំថ្ងៃ​មាន​ការបាក់​ទឹកចិត្ត និង ភាពភ័យខ្លាច គំរាមកំហែង​ដក​បញ្ជូន ទៅ​ឈរជើង​ប្រចាំការ​នៅ​ខេត្ត​ព្រះវិហារ ទង្វើរ​បែប​នេះ យើង​ជា​ថ្នាក់ដឹកនាំ អនុ​នាយកដ្ឋាន និង​មន្ត្រី​ថ្នាក់ក្រោម​មិន​អាច​ទទួលយកបាន​។​
​ដូចជា​ទី​៣ .​ដោយឡែក​មាន​អ្នក​អវត្តមាន​ប្រចាំ​កន្លងមក​មិន​បាន​មក​បម្រើ​ការងារ​ប្រចាំថ្ងៃ មិន​ត្រូវបាន លោក​ប្រធាន​នាយកដ្ឋាន ធ្វើ​ការស្ដីបន្ទោស ឬ​ដាក់​វិន័យ​ឡើង ព្រោះ​អ្នក​ទាំង នោះ​ជា​ថ្នូរ​នឹង លាភ​សក្កាៈរ​បស់ខ្លួន​។​
​ទី​៤​ការតែងតាំង​មន្ត្រី គឺ​លោក​ប្រធាន​នាយកដ្ឋាន តែងតែ​ទូរ​សព្ទ​ហៅ មកជួប​ផ្ទាល់ៗ និយាយ​អំពី​លាភសក្ការៈ​ដែល​ត្រូវ​គិតគូរ​ឲ្យ​លោក​ប្រធាន​ដោយ​មិន​បាន​កោះ​ប្រជុំ​ថ្នាក់​ដឹកនាំ​ក្នុង​នាយកដ្ឋាន​ដើម្បី​វាយតម្លៃ​អំពី​ស្នាដៃ​ឲ្យបាន​ត្រឹមត្រូវ តាម​នីតិវិធី​ឬ​តាម​ឋានុ​ក្រម​ដូច​ពី​ប្រធាន នាយកដ្ឋាន​មុនៗ​ទេ​។​
​ករណី​ទី​៥ . គឺ​នាយកដ្ឋាន​នគរបាល​ទេសចរណ៍​បច្ចុប្បន្ន​គឺ​លោក​សំ​ស៊ី​យ៉ាន និង លោក ស​ត ណា​ពេញ ចាត់ទុក​ជា​របស់​ផ្ដាច់មុខ​របស់​អ្នក​ទាំង​ពីរ​ព្រោះ​គេ​និយាយថា ៖ សម័យ​នេះ​មិនមែន​ជា​សម័យ​លោក ញាណ វិបុល ទេ គឺ​សម័យ សំ ស៊ី​យ៉ាន និង ស​ត ណា​ពេញ កុំ​ភ្លេច​។​

​អ្វី​ជា​ភាពមិនប្រក្រតី​នៃ​រឿង​នេះ​គឺ​ក្រុមមន្ត្រី​បាន​ស្នើសុំ​អោយ​លោកនាយ​ឧត្តមសេនីយ៏​អគ្គស្នងកា​រ​នគរបាល​ជាតិ​គួរតែ​ពិនិត្យ​មើល​ពី​កំហុសឆ្គង​ដឹកនាំ​ការងារ​របស់​លោក ប្រធាន​ផង​។ ហើយ​ដែល ក្នុងនោះ​ពាក្យបណ្ដឹង​របស់​មន្ត្រី​ក៏បាន​លើកឡើង​ពី​ការ​អ​សមត្ថ​ដឹកនាំ ក្រអឺតក្រទម វាយ​ឫក មើលងាយ​ថ្នាក់ក្រោម បក្ខពួកនិយម​ពុករលួយ​ការដឹកនាំ​ការងារ បែងចែក​វណ្ណះ ធ្វើអោយ​មាន​ការ​ថ្នាំងថ្នាក់​រវាង​មន្ត្រី និង ថ្នាក់ដឹកនាំ រហូត​បង្ក​អោយ​មានកា​រ​បែកបាក់​ក្នុង​អង្គភាព​ក្រោម​ការដឹកនាំ​របស់​ខ្លួន មិនអាច​នឹង​ផ្សះផ្សា​បាន ។​

​មិនតែប៉ុណ្ណោះ តាម​លិខិត​អនាមិក​នោះ ក្រុមមន្ត្រី​បាន​លើកឡើង​រិះគន់​ទៀតថា ៖ រាល់​ទង្វើ​ដែល​បុគ្គល​នេះ​បាន​ប្រព្រឹត្តិ​គឺ​មន្ត្រី​នគរបាល​ទេសចរណ៍​ក្រសួងមហាផ្ទៃ​មិន​អាច​ទទួលយក​បាន​ឡើយ ។ ហើយក៏​បាន​សំណូមពរ​ដល់​នាយ​ឧត្តមសេនីយ៍  អគ្គស្នងការ នគរបាលជាតិ  ពិសេស​ក៏​បាន​សូម​អំពាវនាវ​ដល់​សម្ដ​ច​ឧបនាយក​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ស ខេង គួរតែ​មេត្តា​ពិនិត្យ​ផ្ទេរ​ផ្លាស់ប្ដូរ បុគ្គល​ទាំង​ពីរ​នាក់​ខាងលើ​នេះ​ជា​បន្ទាន់​ផង មុន​នឹង​មាន​បាតុភាព បញ្ហា​ធ្ងន់ធ្ងរ​បំផុត​ផ្ទុះឡើង ។

​ពាក់ព័ន្ធ និង លិខិត​បណ្ដឹង​អនាមិក​ដែល​រីះគន់​បកអាក្រាត​លោក​ប្រធាន​ផ្កាយ​៣ និង អនុប្រធាននាយកដ្ឋាន​ទេសចរណ៏​ក្រសួងមហាផ្ទៃ ពាក់ព័ន្ធ និង ការ​អសមត្ថភាព​ពុករលួយ​នោះ​មក​ដល់​ល្ងាច​ថ្ងៃទី​៣០ ខែ​ឧស្សភា ឆ្នាំ ២០១៧​ការិយាល័យ​យើង​ពុំទាន់​មាន​ការបំភ្លឺ​ណាមួយ​ពី​លោកនាយ​ប្រធាន និង នាយរង​នាយកដ្ឋាន​ទេសចរណ៏​ក្រសួងមហាផ្ទៃ នូវឡើយ​មកទល់ពេលនេះ ៕

sorkheng_netsavoeun_omyentiengb

img20170524a2-(1) img20170524a2-(2)