​រឿង​មេទ័ព​ព្រមាន​បង្គ្រាប​…​អង្គការ​១៨​ព្រួយបារម្ភ​ពី​ដំណើរការ​បោះឆ្នោត​ខាងមុខ​

អង្គការ​និង​សមាគម​ចំនួន​១៨​បានបង្ហាញ​ការព្រួយបារម្ភ​របស់​ខ្លួន​ពី​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា ក្រោយ​មេទ័ព​បាន​បញ្ជា​ឲ្យ​កងទ័ព​ទាំងអស់​ការពារ​និង​ប្រឆាំង​នឹង​បដិវត្តន៍​ពណ៌ ខណៈ​ការបោះឆ្នោត​ឃុំ​សង្កាត់​ជិត​មក​ដល់​។​ អង្គការ និង​សមា​គ​ទាំងនោះ រួមមាន អង្គការ​ខុមហ្វ្រែល អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​និចហ្វិច អង្គការ​FACT សមាគម​អាដហុក និង អង្គការ​ធ្វើការ​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​មួយចំនួនទៀត​។​ល​។​

​គេ​នូវ​ចាំបាន​ថា ៖ កាលពីដើម​ខែ​ឧសភា ឆ្នាំ​២០១៧ កន្លងទៅ​នេះ​រដ្ឋមន្ដ្រី​ក្រសួង​ការពារជាតិ​លោក​ឧបនាយករដ្ឋមន្ត្រី ទៀ​បាញ់ បាន​គំរាម​វាយប្រហា​ថា ៖ នឹង​វាយបំបាក់​ធ្មេញ​ប្រសិនបើ​មាន​ការតវ៉ា​នឹង​លទ្ធផល​បោះឆ្នោត​ដូច​ពេល​មុន​ទៀត​នោះ​។​ហើយ​ស្រដៀង​គ្នា និង អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ​លោក ប៉ុល សារឿ​ន ក៏​បាន​ប្រកាស​ឲ្យ​កងទ័ព​ត្រូវតែ​ប្រឆាំង​ដាច់ខាត​នូវ​«​បដិវត្តន៍​ពណ៌​»​ហើយ​កាលពី​ថ្មីៗ នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ថ្លែង​ការពារ​លើ​សម្តី​អ្នក​ទាំង​ពីរ​នោះ​ថែមទៀត​ផង​។​

​យោង​តាម​ក្នុង​សេចក្តីថ្លែងការណ៍​ចុះ​ថ្ងៃទី​២៥ ឧសភា ឆ្នាំ​២០១៧ មក​នេះ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន ១៨​ក៏​បាន​បង្ហាញ​ការព្រួយបារម្ភ​មួយ ចំពោះ​ការលើកឡើង​របស់​មេទ័ព​ទាំងនោះ​ដោយ​យល់ថា ៖ ដែល​ក្នុង​នាម ជា​អគ្គមេបញ្ជាការ មេបញ្ជាការ ជា​មន្ត្រីជាន់ខ្ពស់ និង កងទ័ព​នៃ​កងយោធពល​ខេមរភូមិន្ទ​ទាំងអស់ គួរ​ណាស់​ត្រូវ​គោរព​ក្រមសីលធម៌ នឹង វិជ្ជាជីវ យោធិន​នៃ​កងយោធពល​ខេមរភូមិន្ទ​ដែល​ចែង​ថា ៖ ហាម​ប្រើ​ឥទ្ធិពល​អំណាច​នៃ​តួនាទី​ជា​ដាច់ខាត​នាំអោយ​ប៉ះពាល់​ដល់​ការបោះឆ្នោត ។​

​ជាងនេះទៅទៀត ៖ ការនិយាយ​ដោយ​ផ្ទាល់ ឬ ប្រយោល​ដែល​មានន័យ​គំរាមកំហែង​ដល់​អាយុជីវិត​រូបរាងកាយ បុគ្គល ឫ​ជា​សា​ធា​រណះ ដើម្បី​បំភិតបំភ័យ​ការលើកឡើង​ដោយ​ផ្ទាល់មាត់​ដោយយោង​លើ​ព្រឹត្តិការណ៍ ពី​អតីតកាល និង ហាម​ជ្រៀតជ្រែក​ក្នុង​កិច្ច​ប្រតិបត្តិកា​រណ៍​បោះឆ្នោត នោះ ។ ត្រូវបាន​គេ​ចាត់ទុកថា ៖ គឺជា​ការគំរាមកំហែង ដល់​ស្មារតី ការបោះឆ្នោត​ឃុំ សង្កាត់​ខាង​មុខ ។​

​មិនតែប៉ុណ្ណោះ តាម​សេចក្តីថ្លែងការណ៍​ដដែល​នោះ​បាន​បញ្ជាក់ថា ៖  ថ្នាក់ដឹកនាំ​ទាំងអស់​នៃ​កងយោធពល​ខេមរភូមិន្ទ​ត្រូវតែ​គោរព​គោលបំណង​នៃ​ផែនការ​អន្តរ​ស្ថាប័ន​ស្តីពី​កិច្ច​ការពារ​បោះឆ្នោត ដោយ​កងកំលាំង​ប្រដាប់ អាវុធ ត្រូវ​ផ្តល់​កិច្ចសហប្រតិបត្តិការ​ជាមួយ គ​.​ជ​.​ប និង ត្រូវអនុវត្ត​តាម​បទបញ្ញត្តិ​ដែល​មានចែង​ក្នុង​ច្បាប់​នានា​ពិសេស​ច្បាប់​បោះឆ្នោត​ព្រមទាំង​បទបញ្ជា​ឬ​នីតិវិធី​របស់​គ​.​ជ​.​ប និង ត្រូវ​ធានា​សុ​វត្តិភាព​ដល់​បេក្ខជន​មកពី​គ្រប់​គណបក្ស​នយោបាយ ដែល​ចូលរួម​ប្រគួតប្រជែង ។​

​មកដល់ពេលនេះ​ទោះបីជា​សភាព​ការ​ឃើញ​ប្រក្រតី ធម្មតា​មែន ក៏​ប៉ុន្ដែ​គេ​បានចាត់ទុក ថា ៖ កា​ថ្លែង​លើកឡើង​របស់​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ទៀ បាញ់ ដែល​ហារ​ស្ដី​ឡើង « គំរាម​ដាល់បំ​បាក់ធ្មេញ » នោះ គឺ​មាន​អត្ថន័យ យ៉ាង​ធំធេង បំបាក់​ដល់​ស្មារតី​ក្រុម​អ្នកបោះឆ្នោត ខាង​មុខ​នោះ យ៉ាង​ពិតប្រាកដ ៕  ដោយ រាជ សី​ហ្ហះ​