លោក​អូន​ព័ន្ធមុនីរ័ត្ន​កំពុងតែ​មើលរំលង​រឿងអាស្រូវ​ពុករលួយ​របស់​មន្ត្រី​ក្រោម​ឱវាទ​ឈ្មោះ ប៉ែន ធី​រុង្គ​

តាម​ក្រុម​មន្ត្រី​ក្នុង​នាយកដ្ឋាន​សហប្រតិបត្តិ​ការ​អន្តរជាតិ និង​គ្រប់គ្រង​បំណុល​នៃ​ក្រសួង​សេដ្ឋ កិច្ច​និង​ហិរញ្ញវត្ថុ​បាន​អំពាវនាវ​ឲ្យ​លោក ឱម យ៉ិនទៀង ដែល​ជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ ពុករលួយ​បើក​ការស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក ប៉ែន ធី​រុង្គ ជាបន្ទាន់​។ ដោយហេតុ​ថា​រយៈពេល​ច្រើន​ឆ្នាំ​កន្លងទៅនេះ​លោក ប៉ែន ធី​រុង្គ អគ្គ​នាយ​នៃ​អគ្គនាយកដ្ឋាន សហប្រតិបត្តិការ​អន្តរជាតិ​និង​គ្រប់គ្រង​បំណុល នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​ប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ហើយ​លោក អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បែរជា​មើលរំលង​ទៅវិញ​។​

​បើ​តាម​មន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ថ្មីៗ​នេះ បាន​ស្នើ​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុល​រលួយ​ដែល​មាន​លោក ឱម យ៉ិនទៀង ជា​ប្រធាន​ឲ្យ​ចាត់វិធានការ​ទៅលើ​ភាពមិនប្រក្រតី​នៃ​ការប្រើប្រាស់​ថវិកា​គម្រោង​ក្រោម​ការគ្រប់គ្រង​របស់​លោក ប៉ែន ធី​រុង្គ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សហប្រតិបត្តិ​ការ​អន្តរជាតិ​និង​គ្រប់គ្រង​បំណុល នៃ​ក្រសួង​ហិរញ្ញវត្ថុ​។ មានន័យ​ថា​រឿង​អាស្រូវ​ពុករលួយ​ដល់​ឆ្អឹង​របស់លោក ប៉ែន ធី​រុង្គ មិន​អាច​បិទ​បាំង​បានទេ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មិន​គួរ​បណ្តោយ​ឲ្យ​មន្ត្រី​ពុករលួយ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ឡើយ​។

​ទន្ទឹមនឹងនេះ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​បើក​ការស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក ប៉ែន ធី​រុង្គ ឲ្យបាន​ឆាប់​ផង​ដែរ​ព្រោះ​មន្ត្រី​រូប​នេះ​ល្បី​ខាង​ពុករលួយ​កាន់តែខ្លាំង​។​

​ប្រភព​ពី​មន្ត្រី​តូចតាច​មួយ​ចំនួន​នៅ​ក្នុង​អគ្គនាយកដ្ឋាន​សហប្រតិបត្តិ​ការ​អន្តរជាតិ​និង​គ្រប់គ្រង​បំណុល​បាន​បង្ហើប​ឲ្យដឹងថា លោក ប៉ែន ធី​រុង្គ ប្រើ​អំណាច​ប្រព្រឹត្ត​អំពើ​ពុករលួយ មាន​ចរិត​ច្រងេងច្រងាង​បក្ខពួកនិយម មិន​ដែល​ស្តាប់​យោបល់​មន្ត្រីក្រោមឱវាទ​ឡើយ​។ ប្រភព​បានឲ្យដឹង​ទៀតថា លោក ប៉ែន ធី​រុង្គ អាង​មាន​ខ្នងបង្អែក​រឹងមាំ​ទើប​ហ៊ាន​ប្រើប្រាស់​ថវិកា​គម្រោង​នានា​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ និង​មាន​បញ្ហា​បក្ខពួកនិយម​ផងដែរ​។ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មិន​គួរ​ទុក​ឲ្យ​មន្ត្រី​ពុករលួយ​ដូច​លោក ប៉ែន ធី​រុង្គ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​តទៅទៀត​ទេ ហើយ​គួរតែ​ចាត់វិធានការ​តាម​ច្បាប់​ទៅលើ​មន្ត្រី​ពុករលួយ​។​

​ក្រុម​មន្ត្រី​នៅ​ក្នុង​អគ្គនាយកដ្ឋាន​សហប្រតិបត្តិ​ការ​អន្តរជាតិ និង​គ្រប់គ្រង​បំណុល នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បានឲ្យដឹង​ទៀត​ថា​ច្រើន​ឆ្នាំ​មកនេះ​លោក ប៉ែន ធី​រុង្គ ប្រើ​អំណាច​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់​ខ្លួន​និង​ប្រព្រឹត្ត​អំពើពុករលួយ​តាម​គ្រប់​រូបភាព​។ ជាងនេះទៅទៀត​ប្រការ​ដែល​លោក ប៉ែន ធី​រុង្គ ហ៊ាន​ប្រព្រឹត្ត​បែបនេះ​គឺ​អាច​មាន​ការ​បើកដៃ​ពី​សំណាក់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ ក្នុង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​មួយ​ចំនួន​ផង​ដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ហើយ​មន្ត្រី​តូចតាច​ត្រូវ​ប្រឈម​នឹង​ការគំរាមកំហែង​សព្វបែបយ៉ាង ។​

​ដោយឡែក បញ្ហា​នេះ​ក៏​មាន​ការអំពាវនាវ​ឲ្យ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុល​រលួយ បើក​ការស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក ប៉ែន ធី​រុង្គ ជាបន្ទាន់​កុំ​ឲ្យ​មន្ត្រី​ពុករលួយ​រូបនេះ​ធ្វើ អ្វីៗ​តាម​អំពើ​ចិត្ត​ហើយ​ដែល​បញ្ហា​នេះ​មិន​គួរ​ក្រសួង​ពាក់ព័ន្ធ​មើលរំលង​នោះទេ ៕
​ដោយ ស ថ្លា​

 

 OmYintieng_aunpoanmonyroath2