ល្បីល្បាញ​លោក ខូង ទីន មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្ដរជាតិ អូរ​ស្មាច់​មានអំណាច​ធំធេង​ក្នុង​ការប្រមូល​លុយ​ពុករលួយ ធ្វើ​មានបាន​ផ្ទាល់ខ្លួន !

ខេត្ត​ឧត្តរមានជ័យ ៖ តាម​ប្រជាពលរដ្ឋ​បាន​ធ្វើ​ការរិះគន់​យ៉ាងខ្លាំងៗ​ថា ៖ លោក ខួ​ង ទីន ដែលជា​មេ​នគរបាល​អន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​អូរ​ស្មាច់​ខេត្ត​ឧត្តរមានជ័យ នោះ គឺ​មាន​ភាពល្បីល្បាញ​ខាង​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​យក​ទៅ​ចែក​បក្ខពួក នឹង ធ្វើ​មានបាន​ផ្ទាល់ខ្លួន​អស់​រយៈពេល​ច្រើន​ឆ្នាំ​មកហើយ ក៏​ប៉ុន្តែ​រហូតមកដល់​ពេល​នេះ​គេ​មិនទាន់​ឃើញ​ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ និង ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍​លោកនាយ​ឧត្តកសេនីយ៏ សុខ ផល  ចាត់​វិធានការ​បែបណា​ទៅលើ​មន្ត្រី​ពុករលួយ​រូបនេះ​នៅឡើយ​ទេ​មកទល់ពេលនេះ​។

​តាម​ប្រភព​ផ្ទៃក្នុង​ច្រកទ្វារ​បាន​ឲ្យ​ការិយាល័យ​របស់​យើង​ដឹង​ទៀតថា ៖ លោក ឃូ​ង ទីន ជា​មេ​អន្ដោ​ប្រវេ​ស​ន៏​ប្រចាំ​ច្រកទ្វារ​អន្ដរជាតិ អូរ​ស្មាច់ ដែល​អួត​ពើងទ្រូង​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​គ្មាន​ទីបញ្ចប់​នោះ ដោយសារតែ​គាត់​មាន​ខ្នងបង្អែក​យ៉ាងរឹងមាំ ពី​អគ្គនាយក​អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ​ផង​ដែរ ទើប​បុគ្គល ឃួ​ង ទីន ហ៊ាន​ក្រអឺតក្រទម​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ប្រើ​អំណាច​ប្រមូល​លុយ​ពុករលួយ​យ៉ាង​គឃ្លើន​ទៅ​ចែក​បក្ខពួក នឹង ធ្វើ​មានបាន​ផ្ទាល់​ខ្លួន​យ៉ាង​អនាធិបតេយ្យ​បំផុត​មិនគួ​របើ​អគ្គស្នងកា​រណ​គរ​បាល​ជាតិ​មើលរំលង​នោះទេ ។

​ជាក់ស្តែង ប្រជាពលរដ្ឋ​ដែល​ឆ្លងដែន​ចូល​ទឹកដី​សៀម​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ បាន​រិះគន់​យ៉ាង​ចំៗ​ថា ៖ លោក ខូង ទីន បានដាក់​កំហិត​បើកដៃ​អោយ​មន្ត្រី​កំណត់​លើ​តម្លៃ​ធ្វើ​ប័ណ្ណឆ្លងដែន​តាម​បបូរមាត់​របស់​ខ្លួន​ជា​លេស​កោសរូស​យកលុយ​ពី ប្រជាពលរដ្ឋ ឈ្មួញ ខ្លង​ដែន​យ៉ាង​ជំលើយ​បំផុត​ដោយ​មិន​ខ្វល់​ពី​ការឈឺចាប់ នឹង ការរិះគន់​របស់​ប្រជាពលរដ្ឋ ឫ កោតខ្លាច​ច្បាប់​ប្រឆាំង​អំពើពុករលួយ​សូម្បី​បន្ដិច ។​
​មិនតែប៉ុណ្ណោះ​ប្រភពពី​ប្រជាពលរដ្ឋ​មកពី​បណ្តា​ខេត្ត​នានា​ដែល​ធ្វើ​ប័ណ្ណឆ្លងដែន​នៅ​ច្រក​ទ្វារ​អន្តរជាតិ​អូរ​ស្មាច់​ដើម្បី​ចូល​ទៅ​ពិនិត្យ​ជំងឺ​នៅ​មន្ទីរពេទ្យ​ក្នុង​ខេត្ត​សុរិន្ទ​ប្រទេស​សៀម​បានលើកឡើង​រិះគន់​ស្រដៀងៗ​គ្នា​អោយ​ដឹង​ទៀត​ថា ៖ បច្ចុប្បន្ន​មេ​នគរបាល​អន្ត​ប្រវេ​សន៍​ក្រោម​ការគ្រប់គ្រង​របស់​លោក ខូង ទីន បាន​គាប​ជម្រឹត​ឲ្យ​ពួកគាត់​ប្រជាពលរដ្ឋ​ត្រូវតែ​បង់​លុយ​ក្នុង​ម្នាក់ៗ​៨០០០០​រៀល​សម្រាប់​ធ្វើ​ប័ណ្ណឆ្លងដែន​មួយ​ក្បាល និង បង់លុយ​ថ្លៃ​វាយ​ត្រា ៥០០០ ទៅ ១០០០​ពាន់​រៀល​ថែម​ទៀត ដែល​ស្មើ ៨៥០០០ ទៅ​១០០០០ រៀល  ( មិនបាច់​អាប់​ត្រឡប់ ) ដែល​នេះ​ជា​សំដី​របស់​មន្ត្រី​ធំ ឆ្លងដែន​ម្នាក់​បាន​និយាយ​លើកឡើង​ឃើញ​ពី​ការពិត​អាណិតអាសូរ​ដល់​ប្រជាពលរដ្ឋ ក្រីក្រ​ដែល​រកស៊ី​ឆ្លងដែន ទៅ​ស៊ីឈ្នួល​ជា​កម្មករ​បោចស្មៅ​អោយ​ថៃ​ព្រឹក ឆ្លង ល្ងាច ត្រឡប់ ។

​បើ​តាម​ប្រភព​ដដែល​បាន​ទម្លាយ​អោយដឹងទៀតថា ៖ ការតម្រូវ​ឲ្យ​បង់លុយ​ពី​សំណាក់​មន្ត្រី​នគរបាល​អន្តោប្រវេសន៍​ប្រចាំ​ច្រក​អូរ​ស្មាច់ ខាងលើ​គឺ​លើស​ពី​អ្វី​ដែល​ក្រសួង​ពាក់ព័ន្ធ​បាន​កំណត់ ហើយ​គឺជា​អំពើពុករលួយ​មួយ​យ៉ាង​ពេញបន្ទុក បន្ថែម​ពីលើ​ការសម្របសម្រួល​ជាមួយ​ក្រុម​ឈ្មួញ ជាមួយ នឹង ក្រុម​មន្ត្រី​នានា​តាម​ច្រកទ្វារ ហើយ​ដែល​បញ្ហា​នេះ គួរតែ​ថ្នាក់លើ​ដាក់​ការស៊ើបអង្កេត​ជា​បន្ទាន់​ផង ។

​ជាងនេះទៅទៀត ប្រភព​មន្ត្រី​ច្រកទ្វារ​ក្រោម​ឃ្លៀក​របស់លោក ខូង ទីន ដដែល​នូវបាន​ទម្លាយ​រិះគន់​អោយដឹងទៀតថា ៖ អ្វី​ដែល​ជា​ការ​គួរអោយ​ញាក់សាច់​នោះ​គឺ​មន្ត្រី​អ​ន្រោ្ប​វេសន៏​ច្រកទ្វា​រនេះ​បាន​ដើរតួនាទី​ជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំ​ចូល​នូវ​ទំនិញគេចពន្ធ និង ទំនិញ​បង់ពន្ធ​មិន​គ្រប់​ស្ទើ​គ្រប់​ប្រភេទ តាម​ច្រក​អូរ​ស្មាច់​យ៉ាង​ពេញបន្ទុក​ផងដែរ​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍ លុយ​ជើង​បង់​ខែ​យ៉ាង​សកម្ម​បំផុត ក្នុង​មួយ​ខែៗ​រាប់សឹប​ម៉ឺន​ដុល្លារ ដែល​មិន​គួរ នឹង​មើលរំលង​សកម្មភាពរ​បស់​គាត់​នោះ​ទេ ។​

​បញ្ហា​នោះ​មិន​ទាន់​និយាយ​ពី​ប្រភព​មន្ត្រី​តូចតាច​ប្រចាំ​ច្រកទ្វារ​អូរ​ស្មាច់ ដែល​បាន​ទម្លាយ​បញ្ជាក់​ពី​អំពី​ពុករលួយ​របស់លោក ខូង ទីន ជា​មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្ដ​រះ​ជាតិ​អូរ​ស្មាច់ និង បក្ខពួក​អង្គុយចាំ​កើប​លុយ​ចែក​គ្នា​ធ្វើ​មាន​បាន​ជា​រឿង​រាល់ថ្ងៃ រាល់​ខែ​រាប់​ឆ្នាំ​មក​នោះ​ផង ។​

​ជាពិសេស​ទៅទៀត​នោះ ការ​គាប​យកលុយ​ពី​ពលរដ្ឋ​ទៅ​ធ្វើ​ល់​ប័ណ្ណឆ្លងដែន​លើសពី​សៀវភៅ​បន្ទុក​កំណត់ នឹង ការ​គាប​ជម្រឹត​ទារលុយ​ថ្លៃ​បាយ​ក្រោម​តុ​គឺជា​រឿង​ដដែលៗ​មួយ​ដែល​ក្រុមនគរបាល​អន្ដោ​ប្រវេ​ស​ន៏ ក្រោម​ការដឹកនាំ​របស់ លោក ឃួ​ង ទីន បាន​ប្រព្រឹត្ត​យ៉ាង​ជិះសេះ​លែង​ដៃ ។ ហើយ​ដែល​គួរតែ​ថ្នាក់លើ​អន្ដោ​ប្រវេ​ស​ន៏​ដាក់​ការស៊ើបអង្កេត​ជា​បន្ទាន់ ព្រោះថា​បញ្ហា​នេះ​វា​បាន​ធ្វើអោយ​ប៉ះពាល់​ដល់​មុខមាត់​របស់​អង្គភាព អគ្គនាយកដ្ឋាន​នគ​បាល​អន្តោ​ប្រវេ​ស​ន៏ យ៉ាង​ធ្ងន់ធ្ងរ​បំផុត ដែល​មិន​គួរ​មហាផ្ទៃ​បណ្ដែតបណ្ដោយ​មើលរំលង​ភាព​អសកម្ម​របស់​ក្រុមមន្ដ្រី​អន្ដ​ប្រវេ​ស​ន៏ ច្រកទ្វារ​អន្ដរជាតិ អូរ​ស្មាច់ នោះទេ ! ៕
​ដោយ រំ​យោល រំ​ពៃរ៏​

 

netsavoeun_sokphal