អង្គភាព​ប្រឆាំង​អំពើពុករលួយ​កំពង់តែ​ចាប់អារម្មណ៏​ស៊ើបអង្កេ​ត​រឿង​ជំទាវ​ធំ​គយ គុណ ញឹម លូកដៃ​ធ្វើ​ការងារ​ពុករលួយ​ផ្លូវ​ក្រោយ​ជុំវិញ​ការតែងតាំង​មន្ត្រី​គយ​អំឡុង​ឆ្នាំ​២០១៥,២០១៦ កន្លងទៅ !

រាជធានី​ភ្នំពេញ ៖ ថ្មីៗ​នេះ អង្គភាព​ប្រឆាំង​អំពើពុរលួយ​ហាក់​កំពង់តែ​ចាប់អារម្មណ៏​ស៊ើបអង្កេ​ត​ទៅ​លើ​រឿង​មិន​ប្រក្រតី​របស់​ជំទាវ​ធំ​គយ គុណ ញឹម ដែល​បាន​បែកធ្លាយ​កាលពីពេល​កន្លង​ទៅនេះ​តាមរយះ​ប្រព័ន្ធ​ហ្វេ​ស​បុក និង​ក្រុម​គេហទំព័រ ក្នុងស្រុក​ជា​ច្រើន ថា​បាន​លូកដៃ​ធ្វើ​ការងារ​ពុករលួយ​ផ្លូវ​ក្រោយ កកូរកកាយ​ផ្ទៃក្នុង​របស់​នាយកដ្ឋាន​ចាត់តាំង​ផ្ទៃ​ក្នុង​របប​គយ​ជុំវិញ​ការតែងតាំង​មន្ត្រី​គយ​អំឡុង​ឆ្នាំ​២០១៥,២០១៦ កន្លងទៅ អោយទៅ​កាន់​តំណែង​ជា​មេ​សាខាគយ​ខេត្ត​ក្រុង និង​តាម​បណ្ដារ​ខេត្ត​មួយចំនួន​។ ហើយ​ដែល​ករណី​បែកធ្លាយ​នោះ​លើកយក​មក​ទម្លាយ​ចេញ​អោយ​តែ​ក្រុម​គយ​ខូច​ពុករលួយ​អស់​នោះ​ត្រូវបាន​ដកតំណែង ហើយ​អោយតែ​មាន​មុខ​ស្រី​ស្ន​ហ៏ ជំទាវ​តូចធំ  បក្ខពួក​មន្ត្រី​គយ​ពុករលួយ​អស់នោះ​មាន​មុខ​មក​ហែរ​ហម​ហើយ​ហុច​ស្រោម​កញ្ចប់​បាយ​គុយទាវ យប់ ល្ងាច ព្រឹក អោយ​លោកជំទាវ​ធំ ផង​នោះ ហេស៎ មិន​ពិបាក​ទេ ដូច​ចិត្ត​ប្រាកដជា​មិន​ត្រូវបាន​ដកតំណែង នឹង​ត្រូវ​បាន​តំណែង​ប៉ុស្តិ​ខ្លឹមៗ​ថ្មីៗ​ជា​បន្ថែម​ទៀត​ផង អោយតែ​ពូកែរ​ចេះ​ហែរ ហម លុតក្រាប​ជ​មួយ​លោក​ជំទាវ​ធំ ប៉ាន់ ត្រា​ប្រណី  ជា​ជំទាវ​ធំ​របស់​លោក បណ្ឌិត​គយ គុណ ញឹម នាយ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋ​ករ​កម្ពុជា !

​គួររំលឹកថា ៖ កន្លងមក​មាន​ការលើក​រិះគន់​យ៉ាង​ចំៗ​ពី​សំណាក់​មន្ត្រី​ផ្ទៃក្នុង​គយ​ថា ៖​តើ​ធ្វើ​កំណែរ​ទម្រង់​ស្អី​កើត​បើ​គ្រាន់​តែ​ក្បាល​ម៉ាស៊ីន​គយ ជំទាវ​មេ​គយ​ធំ ប៉ាន់ ត្រា​ប្រណី ជា​អ្នក​លូក​ដៃ​ប្រព្រឹត្ត​អំពើពុករលួយ​លូកដៃ​កកូរកកាយ​ផ្ទៃក្នុង​ដោះដូរ​តែងតាំង​មន្ត្រី​តាមតែ​អំពើ​ចិត្ត ហើយក៏​ជា​អ្នក​ផ្ដួចផ្ដើម​ប្រព្រឹត្ត​អំពើ​ពុករលួយ​ជា​គំរូ​ពី​លើ​ហើយ​នោះ​…​ហើយ​តើ​អោយ​មន្ត្រី​ថ្នាក់ក្រោម​ធ្វើ​កំណែរ​ទម្រង់​បែប​ណា​ទៅ​បើ​ថ្នាក់​លើ​ជា​អ្នក​បង្រៀន​ពី​អំពើ​ពុករលួយ​ហើយ​នោះ ដែល​គួរ​ណាស់​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ​ឡើងវិញ ពី​ថ្នាក់​លើ​គយ ឫ គួរតែ​មាន​វិធានការណ៏
​ផ្លូវច្បាប់​ណាំ​មួយ​បើក​ការស៊ើបអង្កេត ទៅលើ​ក្រុម​មន្ត្រី​គយ​ដែល​សូកប៉ាន់​ទទួល​សំណូក​រហូត​ទទួលបាន​ការតែងតាំង​ជា​មេ​សាខាគយ​តាម​បណ្ដា​ខេត្ត​មួយចំនួន​បាន​សម្រេច​នោះ​។ ដូច្នេះ​បើ​ចង់អោយ​គេ​ហៅថា​តម្លាភាព​មិន​បក្ខពួកនិយម​តែងតាំង​ឃុប​ឃឹត​យក​លុយ​របៀប OK តែ​ប្រពន្ធ​ប្ដី បណ្ឌិត ជំទាវ ធំ គុណ ញឺម ប៉ាន់ ត្រា​ប្រណី នោះ​។​ហើយ​ក៏​ដូចជា​កុំអោយ​ខូច​ពូជ​គយ  អាណត្តិ លោក អូន ព័ន្ធមុនីរ័ត្ន ជា​រដ្ឋមន្ត្រី (​អា​ម៉ាក​ជា​រដ្ឋមន្ត្រី​) ណោះ !​ដូចនេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ​មិន​ត្រូវ​ជាន់​ជើង​ចាប់ដៃ មើលរំលង​បញ្ហា​នោះទេ ព្រោះថា​៖ វា​ជា​គម្រូ​អាក្រក់​ដ៏​ធំ ១ បះ​ពាល់​ដល់​គោលនយោបាយ​កំណែរ​ទម្រង់​សេដ្ឋកិច្ច​ដែល​រដ្ឋាភិបាល លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដាក់ចុះ ! នឹង​បាន​ធ្វើអោយ​ប៉ះពាល់​នូវ​នយោបាយ​កំណែ​ឬ​ទម្រង់​នោះ ព្រោះថា​៖ មន្ត្រី ដែល​ចេះ​ប្រមូល​ពន្ធ សុក្រឹត្ត បែរជា​ត្រូវបាន​ដក​បញ្ឈរជើង​ចោល​នៅតាម​ការិយាល័យ​គយ ឯ​មន្ត្រី​គយ ចេះ​ពុករលួយ មាន​កំហុសឆ្គង​ក្នុង​ការងារ​ត្រូវ​មាន​ទោស​កំហុស​ដាក់ទណ្ឌកម្ម   ពូកែ​ចេះ លូន​ក្រា​បឧិប​ពង លុញ ពង មេ នោះ​បែរជា​ត្រូវបានតែងតាំង អោយធ្វើ​ជា​មេ​គយ​វិញ​ដដែល​ប្រព្រឹត្ត​អំពើ​ពុករលួយ​លើស​ដើម​ទៅទៀត នេះ ឫ ដែល​គេ​ហៅថា​៖ ជា​កំណែរ​ទម្រង់​ស៊ីជម្រៅ​គយ ដែល​រដ្ឋាភិបាល និង ក្រសួង​សេដ្ឋកិច្ច តាំង​ពិធីសារ​គោលនយោបាយ ជា​អទិភាព​អោយ​ក្រសួង អគ្គនាយកដ្ឋាន និង មន្ត្រី តាម​សាខា​នានា អនុវត្ត​នោះ ។​

​សូមបញ្ជាក់​ថា ៖ ក្រោយ​កា​បែកធ្លាយ​ពី​ប្រភព​ឈ្មួញ និង មន្ត្រី​សកម្ម​ឈឺចាប់ បំបែក​អំពើពុករលួយ​បក្ខពួក​ករណី​បែកធ្លាយ​រឿងអាស្រូវ​ច្រក​ទ្វារ​ក្រោយ​របស់​ជំទាវ​ធំ​គយ គុណ ញឹម ដែល​លូកដៃ​កកូរកកាយ​ទៅ​ក្នុង​ការងារ​ផ្ទៃក្នុង​គយ​យ៉ាង​ពេញបន្ទុក​នេះ​បានធ្វើអោយ​ជះ​ឥ​ទ្ធិ​​ពល​អាក្រក់​ដល់​មុខមាត់​របស់​ស្ថាប័ន​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្រោម​ការដឹកនាំ​របស់​​លោក​បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន​ជា​រដ្ឋមន្ត្រី ព្រមទាំង អគ្គនាយកដ្ឋាន​គយ និង រដ្ឋាករ​កម្ពុជា ទាំង​​មូល​។​ហើយ​បញ្ហា​ដ៏​រសើប​នេះ​មិន​ត្រឹមតែ​ធ្វើអោយប៉ះពាល់​ដល់​មុខមាត់​របស់​ក្រសួង​សេដ្ឋកិច្ច​​និង ហិរញ្ញវត្ថុ​ប៉ុណ្ណោះ​ទេ​ថែមទាំង​បាន​ធ្វើអោយ​ប៉ះពាល់​ដល់​គោលនយោបាយ​លើ​ការប្រមូល​ពន្ធ​ថ្នាក់​ជាតិ​របស់​រដ្ឋាភិបាល​ទៀតផង​។

​ជុំវិញ​ភាព​អសកម្ម​ដែល​បែកធ្លាយ​រឿង​បក្ខពួកនិយម​ប្រព្រឹត្ត​អំពើពុករលួយ​កន្លងមក​នេះ​ព្រោះតែ​ក្រុមមន្ត្រី​បាន​អាក់អន់ស្រពន់ចិត្ត​ជុំវិញ​ការប្រើ​អំណាច​រឿង​កកូរកកាយ​របស់​ជំទាវ​ធំ​ដែល​លូកដៃ​កូរ​ទៅក្នុង​ស្ថាប័នគយ​បង្ករ​នាំអោយ​ប៉ះពាល់​ជា​បញ្ហា​ធំ​យ៉ាង​ស៊ីជម្រៅ​ទៅក្នុង​ស្ថាប័នគយ​ជុំវិញ​ការតែងតាំង​មន្ត្រី​គយ​ទៅ​តាម​ស្ថាប័ន​ជា​ក្បាលម៉ាស៊ីន​ប្រមូល​ពន្ធ​ថ្នាក់​ខេត្ត​នានា និង​តាម​គោលដៅ​ការិយាល័យ និង​តាម​នាយកដ្ឋាន​មួយចំនួន​ចំណុះអោយ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ទាំងមូល ដែល​ក្រុមមន្ត្រី​មួយចំនួន​មក​ទល់​ពេល​នេះ​បាន​លើកឡើង​ថា ៖ (​មិន​អាច​ទទួលយក​បាន​ឡើយ​) នូវពេលដែល​មាន​គំនាប​តែងតាំង​មន្ដ្រី ដាក់ ប្រភេទ ប៉ុស្ដិ ខ្លាញ់ មិន ខ្លាញ់ ប៉ុស្ដិ​ល្អ ឯ​ប៉ុស្ដិ ល្អ ក្លឹម ខ្លាញ់ ដូច​ជា​តាម​ច្រកទ្វារ​អន្ដ​រះ​ជាតិ ព្រះ​លាន​យន្ដហោះ ច្រកទ្វារ​កំពង់ផែ​រាជធានី​ភ្នំពេញ  ច្រកទ្វារ​កំពង់​ផែ​ខេត្ត​ព្រះសីហនុ  ច្រកទ្វារ​អន្ដ​រះ​ជាតិ​ព្រំដែន​អូរជ្រៅ  ខេត្ត​បន្ទាយមានជ័យ និង បា​វ៉ិត ខេត្ត​ស្វាយរៀង ជា ដើម ។​ល​។ ដែល​សុទ្ធតែ​ជា​ប៉ុស្ដ​ខ្លាញ់ ក្លឹម នឹង ត្រូវប៉ាន់ ខ្ទង់​លាន នឹង ជាង​មួយ​លាន​ដុល្លារ ឯណោះ សម្រាប់​ជន​មាន​ភ័ព្វសំណាង​(​អាក្រក់​មុន ល្អ​ក្រោយ​) ដែល​មានភ័ព្វ​ចង់ទៅ​អង្គុយ នូវតាម​កៅអី​សាខា​ទាំង​នោះ​។​
​ផ្ទុយទៅវិញ​ពាក់ព័ន្ធ​ជំវិញ​រឿងអាស្រូវ នឹង ជំទាវ​ធំ​មេ​គយ​ធំ​ល្បី​តែ​ខាង​លូកដៃ​កកូ​រក​ ​កាយ​ផ្ទៃក្នុង​គយ​នាំអោយ​ប៉ះពាល់​ដល់​កិត្តិយស​គយ​ថ្នាក់ជាតិ​បែប​នេះ​គួរ​ណាស់​តែ​ស្ថាប័ន​ក្រសួង​មួយ​នេះ​ដាក់​ការស៊ើបអង្កេត​ជា​បន្ទាន់ នឹង កំណែទម្រង់​ស៊ីជម្រៅ​ឡើង​វិញ​ផង​ដែរ​។​ ប៉ុន្តែ​មកទល់​ពេល​នេះ​គេ​ឃើញ​ថា​៖​ស្ថាប័ន​ជា​អាទិភាព​មួយ​នេះ​មិន​ត្រូវបាន​ថ្នាក់​លើ​គយ ឫ ក៏​មេ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មាន​វិធានការ​អ្វី​ជា​ដុំកំភួន​ទៅលើ​ព័ត៌មាន​អាស្រូវ​ដែល​បែកធ្លាយ​នោះឡើយ​។

​ជាង​នេះ​ទៅ​ទៀត​ឯ​លោកនាយ​មេ​ក្រសួង​ដដែល​ដូចជា​មិន​ឃើញ​អើពើ​មាន​វិធានការ​
​ទប់ស្កាត់​ឫ​ក៏​យល់ថា​៖(​លោក គុណ ញឹម ជា​មិត្ត​ភ័ក្ត្រ​)​នោះ  ឫ កំណែរ​ទម្រង់​បែបណា​សោះ បែរ​ជា​កំពង់តែ​តាមដាន​ស៊ើបរក​មុខ​មន្ត្រី​គយ​ណា​ដែល​ទម្លាយ​ព័ត៌មាន​អាស្រូវ​ពុករលួយ​របស់​ខ្លួន​ចែ​ញ​ក្រៅ​ទៅវិញ ដែល​បញ្ហា​នាំអោយ​បញ្ហា​អោយ​អ័ប​ឧិ​ន​មុខមាត់​នេះ ។ ហើយ​ក៏​កំពង់​ក្លាយទៅជា​រឿង​ដ៏​រសើប​យ៉ាង​ស្រួចស្រាវ​បំផុត​ក្នុង​ស្ថាប័នគយ​មិន​គួរ​កើត​មាន​ទាល់តែសោះ​តាំងពី​ជំនាន់​អតីតះ​លោក ប៉ែន ស៊ីម៉ន នូវ​ជា​ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​មក​ន​ម្ល៉េះ ។​

​អ្វី​ជា​ការ​អ​ម៉ា​ស់មុខ​អគ្គនាយកដ្ឋាន​គយ​នោះ​មក​ដល់​សម័យ​កាល​លោក បណ្ឌិត គុណ ញឹម ដែល​លោក រដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បាន​ណែនាំ​ទៅ​លោក នាយករដ្ឋមន្ត្រី​ថា​ជា​មនុស្ស​ល្អ​សាក​សំជា​មេ​គយ​ល្បី​ថា​៖ ជា​មនុស្ស​ល្អ​ស្អាតស្អំ ដូច​ការ​ណែនាំ​ទៅ​លោកនាយក​រដ្ឋមន្ត្រី​នោះ ដឹង​ស្អី​មិនទាន់​កាន់​ការងារ​ប្រមូល​ពន្ធ​គយ​អោយបាន​ពេញ​អណត្តិ​ស្រួលបួល​ផង បែរ​ជា​តម្កើង​ឫកពារ ប្រពន្ធ អោយ​ក្លាយជា​នាយគយ លើ​អគ្គនាយកដ្ឋាន​គយ និង រដ្ឋ​ករ​កម្ពុជា ថែមទាំង​មាន​សិទ្ធិ​លូកដៃ​ទៅ​កកូរកកាយ​ផ្ទៃក្នុង​គយ​យ៉ាង​មាន​សិទ្ធិ​អំណាច ក្នុងការ​ច្បាម​នូវ​ពី​ខាងក្រោយ​យ៉ាង​មាន​ប្រសិទ្ធិភាព​បំផុត ដូច​មាន​ការតែងតាំង​មន្ត្រី​ជា​មេ​សាខាគយ បី បួន តាម​បណ្ដា​ខេត្ត ក្រុង មួយចំនួន និង ខេត្ត​ព្រះសីហនុ ជា​ឧទាហរណ៏​ស្រាប់ ។​

​មិនតែប៉ុណ្ណោះ មន្ត្រី​បាន​លើកឡើង​ទៀតថា ៖ ប្រការ​ដែល​មេ​គយ​ធំ បណ្ឌិត គុណ ញឹម ធូ​រលុង​អោយ​ប្រពន្ធ​ជំទាវ​លូកដៃ​ចូលទៅ​ក្នុង​ការតែងតាំង​មន្ត្រី​គយ​មួយ​ចំនួន​រួច​ហើយ​មាននូវ​តាម​ប៉ុស្ដិ តាម​សាខា និង តាម​មាត់​ច្រក​ទ្វារ​អន្ដ​រះ​ជាតិ មួយចំនួន ក៏​ដូច​កើត​មាន​ព្រម​ទាំង​ករណី​ជាក់ស្ដែង​ដូចជា​មេ​សាខាគយ​ខេត្ត​ព្រះសីហនុ នោះ បាន​ក្លាយទៅជា​កម្មវត្ថុ​រិះគន់​យ៉ាង​ពេញបន្ទុក​ពី​មន្ត្រី នឹង ក្រុមមន្ត្រី​ថែមទាំង​ចោទប្រកាន់​រិះគន់​ខ្លាំងៗ​ថា​៖ ជា​ការប្រព្រឹត្ត​អំពើ​ ​ពុករលួយ​យ៉ាង​ពេញបន្ទុក​ដែល​ក្រុមមន្ត្រី​មិន​អាច​ទទួលយក​បាន​ឡើយ​។​

​បញ្ហា​នោះ ដោយហេតុ​ថា​៖​វា​ជា​អំពើពុករលួយ​ដែល​សូម្បី​តែ​នាយ​អគ្គនាយកដ្ឋាន​គយ​រង​ទទួលបន្ទុក​ក៏​មិនមាន​អំណាច​ពិតប្រាកដ​ក្នុងការ​លូកដៃ​ទៅ​ប្រឆាំង​បាន​និង បទបញ្ជា​នានា​ជុំវិញ​ការតែងតាំង​មន្ត្រី​គយ អសកម្ម​មិន​ប្រក្រតី​មួយចំនួន​ក្នុង​ស្ថាប័នគយ នោះ​ផង​។​ប៉ុន្តែ ឯ​ចំណែក​ជំទាវ​ធំ គុណ ញឹម ឈ្មោះ ប៉ាន់ ត្រា​ប្រណី នោះ​បែរជា​អាច ហើយ​ថែមទាំង​មាន​អំ​ ​ណា​ច នឹង ប្រសិទ្ធិភាព​ទៀតផង ព្រោះ​តែ​គាត់ លោកជំទាវ ជា ជំទាវ​ធំ​របស់​លោក​បណ្ឌិត  គុណ ញឹម នោះ​។​

​តាម​ការ​ពឹត​ហើយ​ដែល​ផ្ទៃក្នុង​មន្ត្រី​គយ​បានលើកឡើង​ទម្លាយ​ក្នុងថ្ងៃនេះ​អោយដឹង​បន្ត​ទៀត​ថា ៖ មិនដឹងថា​តើ លោកនាយ​បណ្ឌិត គុណ ញឹម ជា​អ្នក​បើកដៃ​អោយ​លោកជំទាវ ប៉ាន់ ត្រា​ប្រណី ឫ ជំទាវ  របស់​ខ្លួន​ជា​អ្នក​លូកដៃ​កូរ​នូវ​ពី​ខាងក្រោយ​ខ្នង​ក៏​មិនដឹង ឫ​ក៏​លោកជំទាវ ពៅ ប្រើ​សិទ្ធិ នឹង​អំណាច​ជា​ជំទាវ​ធំ​ទៅ​គ្របតណ្ដប់​លើ​ការតែងតាំង​មន្ត្រី​គយ​ឫ​កាង​ការងារ​ឯកសារ​មួយចំនួន​ផង​ក៏​មិន​ដឹង​បាន​ជា​អំណាច​កូរ​របស់គាត់​បែរជា​មាន​អំណាច​យ៉ាង​មាន​ប្រសិទ្ធិភាព​បំផុត​បែបនេះ​។​

​បើ​តាម​ក្រុម​អ្នកជំនួញ​ស្និទ្ធ​នឹង​មន្ត្រី​គយ និង​ក្រុមមន្ត្រី​គយ​តូចតាច​រកលុយ​បាន​តិច ហើយ​ឡើង​ឋានន្តរស័ក្តិ​យឺត​ដូច​កៅស៊ូ​មួយចំនួន​បាន​បង្ហើប​ប្រាប់​ឲ្យដឹង​ទៀតថា​៖ ការ​តែង​ តាំង​មុខតំណែង និង​ការផ្ទេរ​ភារកិច្ច​មន្ត្រី​គយ​និង​រដ្ឋាករ​គ្រប់​លំដាប់ថ្នាក់​ក្រោម​ឱវាត​អគ្គនាយក​ ​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា​ចាប់ពី​ភ្នាក់ងារ (​ឈរជើង​នៅតាម​ប៉ុស្តិ៍​ល្អ​រកចំណូលបាន​ច្រើន​)​ជាក់​ ស្ដែង​ចា​ប៉​ពី ទីស្នាក់ការ​គយ សាខាគយ ការិយាល័យ គយ និង នាយកដ្ឋាន​គយ​ឡើងទៅ គឺ​សុទ្ធតែ​មាន​ហាងឆេង​ខ្ទង់​ខ្ពស់​រាប់សឹប​ម៉ឺន​ដុល្លារ​អាមេរិក​ទាំងអស់ ។​

​ជាក់ស្ដែង​ប្រភព​បង្ហើប​ទៀតថា​៖​បើ​និយាយ​ពី​ហាងឆេង​ប៉ុស្ដិ​មេ​សាខាគយ​នៅ​កំពង់ផែ​ស្វយ័ត្ន​ខេត្តព្រះសីហនុ មួយ​នេះ​វិញ ដែល​មេ​សាខាគយ​ខេត្ត​នេះ​ឈ្មោះ ទំ ណូ អតីតះ​ជាមេ​សាខាគយ​ខេត្ត​ប៉លិន​ដែល​បែកធ្លាយ​ជាប់​រឿងអាស្រូវ​ពុករលួយ​គៃបំបាត់​ពន្ធ​រដ្ឋ​ជាមួយ​ក្រុម​ឈ្មួញ​ព័ទ្ធ​ខ្លួន​នោះ​គឺ​មិន​ត្រឹមតែ​គ្មាន​ទុក​ទោស​នោះទេ​ដែល​ហ៊ាន​ជះ​ទឹក​លុយ​ដល់​តម្លៃ​ខ្ទង់​
​លាន​ដុល្លារ​អាមេរិក​នោះ​បែរជា​បាន​រួចផុត​ពី​ការពិន័យ នឹង​ទទួលបាន​ការតែងតាំង​ជាពិសេស​តែ​ម្តង ខណៈ​ដែល​ល្បិច​កកូរកកាយ​របស់​ជំទាវ​ធំ​គយ គុណ ញឹម លូក​ដៃ​ចេញមុខ «​ប្រើ​ក្បាច់​» យ៉ាង​មាន​ប្រសិទ្ធិភាព​បំផុត​ដោយ​អំណាច របស់​នាយគយ​ធំ​នៅក្នុងសា្ថ​ប័នគយ​។​

​ប្រភព​ពី​ក្រុម​អ្នកជំនួញ​ស្និទ្ធ​នឹង​មន្ត្រី​គយ​ព្រមទាំង​ក្រុម​មន្ត្រី​គយ​តូចតាច​ដដែល​ទាំងនោះ បាន​បង្ហើប​ប្រាប់​ឲ្យដឹង​ទៀត​ថា​៖​គេ​ពុំ​ដឹងថា​៖​ទាំងនេះ​ជា​ការលើកដៃ​បាំង​មេឃ​អោយ​ជំទាវ​របស់​ខ្លួន​ជា​អ្នក​កាង​កូរ​នូវ​ពី​ខាងក្រោយ ឫ​ក៏​ជំទាវ​បណ្ឌិត​គុណ​ញឹម​អគ្គនាយក​នៃ​អគ្គ​នា​
​យក​ដ្ឋា​ន​គយ​និង​រដ្ឋាករ​កម្ពុជា​បច្ចុប្បន្ន​ជា​អ្នក​លូក​ដៃ​នោះ​ទេ​។​

​ប្រភព​បាន​ទម្លាយ​ទៀតថា​៖​ជុំវិញ​ការ​លូកដៃ​ចូល​យ៉ាងជ្រៅ​ពី​សំណាក់​លោកជំទាវ ប៉ាន់ ត្រា​ប្រណី ហៅ «​ពៅ​»​ជា​ភរិយា​ជំទាវ​ថ្នាក់ដឹកនាំ​គយ​ដទៃទៀត​យ៉ាង​ច្រើន​បាន​ហែរ​ហម​អបស្ទប​រក​ប៉ុស្ដិ​ខ្លាញ់ ប៉ុស្ដិ​ខ្លឹម​សម្រាប់​ជា​ការបិទបាំង​អំពើពុករលួយ​មួយ​ដែល​គេ  អាច​និយាយ​បាន​យ៉ាង​សាមញ្ញ​ថា ឥទ្ធិពល​របស់​លោកជំទាវ ប៉ាន់ ត្រា​ប្រណី ហៅ «​ពៅ​» ភរិយា​របស់​ឯកឧត្តម​មេ​គយ​ធំ គ្របដណ្តប់​លើ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​សឹងតែ​ទាំងមូល​មិន​ធម្មតា​មែន ។​

​ផ្ទុយទៅវិញ ទោះយ៉ាងណា មកដល់​ពេលនេះ​មិន​ទាន់​ទទួល​បាន​ការបំភ្លឺ​បញ្ជាក់​ពី​លោកជំទាវ ប៉ាន់ ត្រា​ប្រណី ជា​ភរិយា​របស់​ឯកឧត្តម​បណ្ឌិត គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​រសើប និង​ភាពល្បីល្បាញ​ដូច​ខាងលើ​នៅ​ឡើយ​ទេ ។​ ​ដែល​ខាង​ការិយាល័យ​របស់​យើង​បានធ្វើការ​ព្យាយាម​សុំ​ការបំភ្លឺ​ពី​សំណាក់​លោក​បណ្ឌិត គុណ ញឹម ផង​ដែរ​ជា​ច្រើន​ដង​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​លើក និង ជាប់រវល់​។​

​គួររំលឹកថា​៖​លោក​បណ្ឌិត គុណ ញឹម អតីត​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ទទួលបាន​ការតែងតាំង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជំនួស​ឯកឧត្តម​បណ្ឌិត ប៉ែន​ស៊ីម៉ន​ដែល​ដល់​អាយុ​ចូលនិវត្តន៍​ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៩១៤/១១៧២ ចុះ​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៤ ។​

​ក្រៅពី​មាន​មុខតំណែង «​ខ្លាញ់​» ជា​មេ​គយ​ធំ លោក​បណ្ឌិត គុណ ញឹម ក៏​ទទួលបាន​ការតែងតាំង​ផង​ដែរ​ជា សមាជិក​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៤១៥/៣៩៤​ចុះ​ថ្ងៃ​ទី​២៩​ខែ​មេសា​ឆ្នាំ​២០១៥ ។ ហើយ​ក្រោយមក​ទៀត លោក​បណ្ឌិត ក៏​ត្រូវបាន​ដំឡើង​ថ្នាក់​ជា​ករណី​ពិសេស​ពី​ឋានន្តរស័ក្តិ​ឧត្តមម​ន្ត្រី​ថ្នាក់លេខ​៣ មក​ឋានន្តរស័ក្តិ​ឧត្តមម​ន្ត្រី​ថ្នាក់លេខ​១​នៃ​ក្រប​ខ័ណ្ឌ​មន្ត្រី​គ្រប់គ្រង​រដ្ឋបាល​នៅក្រ​សួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ទៀតផង​តាម​របៀប «​ផ្លោះ​រំលង​មេឃ​» ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៦១៦/៥៩៩​ចុះ​ថ្ងៃ​ទី​១៣​ខែ​មិថុនា​ឆ្នាំ​២០១៦​កន្លងទៅនេះ​។​ហើយ​ដោយឡែក​ពាក់ព័ន្ធ​ជុំវិញ​ករណី​ខាងលើ និង ព័ត៌មាន​ដ៏​រសើប ហើយ​នាំគ្នា​ខ្ចប់​បឹតបាំង​នេះ ក្នុង​ថ្ងៃនេះ​ដែរ​ការិយាល័យ​របស់​យើង​មិនអាច​សុំ​ការទំនាក់ទំនង​សូម​ការបំភ្លឺ​ពី​លោក​បណ្ឌឹត គុណ​ញឹម នាយ​អគ្គនាយកដ្ឋាន​គយ និង រដ្ឋាករ ព្រមទាំង​លោក​រដ្ឋមន្ត្រី ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បានឡើយ ព្រោះ​ទូរស័ព្ទ​ខ​ល​ចូល​ក្មាន​អ្នក​លើក ។​

​ដោយឡែក​វិញ ជុំវិញ​ករណី​ដ៏​រសើប​របស់លោក គុណ ញឹម ដែល​ចូល​កាន់តំណែង​មិនទាន់​ទាំង​បាន​លើក​ស្ទួយ​លើ​កំណែទម្រង់​គយ​លើ​ការប្រមូល​ពន្ធ​ចូល​ជាតិ​អោយបាន​គ្រប់​ជ្រុងជ្រោយ​ផង​នោះ​ហើយ​បែរជា​មាន​ការ​បែកធ្លាយ​រឿង​ដ៏​អាម៉ាស់មុខ​មាន​ប្រពន្ធ​ជា​អ្នក​លូក​ដៃ​កកូរកកាយ​ការងារ​ផ្ទៃក្នុង​គយ​ធ្វើអោយប៉ះពាល់​ដល់​ការងារ​ប្រមូល​ពន្ធ​ថ្នាក់​ជាតិ​នេះ គេ​ចាំ​មើល​ថា ៖ តើ​លោក​ទេសរដ្ឋមន្ត្រី ឧិ​ម យ៉ិនទៀង នឹង​មានវី​ធាន​ការស៊ើបអង្កេត​បែបណា ? ទៅលើ​មន្ត្រី​ធំ​ដែល​ជា​ស្ថាប័ន​ហិរញ្ញវត្ថុ​ថ្នាក់ជាតិ​មួយ​នេះ ព្រោះថា បើ​យើង​បណ្ដោយ​អោយ​មន្ត្រី​អ​សមត្ថ ពុករលួយ​គ្រប់គ្រង​វា នឹង​គ្រោះថ្នាក់​បំផុត​សម្រាប់​រដ្ឋាភិបាល​។ ហើយ​អាច​ក្លាយទៅជា​រដ្ឋាភិបាល​ទុរ្ភឹក្ស​ទៀតផង ព្រោះ​តែ​ធនធានមនុស្ស​មិន​ល្អ​ដែល​បញ្ហា​នេះ ក៏​មាន​ការស្នើសុំ​អោយ​លោក ឧិ​ម យ៉ិន ទៀង មិន​ត្រូវ​យល់យោគ​ថា​ជា​មន្ត្រី​ក្របខ័ណ្ឌ​ក្នុង​បក្ខ​ឫ​ជា​មន្ត្រី​ធំ​ស្និទ្ធ​របស់​បុគ្គល​នោះទេ ព្រោះ​វា​គឺជា​រឿង​តម្លាភាព​មុខមាត់​ដឹកនាំ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​គួរតែ​ទាមទារ​យក​ពី​តម្លាភាព​ជា​ធំ​មិន​ត្រូវ​មើល​ព្រៃឈើ​ស្អុយ​មួយ​ដើម មិន​កាត់ចោល​នាំ​អោយ​ខូច​ពូជឈើ​ល្អ​មួយ​វាល​នោះទេ ។ បើ​យល់ថា ៖ វា​មិនសូវ​ល្អ​ខ្លាច​ចាក់​ឫសគល់​ពុករលួយ​ស៊ី​រូង​ផ្ទៃក្នុង​ដូច​មុន គួរតែ​ច្រូតកាត់​វា​បោះចោល​ទៅ  ៕
​ដោយ ស ថ្លា​

 

 

omyentieng_kunnhoem