​ក្រសួងមហាផ្ទៃ ៖ ហាក់​ពុំ​មាន​ចេតនា​ដាក់​វិធានការ​រដ្ឋបាល​ទៅលើ​ភាព​អសកម្ម​ពុករលួយ​របស់​អភិបាលខេត្តរ​តន​គិរី ថង សាវុន ជា​កូន​របស់​បក្ខជន​តំណាងរាស្ដ្រ ប៊ូ ថង ដែល​ធ្វើអោយ​រង​ការរិះគន់​យ៉ាង​ខ្លាំង !

ថ្មីៗ​នេះ​បើ​តាម​ការកត់សម្គាល់​រឿង​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្ត​រតនគិរី​ដែល​កំពង់តែ​រង​ការកាប់បំផ្លាញ​យ៉ាង​រង្គាល​ក្រោម​ការដឹកនាំ​របស់​អភិបាលខេត្ត ថង សាវុន នោះ គួរ​ណាស់​តែ​ត្រូវបាន​ដក​តំណែង ប៉ុន្តែ​បែរជា​ក្រសួង​មហាផ្ទៃ​ស្ងាត់ស្ងៀម​ទៅវិញ ប្រហែល​ជា​ខ្លាច​ប៉ះពាល់​ដល់​លោក ប៊ូ ថង ដែល​ជា​បក្ខជន​អចិន្ត្រៃ​បក្ខ និង​ជា​តំណាងរាស្ដ្រ​គ​ណះ​បក្ខ​ប្រជាជន​ខេត្ត​រតនគិរី​ដឹង​បាន​ជា​មកដល់ពេលនេះ​ក្រសួងមហាផ្ទៃ​ធ្វើ​ការស្ដីបន្ទោស​កំហុសឆ្គង ម្ដង​ជា​ពីរដង រួចមក​ហើយ​ហេតុម្ដេច​ក៏​នូវតែ​ពុំ​មាន​វិធានការ​រដ្ឋបាល​ណាមួយ​ទៅលើ​ការដឹកនាំ​អសមត្ថភាព​ពុករលួយ​របស់​អភិបាលខេត្ត​រតនគិរី​នោះ ។ ហើយ​រឿង​នេះ មិន​ត្រឹមតែ​ទទួល​ការរីះគន់​នោះ​ទេ គឺ​ក្រុម​មេដឹកនាំ​ខេត្ត​នេះ​ទាំង​មូលប្រមាណ​ជា ០៧​នាក់​ត្រូវបាន​ប្រឈម​មុខ​ប្ដឹង​ពី​អ្នកកាសែត ក្នុង​រឿង​អសមត្ថភាព​មិន​បង្ក្រាប​បទល្មើស​ព្រៃឈើ ហើយ​ថែមទាំង​មក​ចាប់​គំរាម​អ្នកកាសែត​បំបិទមាត់​ថែមទៀត ។

​បញ្ហា​តែ​មួយ​ដែល​ក្រុម​អ្នកសង្កេតការ​ក្នុង​ខេត្តរតនគិរី​គេ​បាន​លើក​ឡើងា​មួ​យ​និង​ប្រជាពលរដ្ឋ​នោះ ប្រហែល​ជា​ក្រសួង​មហាផ្ទៃ ហាក់​ពុំ​មាន​ចេតនា​ដាក់​វិធានការ​រដ្ឋបាល​ទៅលើ​ភាព​អសកម្ម​ពុករលួយ​របស់​អភិបាលខេត្តរ​តន​គិរី ថង សាវុន ជា​កូន​របស់​បក្ខជន​តំណាងរាស្ដ្រ ប៊ូ ថង នោះទេ ហើយ​ដែល​បញ្ហា​នេះ​បាន​ធ្វើអោយ​កើត​មាន​រង​ការរិះគន់​យ៉ាង​ខ្លាំង​ទៅលើ​ក្រសួង​មហាផ្ទៃ ថា​បក្ខពួកនិយម ដែល​សូម្បី​តែ​រឿង​ពុករលួយ​បំផ្លាញ​ជាតិ គៃបំបាត់​ពន្ធ​រដ្ឋ​យ៉ាង​ទ្រង់ទ្រាយ​ធំ នោះ ក៏​ក្រសួងមហាផ្ទៃ សម្ដេច​ក្រឡាហោម  ស ខេង ធ្វើ​ជា​មើល​ពុំ​ឃើញ​ដែរ មកដល់ពេលនេះ !

​គួររំលឹកថា ៖ លោក ថង សាវុន អភិបាលខេត្ត​រតនគិរី កំពុង​ត្រូវ​សកម្មជន​ព្រៃឈើ ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​និង​មន្ត្រីរាជការ​ក្នុង​ខេត្ត​នេះ​រិះគន់​ពី​រឿង​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​ជាច្រើន​នាក់​បន្តសកម្មភាព​ដឹក​ឈើ​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ​ក្នុង​មួយ​ថ្ងៃៗ​ពី ៤០០​ទៅ​៥០០​ម៉ែត្រគូប​។​

​ប្រការ​នេះ​បាន​ធ្វើឲ្យ​វិធានកា​ររបស់​រដ្ឋាភិបាលលោក ហ៊ុន សែន ដែល​ដាក់​ចេញ​កាលពី​ខែ​មករា​ឆ្នាំ​២០១៦​ក្នុង​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​និង​ទប់ស្កាត់​បទល្មើស​រត់ពន្ធ​ឈើ​ទៅ​ស្រុក​យួន​ត្រូវ​ក្លាយទៅជា​រឿង​ឥតន័យ​ព្រោះ​មកដល់ពេលនេះ​បទល្មើស​កាប់​ឈើ និង​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​នៅ​តែ​កើត​ឡើង​យ៉ាង​ពេញបន្ទុក​ក្នុង​ខេត្ត​រតនគិរី ដដែល​។

​បើ​តាម​របាយការណ៍​ថ្មីៗ​នេះ​បានឲ្យដឹង​ថា​ការ​ដែល​ឈ្មួញ​អាច​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​តាម​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ​និង​ច្រករបៀង​នានា​គឺ​មាន​ការឃុបឃិត​បើក ដៃ​ពី​លោក ថង សាវុន ព្រមទាំង​លោក គឹម រស្មី ដែលជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​នេះ​ផងដែរ ទើប​អ្វីៗ​អាច​ដំណើរការ​យ៉ាង​រលូន​ទៅបាន​។​

​កន្លង​ទៅ​ថ្មីៗ​នេះ​របាយការណ៍​១០​ទំព័រ​របស់​ទីភ្នាក់ងារ​ស៊ើបអង្កេត​ផ្នែក​បរិស្ថាន​បានឲ្យដឹង​ថា​ចាប់​តាំងពី​អំឡុង​ខែវិច្ឆិកា​ឆ្នាំ​២០១៦​មាន​សកម្មភាព​កាប់​ឈើ​ខុសច្បាប់​កើតឡើង​ក្នុង​តំបន់​ព្រៃ​ការពារ​ព្រៃ​អភិរក្ស​ដូចជា​នៅក្នុង​ឧទ្យាន​ជាតិ​វីរៈ​ជ័យ​ព្រៃ​ការពារ​ក្នុង​ស្រុក​អូរយ៉ាដាវ និង​តំបន់​ដែនជម្រកសត្វព្រៃ​លំផាត់ ហើយ​បើ​គិត​ជា​ប្រាក់​សំណូក​គឺ​លើស​ពី​១៣​លាន​ដុល្លារ អាមេរិក​។

​បើ​យោង​តាម​នៅក្នុង​របាយការណ៍​បាន​សរសេរ​ច្បាស់ៗ​ថា​សកម្មភាព​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ទៅ​ស្រុក​យួន​គឺ​មាន​ការឃុបឃិត​សូកប៉ាន់​រវាង​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់​នៃ​ប្រទេស​ទាំង​ពីរ​ហើយ​ឈ្មួញ​យួន​បាន​សូកប៉ាន់​មន្ត្រី​ខ្មែរ​រាប់​សឹប​លាន​ដុល្លារ​ដើម្បី​អោយ​មាន​សិទ្ធ​ចូល​មក​កាប់​ឈើ​លើ​ដែន​ព្រៃ​ការពារ​ក្នុង​តំបន់​អភិរក្ស​យ៉ាង​អនាធិបតេយ្យ​បំផុត​។

​ស្រប​នឹង​របាយការណ៍​នេះ​ផង​ដែរ​តាម​សកម្មភាព​ជាក់ស្ដែង​គឺ​បច្ចុប្បន្ន​លោក ថង សាវុន ក្នុងនាម​ជា​គ​ណះ​អភិបាលខេត្ត​រតនគិរី​ក្ដាប់​រួម​ទាំងមូល និង​លោក​កែប​កត់​ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតនគិរី​មាន​មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​នេះ​ជាដើម ក៏ដូចជា​ស្ថាប័ន​តុលាការ ព្រះរាជអាជ្ញារ នាយ​ស្នងការ​ខេត្ត និង​នាយទាហាន​ប្រចាំ​តំបន់ ប្រតិ​បត្ដ​ការ​សឹក​រង​ខេត្ត និង​ប្រធាន​មន្តីរ​បរិស្ថាន​ខេត្ត​រតនគិរី ជាដើម​ទាំងអស់​សុទ្ធតែ​មាន​ការ​ពាក់ព័ន្ធ និង​ផល​បទល្មើស​ព្រៃឈើ​ទាំងអស់ ។ ហើយ​ក៏​កំពុងតែ​បណ្តោយ​ឈ្មួញ​កាប់បំផ្លាញ​ព្រៃឈើ​និង​ដឹកជញ្ជូន​ឈើ​យកទៅ​លក់​នូវ​ស្រុក​យួន​កាន់តែ​ខ្លាំង​ឡើងៗ​លើស​ដើម​ទៅទៀត ។​

​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រំដែន​ក្នុង​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី បានឲ្យដឹង​ថា​រយៈពេល​ប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ​ជាពិសេស​ពេញ​មួយ​ខែ​ឧសភា​ឆ្នាំ​២០១៧​គឺ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តជាតិ​អូរយ៉ាដាវ និង​ច្រករបៀង​ខ្លាធំ​ច្រករបៀង​ភ្នំ​ក្រហម និង​ច្រករបៀង​ភូមិ​ឡំ បាន​កើតឡើង​យ៉ាង​ពេញបន្ទុក​។

​ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រំដែន​ក្នុង​ស្រុក​អូរយ៉ាដាវ  និង​ស្រុក​អណ្តូង​មាស​ជាដើម នៅតែ​មាន​ការព្រួយបារម្ភ​ពី​រឿង​ជនជាតិ​យួន​ដែល​មាន​សិទ្ធ​ចូល​មក​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុស​ច្បាប់​ក្នុង​ទឹកដី​ខ្មែរ​ផងដែរ ព្រោះ​តែ​សមត្ថកិច្ច​ខ្មែរ​ដែល​ការពារ​ព្រំដែន គិតតែ​ពី​រឿង​ប្រមុល​លុយ​ដាក់​ហោប៉ៅ​ធ្វើ​មាន​បាន​ប៉ុណ្ណោះ ដូច្នុះ​ហើយ​ពួកគេ​មិន​ខ្វល់​អ្វី​ពី​តួនាទី​ដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន ប្ដ​ល់​អោយ ឫ​ពី​មុខមាត់ នឹង​កិត្តយ​ស​ដែលប​ក្ស​គាត់ និង​លោកនាយ​គាត់​អោយ​មក​អង្គុយ​ជា​នាយ​ជំនាញ​ប្រចាំ​ខេត្ត​រតនគិរី បច្ចុប្បន្ន​នោះ​ផង​ទេ ។​

​ពាក់ព័ន្ធ នឹង​ភាព​អសកម្ម​យ៉ាង​ដូច្នេះ​ហើយ ទើបបាន​ជា​ប្រជាពលរដ្ឋ​ភាគតិច​ជនជាតិដើម​កំណើត​ក្នុង​ខេត្ត​រតនគិរី​បាន​ធ្វើ​ការរិះគន់​យ៉ាងខ្លាំងៗ​ថា ៖ ក្រសួងមហាផ្ទៃ ៖  ហាក់​ពុំ​មាន​ចេតនា​មិន​ដាក់​វិធានការ​រដ្ឋបាល ទៅលើ​ភាព​អសកម្ម​ពុករលួយ​របស់​អភិបាលខេត្តរ​តន​គិរី ថង សាវុន ជា​កូន​របស់​បក្ខជន​តំណាងរាស្ដ្រ ប៊ូ ថង នោះ​!  ដូច្នេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​គួរ​ពិនិត្យ​ឡើងវិញ​ជា​បន្ទាន់​ព្រោះ​សព្វថ្ងៃ​នេះ​បទល្មើស​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក​ហើយ​លោក​ថង សាវុន អភិបាលខេត្ត​រតនគិរី ក៏ដូចជា​នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ​ខេត្តរតនគិរី​និង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​រតនគិរី និង​ក្រុមមន្ត្រី​ជំនាញ​ជា​បក្ខពួក​ផងដែរ​ដែល​ជា​អ្នក​ឃុបឃិត​ឲ្យមាន​បទល្មើស​បំផ្លាញ​ព្រៃឈើ​កើតឡើង​យ៉ាង​មហន្តរាយ​បំផុត​មិន​គួរ នឹង​មើលរំលង​នោះទេ ៕

 

sdsorkheng_saosokha_thorngsavon