​តាំងពី ត្រពាំងផ្លុង​មកដល់​ច្រកទ្វារ​អន្តរះជាតិ​ព្រំដែន​អូរ​ស្មាច់ ខួ​ង ទីន ល្បីល្បាញ​តែ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​គោះ​ជម្រឹត​យកលុយ​ថ្លៃ​លិខិត​ឆ្លងដែន​ពី​ភ្ញៀវ និង​កាង​ទំនិញ​ក្រុម​ឈ្មួញ​ឆ្លងដែន​ខុសច្បាប់ !

ខេត្ត​ឧត្តរមានជ័យ ៖ វា​មិនមែន​ជា​រឿង​ធម្មតា​នោះ​ទេ​តាំងពី ត្រពាំងផ្លុង​មកដល់​ច្រកទ្វារ​អន្តរះជាតិ​ព្រំដែន​អូរ​ស្មាច់​ដែល​បុគ្គលលោក ខួ​ង ទីន ល្បីល្បាញ​តែ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​គោះ​ជម្រឹត​យកលុយ​ថ្លៃ​លិខិត​ឆ្លងដែន​ពី​ភ្ញៀវ និង​កាង​ទំនិញ​អោយ​ពួក​ក្រុម​ឈ្មួញ​ស្និទ្ធ​បាន​ឆ្លងដែន​ខុសច្បាប់​ចេញ​ចូល​ប្រទេស​កម្ពុជា​ទាំង​ថ្ញៃ​ទាំង​យប់​នោះ  !

​តាម​មន្ត្រីនគរបាល​អន្តោរ​ប្រវេសន៍​ច្រក​អន្តរជាតិ​អូ​ស្មាច់​បាន​ទម្លាយ​អោយ​ការិយាល័យ​របស់​យើង​ដឹង​ទៀតថា ៖ ករណី​ដែល​លោក ខួ​ង ទីន ទទួល​ការរិះគន់​យ៉ាងខ្លាំង ចំពោះ​ការងារ របស់ខ្លួន​នោះ គឺ​ការប្រើ​អំណាច គាបសង្កត់​ទៅលើ​ក្រុម​មន្ត្រី​ក្រោម​ឧិវាទ​អោយ​ក្លាយទៅជាឧ​ប្បក​ររក​លុយ​ចាំ​គាប​ជម្រឹត​ជាន់ក​ក្រុម​ឈ្មួញ​យក​លុយ​មក​អោយ​ខ្លួន ដែល​ករណី​ដាក់បទបញ្ជា​បែបនេះ​វា​បាន​អនុវត្ត​ផ្ទុយ​ពី​គោលការណ៍​ផ្ទុយ​ពី​ការណែនាំ​របស់​ក្រសួង​មហាផ្ទៃ​ដែល​បានដាក់ចុះ ។​

​មិនតែប៉ុណ្ណោះ ករណីនេះ​ក៏​មាន​ការលើកឡើង ក៏ដូចជា​សំណូមពរ និង​អំពាវនាវ ដល់​ក្រសួង មហាផ្ទៃ ជាពិសេស​ដល់​លោក​នាយ​ឧត្តមសេនីយ៍សុខ ផល គួរតែ​មេត្តាជួយ​ពិនិត្យ ចំពោះ​បាតុភាព របស់​នគរបាល ខាងលើ ក្រោម​កា​គ្រប់គ្រង ដោយ​លោក ខូង ទីន ផង​។

​បើ​តាម​សេចក្ដីរាយការណ៍​បានអោយដឹង​ទៀត​ថា ៖ កន្លង​មក​មេ​នគរបាល​អន្តោប្រវេសន៍​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់​ខេត្ត​ឧត្តរមានជ័យ​លោក ខូង ទីន ក៏​ល្បីល្បាញ​មាន​រឿងអាស្រូវ​ចាក់ស្រេះ​ព័ទ្ធ​ខ្លួន​អស់​រយៈពេល​ច្រើន​ឆ្នាំ​មកហើយ​តាំងពី​នៅ​ឈរជើង​ច្រកទ្វារព្រំដែន​ត្រពាំង​ផ្លុង អ្វី​ដែល​ជា​ការ​គួរ​កតសម្គាល់​នោះ​មិន​ត្រឹមតែ​មិន​ដក​តំណែង​នោះទេ ក៏​ប៉ុន្តែ​រហូតមកដល់​អូរ​ស្មាច់ ពេល​នេះ​គេ​មិនទាន់​ឃើញ​ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ និង​ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​ចាត់វិធានការ​លើ​មន្ត្រី​រូប​នេះ​នៅឡើយ​ទេ បែប​ប្រហែលជា​មាន​ខ្សែ​បង្អែក​ខ្នង​ជា​ធំ​ចាំ​ដេក​កាង​នូវ​ពីក្រោយ​ដឹង​បាន​ជា​លោក ខួ​ង ទីន វាយ​ឫក​ក្រអឺតក្រទម​មើលងាយ​មន្ត្រី​ជាន់ឈ្លី​កំណែទម្រង់​ស៊ីជម្រៅ​រប​ស់​រដ្ឋាភិបាល​បែបនេះ​។

​ជាក់ស្តែង​ប្រជាពលរដ្ឋ​ដែល​ឆ្លង​ដែន​ចូល​ទឹកដី​សៀម តាម​ច្រកទ្វារ​អន្តរជាតិ អូរ​ស្មាច់ បាន​រិះគន់​ចំៗ​ទៅលើ​លោក ខូង ទីន ថា ៖ បាន​បញ្ជា​អោយ​ក្រុម​មន្ត្រី​ក្រោម​ឧិវាទ​ដាក់​កំណត់​កោសរូ​សលើ​តម្លៃ​ធ្វើ​ប័ណ្ណឆ្លងដែន​ជ​ក្រឹតយក​ពី​ភ្ញៀវទេសចរណ៏ ភ្ញៀវ​ឆ្លងដែន អ្នកជំងឺ និង​ក្រុម​ឈ្មួញ​តាមតែ​បបូរមាត់​របស់ខ្លួន​ហើយ​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។ និយាយ​រួម​ធ្វើ​យ៉ាងណា​យក​លេស​កោសរូស​ស្ទើរតែ​គ្រប់​វិធី​ធ្វើ​យ៉ាងណា​អោយ​តែ​បាន​លុយ ។​

​មាន​ការលើកឡើង​ទៀតថា​៖ ដូចជា​ក្រុម​ប្រជាពលរដ្ឋ​ដែល​មកពី​បណ្តា​ខេត្ត​នានា ដែល​ធ្វើ​ប័ណ្ណឆ្លងដែន​នៅ​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់​ដើម្បី​ចូល​ទៅ​ពិនិត្យ​ជំងឺ​នៅ​មន្ទីរពេទ្យ ក្នុង​ខេត្ត​សុ​រិន្ទ ប្រទេស​សៀម​បានលើកឡើង​ដូចៗ​គ្នា​ថា​បច្ចុប្បន្ន​ក្រុមនគរបាល​អន្តោប្រវេសន៍ ក្រោម​ការគ្រប់គ្រង​របស់លោក ខូង ទីន បាន​តម្រូវឲ្យ​ពួកគាត់​បង់​លុយ​ក្នុង​ម្នាក់ៗ ចាប់ពី ៨០០០០ ទៅ​១០០០០ រៀល​សម្រាប់​ធ្វើ​ប័ណ្ណឆ្លងដែន​មួយ​ក្បាល និង​តម្រូវ​អោយ​បង់លុយ ថ្លៃ​វាយ​ត្រា​៥០០០ រៀល ជ​បន្ថែម​ថែមទៀត​ផង ។ នោះគេ​ពុំ​ទាន់​និយាយ​ទម្លាយ​ពី​ទង្វើរ​កាង​ឈ្មួញ​ក្រុមហ៊ុន​នាំចូល​ទំនិញ​ឆ្លងដែន​ចូល​ប្រទេស​កម្ពុជា​បង់ពន្ធ​មិន​គ្រប់​ផង ។     ​

ដោយឡែក ប្រភព​ទម្លាយ​ពី​ការកំណត់​ឲ្យ​បង់លុយ​ពី​សំណាក់​មន្ត្រី​នគរបាល​អន្តោប្រវេសន៍​ប្រចាំ​ច្រក​អូរ​ស្មា​ច់នេះ​វិញ​គឺ​លើស​ពី​អ្វី​ដែល​ក្រសួង​ពាក់ព័ន្ធ​បាន​កំណត់​យ៉ាង​ច្បាស់ក្រឡែត ហើយ​ដែល​ក្រុម​មន្ត្រី​តូចតាច​ប្រចាំ​ច្រក​អូរ​ស្មា​ច់នេះ​បាន​លួចខ្សឹប​បង្ហើប​អោយដឹងទៀតថា ៖ ភាព​មិន​ក្រ​ក្រតី​របស់លោក ខូង ទីន ក្រោម​តួនាទី​ជា​មេ​នគរបាល​អន្តោប្រវេសន៍​ប្រចាំ​ច្រក​ទ្វារ​អូរ​ស្មាច់ និង​បក្ខពួក​នេះ​គឺជា​រឿង​ដែល​កើតឡើង​ដដែលៗ​ច្រើន​ឆ្នាំ​មក​ហើយ​ជាពិសេស​តាំងពី​គាត់​នៅ​កាន់តំណែង​តាំង​ពី​ច្រកទ្វារ​ព្រំដែន​ត្រពាំងផ្លុង​ម្ល៉េះ គឺ​គាត់​តែងតែ​អនុវត្ត​នូវ​រូបមន្ត គាប​ជម្រឹត​យកលុយ​ពី​ពលរដ្ឋ​ធ្វើ​ប័ណ្ណឆ្លងដែន​លើស​សៀវភៅ​បន្ទុក​យ៉ាង​ស្ទាត់ជំនាញ​បំផុត ។ ហើយ​ដែល​បញ្ហា​នេះ​គួរតែ​ក្រសួង​មហាផ្ទៃ​មិន​ត្រូវ​នឹង​មើលរំលង​ពី​សកម្មភាព​របស់​គាត់​នោះទេ ។​

​ជាងនេះទៅទៀត ក្រុម​មន្ត្រី​ក៏​បាន​សំណូមពរ​លើក​ឡើង​អោយ​លោកនាយ​ឧត្តមសេនីយ៍ អគ្គស្នងការ​នគរបាល​ជាតិ នេ​ត សាវឿន គួរតែ​ដាក់​ការស៊ើបអង្កេត និង​ចាត់វិធានការ ទប់ស្កាត់​ទង្វើ​មិន​ក្រ​ក្រតី​របស់លោក ខូង ទីន និង​បក្ខពួក​ខាងលើ​នេះ​ជា​បន្ទាន់​ព្រោះថា បញ្ហា​ខាងលើ​នេះ​វា​ជា​ទង្វើរ​ជាន់ឈ្លី​កំណែទម្រង់​ច្បាប់​ដែល​រដ្ឋាភិបាល និង​ក្រសួង​មហាផ្ទៃ​ដាក់ចុះ ដែល​មិន​គួរ​នឹង​មើលរំលង​នោះទេ ។​
​ជុំវិញ​ព័ត៌មាន​ដ៏​រសើប​នេះ​ការិយាល័យ​របស់​យើង​មិនអាច​សុំ​ការបកស្រាយ​បានឡើយ​ពី​សំណាក់ លោក ខូង ទីន ព្រោះ​ទូរស័ព្ទ​នៅក្រៅ​ទំ​បន់​សេវា​ក្នុងថ្ងៃនេះ ៕
​ដោយ រំពេ​រ៏​

sdsorkheng_netsavoeun_sokpha img20170805a (2) img20170805a (1)