មេ​គយ​ចល័ត​តំបន់​ផ្លូវជាតិ​លេខ​៥ ពុធ សុខា កំពង់​ឡើងចាង​ប្រដេញ​គាប​ជម្រឹត​យក​លុយ​ពី​ឈ្មួញ ប្រជាពលរដ្ឋ …​ជាន់ឈ្លី​កំណែទម្រង់​ស៊ីជម្រៅ​គយ​យ៉ាង​ពេញបន្ទុក គួរ​ណាស់​ដាក់​ការស៊ើបអង្កេត ?

មួយ​រយះ​ចុងក្រោយ​នេះ​មេ​គយ​ចល័ត​តំបន់​ផ្លូវជាតិ​លេខ​៥ ពុធ សុខា កំពង់​ឡើងចាង​ប្រដេញ​គាប​ជម្រឹត​យក​លុយ​ពី​ឈ្មួញ ប្រជាពលរដ្ឋ …​ជាន់ឈ្លី​កំណែទម្រង់​ស៊ីជម្រៅ​គយ​យ៉ាង​ពេញបន្ទុក គួរ​ណាស់​តែ​នាយ​ក្រសួង​គយ​ដាក់​ការស៊ើបអង្កេត ? និង​មិន​ត្រូវ​ព្រងើយកន្ដើយ​មើលរំលង​នោះទេ​ព្រោះ​វា​ជា​សកម្មភាព​លក់​ជាតិ​នឹង​គៃបំបាត់​ពន្ធ​រដ្ឋ​ទាំង​ស្រុង​ជាមួយ​ក្រុម​ឈ្មួញ ដែល​ជម្រុញ​អោយ​ក្រសួង​ត្រូវតែ​ចាត់វិធានការ​ស៊ើបអង្កេត​នោះ ។​

​ជុំវិញ​ការ​អសមត្ថភាព នឹង​ក្រុម​សហភា​ត្ត​រះ​អ្នកកាសែត​បាន​ចុះផ្សាយ​ជា​បន្ដបន្ទាប់​ណោះ​បាន​ស្ដែង​ពី​ទង្វើ​របស់​លោក  ពុធ សុខា ថា ៖ មេ​គយ​ចល័ត ផ្លូវជាតិ​ឮ​លេខ​៥  មួយ​រយៈពេល ចុងក្រោយ នេះ​កំពុង​តែ​មមាញឹក​ចុះ​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ឲ្យ​ក្រុម ឈ្មួញ និង អាជីវករ ដឹកជញ្ជូន​ទំនិញ​ពី​តំបន់​ព្រំដែន​ខ្មែរ​-​សៀម ឆ្លងកាត់​ផ្លូវ​ជាតិ​លេខ​៥ ចូល​មក​រាជធានី​ភ្នំពេញ​ជួប ការ​លំ បាក​កាន់ តែ​ខ្លាំង ហើយ​នឹង​ការ​ដាក់​គំនាប​ខុស​បែបបទ​អោយ​ចូល​បង់លុយ ។

​មាន​ការលើកឡើង​ថា ៖ បើ​ទោះបីជា​ក្រុម​ឈ្មួញ និង​អាជីវករ​ដឹកទំនិញ​ស្របច្បាប់ បាន​បង់ពន្ធ​ត្រឹមត្រូវ​នៅ​តាម​ច្រកព្រំដែន​ហើយ​យ៉ាងណាក៏ដោយ​ក៏​ចៀស​មិន​ផុត​ពី​ការ​បង់លុយ​លើ​តុ លុយ​ក្រោម​តុ​ថ្លៃ​ក្បាល​ឡាន​ទៅឲ្យ​ក្រុម​គយ​ចល័ត​ផ្លូវជាតិ លេខ​៥​ក្រោម​ការគ្រប់គ្រង​របស់ លោក ពុធ សុខា និង​អាយ៉ង​ប្រចាំ​ផ្លូវ​នេះ​ឈ្មោះ ស្រ៊ុន ធឿន ផង​នោះ​ដែរ ព្រោះ​តែ​លោក ពុធ សុខា​បាន​អះអាងថា​៖  នេះ​ជា​កញ្ចប់​ថ្លៃ​បាយ​សម្រាប់​ទុក​យក​ទៅ​បង់​ឲ្យ​មេៗ​លោកនាយៗ​នៅ​ខាងលើ ។​

​មិន​តែ​ប៉ុណ្ណោះ​សូម្បីតែ​ក្រុម​អ្នករកស៊ី​ដឹក​ផ្លែឈើ​ពី​តំបន់​ព្រំដែន​សៀម​ឆ្លងកាត់​ផ្លូវ​ជាតិ​លេខ​៥ ក៏​បង្ខំចិត្ត​ត្រូវតែ​បង់​លុយ​តាម​ការកំណត់​របស់​កូនចៅ​លោក ពុធ សុខា ផងដែរ​ដោយ​មិន​អាច​គេចវេះ​បានឡើយ ។​

​ប្រភព​ពី​ឈ្មួញ​ដឹក​ទំនិញ​ស្របច្បាប់​បាន​បង្ហើប​អោយដឹង​ទៀត​ថា ៖ ក្រៅពី​នោះ​ដូចជា​ក្រុម​ឈ្មួញ​អ្នក​បង្កប់​ដឹក​ទំនិញ​គេច​ពន្ធ​តាម​រថយន្តក្រុង​ដឹកជញ្ជូន​អ្នកដំណើរ នឹង​រថយន្ដ​កូរ៉េ​ចំណុះ​៤​តោន​មួយចំនួន​ក៏​ជា​ប្រភព​ចំណូល ដ៏​សំខាន់​របស់​លោក ពុធ សុខា ព្រមទាំង​បក្ខពួក​ផងដែរ ដែល​ល្បី​ខាង​គាប​ចាំ​រត់​ប្រដេញ​ចំពោះ​រថយន្ដ​ណា​ដែល​ពុំ​ព្រម​ចូល​បង់​ក្បាល​ឡាន លុយ​ជើង លុយ​ខែ ទៅ​អោយ​លោក​នាយ ពុធ សុខា នឹង​លោកនាយ ស្រ៊ុន ធឿន នោះ ។​

​តាម​ក្រុម​ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​ពី​តំបន់​បន់​ព្រំដែន​សៀម​ឆ្លងកាត់​ផ្លូវ​ជាតិ​លេខ​៥​ចូល​មក​រាជធានី​ភ្នំពេញ​បានឲ្យដឹង​ថា​លោក ពុធ សុខា មេ​គយ​ចល័ត​ប្រចាំ​ផ្លូវជាតិ​លេខ​៥​ប្រព្រឹត្ត​អំពើ​ពុករលួយ​កាន់តែ​ខ្លាំង​ឡើងៗ​គាប​យក​លុយ​ពី​ឈ្មួញ​តាម​អំពើ​ចិត្ត​ធ្វើឲ្យ​មាន​ការរិះគន់​យ៉ាង​ខ្លាំង​ឡើងៗ​ដែល​ជម្រុញ​អោយ​ក្រសួង​អធិការកិច្ច​មិនត្រូវ​ព្រងើយកន្ដើយ​នោះទេ ។​

​បើ​តាម​ការអះអាង​របស់​ប្រភព​រឿងអាស្រូវ​ពុករលួយ​របស់លោក ពុធ សុខា ត្រូវបាន​ឈ្មួញ​និង​អាជីវករ​ដែល​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវ​ជាតិ​លេខ​៥​ចូល​មក​រាជធានី​ភ្នំពេញ​បើក​កកាយ​ជា​បន្តបន្ទាប់​ប៉ុន្តែ ផ្ទុយ​ទៅ​វិញ​លោក អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋា​កម្ពុជា ទំនង​ធ្វើជា​មិនដឹងមិនឮ​អ្វី​ទាំងអស់ ដែល​បញ្ហា​បង្កើត​អោយមាន​មន្ទឹលសង្ស័យ​រឹតតែ​ខ្លាំង​ពី​សំណាក់​មន្ដ្រី និង​ក្រុម​ឈ្មួញ​ដែល​ដឹង​រឿង ។​

​រហូតមកដល់​ពេលនេះ​នូវតែមាន​សេចក្តីរាយការណ៍​ដដែលៗ​ថា ៖ លោក ពុធ សុខា ដែល​ជា​មេ​គយ​ចល័ត​ប្រចាំ​ផ្លូវជាតិ​លេខ​៥ បាន​ប្រើ​អំណាច​ប្រមូល​លុយ​លើ​តុ​ក្រោម​តុ និង​លុយ​ថ្លៃ​បាយ​កាន់តែ​ច្រើន​ជាង​មុន​ទៅ​ទៀត​ជាមួយ​ក្រុម​ឈ្មួញ​ទំនិញគេចពន្ធ នឹង​ក្រុម​ឈ្មួញ​ទំនិញ​លោតឆ័ត្រ ។ ហើយ​បើ​ទោះបី​រឿង អាស្រូវ​ពុករលួយ​របស់ ខ្លួន​ត្រូវបាន​បើក​កកាយ ជា​បន្ដបន្ទាប់​យ៉ាងណាក៏ដោយ ប៉ុន្ដែ​ដោយសារ​តែ​អំណាច​លុយ​ពុករលួយ​បាន​ពី​ការចាប់​ជម្រឹត​យក​ពី​ញើស​ឈាម​របស់​ប្រជាពលរដ្ឋ​ទៅ​បិតបាំង​ថ្នាក់លើ​ហើយ​នោះ ទើបបាន​ជា​គាត់​អាច​រក្សា​មុខតំណែង​របស់​គាត់ ពុធ សុខា មក​ទល់​ថ្ងៃនេះ​យ៉ាង​រឹងមាំ​ផង​ដែរ ។ គេ​មិន​សង្ឃឹមថា​លោក គុណ ញឹម នឹង​ហ៊ាន​ប៉ះពាល់​ការ​អសមត្ថភាព​របស់​លោក ពុធ សុខា​នោះ​ទេ​នូវពេល​ដែល​ខ្លួន​ក៏​ជាប់​ពាក់ព័ន្ធ នឹង​អំពើពុរលួយ​រំកោះខ្លួន​ហើយ​ដែរ​នោះ ។ ហើ​ដែល​បញ្ហា​នេះ​មាន​តែ​លើ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​របស​លោក ទេសរដ្ឋមន្ត្រី ឧិ​ម យ៉ិនទៀង តែប៉ុណ្ណោះ ។​

​ព័ត៌មាន​ពី​ប្រភព​ពី​មន្ត្រី​គយ​ក្នុង​ខេត្ត​បន្ទាយមានជ័យ ខេត្ត​បាត់ដំបង ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​កំពង់ឆ្នាំង វិញ​បានឲ្យដឹង​ថា​លោក ពុធ សុខា ដែល​ជា​មេ​គយ​ចល័ត​ប្រចាំ​តំបន់​ទិស​៤.៥​ខេត្ត​ផ្លូវជាតិ​លេខ​៥​គឺ​ល្បី​អួតអាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា មិនដែល​ចាត់វិធានការ​បង្ក្រាប​ឈ្មួញ​ដែល​ដឹក​ទំនិញ​គេច​ពន្ធ​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ឬ​ទំនិញ​ខុសច្បាប់​ឆ្លងកាត់ ផ្លូវជាតិ​លេខ​៥​ចូល​ទៅ​រាជធានី​ភ្នំពេញ​នោះ​ទេ​។​

​ផ្ទុយ​ទៅ​វិញ​លោក ពុធ សុខា តែងតែ​ជួយ​សម្របសម្រួល​ជាមួយ​ឈ្មួញ​ទាំង​នោះ​តាមរយៈ​ការទទួល​លុយ​លើ​តុ​ក្រោម​តុ​ជា​ប្រចាំ​ហើយ​សូម្បីតែ​រថយន្ត​ដឹក​ជញ្ជូន​ឈើ​គ្រញូង​ខុសច្បាប់ ក៏​ជា​ប្រភព​ចំណូល​របស់​លោក  ពុធ សុខា ផងដែរ​។

​ពាក់ព័ន្ធ នឹង​បញ្ហា​នេះ​ផង​ដែរ​លោក អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិញ្ញ​វត្ថុ មិន​គួរ​មើលរំលង​ឡើយ​ព្រោះថា ៖ លោក គុណ ញឹម អគ្គនាយក​គយ ទំនងជា​មិន​ខ្វល់​ពី​ទង្វើ​របស់​លោក ពុធ សុខា មេ​គយ​ចល័ត​ប្រចាំ​តំបន់​ផ្លូវជាតិ​លេខ​៥ នោះទេ ហើយ​ដែល​គេ​សង្ស័យថា ៖  អាច​ប្រហែលជា ជាប់​ពាក់ព័ន្ធ​ទទួល​ផលប្រយោជន៍ យ៉ាង​ត្រជាក់ចិត្ត​ជា​ប្រចាំ​ខែ ប្រចាំ​ឆមាស ជា​រៀងរាល់​ការ​ណាត់​ឡើង​ប្រជុំ​ដើមខែ បំណាច់​ឆ្នាំ​ផង​ក៏​អាច​ថា​បាន ៕​    ​
​ដោយ រំយោល​លេខ​៥

 

kunnhoem_omyentieng