​លោក ហ៊ុន សែន ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី បាន​ព្រមាន​ថា ៖ អ្នក​ហ៊ាន​រកស៊ី​ល្មើស​កាប់​ឈើ​ស្មើ នឹង​បំពាន​កាប់​ក្បាល​របស់​លោក ! តើ​មេ​ឈ្មួញ សឹង្ហ សុំ​អុល ជា​អ្នក​ណា ? មាន​ងារ​ជា​ឧ​កញ្ញ៉ា និង​សល់​មាន​ទ្រព្យសម្បត្តិ​មហាសាល មិន​បាន​មក​ពី​របរ​ទុច្ចរិត​កាប់បំផ្លាញ​ព្រៃឈើ តើ​គួរ​ទុក​ដល់​ណា​ទៀត !

ខេត្ត​មណ្ឌល​គី​រី ៖ បើ​យោង​តាម​សេចក្ដីរាយការណ៍​បានឲ្យដឹងថា ៖ លោក​សឹង្ហ សុំ​អុល​ដែល​សល់​មាន​ទ្រព្យសម្បត្តិ​មហាសាល និង​ទទួល​ងារ​ជា​ឧ​កញ្ញ៉ា​នេះ​មិន​ក៏​ដោយសារ​លោក សឹង្ហ សុំ​អុល ជា​មេ​ឈ្មួញ​ឈើ​យ៉ាង​ធំ ប្រចាំ​ខេត្ត​ប៉ែក​ឥ​សាន្ត នៃ​ប្រទេស នឹង​បាន​រកស៊ី​ដឹកជញ្ជូន​ឈើ​ឆ្លងដែន​ទៅ​ប្រទេស​យួន​ជា​យូ​ឆ្នាំ មកហើយ ជ្រក​ក្រោម​ឡេះ​ឈើ​ក្រុមហ៊ុន​ស្របច្បាប់ ។ តែ​តាម​ធាតុ​ពឹត​ព្រៃ​សប្បទាន​ដែល​ខ្លួន​មាន​នោះ​បាន​កាប​ដឹក​អស់​ព្រៃ​ជា​យូរ​ឆ្នាំ​មកហើយ ។​

គួរ​រំលឹក​ផង​ដែរ​នៅ​ដើម ឆ្នាំ​២០១៧ គឺ​លោក​នាយករដ្ឋមន្ត្រី បាន​បង្កើត គណ​:​កម្ម​ការ​ចម្រុះ​ដឹកនាំ​ដោយ​នាយ ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការរង​កង ខេ​មរ​ភូមិ​ន និង​ជា​មេបញ្ជាការ​(P.M)​លើ​ផ្ទៃ​ប្រទេស​បាន​ចុះ​បង្ក្រាប​បទល្មើស ព្រៃឈើ​ទ្រង់ទ្រាយ​ធំ​ជា​លើក​ទី​១​នៅ​ខេត្ត​ប៉ែក​ឥ​សាន្ត​នេះ និង​បាន​ដកហូត​ឈើ​អត់ ច្បាប់​រាប់​ម៉ឺន​ម៉ែត្រគូប និង​បាន​កត់ត្រា ឈ្មោះ​មេ​ឈ្មួញ ដុះ​ស្លែរ​ធំៗ​ជាច្រើន​នាក់ ឲ្យ​ជាប់​ក្នុង​បញ្ជីរ​ខ្មៅ​របស់​គណ​:​កម្ម​ការ​ចម្រុះ ក្នុងនោះ​ក៏​មាន​ឈ្មោះ​លោក សឹង្ហ សុំ​អុល​ម្នាក់ នេះ​ផង​ដែរ បច្ចុប្បន្ននេះ គេ​សង្កេតឃើញ​មេ​ឈ្មួញ​ដែល​មានឈ្មោះ ក្នុង​បញ្ជីខ្មៅ​ទាំងនោះ​នៅ​មាន​សេរីភាព​ពេញលេញ​មកដល់​ពេលនេះ​មិន ទាន់​ឃើញ គណ​:​ក​ម្មការ កោះហៅ​មេ ឈ្មួញ​ឈើ​ទាំងនោះ ឲ្យមក​ទទួលខុសត្រូវ តាម​ផ្លូវច្បាប់ នៅឡើយ​ទេ​។

ប្រភព​រាយការណ៍​បានឲ្យ​ដឹង​បន្ថែម​ទៀត​ថា ៖ ឥឡូវនេះ​គេ​ឃើញ​លោក សឹង្ហ សុំ​អុល បាន​ចេញមុខ រកស៊ី​ឈើ​ឡើងវិញ​លក្ខណ​:​ទ្រង់ទ្រាយ​ធំ​ជាង​មុន ប្រើប្រាស់ សុទ្ធតែ​រថយន្ត​យី​ឌុប​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ជ្រក​ក្រោម​ស្លាក​ក្រុមហ៊ុន ម៉ា​ស្ទ័រ​ខេ​សាន់ ដែល​មាន​ទីតាំង​ស្ថិតក្នុង​ឃុំ សុខសាន្ត និង​ឃុំ​ស្រែ​សង្គម ក្នុងស្រុក កោះ​ញែក គេ​សង្ស័យ​ឈើ​ទាំង​នោះ កាប់​ដឹក​ចេញពី​តំបន់​ហាមឃាត់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ។

តាម​ព័ត៌មាន​ទទួល​បាន​ថ្មីៗ​នេះ​ថា ៖ លោក សឹង្ហ សំអុល បាន​ប្រើប្រាស់ កម្លាំង​ប្រជាពលរដ្ឋ​ឲ្យចូល​កាប់​ឈើ​នៅ តំបន់​ដែន​ជម្រក​សត្វ ព្រៃ​ភ្នំ​ព្រេច ហើយ​ឲ្យ មេការ​ឈរ ចាំ​ប្រមូល​ទិញ និង​ដឹកឈើ​ចូល​ទីតាំង​ក្រុមហ៊ុន ដាយ​ថា​ន់​ជា​បណ្ដោះ អាសន្ន និង​ដឹកចេញទៅ​ប្រទេស​វៀតណាម​តាម​រថយន្ត​យី​ឌុប និង​ដឹក​ចែក ចាយ​តាម​បណ្ដា​ខេត្ត​មួយចំនួន​ក្នុង​ប្រទេស បាន​ដោយ រលូន​គ្មាន​ការ រំខាន​ពី​សមត្ថ កិច្ច​ជុំនាញ និង​អាជ្ញាធ​ឡើយ​បណ្ដាល​ឲ្យ​មជ្ឈដ្ឋាន​ទូទៅ​ដាក់​ការសង្ស័យ​ថា​មាន​ការឃុបឃិត​គ្នា​ជា​ប្រពន្ធ័ ជ្រក​ក្រោម ក្រុមហ៊ុន ដេញថ្លៃ​ឈើ​ស្របច្បាប់ ពី​គណៈកម្មការ បង្ក្រាប​បទល្មើស ធនធានធម្មជាតិ នាពេល កន្លងមក​។

ប្រភព​រាយការណ៍​បាន​បញ្ជាក់បន្ថែម​ថា ៖ មេ​ឈ្មួញ​ឈើ​រូបនេះ​ប្រើល្បិច​ប្រមូល​អ្នកកាសែត​ដែល​ចុះប្រ​ម៉ាញ់​យក​ព័ត៌មាន​ក្នុង​ខេត្ត​មួយ​នេះ និង​ជួយ​ឧបត្ថម្ភ ១​ម្នាក់​អង្ករ​មួយ​ការុង​និង​លុយ ១៥ ម៉ឺន​រៀល​ជា​ការលើកទឹកចិត្ត​ដែល​មាន​ការរិះគន់​ថា​៖ វា​ជា​ការទិញ​ព័ត៌មាន​មិនឲ្យ​ធ្វើ​ការផ្សព្វផ្សាយ​សកម្មភា​ព​ដឹកជញ្ជូន​ឈើ​ល្មើស ច្បាប់​របស់ ខ្លួន​ទៅ​វិញ​ទេ​។

ព័ត៌មាន​នេះ​ជា​សារ​មួយ​ផ្ញើជូន​ទៅ​អាជ្ញាធរ​ក្នុង​ខេត្ត​ពាក់​ពន្ធ័​នៅ​ប៉ែក​ភា​កឥសាន្ដ​ជាពិសេស​ផ្ញើជូន​ទៅ​លោកនាយ​ឧត្តមសេនីយ៏ សៅ សុខា ប្រធាន​ដឹកនាំ​កម្លាំង​គណ​:​កម្ម​ការ​ចម្រុះ​គួរតែ​ចាត់វិធានការ​ចុះបង្ក្រាប​ទាន់ ពេលវេលា​ព្រោះ​ថា​៖​ជន​នេះ​គឺជា​មុខសញ្ញា​សង្ស័យ​មួយ ដែល​ក្រុម​រកស៊ី​កាប់​ឈើ​ខុស​ទាំង​នេះ​សុទ្ធតែ​មាន​ការពាក់ព័ន្ធ​ប្រឆាំង និង​អនុ​សាស្ដ្រ និង​ការលើកឡើង​របស់​លោក​នាយករដ្ឋមន្ត្រី ដែល​មាន​អត្ថន័យ​ស្មើ និង​ការ​រឹងទទឹង​ហ៊ាន​រកស៊ី​បំពាន​ច្បាប់ ប្រៀប​ដូចជា​ប្រឆាំង និង​ច្បាប់​ប្រទេស​កម្ពុជា​ទាំងមូល ស្មើ​នឹង​ការប្រឆាំង​ចំពោះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ពួក​ឈ្មួញ​អស់នេះ ដូច​ជា​ឧកញ៉ា សឹង្ហ សំអុល គួរតែ​គណះកម្មការ​បង្ក្រាប​ថ្នាក់ជាតិ​ផ្ទៃ​ប្រទេស​មិន​គួរ​នឹង​លើកលែង​អោយ​ពួក​នោះ​បាន​រួចខ្លួន​ជាដាច់ខាត ៕
ដោយ ស​ថ្លា​

 

soengsamol wood-123 (2)