លោក គុណ​ញឹម ជា​អគ្គនាយក​គយ​ដ៏ ល្បី​ឈ្មោះ​ខាង​ប្រព្រឹត្ត​អំពើ​ពុករលួយ​ខ្សែ​លោក អូន​ព័ន្ធ មុនី​រ័ត្ន ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​គួរ​មើលរំលង នោះទេ !

​រាជធានី​ភ្នំពេញ​៖ ថ្មីៗ​នេះ​មាន​ការ​បែកធ្លាយ​ជា​បន្ថែម​ពី​ប្រភព​ពី​មន្ត្រី​គយ​ផ្ទៃក្នុង​នៅក្នុង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​បានឲ្យដឹងថា ៖ ចាប់តាំងពី​ចូលកាន់​តំណែង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ជំនួស​លោក ប៉ែន ស៊ីម៉ន រួច​ពី​កាលណា​មក​គឺ​លោក​បណ្ឌិត  គុណ ញឹម បាន​ប្រព្រឹត្ត​អំពើពុករលួយ​ចាំតែ​ប្រមូល​ផលប្រយោជន៍​តាម​គ្រប់​រូប​ភាព​ខ្សោយ​ខ្លាំង​ស៊ី​ឡាក​ក្រោម​ជំនាញ​គយ​ទាំង​អស់ ដោយ​មិន​ខ្វល់​ពី​កំណែទម្រង់​ដែល​ក្រសួង និង​រដ្ឋាភិបាល​លោក ហ៊ុន សែន លោក​ដាក់ចុះ​សូម្បី​បន្ដិច​។

​មានការ​ខ្សឹប​អោយ​ការរិយាល័យ​របស់​យើង​លើកឡើងថា ៖ គ្រប់ៗ​ជា​រៀងរាល់​ដើមខែ ឫ​ស្ទើតែ​ការកោះប្រជុំ​ជា​សម្ខាន់​ក្នុង​ការ​ដាស់តឿន​ក្រុមមន្ត្រី​គយ​ម្ដងៗ​គឺ លោក​លោកនាយ​បណ្ឌិត​នាយគ​យ គុណ ញឹម តែងតែ​គ្រប់​ទឹកជា​រៀង​រាល់​ការបើក​កិច្ចប្រជុំ​ដើម្បី​ត្រួតពិនិត្យ​ការងារ​របស់​ប្រធាន​ប៉ុស្តិ៍ និង​ប្រធាន​ស្នាក់ការ​គយ ពី​តាម​ខេត្ត​/​ក្រុង និង​ពី​តាម​ច្រកទ្វារ និង​ពី​តាម​ទី​សាខា ក្នុង​ការប្រមូល​ពន្ធ​ហើយក៏​ជា​ពេលវេលា​មួយ​ដែល​លោក គុណ ញឹម បាន​យក​ឧិ​កាស​នេះទៅ​ជា​ការប្រមូល​គោះ​យក​ផលប្រយោជន៍ ពី​មន្ត្រី ប្រធាន​ប៉ុស្តិ៍ ប្រធាន​ស្នាក់ការ និង​ប្រធាន​ការិយាល័យ​គយ​នានា យក​ទៅ​ធ្វើ​មាន​ធ្វើ​បាន​ផ្ទាល់ខ្លួន​យ៉ាង​សប្បាយ​ផងដែរ ដោយ​ឥត​អៀនខ្មាស ។ ​ហើយ​បើទោះជា មុខសញ្ញា​មន្ត្រី​ជាប់​កំហុសឆ្គង​ទាំងនោះ​បាន​បង់​របប​ជូន​មេ​ពី​ដើម​ខែ​មក​ហើយ​ក្ដី​។ ដោយសារតែ​មាន​កំហឹង​រឿង​គោះ​ដូច្នេះ ទើប​មាន​រឿងអាស្រូវ​ពាក់ព័ន្ធ​ជាច្រើន​ត្រូវបាន​បែកធ្លាយ​ជា​បន្ដបន្ទាប​តាមរយះ​ប្រព័ន្ធ​ផ្សព្វផ្សាយ កាសែត និង​គេហទំព័រ​ធី​វី​អន​ឡាញ​ជាដើម​ព្រោងព្រាត​ជា​បន្ដបន្ទាប់ ថែមទាំង​មាន​ការ​គំរាម​ខាង​គេហទំព័រ និង​កាសែត​មិន​អោយ​ចេញ​ផ្សាយ​ទៀតផង ដែល​ក្រុម​ពួក​នោះបាន​អះអាងថា ៖ ជា​មន្ត្រី​ផ្ទៃ​ក្នុង​ការងារ​គយ ជួយ​ការងារ​មេ​គយ ។​

​ជាក់ស្ដែង​ដូចជា​ប្រភព​បាន​ខ្សឹប​លើកឡើង​ឲ្យដឹង​ទៀតថា ៖ កាលពី​ថ្ងៃ​ទី​០៧ ខែ​សីហា ឆ្នាំ​២០១៥ និង​ដើមឆ្នាំ ២០១៦ កន្លងមកនេះ ក្រោយ​កិច្ចប្រជុំ​ប្រចាំខែ មុន និង​ក្រោយ​ត្រូវបាន​បញ្ចប់​ទំនង​ប្រភព​រៀង​នូវ​ស្ទាក់ស្ទើរ​លាក់លាម​បន្តិច​ដែលថា ៖ យ៉ាងហោច​ណាស់​គឺ​លោក​បណ្ឌិត គុណ ញឹម បាន​ទទួល​ស្រោមសំបុត្រ​ពី​មេ​គយ​គ្រប់​ច្រក គ្រប់​ប៉ុស្តិ៍ មិនតិច​ជាង​១០​ម៉ឺន​ដុល្លារ​នោះទេ​ដែល​ការងារ​នេះ​គេ​ខ្សឹប​ឡើង​ថា ៖ វា​ជា​ទម្លាប់​កូនចៅ​ស្គាល​មេ ឫ​ក៏​យក​គា​ប់យក​គួរ​ជា​មួយ​មេ​ដើម្បី​អោយ​បាន​នូវ​រក្សា​តំណែង​កន្លែង​ដើម​បាន​យូរ​ងាយស្រួល​ប្រព្រឹត្ត​អំពើ​ពុករលួយ​បាន​តទៅទៀត ។​

​ប្រភព​នូវបាន​ខ្សឹប​ទម្លាយ​អោយដឹងទៀតថា ៖ គឺ​មេគ​យ​តាម​ប៉ុស្តិ៍ បាន​បង់​លុយ​តាម​ទម្លាប់​ចាស់ តាម​តូច តាម​ធំ តាមតិច តាមច្រើន ចាប់ពី​១០០០ ដល់​៥០០០ ឬ​១០០០០​ដុល្លារ អាមេរិក​ក្នុង​ម្នាក់ៗ ។ ហើយ​បើ​មេ​គយ​ច្រក​ណា​មិនសូវ​មាន​រឿងអាស្រូវ​ទេនោះ​គឺ​បង់លុយ​ធម្មតា ដូច​អ្វី​ដែល​ធ្លាប់​បង់​ធ្វើជា​រៀងរាល់ខែ ។
​ប៉ុន្តែ​ផ្ទុយទៅវិញ​ប្រសិនបើ​ជា​មាន​កំហុស​ហើយ​ត្រូវ​សារព័ត៌មាន​ចុះ​ផ្សាយ​វិញ គឺ​ដាច់ខាត​មន្ត្រី​គយ​នោះ​ត្រូវតែ​ដាក់​លុយ​ក្នុង​ស្រោមសំបុត្រ​បង់​ជា​បន្ថែម ហើយ​ថែមទាំង​មានការ​ដោះសារ​ជារ​បាយ​ការ​ណា លុ​ប្ប៊ី​ភូត​កុហកណា​យ៉ាង​សមរម្យ​ទៀតផង បើ​ពុំ​ដូច្នេះ​ទេ នឹង​ត្រូវ​របូត​តំណែង​ជាមិនខាន ។​

​ជុំវិញ​បញ្ហា​ដូច​មាន​ការលើកឡើង​ពី​សំណាក់​ប្រភព​មន្ត្រី​បែបនេះ មានន័យ​ថា ៖ លោក បណ្ឌិត គុណ ញឹម ប្រព្រឹត្ត​អំពើ​ពុករលួយ​ខ្លាំង​ជាង​អតីតះ​មេ​គយលោក ប៉ែន ស៊ីម៉ន យ៉ាងខ្លាំង​ដៃ ១ គុណ នឹង ៣ ដង​ទៅ​ទៀត ដែល​បញ្ហា​នេះ គួរតែ​លោក ឱម យ៉ិនទៀង ដែល​ជា​ទេសរដ្ឋមន្ត្រី​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ មិនត្រូវ នឹង​មើលរំលង​នោះទេ ។​
​ប្រភព​ពី​ឈ្មួញ​ម្ចាស់​ក្រុមហ៊ុន និង​ឧកញ៉ា​មួយចំនួន​បាន​បង្ហើប​ឲ្យដឹង​ទៀត​ថា ៖ ក្រោយ​ពេល​លោក គុណ ញឹម ក្លាយ​ជា​អគ្គនាយក​គយ​ភ្លាមៗ​គឺ ពួកគេ​ធ្លាប់​បាន​ចូល​ទៅ​ជួប​លោក គុណ ញឹម ដើម្បី​សុំ​ទំនាក់ទំនង​សម្រួល​ដល់​ការងារ​រកស៊ី ដូច​អ្វី​ដែល​ធ្លាប់​ធ្វើ​ជាមួយ​លោក ប៉ែន ស៊ីម៉ន​។ ហើយ​កន្លងមក​ពួកគេ​ធ្លាប់​ដាក់​ស្រោមសំបុត្រ​ឲ្យតែ​ត្រឹម ៣០០០​ទៅ​៥០០០​ដុល្លារ​ប៉ុណ្ណោះ ប៉ុន្តែ​សម័យ​លោក គុណ ញឹម វិញ​ត្រូវ​ចំណាយ​ដល់​ពី ១០០០០​ទៅ​២០០០០​ដុល្លារ ឯណោះ​។

​បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​ឈ្មួញ​ម្ចាស់​ក្រុមហ៊ុន​និង​ឧកញ៉ា​មួយចំនួន​កំពុង​ប្រឈម​នឹង​ការលំបាក​យ៉ាងខ្លាំង​ព្រោះ​ត្រូវ​ចំណាយ​ច្រើន​សម្រាប់​លោក គុណ ញឹម ដែល​ជា​អគ្គនាយក​គយ​ថ្មី​នោះ​យ៉ាងច្រើន​លើស ទម្លាប់​សឹង​ថា មិន​អាច​ទទួលយក​បាន​កុំ​គិត​ថា​រកស៊ី​ផ្លូវ​នោះ​កុំ​អី​ទម្លាយ​រឿង​ធំ​បែក​មេក្របី​អោយ​ណាណី​តែម្ដង ។​

​តាម​ប្រភព​ពី​មន្ត្រី​គយ​មួយចំនួន​បានលើកឡើង​ឲ្យដឹង​ទៀតថា ៖ ដូច​ជា​ការ​ក្នុង​ការផ្លាស់ប្ដូរ​តំណែង​មេ​គយ មន្ត្រី​តាម​ប៉ុស្តិ៍ និង​តាម​ច្រក​គោលដៅ​នានា​ម្ដងៗ នឹង​កាលពីពេល​ថ្មីៗ​កន្លងទៅ​នេះ​គឺ​លោក គុណ ញឹម បាន​ប្រើ​ឧបាយ​ស្ទីល ចាស់ ថ្មី ក្នុងការ​គោះ​ចាប់​ជម្រឹត​អោយ​បង់លុយ​ដាក់​ស្រោមសំបុត្រ​អោយ​ខ្លួន​ក្រោម​ពាក្យ​ថា ៖ ខ្លួនឯង​ស្អាតស្អម​មិន​ទទួល​ការ​សូកប៉ាន់​ទេ ដែល​មានន័យ​ថា​ខ្លួន​អនុវត្ត​ន៏​កំណែរ​ទម្រង់​ផ្ទៃក្នុង​គយ​បាន ១០០% ។ ប៉ុន្ដែ​ធាតុពិត នូវ​ពីក្រោយ​ការដោះដូរ​មន្ត្រី​គយ​ម្ដងៗ គឺជា​ឱកាស​ដែល​លោក​មេ​គយ​ធំ​បាន​ទទួល​ការ​គ្រប់ទឹក​យ៉ាង​ត្រូវប៉ាន់​បំផុត ។

​មិនតែប៉ុណ្ណោះ តាម​ប្រភព​បាន​លើកឡើង​ទម្លាយ​ទៀតថា ៖ នូវ​ពីក្រោយ​ទទួលបាន​ផលប្រយោជន៍​មិនតិច​នេះ តាមពិត​គឺ​បែកធ្លាយ​ថា ៖ ប្រពន្ធ​របស​លោក​បណ្ឌិត​គុណ​ញឹម​ជា​អ្នក​កំពុង​លូកដៃ​ចូល​កិច្ចការ​នូវ​ពី​ក្រោយ​លោក​ប្ដី យ៉ាង​គឃ្លើន​បំផុត​។ បានន័យថា ៖ លោក​ប្ដី​ផ្កាយ​បី ប្រពន្ធ​ផ្កាយ​ប្រាំ ដែល​សូម្បី​គ​ណះ​ចាត់តាំង​គយ​ជា​នាយរង​អគ្គនាយកដ្ឋាន​គយ​ណា​ក៏​គ្មាន​សិទ្ធិ​ហ៊ាន​ស្មើ​ដោះ​ដូរ​បាន ហើយ​បើ​មន្ត្រី​គយ​ណា​ដែល​ចង់​ទៅ​កាន់​ប៉ុស្តិ៍​ល្អ​រក​ចំណូល​បាន​ច្រើន គឺ​ត្រូវតែ​ទំនាក់ទំនង​ជាមួយ​ប្រពន្ធ​លោក គុណ ញឹម ប្រាកដ​ជា​បានសម្រេច​ព្រោះ​លោក គុណ ញឹម ធ្វើ​តាម​តែ​ប្រពន្ធ​របស់​ខ្លួន​បង្វិល​ឆ្វេង​ស្ដាំ​ដូច​មេអាប៉ោង អ៊ីចឹង ។ ហេតុនេះហើយ​ទើប​បានជា​មេ​គយ​តាម​ប៉ុស្តិ៍​មួយ​ចំនួន​ពេល​ទៅ​កន្លែង​ថ្មី​ភ្លាម​បាន​ចាប់ផ្ដើម​ប្រព្រឹត្ត​អំពើ​ពុករលួយ​គៀបសង្កត់​កូនចៅ​ក្រោម​ឱវាទ​យ៉ាង​ទទឹងទិស​ដើម្បី​ស្រង់ដើម​ទប់ទល់​នឹង​ការ​ចំណា​ច​ពុករលួយ​ទៅលើ​លោក គុណ ញឹម និង​ជំទាវ​ធំ​ប្រពន្ធ​របស់​គាត់ ។

​ពាក់ព័ន្ធ នឹង​ករណី​ពុករលួយ​ជា​ខ្សែបណ្ដោយ​របស់​ខ្លួន​នេះ គេ​មិន​ស្ឃឹម​ថា​លោក​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​មនុស្ស​ស្និទ្ធ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្រាប់​នោះ​គេ​មិន​មាន​ជំនឿ​ថា ៖ នឹង​ហ៊ាន​ចាត់ការ​ពួកម៉ាក ឫដ​ក​តំណែង​លោក គុណ ញឹម នោះទេ ។​

​ជាពិសេស​ទៅទៀត​គេ​ក៏​គ្មាន​ស្ឃឹម​ថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​របស់​លោក ឱម យ៉ិនទៀង នឹង​ហ៊ាន​ចាត់ការ​បង្ក្រាប​អំពើពុករលួយ​របស់​លោក គុណ ញឹម ដែល​កំពង់តែ​ព័ទ្ធ​ខ្លួន​នោះ​ក៏​ព្រោះតែ​លោក គុណ ញឹម និង​ជំទាវ​ប្រពន្ធ ជា​មិត្ត​ស្និទ្ធ​របស់លោក អូន​ព័ន្ធមុនីរ័ត្ន នោះ ដូច្នេះហើយ​បានជា​ក្រុមមន្ត្រី​បាន​លើកឡើង​ថា​គ្មាន​នរណា​ទេ ក្រៅពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​អាច​បង្ក្រាប​អំពើ​ពុករលួយ​ជា​ខ្សែបណ្ដោយ​ចាក់ស្រេះ​យ៉ាង​ស៊ី​ជ្រៅ នៅក្នុង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​នោះ ។
​ព្រោះ​ថា​ពួក​នោះ​ហើយ​ដែលជា​អ្នក​ជាន់ឈ្លី​កំណែទម្រង់​លើ​ការប្រមូល​ពន្ធ​យ៉ាង​ពេញបន្ទុក​នោះ ៕​    ​    ​ដោយ ត្មាត ក្រុង​

 

hs_ap_kn_bb hs_ap_kn_ss