មេ​គយ​ច្រកទ្វារ​ព្រុំ ជិះសេះ​លែងដៃ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ នាំ​ទំនិញ​គេច​ពន្ធ​សម្រុកចូល​ពី​ប្រទេស​ថៃ​យ៉ាង​អានាធិបតេយ្យ​បំផុត !

ខេត្ត​ប៉ៃលិន ៖ ក្រុម​ឈ្មួញ​ទម្លាយ​ថា ៖ ពួក​មេ​គយ​ច្រកទ្វារ​ព្រុំ កំពង់តែ​ជិះសេះ​លែងដៃ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ ជាមួយ និង​ក្រុមន្ត្រី​នាំ​ទំនិញគេចពន្ធ​សម្រុក​ចូល​ពី​ប្រទេស​ថៃ​ទាំង​យប់​ទាំង​ថ្ងៃ យ៉ាង​អានាធិបតេយ្យ​បំផុត ដោយ​គ្មាន​ការទប់ស្កាត់​ព្រោះតែ​មាន​កម្រៃ ចែក​ភាគហ៊ុន​ធ្វើ​មានបាន​លើ​គំនរ​ពន្ធ​របស់​រដ្ឋាភិបាល ហើយ​ដែល​បញ្ហា​នេះ ក៏​មាន​ក្រុម​មន្ត្រី​ដែល​ដឹង​រឿង​ស្នើសុំ អោយ​មាន​ការទប់ស្កាត់ និង​ដាក់​ការស៊ើបអង្កេត​ជា​បន្ទាន់ !  ។

​តាម​សេចក្តីរាយការណ៍​ប្រភព​បាន​លួចខ្សឹប​អោយ​យើង​ដឹង​ទៀត​ថា ៖ បច្ចុប្បន្ន​មាន​ក្រុម​ឈ្មួញ​ធំៗ ប្រមាណ​៦​ទៅ​៧​នាក់ ដែល​ជា​មេ​ឈ្មួញ​ធំៗ​ដុះ​ស្លែ​រកស៊ី​នាំ​ទំនិញ​លោតឆ័ត្រ គេចពន្ធ ឫ​បង់ពន្ធ​ឃុបឃិត​តែ​១០% ៣០% ប្រចាំ​ផ្លូវ​នេះ ជាច្រើន​ឆ្នាំ​មកហើយ​ដែល​គេ​ឃើញ​តែ​ពួក​នេះ​ដឹក​ទំនិញ​គេច​ពន្ធ​ចម្រុះ​តាម​រថយន្ត​កុងតឺន័រ  និង​រថយន្ត​សណ្ដោង និង​រថយន្ដ​យី​ឌុប​ទាំង​ខ្សែៗ​ភាគច្រើន​បាន​សម្រុក​ដឹក​ចេញ​នា​ពេលយប់ ស្ងាត់​ព្រោះតែ​ងាយស្រួល​ក្នុង​ការផ្ទេរ​ផ្ទូ​លើក​ដាក់ដុះ​ដូរ​ទំនិញ ពី​រថយន្ត​មួយ​ទៅ​រថយន្ដ​មួយ តាម​អំពើ​ចិត្ត​ដែល​គ្មាន​នរណា​ដឹង​ឭ​ឡើយ ។

​បើ​តាម​សេចក្ដី​រាយ​ការណ៏​ដដែល​បាន​អោយ​ដឹង​ទៀត​ថា ៖ ពេល​ឡាន​ដឹក​ទំនិញ​ឆ្លងកាត់​កុងត្រូល​ព្រំដែន​ចូល​មក​កាន់​ទីតាំង​ផ្ទេរ​ទំនិញ​ម្ដងៗ​គេ​ពុំ​ដែល​ឃើញ​មុខ​លោក​ប្រធាន​ច្រកទ្វារ​គយ​អើត​មុខ​មក​ត្រួតពិនិត្យ​មើល​ទំនិញ​របស់​ក្រុម​ឈ្មួញ​សូម្បី​បន្តិច​ម្ដងណា​ឡើយ ។ ហើយ​ដែល​បញ្ហា​នេះ​ស្ដែង​អោយឃើញ​ពី​ការឃុបឃិត​មួយ​គៃបំបាត់​ពន្ធ​រដ្ឋ បណ្ដោយ​អោយ​ក្រុម​ឈ្មួញ ដឹក​ទំនិញ​ខុសច្បាប់​លើសពី​ការកំណត់​ស្រេច​តែ​អំពើ​ចិត្ត បន្លំ មុខ​ស្លាក​យីហោ​ក្លែង យ​ថា​ប្រភេទ ទំនិញ ពី​ទំនិញ​ថ្លៃ​មកជា​ប្រភេទ​ទំនិញ​ចម្រុះ ថោក ខុស​ពី​ការ​នាំចូល នូវ​ទំនិញ​ល្អៗ​ថ្លៃៗ តាមតែ​ការ បូ​ញ មាត់​របស់​មេ​គយ និង​ក្រុម​ឈ្មួញ តាម​ទូរស័ព្ទ ហើយ​បណ្ដោយអោយ​ឈ្មួញ​ដឹក​ទំនិញ​នាំ​ចូល​តាម​រថ ស្រេច​លើ​ទំនើងចិត្ត ដែល​បញ្ហា​អនាធិប្បតេយ្យ​នៃ​ការ​នាំចូល​ទំនិញ​យ៉ាង​ការិយាធិបតេយ្យ​បែបនេះ​អតីតះ​ពុំ​ធ្លាប់​មាន​ទាល់តែសោះ​ទើបតែ​ជំនាន់​លោក​មេ​គយ​ច្រកទ្វារ​ព្រំ ទី ប៊ុន​ឡង់ និង​លោក​មេ​សាខាគយ​ខេត្ត​ប៉ៃលិន ថ្មី​ឈ្មោះ សំ សុវណ្ណារិទ្ធ ប៉ុណ្ណោះ​ដែល​គេ​ឃើញ​ក្រុម​ឈ្មួញ​នាំចូល​នូវ​ប្រភព​ទំនិញ​យ៉ាង​ផុលផុះ​ទាំងយប់​ទាំង​ថ្ងៃ​បែបនេះ ប៉ុន្តែ បែរ​ជា​លេច​ឭ​លើ​ការប្រមូល​ពន្ធ​បែរជា​ទាប​ធ្លាក់ចុះ​ទៅ​វិញ​ហាក់​មិន​គួរ​អោយ​ជឿ​បាន​ឡើយ ។​

​ជាងនេះទៅទៀត បើ​តាម​ការកត់សម្គាល់​គេ​បាន​ឃើញ​ក្រុម​ឈ្មួញ​នាំ​ចូល​រថយន្ត​ស៊េរី​ទំនើបៗ តែ​កាត់ត ឲ្យទៅ​ជា​ប្រភេទ​រថយន្ត​កាប់សាច់  ឫ​(​រថយន្ត​ជជុះ​) ដើម្បី​បង់ពន្ធ​ទាប​ត្រឹម ៣០ ទៅ ៤០ ភាគរយ​ប៉ុណ្ណោះ ហើយ​ដែល​នូវក្នុង​បណ្ដារ​ប្រទេស​រីកចំរើន ដូចជា​ប្រទេស យួន ថៃ ជាដើម​ប្រទេស​គេ​មិនអោយ​មាន​ការ​នាំចូលរ​ថយ​ន្ដ​ប្រភេទ​នោះ​ឡើយ​ព្រោះ​វា​ងាយ​រងគ្រោះ​បំផុត​ដល់​អ្នកប្រើប្រាស់ ។

​ពាក់ព័ន្ធ នឹង​ល្បេច​បំភ័ន​ភ្នែក របស់​លោក​មេ​គយ នាយគ​យ ប្រើល្បិច​បណ្ដោយ​អោយ​ក្រុម​ឈ្មួញ បំភ័ន្ត​ភ្នែក​លួច គៃ​កោ​រលើ​ក្បាល​រដ្ឋាភិបាល​នៅ​ច្រកទ្វារ​ព្រំ​បែបនេះ វា​បាន​កើតឡើង​ស្ដែង​ជា​គំរូ​អាក្រក់​មួយ​ដែល​គួរតែ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បើក​ការស៊ើបអង្កេត​ជា​បន្ទាន់ ដែល​យ៉ាងហោចណាស់​ក៏​លោក​មេ​គយ​ជំនាន់​មុនៗ​បាន​ប្រមូល​ពន្ធ​លើសលប់​តាម​ផែនការ​កំណត់​ដែល​រដ្ឋាភិបាល​បានដាក់ចុះ​ដែរ ក៏ប៉ុន្ដែ​ផ្លែ​ក​អ្វី​នូវពេល​ដែល​ក្រុម​ឈ្មួញ​កំពង់តែ​សម្រុក​នាំ​ទំនិញ​ចូល​ដូច​ព្យុះ​ទាំង​យប់​ទាំង​ថ្ងៃនោះ បែរ​ជា​លោក​មេ​គយ​ព្រំ​ថ្មី ទី ប៊ុន​ឡង់ ចូល​មក​កាន់​តំណែង​មិន​បាន​ប៉ុន្មាន​ខែ​ផង បែរជា​ធ្វើឲ្យ​ចំណូល​ពន្ធ​គយ​ធ្លាក់​បាត់បង់​យ៉ាងច្រើន​សន្ធឹកសន្ធាប់​បែបនេះ ។​

​ជាងនេះទៅទៀត​បច្ចុប្បន្ន​នេះ ៖ គេ​បាន​ឃើញ​ក្រុម​ឈ្មួញ​បាន​សម្រុក​នាំចូល​ទំនិញ​ដូចជា ប្រភេទ​រថយន្ត​ស៊េរី​ទំនើបៗ ដែល​ឈ្មួញ​បាន​កាត់​ត​ទៅ​ជា​រថយន្ត​កាប់សាច់​ដឹក​តាម​កុងតឺន័រ ដូចជា​ស្រា​បៀ​រ ភេសជ្ជៈ​គ្រប់មុខ ទំនិញ​ចាប់ហួយ គ្រឿង​អេឡិចត្រូនិច និង​គ្រឿងសំណង់ ជាដើម​។​ល​។ ដឹក​ចូល​ស្អេកស្កះ​ទាំងយប់​ទាំង​ថ្ងៃ ហើយ​ត្រូវបាន​ឈ្មួញ​នាំ​ចូល​ពី​ប្រទេស​ថៃ​តាម​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ព្រុំ​នៃ​ខេត្ត​ប៉ៃលិន ក្នុង​មួយ​ថ្ងៃៗ​មិនតិច​ជាង​៣០០ ឡាន នោះឡើយ ។​

​ក្រុមមន្ត្រី​នូវ​ច្រក​ប្រភព​ដដែល​បាន​លើកឡើង​ទៀត​ថា ៖ មិនចាំបាច់​សង្ស័យ​នោះទេ​ថា ព្រោះ​តែ​រាល់​ទំនិញ​ទាំងនោះ​គឺ​ឈ្មួញ​នាំចូល​បង់ពន្ធ​ប្រមាណ​តែ ១០% ទៅ​៣០% ប៉ុណ្ណោះ​ក្រោម​ល្បេច ចែក​ភាគហ៊ុន​ជាមួយគ្នា​នេះ​ហើយ​ជា​បញ្ហា​ធំ​មួយ​ដែល​នាំ​អោយ​ការប្រមូល​ពន្ធ​ចូល​រដ្ឋ​ត្រូវបាន​ធ្លាក់​ចុះ​នោះ​។ ហើយ​ដែល​បញ្ហា​នេះ​មិនគួរបើ​ថ្នាក់លើ​មើលរំលង​នោះទេ​។​

​អ្វី​ដែល​គេ​កត់សម្គាល់​ឃើញ​នោះ​ជា​ប្រចាំ​ថ្ងៃ ៖ គឺ​ក្រុម​គយ​នៅ​ច្រក​ទ្វារ​អន្ដ​រះ​ជាតិ​ព្រុំ​នេះ ពូកែ​តែ​អង្គុយចាំ​រាប់​ក្បាល​ឡាន ដឹក​ទំនិញ​យកលុយ និង​ចាំ​ចាប់​ជម្រឹត​ប្រជាពលរដ្ឋ​ក្រីក្រ​ដឹក​ទំនិញ​តិចតួច​ឆ្លងដែន​ទៅ​លក់​ស្រុកថៃ​ជម្រឹត​យក​លុយ​ប៉ុណ្ណោះ គេ​ពុំ​ដែល​ឃើញ​មេ​គយ ទី​ប៊ុន​ឡ​ង់ ចេញមុខ​ចុះទៅ​ឆែកឆេរ​ទំនិញ​របស់​ក្រុម​ឈ្មួញ ជា​បក្ខពួក​របស់​ខ្លួន​នោះ​ម្ដងណា​ឡើយ​។

​ប្រភព​នូវបាន​បង្ហើប​ទៀតថា ៖ ករណី​គេចពន្ធ​នោះ​វា​គឺជា​ឆ្នាំងបាយ​របស់​ពួកគេ បាន​ឃុបឃិត​ចែកគ្នា ជាមួយគ្នា ជាមួយ​មន្ត្រី​គយ តើ​អោយ​បង្ក្រាប​ម្ដេចទៅ បើ​លុយ​ដែល​បង់​ក្រៅ​ប្រព័ន្ធ​ទាំង​នោះ​គឺ​បាន​ហូរ​ចូល​ទៅក្នុង​ហោប៉ៅ​មន្ត្រី​គយ ទី ប៊ុន​ឡង់ និង​បក្ខពួក​តែម្រង នោះ​។ ហើយ​ដែល​នូវ​ពីក្រោយ​ការធ្វើ​ក្រអឺតក្រទម ធ្វើ​មិនដឹង​មិន​ឭ និង​បណ្ដែតបណ្ដោយ​អោយ​លោក មេ​គយ ច្រកទ្វារ​ព្រុំ ទី ប៊ុន​ឡង់ ឃុប​ឃឹត​ជាមួយ​ក្រុម​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​តាមតែ​អំពើ​ចិត្ត​បែប​នោះ គេ ពុំ​ដឹង​ថា តើ លោកនាយ​មេ​សាខាគយ​ខេត្ត​ប៉ៃលិន សំ សុវណ្ណរិទ្ធ ដឹង​រឿង​ផងដែរ ឫ​ក៏​ធ្វើ​ជា​មិន​ដឹង ហើយ​ដេកចាំ​ទទួលផល​ប្រយោជន៏ ចែក​ភាគរយ​យក​ចំណែក​ពី​មេ​គយ​ច្រកទ្វារ​ព្រុំ ដឹង ឫ​ក៏​អាច​ថា​បាន ព្រោះថា តាម​សកម្មភាព បាន​បណ្ដោយ​អោយ​មាន​ភាព​អនាធិបតេយ្យបែប​នេះ​កើតមានឡើង​នៅ​ច្រក​ទ្វារ​ព្រុំ​យ៉ាង​ពេញបន្ទុក ។ ហើយ​ដែល​មក​ដល់ពេលនេះ​ខណៈ​កាសែត​កំពង់​ចេញផ្សាយ ប៉ុន្តែ​នូវតែ​មាន​ករណី​នាំ​ចូល​ឡាន​ដឹក​ទំនិញ​យ៉ាង​ភ្លូកទឹកភ្លូកដី មក​ក្នុង​ទឹកដី​កម្ពុជា នឹង​ត្រូវបាន​គេ​ដឹងថា ក្រុម​ឈ្មួញ និង​មន្ត្រី​គយ​នូវតែ​បន្ដ​ឃុបឃិត​គ្នា លួច​ចំណូល​រដ្ឋ​មក​ធ្វើជា​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ជា​បន្តបន្ទាប់​រាប់​ឆ្នាំ​មកហើយ​ដែល​បញ្ហា​នេះ​គួរតែ​មាន​ការចុះ​ស៊ើបអង្កេត​ជា​បន្ទាន់​ផង ។

​ជុំវិញ​ទាក់ទង នឹង​ព័ត៌មាន​ដ៏​រសើប​នេះ ការិយាល័យ​របស់​យើង មិនទាន់​អាច​សុំ​ការបំភ្លឺ​ពី​ភាគី​មន្ត្រី​គយ​បានឡើយ​ក្នុងថ្ងៃនេះ ៕
​ដោយ ស្ទាំង ស​

 

omyentieng_auhnpoanmonyroath