លោក​អនុប្រធាន ហុង​លៀង នឹង​មន្ត្រី​កាំកុងត្រូល​ក្រោម​ឱវាត បើកភ្លើង​ខៀវ​អោយ ឈ្មួញ​នាំ​ចូល​សាច់ មាន់​ខូច​គុណភាព​ពី ប្រទេស​ថៃ​យ៉ាង​ពេញបន្ទុក !

ខេត្ត​បន្ទាយមានជ័យ​៖ ក្រោយពី​មាន​រឿង ករណី​អ្នក​យក​ព័ត៌ មាន​ម្នាក់​ត្រូវ​ក្រុម​ជន ពិការ​ដឹក​ប្រហិត​វាយ នោះ​ពរួត​វាយ ត្រូវ បាន​បែកធ្លាយ​រឿង​ថា ៖ លោក​ហុង លៀង ជា​អនុប្រធាន សាខា​កាំកុងត្រូល នឹង​មន្ត្រីក្រោមឱវាត​បើក ភ្លើង​ខៀវ​អោយ ឈ្មួ ញ​នាំចូល នូវ​សាច់​មាន់​ខូច គុណភាព​ពី​ប្រទេស ថៃ​ចូល​មក​កម្ពុជា​តាច ច្រកទ្វា​អន្តរជាតិ ប៉ោយប៉ែ​ត​ដើម្បី បន្តរ​យក ទៅ​លក់​នៅ តាម​បណ្តារ ខេត្ត​ផ្សេងៗ​ទៀត​។​យោង​តាម​គេហទំព័រ ក្នុងស្រុក​បាន​ចុះផ្សាយ កន្លងមក​ថា​មន្ត្រី​កាំ កុងត្រូល​ច្រកទ្វា អន្តរ​ប៉ោយប៉ែ​ត​ដឹក នាំ​ដោយ​លោ ក​ហុង​លៀង​ជា អនុប្រធាន​សាខា កាំកុងត្រូល​បាន​ចាប់ សាច់​មាន់​ខូច​គុណ ភាព​ពី​ប្រទេស​ថៃ ដែល​ហូរ​ចូល​មក​កម្ពុ ជា​តាម​ច្រកទ្វារ​អន្តរ ជាតិ​ប៉ោយប៉ែត​បាន ជាច្រើកលើក​គួរអោយ កត់សំគាល់​តែ​ការចាប់ នេះ​ត្រូវ​ប្រជា​ពល រដ្ឋ​រិះគន់ ថា​លោក​ហុង​លៀង ចាប់​សាច់មាន់ មានការ​លំអៀង​។​

​តាម​ប្រភព​ពី ប្រជាពលរដ្ឋ​បាន​បង្ហើប ប្រាប់​អ្នកយក​ព័ត៌មាន យើង​អោយ​ដឹងថា ករណី​លោក​ហុង លៀង​អនុប្រធា ន​សាខា​កាំកុងត្រូល ខេត្ត​បន្ទាយមានជ័យ ចុះ​ចាប់​សាច់​មាន់​ម្តងៗ គឺ​មាន​ការ​លំអៀង នឹង​ប្រកាន់បក្ស ពួកនិយ​មហើ យ​ការចាប់​នោះ គឺ​លោក​ចាប់​រទេះ ណា​ដែល​ដឹក​មិនបាន បង់លុយ​ជូន​ក្រុម​លោក តែ​ប៉ុណ្ណោះ​តែ​បើ​ចាប់ បាន​វិញ​គឺ​ក្រុម​របស់ លោក​ហុង លៀង​នឹង​យកទៅ ដុត​ចោល​តែ ម្តង​បើរ​ទេះណា ជា​ខ្សែរ​បក្សពួក​បាន​បង់ លុយ​ជូន​គាត់​វិញ​បើ គាត់​ចាប់​បាន​មិន យូរ​គឺ​ប្រលែង​វិញ​ហើយ​។​

​មតិ​មហាជន​ខ្លះ បាន​លើកឡើង​ថា សាច់​មាន់​ដែល​ខូច គុណភាព​ដែល ត្រូវបាន​នាំ​ចូល ដោយ​ក្រុម​ឈ្មួញ មួយចំនួន នោះ​បើសិនជា​គ្មាន ការបើក​ភ្លើង​ខៀវ ពី​ក្រុម​មន្ត្រី​កាំ​កុង ត្រូល​ច្រកទ្វា​អន្តរ ជាតិ​ប៉ោយប៉ែត​ទេ សាច់​មាន់​ខូច​គុណ ភាព ទាំងនោះ​ក៏​មិន​ធ្វើ ចរាចរណ៍​នៅ​ពេញ ក្រុង​ប៉ោយប៉ែត​នឹង ចែកចាយ​តាម​បណ្តាល ខេត្ត​ឡើយ​។​
​ពាក់ព័ន្ធ​ខាងលើ នេះ​អ្នកយកព័ត៌មាន យើង​មិន​អាច​សុំ​បំភ្លឺ​ណា មួយ​ពី​លោក​ហុង​លៀង អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បន្ទាយ​មាន ជ័យ​បាន​ឡើយ ក្នង​ថ្ងៃនេះ ៕ ដោយ ត្មាត ព្រំដែន​

 

morkpicritha