​លោក ហេង សំបូរ មេ​សាខាគយ​ខេត្តកំពត ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ពេញបន្ទុក​គួរ​ណាស់​ដាក់​ការស៊ើបអង្កេត !

ខេត្ត​កំពត ៖ មកដល់ពេលនេះ​អំពើពុករលួយ​របស់​លោក ហេង សំបូរ ដែល​ជា​មេ​គយ​ខេត្ត​កំពត ក្នុងការ​បើកដៃ​ឲ្យ ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​តាម​ច្រក​ព្រែក​ចាក ច្រក​តន់​ហន់ និង​តាម​ដែនសមុទ្រ​យ៉ាង​ពេញបន្ទុក គឺជា​រឿង​មិន​អាច​បិទ​បាំង​បាន ឡើយ​។​

​រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅ​នេះ​មេ​គយ​ខេត្តកំពត គឺ​លោក ហេង សំបូរ បាន​សាង​នូវ​ភាពល្បីល្បាញ​យ៉ាង​ឆាប់រហ័ស​ជុំវិញ​ការឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ តាម​ច្រក​តន់​ហន់ ច្រក​ព្រែក​ចាក និង​តាម​ច្រក​ដែនសមុទ្រ ដើម្បី​ប្រមូល​លុយ​ដាក់​ហោប៉ៅ​យ៉ាង​ក្រអឺតក្រទម​។ ប្រភព​បានឲ្យដឹង​ទៀតថា លោក​ហេង សំបូរ ដែល​មាន​លោក គុណ ញឹម អគ្គនាយក​គយ​ជា​ខ្នងបង្អែក​រឹងមាំ កំពុងតែ​មាន​អំណាច​យ៉ាង​ធំធេង​ក្នុង​ការប្រព្រឹត្ត​អំពើពុករលួយ​ប្រមូល​លុយ​ធ្វើ​មាន​ធ្វើ​បាន​ផ្ទាល់ខ្លួន​និង​បែងចែក​ទៅ​ថ្នាក់លើ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។​

​រឿងរ៉ាវ​ពុករលួយ​របស់លោក ហេង សំបូរ មេ​គយ​ខេត្តកំពត ត្រូវបាន​មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​តូចតាច​ក្នុង​ខេត្ត​នេះ​បើក​កកាយ​ជា​បន្តបន្ទាប់​ដើម្បី​ឲ្យ​លោក គុណ ញឹម ជា​អគ្គនាយក​គយ និង​លោក អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ បាន​ដឹង​និង​ចាត់វិធានការ​ទប់ស្កាត់​ឲ្យបាន​ទាន់ពេ​ល​វេលា​។ ដោយហេតុ​ថា លោក ហេង សំបូរ បន្ទាប់ពី​ទទួលបាន​តំណែង​ជា​មេ​គយ​ខេត្តកំពត ក៏​មាន​ឈ្មោះ​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើ​ពុករលួយ​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​កាន់តែ​ច្រើនឡើងៗ​។​

​ទន្ទឹម​នឹង​នេះ​ក៏​មាន​ក្រុម​មន្ត្រី​គយ​តូចតាច​ក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​បង្ហើប​ឲ្យដឹងថា បើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​លោក គុណ ញឹម ទេ គឺ​លោក ហេង សំបូរ មេ​គយ​ខេត្តកំពត មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ឡើយ​។ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មិន​គួរ​មើលរំលង​រឿងអាស្រូវ​ពុករលួយ​របស់លោក ហេង សំបូរ ដែល​ជា​មេ​គយ​ខេត្ត​កំពត​នោះទេ​។​

​ដើម្បី​ទប់ស្កាត់​នូវ​បទល្មើស​នានា អោយមាន​ប្រសិទ្ធភាព​នោះ គួ​តែ​ថ្នាក់​លើ​គយ​គួរ​លើក​តំកើង​ស្មារតី បទបញ្ជា​លេខ ០១.​ប​.​ប ក៏ដូចជា​ការបង្កើន​ដាក់​ការស៊ើបអង្កេត លើ​ក្រុម​គយ​ក្នុង​ច្រក​នេះ ជា​បន្ទាន់​ផង ដើម្បី​បង្កើន​ការប្រមូល​ពន្ធ ឲ្យមាន​សមភាព​ក្នុង​ការប្រកួតប្រជែង ធ្វើ​អាជីវកម្ម ជា​ការលើកទឹកចិត្ត​ដល់​វិនិយោគគិន សុច្ចរិត​ផងដែរ មិនគួរ​បើកដៃ​ឲ្យ​លោក ហេង សំបូរ ធ្វើ​ទង្វើ ស្រេច​តែ​អំពើ​ចិត្ត​នោះទេ​?​។​

​ពាក់ព័ន្ធ​ជុំវិញ​ករណី ខាងលើ​នេះ​មិន​អាច​ទាក់ទង​សូម​ការបំភ្លឺ​ពី​លោក ហឹង សំបូរ​បាន​នោះ​ទេ​?​នៅថ្ងៃនេះ​។​
​ដោយឡែក​តាម​សេចក្តីរាយការណ៍​ពី​មន្ត្រី​គយ​តូចតាច​ក្នុង​ខេត្ត​កំពត បានឲ្យដឹង​ថា​ចាប់​តាំង​ពី​លោក ហេង សំបូរ ទទួលបាន​តំណែង​ជា​មេ​គយ​ខេត្ត​កំពត កាលពី​ថ្ងៃ​ទី​០៥ ខែ​ធ្នូ ឆ្នាំ ២០១៦ រហូត​មក​គឺ​ឈ្មួញ​ធំៗ​អាច​នាំ​ចូល​ទំនិញ​គេច​ពន្ធ​និង​ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ ដោយសារ​មាន​ការឃុបឃិត​បើកដៃ​ពី​លោក ហេង សំបូរ តែម្តង​។

​ប្រការ​នេះ​បាន​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មិនគួរ​បណ្តែតបណ្តោយ​តទៅទៀត​ទេ​ព្រោះ​លោក ហេង សំបូរ កំពុង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​តាមរបៀប​ពុករលួយ​យ៉ាង​សុខ​ស្រួល​។​មន្ត្រី​គយ​តូចតាច​ក្នុង​ខេត្ត​កំពត មួយចំនួន​បានឲ្យដឹង​ថា​លោក ហេង សំបូរ មាន​ខ្នងបង្អែក​ជា​មន្ត្រី​ធំៗ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ ហើយ​តែង​បែងចែក​ផល​ប្រយោជន៍​ដល់​មន្ត្រី​ធំៗ​ទាំងនោះ​ជា​ប្រចាំ​ដើម្បី​ការពារ​អំពើពុករលួយ​របស់​ខ្លួន ហើយ​ពី​មួយ​ខែ​ទៅ​មួយ​ខែ​លោក ហេង សំបូរ ប្រព្រឹត្ត​អំពើ​ពុក រលួយ​កាន់តែខ្លាំង​ជាង​មុន​យ៉ាង​ពេញបន្ទុក​ដែលប​ញ្ហ​នេះ​មិនគួរបើ​ថ្នាក់លើ​មើលរំលង​នោះទេ៎ !៕
​ដោយ ឆ្លាម សមុទ្រ​

 

omyenieng_hengsambob