នូ ស៊ីថា បណ្ដោយ​អោយ​ចែ​ដែត ឈ្មួញ​ល្បី​ឃុប​ឃឹត និង ប៉ុន ប៊ុណ្ណា និង​មេ​គយ​ច្រកទ្វារ​ដារ នាំចូល​ទំនិញគេចពន្ធ​តាម​ច្រកទ្វារ​ត្រពាំងផ្លុង​ខេត្ត​ត្បូងឃ្មុំ ក្រោមលេស​ធ្វើ​មិនដឹង​មិន​ឭ​យ៉ាង​អនាធិបតេយ្យ​បំផុត !

ពី​ខេត្ត​ត្បូងឃ្មុំ ៖ ថ្មីៗ​នេះ​តាម​សេចក្ដី​រាយ​ការណ៏​ផ្ទៃក្នុង​ច្រកទ្វារ​បាន​ទម្លាយថា ៖ មន្ត្រី​គយ​និង​មន្ត្រី​កាំកុងត្រូល​ប្រចាំការ​នៅ​ច្រក​ដា ស្រុក​មេមត់  និង​ច្រកទ្វារ​ត្រពាំងផ្លុង​ខេត្ត​ត្បូងឃ្មុំ កំពុងតែ ឃុបឃិត​ជាមួយ​ឈ្មួញ​មាន​ឥទ្ធិពល​ឈ្មោះ ចែ​ដែត ដែល​គេ​ល្បី​ថា​ជា​មេ​ឈ្មួញ​ជើង​ខ្លាំង​មាន​បង្អែក​ធំ​ជា​ខ្សែ​គយ​បាន​កំពង់តែ​នាំចូល​នូវ​ទំនិញគេចពន្ធ​ជាច្រើន​ប្រភេទ និង​មាន​បរិមាណ​ច្រើន​ផង​ដែរ ។ ហើយ​ដែល​គេ​ដឹងថា ការនាំ​ចូល​ទំនិញ​ទាំងនោះ ភាគច្រើន​បង់ពន្ធ​មិន​គ្រប់ ឫ​ក៏​បង់​តែ​១០%​ទៅ​៣០% ប៉ុណ្ណោះ​ក្រោមលេស​បង្ហាញ​មហាជន​ថា​មាន​ក្រដាស​ពន្ធ​ផងដែរ ក្រោម​ការបើក​ភ្លើង​ខៀវ​ពី​លោក​នាយគយ​ជា​មេ​ស្នាក់ការ​យ៉ាង​មាន​ឥទ្ធិពល នឹង​រលូន​បំផុត សូម្បី​តែ​មន្ត្រី​គយ​តូចតាច​ក៏​មិន​ហ៊ាន​ទៅ​ក្បែរ​ផងដែរ​ដោយ​ខ្លាច​អស់អំណាច​។​

​បើ​តាម​ក្រុម ប្រជាពលរដ្ឋ​បាន​រិះគន់ថា បើ​មន្ត្រី​គយ​នៅតែ​ពុករលួយ​ដូច​សព្វថ្ងៃនេះ​ឈ្មួញ​ពុករលួយ​នឹង​នៅតែ​មាន​កាន់តែច្រើន​ព្រោះ​មាន​សមត្ថកិច្ច​ខិលខូច​ជា​ខ្នងបង្អែក​របស់​ពួកគេ​។​

​តាម​ក្រុម​ឈ្មួញ​ប្រជាពលរដ្ឋ អ្នក​រកស៊ី​បាន​បញ្ជាក់​អោយដឹងថា ៖ ជាធម្មតា​មេ​ឈ្មួញ​ដ៏​មានអំណាច ខ្នង​គយ​ខ្សែ​ធំ ចែ​ដែត តែងតែ​បាន​នាំ​ចូល​នូវ​ទំនិញគេចពន្ធ​ពី​ប្រទេស​យួន​ចូល​ប្រទេស​កម្ពុជា​ស្ទើរតែ​រាល់ថ្ងៃ តែ​សមត្ថកិច្ច​នៅ​ច្រក​ទ្វារ​ព្រំដែន​ដា មិន​បាន​ហ៊ាន​ចាត់វិធានការ​ទប់ស្កាត់​ឲ្យមាន​ប្រសិទ្ធភាព​ស្របតាម​គោ​ល​ការណ៍ច្បាប់​កំណែទម្រង់​ស៊ីជម្រៅ​គយ​អោយមាន​ប្រសិទ្ធភាព​នោះ​ទេ និយាយ​រួម​ខ្លាច​អស់​លុយ​កញ្ចប់​ខែ និង​លុយ​ថ្លៃ​បាយ​ប្រចាំថ្ងៃ​របស់​ពួកគេ ។​

​ប្រភព​ដដែល​បាន​បញ្ជាក់ទៀតថា ៖ រថយន្ត​ដែល​ដឹក​ទំនិញ​គេច​ពន្ធ​របស់​មេ​ឈ្មួញ​ជើង​ខ្លាំង ចែ​ដែត ភាគច្រើន​សុទ្ធតែ​បាន​ដឹក​ឆ្លងកាត់​តំបន់​ត្រួតពិនិត្យ​របស់​មន្ត្រី​គយ និង​មន្ត្រី​កាំកុងត្រូល និង​រាល​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាដើម​ដូច្នេះហើយ​មិនគួរណា​គេ​ថា ៖ មិន​បាន​ឃើញ ឫ​មិន​ដឹង មិន​ឭ​នោះ​ទេ​ជា​ការពិត ដែល​រាល់​ទំនិញ​គេច​ពន្ធ​ទាំងនោះ អាច​ឆ្លងកាត់​ការត្រួតពិនិត្យ​របស់​មន្ត្រី​ជំនាញ​ទាំងនោះ​មក​កើត ហើយ​ដោយ​រលូន​បាន​នោះ មិនមែន​មកពី​អំណាច​លុយ និង​អំណាច​ជា​ធំ​មក​ពី​សែ​ហគ​យ​នោះទេ រួម​ទាំង​ការជួយ​បើកភ្លើង​ខៀវ​ពី​សំណាក់​លោក​មេ​គយ​ច្រកទ្វារ​ត្រពាំងផ្លុង​ផង ទើប​អំណាច​នៃ​ការ​នាំចូល​ទំនិញគេចពន្ធ​របស់​មេ​ឈ្មួញ ចែ​ដែត ប្រព្រឹត្តទៅ​យ៉ាង​រលូន​ដោយ​គ្មាន​ការទប់ស្កាត់​នោះ​។​

​មកដល់ពេលនេះ​ច្រកទ្វារ​ព្រំដែន​ដែល ស្ថិត​នៅក្នុង​ស្រុក​មេមត់ ច្រកទ្វារ​ត្រពាំងផ្លុង​ខេត្ត​ត្បូងឃ្មុំ នូវតែ​មាន​រឿងអាស្រូវ​ជា​ច្រើន​ជុំវិញ​ការប្រមូល​ពន្ធ ។ ហើយ​ដែល​មាន​ករណី​ល្មើស​ច្បាប់​រួម​ទាំង​ការនាំ​ចេញ​ឈើ​ខុសច្បាប់  និង​ការ​នាំចូល​ទំនិញ​ខូច​គុណភាព​ផងដែរ ។ ដែល​ជា​កម្មវត្ថុ​ទប់ស្កាត់​ជម្រុញ​អោយ​មាន​ការស៊ើបអង្កេត​ពិ​សំណាក់​មន្ត្រី​ជំនាញ​កាំកុងត្រូល ដូចជា​ប្រេងឆា និង​មី​ខ្លាឃ្មុំ​ក្រហម ព្រម​ទាំង​ទំនិញ​លួចលាក់​បង្កប់ មាន​មេ​សាប៊ូ មេ​ស្រា និង​ប្រភព​ទំនិញ​ខុសច្បាប់​ជាច្រើន​មុខ​ទៀត​ដែល​កំពង់​ត្រូវបាន​នាំ​ចូល​ដោយ​មេ​ឈ្មួញ​មាន​អំណាច ចែ​ដែត​។​

​រហូតមកដល់​ពេល​នេះ​គេ​ពុំ​បាន​ឃើញ​ក្រុក​អាជ្ញាធរ​ខេត្ត​ត្បូងឃ្មុំ​ចាត់វិធានការ​ទប់ស្កាត់​ទៅលើ​ការរត់ពន្ធ​ខុស​ច្បាប់​របស់​បក្ខពួក​ក្រុម​ឈ្មួញ​អោយមាន​ប្រសិទ្ធិភាព​នោះឡើយ ។ ហើយ​បែរជា​បែកធ្លាយ​មាន​រឿងអាស្រូវ​ថ្មី​ទៀត​ជា​បន្ត បន្ទាប់​ពី​មេ​ឈ្មួញ​ឈ្មោះ ចែ​ដែ​តដែល​កំពង់តែ​នាំចូ​ល​នូវ​ទំនិញ​គេច​ពន្ធ​យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​ការទប់ស្កាត់​ទៅវិញ ។ ហើយ​ដែល​បញ្ហា​នេះ​មិនគួរបើ​ថ្នាក់លើ​គយលោក គុណ ញឹម ព្រងើយកន្តើយ​នោះទេ​។​

​ជុំវិញ​បញ្ហា​ខាងលើ​នេះ​ប្រជាពលរដ្ឋ​អ្នកដឹង​ហេតុ​ការណ៏​នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​ក៏ បាន​ស្នើ​ដល់​អាជ្ញាធរ​ខេត្ត​ត្បូងឃ្មុំ​អោយជួយ​ត្រួតពិនិត្យ​ពីលើ​ការបំពេញ​ការងារ​របស់​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​នៅ​តំបន់​ខាងលើ​ផង ព្រោះ​បើ​បណ្តែតបណ្តោយ​បន្តទៀត​អ្នករងគ្រោះ​គឺ​ប្រជាពលរដ្ឋ និង​សង្គមជាតិ​ទាំងមូល រួម​ទាំង​ការ​គៃបំបាត់​ពន្ធរ​ដ្ធ​ជាប្រចាំ​រាប់​សឹប​លាន​ដុល្លារ​ក្នុង​មួយ​ខែៗ ដែល​មិន​គួរ​នឹង​មើលរំលង​នោះទេ ។
​ជាងនេះទៅទៀត ប្រភព​ដដែល​ក៏​បាន​សង្កត់ធ្ងន់ៗ​ទៀតថា ៖ រាល់​ទំនិញគេចពន្ធ​ទាំងនោះ មិន​ត្រឹមតែ​ធ្វើឲ្យប៉ះពាល់​ដល់​តម្លៃ​ទំនិញ​ក្នុងស្រុក​ប៉ុណ្ណោះ​ទេ វា​ថែមទាំង​នាំនូវ​ការបំផ្លាញ​នូវ​ញើស​ឈាម​សេដ្ឋកិច្ចជាតិ​យ៉ាង​ធ្ងន់ធ្ងរ​បំផុត​ដែល​តម្រូវ​អោយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ មិន​ត្រូវ​មើលរំលង​ពី​ការឃុបឃឹត​បំបាត់​ចំណូល​ពន្ធរ​ដ្ឋ​នូវ​ច្រកទ្វារ​ត្រពាំង​ផ្លុង និង​ច្រកទ្វារព្រំដែន ទ្វេរ​ភាគី​ដារ ស្រុក​មេមត់​ពីរ​បី​នោះ​ទេ ! ៕

 

good-tboaungkhum