លោក​អាត់​ខែម​ស្នងការ​ខេត្ត​បន្ទាយមានជ័យ​ទំនង​ជា​កាក់កប​នឹង​សម្បុក​បន​ល្បែងស៊ីសង​បាន​ជា​មិន​ព្រម​បង្ក្រាប​…!

បន្ទាយ​មានជ័យៈ ថ្មីៗ​លោក ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នង ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ ដែល​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើ ពុករលួយ បក្ខពួកនិយម​យ៉ាង ពេញបន្ទុក​នោះ​ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់ថា មិន​យកចិត្ត​ទុក ដាក់​បង្ក្រាប​ល្បែងស៊ីសង​ដែល កើតឡើង​យ៉ាង​រាលដាល​នៅ ក្រុង​ប៉ោយប៉ែត​និង​ក្រុង​សិរីសោភ័ណ​នោះទេ ។

​ករណី​នោះ​ដែរ ប្រភពពី មន្ត្រី​ធំ​ក្នុង​ខេត្ត​លើកឡើងថា សង្ស័យ​អាង​ជា​ស្រុកកំណើត របស់គាត់ មានការ​ត្រូវរ៉ូវ​កាក់ កប​ឃុបឃិត​នឹង​ក្រុម​បន​សម្បុក ល្បែង​ម៉ា​ហ្វៀ​ដឹង​បាន​ជា​គាត់ បណ្តែតបណ្តោយ​មិន​ព្រម បង្ក្រាប (​ច្សិ​)​។​

​បញ្ហា​នេះ គឺជា​រឿង​ដែល ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ និង លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មិន​គួរ​មើល រំលង​ភាព​អសកម្ម​និង​អំពើ​ពុក រលួយ​របស់ លោក អាត់ ខែម តទៅ​ទៀត​ឡើយ ។

​ជាក់ស្តែង​បច្ចុប្បន្ន​ល្បែង កន្ទុយលេខ ល្បែង​បញ្ជល់មាន់ និង​ល្បែងភ្នាល់​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ ណេ​ត ឬ​តាម​ប្រព័ន្ធ​អន​ឡា​ញ រាលដាល​ពេញ​ក្រុង​ប៉ោយប៉ែត ហើយ​មិន​ទាន់​ឃើញ​លោក អាត់ ខែម ចាត់វិធានកា​រណ៍ បង្ក្រាប​ល្បែងស៊ីសង​ឱ្យស្រប ទៅ​តាម​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច ឱ្យមាន​ប្រសិទ្ធភាព​ម្តង​ណា​នោះ ទេ ។ រួម​ទាំង​បទល្មើស​ម៉ូតូ​ឡាន​គេច​ពន្ធ​ជាដើម ដែល​ល្បី ល្បាញ​កូន​របស់​គាត់​ជា​អ្នក​កាង ទៀតផង ។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​រស់ នៅ​តា​បណ្តា​សង្កាត់​នានា​ក្នុង ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ មានជ័យ បានឱ្យដឹងថា បច្ចុប្បន្ន ល្បែងស៊ីសង​ដូចជា កន្ទុយលេខ និង​ល្បែងភ្នាល់​បាល់​តាម​ប្រព័ន្ធ អ៊ី​ន​ធឺ​ណេត ឬ​អន​ឡាញ​ជ្រក ក្រោម​ស្លាក​កាស៊ីណូ​កំពុង​រាល ដាល​កាន់តែខ្លាំង​ឡើងៗ ពីមួយ ថ្ងៃ​ទៅ​មួយថ្ងៃ ។

​ប្រជាពលរដ្ឋ​បាន​រិះគន់ថា អភិបាលក្រុង​ប៉ោយប៉ែត​ក៏ដូចជា អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែត និង​មេបញ្ជាការ​កង​រាជ​អាវុធ ហត្ថ​ក្រុង​ប៉ោយប៉ែ​ត​ទំនង​មិនបាន ចាត់វិធានការ​បង្ក្រាប​ល្បែង​ស៊ី សង​ដែល​រាលដាល​គ្រប់​ច្រកល្ហក នោះទេ និយាយ​រួម​សង្ស័យ​ជាប់ កាង​ដាក់​ខែ​ដឹង ។​

​បញ្ហា​នេះ សូម្បីតែ​លោក សួន បវរ អភិបាល​ខេត្ត​បន្ទាយមានជ័យ​និង​លោក​ឧត្តមសេនីយ៍ ទោ អាត់ ខែម ស្នងការ​នគរ បាល​ខេត្ត​បន្ទាយមានជ័យ​ក៏​រក្សា ភាព​ស្ងៀមស្ងាត់​បណ្តោយឱ្យ ល្បែងស៊ីសង​កើតឡើង​យ៉ាង ពេញបន្ទុក ផ្ទុយ​ពី​គោល​ន​យោ បាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ទាំង ៩​ចំណុច​ទៅវិញ ។​

​បើ​តាម​ការសង្កេត ខណៈ ដែល​ល្បែងស៊ីសង​កំពុង​កើត ឡើង​យ៉ាង​រាលដាល​ធ្វើឱ្យ​ប្រជា ពលរដ្ឋ​ក្នុង​ក្រុង​ប៉ោយប៉ែត​ព្រួយ បារម្ភ​កាន់តែខ្លាំង​ពី​បញ្ហា​អស​ន្តិ សុខ​សង្គម ហើយ​កូនចៅ​របស់ ពួក​គាត់​មួយ​ចំនួន​នាំគ្នា​គេចវេស មិន​ទៅ​សាលារៀន ដោយ​នាំ គ្នា​ចូល​ទៅ​លេង​ហ្គេម​តាម​អ៊ី​ន​ធឺ​ណេត​តាមអ​ន​ឡាញ​យ៉ាង​វក់វី ភ្លេច​រៀន​ភ្លេច​ផ្ទះ​តែ​ម្តង ។

​ជាងនេះទៅទៀត មានការ លើកឡើងថា ដោយសារតែ ល្បែង​កន្ទុយលេខ និង​ល្បែង ភ្នាល់​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេត តាម​ប្រព័ន្ធ​អន​ឡាញ​កើតឡើង យ៉ាង​ពេញបន្ទុក​នោះឯង ទើប បច្ចុប្បន្ន​នៅ​ក្នុង​ក្រុង​ប៉ោយប៉ែត​មាន​បទល្មើស​ផ្សេងៗ​កើតឡើង គួរ​ឱ្យ​ភ័យខ្លាច​ដូចជា អំពើ​ចោរ កម្ម លួច​ប្លន់ អំពើ​ឃាតកម្ម និង បទល្មើស​ជួញដូរ​ចែកចាយ​ប្រើ ប្រាស់​គ្រឿងញៀន​ឆ្លង​ដែន​ជា ដើម ។

​ដោយឡែក ប្រភព​ខ្លះ​បាន លើកឡើង​ទៀត​ថា​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​ក្នុង ក្រុង​ប៉ោយប៉ែត​មួយចំនួន បាន ចាត់ទុក​ល្បែងស៊ីសង​ជា​ប្រភព ចំណូល​របស់​ពួកគេ​ទើប​មិន​ចាត់វិធានការ​បង្ក្រាប ហើយ​ទីតាំង ល្បែងភ្នាល់​ខ្លះទៀត​ក៏​មាន​មន្ត្រី នគរបាល​និង​មន្ត្រី​អាវុធហត្ថ​មាន បុណ្យ​ស័ក្តិធំៗ​ជា​អ្នក​កាង​យ៉ាង ក្រអឺតក្រទម​ទៀតផង ។​

​ជុំវិញ​សុវត្ថិភាព​វិញ​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ក្បាលស្ពាន​២ ក៏ ដូចជា​ប្រជាពលរដ្ឋ​នៅ​ភូមិ​បាលិ លេ​យ្យ​២ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត​និង​ក្នុង​ទី​រួម​ខេត្ត​ក៏​បាន​អំពាវនាវ​ឱ្យ លោក សួន បវរ អភិបាល​ខេត្ត​បន្ទាយមានជ័យ និង​លោក អាត់ ខែម ស្នង ការ​នគរបាល​ខេត្ត​បន្ទាយ​មាន ជ័យ​ចាត់​វិធានការ​លុបបំបាត់ ល្បែងភ្នាល់​តាម​ប្រព័ន្ធ​អន​ឡាញ នៅក្នុង​មូលដ្ឋាន​ពួកគាត់​ជា បន្ទាន់ ។ ដោយហេតុ​ថា ក្នុង មូលដ្ឋាន​ពួកគាត់ មាន​គេ​បើក លេង​ល្បែង​ភ្នាល់​តាម​ប្រព័ន្ធ​អន ឡាញ​ទ្រង់ទ្រាយ​ធំ​យ៉ាង​ពេញ បន្ទុក ហើយ​អ្នក​បើក​ល្បែង​ស៊ី សង​ខុសច្បាប់ សុទ្ធតែ​ជា​អ្នក មាន​លុយ​អ្នកមាន​អំណាច​ធំៗ អ្នក​មាន​តួនាទី​ក្នុង​កងកម្លាំង ប្រដាប់អាវុធ​ធ្វើ​ឱ្យ​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​មិន ហ៊ាន​ប៉ះពាល់​ពួកគេ​ឡើយ ។

​មិនតែប៉ុណ្ណោះ​ប្រជាពលរដ្ឋ បាន​អំពាវនាវ​អោយ​ថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ និង​នាយ​ឧត្តម សេនី​យ៍ នេ​ត សាវឿន ពិនិត្យ មើល​ភាព​អសកម្ម​របស់​មន្ត្រី អាជ្ញាធរ​និង​សមត្ថកិច្ច​នគរបាល ក្នុង​ខេត្ត​បន្ទាយមានជ័យ​ផងដែរ ព្រោះ​បច្ចុប្បន្ន​ល្បែងស៊ីសង​កំពុង រាលដាល​ពេញ​ក្រុង​ប៉ោយប៉ែត ហើយ​អភិបាលខេត្ត​និង​ស្នងការ នគរបាល​ខេត្ត​បន្ទាយមានជ័យ មិនទាន់​ចាត់វិធានការ​បង្ក្រាប នៅឡើយ​ទេ ។ ដូច្នេះ​ហើយ​បាន ជា​គេ​សង្ស័យ​ថា​លោក​ស្នងការ អាច​ជាប់​ពាក់ព័ន្ធ​នូវ​ពីក្រោយ ក្រុម​បទល្មើស​ចោរកម្ម​ដូចជា ប្រជាពលរដ្ឋ​រិះគន់​មែន​ដឹង ៕
​ដោយ ៖ នាយ​គីង​គក់​

 

kekimyanatkhem