​ឧត្តមសេនីត្រី ឃួន ជឿន ដែល​គ្រប់គ្រង​ច្រករបៀង​អូរ​បី​ជាន់ នូវតែ​បន្ត​បើក​អោយ​មាន​ការ​នាំចូល​ទំនិញ​គេច​ពន្ធ​ពី​ថៃ​យ៉ាង​គឃ្លើន​បំផុត​មិន​ខ្វល់​ពី​បទ​បញ្ជា​មហាផ្ទៃ និង​អនុ​សាស្ត្រ​របស់ឧ​បស​ម្តេច​ក្រឡាហោម ស ខេង ឡើយ !

ខេត្ត​បន្ទាយមានជ័យ​៖ កន្លង​ទៅ​ថ្មីៗ តាម​ការសង្កេត​គេ​បានឃើញ​ថា លោកនាយ​ឧត្តមសេនីត្រី ឃួន ជឿន ដែល​គ្រប់គ្រង​ច្រករបៀង​អូរ​បី​ជាន់ នូវតែ​បន្ត​បើក​អោយ​មាន​ការ​នាំចូល​ទំនិញ​គេច​ពន្ធ​ពី​ថៃ​យ៉ាង​គឃ្លើន​បំផុត​មិន​ខ្វល់​ពី​បទ​បញ្ជា​មហាផ្ទៃ និង​អនុ​សាស្ត្រ​របស់ឧ​បស​ម្តេច​ក្រឡាហោម ស ខេង នោះឡើយ !

​បើ​គេ​មិន​ភ្លេច​ទេ​កាលពី​ពេល​ថ្មីៗ​កន្លងទៅនេះ ឧ​បស​ម្តេច​ក្រឡាហោម ស ខេង ឧបនាយក​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ចេញ​នូវ​បទបញ្ជា​ពឹ​ស្ដា​រមួយ​ឲ្យ​បិទ​ច្រករបៀង​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​។​

​ផ្ទុយ​ទៅ​វិញ​តែ​មកទល់ពេលនេះ​បទបញ្ជា​របស់ឧ​បស​ម្តេច​ក្រឡាហោម  ហាក់បីដូច​ជា​មិនសូវមាន​ប្រសិទ្ធភាព​ទាល់តែសោះ ខណៈ​ដែល​ច្រករបៀង​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ​ដែល​គ្រប់គ្រង​ដោយ​លោក​ឧត្តមសេនីត្រី ឃួន ជឿន និង​បណ្ដារ​ច្រករបៀង​តាម​បណ្ដោយ​ព្រុំដែន​ជាច្រើន​ទៀត នូវតែ​បន្ត​លួច​អោយ​នាំចូល​នូវ​បទល្មើស​ទំនិញគេចពន្ធ​ជាច្រើន​មុខ​ជាច្រើន​ប្រភេទ​មក​ពី​ប្រទេស​ថៃ​ចូល​មក​ប្រទេស​កម្ពុជា​ដោយ​គឃ្លើន នឹង​នាំ​គ្នា​លួច​គៃបំបាត់​ពន្ធ​រដ្ឋ​យ៉ាង​ស្រុះដៃ​គ្នា​បំផុត ដោយ​គ្មាន​ការទប់ស្កាត់​ពី​ជំនាញ​គយ​ប្រចាំកា​រណា​សោះ​។​ជាក់ស្តែង​មិនថាតែ​សភាព​ការ​ប្រឈម​បោះឆ្នោត​សកល​ចំពោះមុខ​បច្ចុប្បន្ន នឹង​ព្រហើន​ឆ្លៀត​ឧិ​កាស គេ​ចាំ​បាន​ថា ៖ កាលពី​ថ្ងៃ​ទី​១៤​ខែ​មិថុនា​ឆ្នាំ​២០១៨ ច្រករបៀង​ខាងលើនេះ​បាន​បើក​ឲ្យមាន​ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ​ស្ទើតែ​គ្រប់​ប្រភេទ រួម​ទាំង​កា​នាំចូល សត្វ គោ ក្របី ដាក់​តាម​រថយន្ត​ធុន​ធំៗ​ជ្រក​ក្រោម​ពាក្យ​ថា​មាន LICEN ស្របច្បាប់​របស់​ឈ្មួញ​ជើង​ខ្លាំង​ដុះ​ស្លែ​ពីរ​បី​នាក់ លួច​ដឹក​ចូលមក​ក្នុង​ស្រុក​ខ្មែរ​យ៉ាង​គគ្រឹកគគ្រេង​ពី​ទឹកដី​នៃ​ប្រទេស​ថៃ ដោយ​គ្មាន​ការត្រួតពិនិត្យ​ពី​មន្ត្រី​ជំនាញ​មន្ទីរ​កសិកម្ម និង​ពេទ្យសត្វ​ខេត្ត​នេះ​ឡើយ ។ ហើយ​ទំនិញ​ទាំងនោះ​ដោយ​គេ​ដាក់​ការសង្ស័យ​ថា​ប្រហែលជា​គ្មាន​គុណភាព​ឬ​របស់​លាក់​លួច រឺ​ទំនិញ​ហួសការ​បរិ​ឆេត​ជាដើម​។​ហើយ​អាច​សង្ស័យថា ៖ ជា​ប្រភេទ​ទំនិញ​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព​សាធា​រណះ​យ៉ាង​ធ្ងន់ធ្ងរ​បំផុត និង​រួម​ទាំង​ធ្វើ​ឲ្យ​ខាតបង់​ដល់​ប្រាក់​ចំណូល​ពន្ធ​រដ្ឋ​ក្នុង​មួយ​ឆ្មាំៗ​រាប់​លាន​ដុល្លារ​ឯណោះ ប្រសិន​ជា​បណ្ដែតបណ្ដោយ រឺ​គ្មាន​ការ​ទប់ស្កាត់​អោយ​ម៉ឺងម៉ាត់​ពី​សំណាក់​ជំនាញ​គយ​ប្រចាំ​តំបន់ និង​នាយ​សាខាគយ​ប្រចាំខេត្ត​អោយបាន​ច្បាស់លាស់​នោះ ។​

​សូម​រំលឹក​ដែរ​ថា ៖ ទំនិញ​ដែល​ក្រុម​ឈ្មួញ​កំពង់តែ​សម្រុក​ដឹក​នាំចូល​ពី​ប្រទេស​ថៃ​ទាំង​ថ្ងៃ​ទាំង​យប់​នោះ ភាគច្រើន​បាន​យក​មក​លាក់​ក្នុង​ព្រៃ​ក្បែ​ច្រករបៀង​ខាងលើ​ដែល​ជា​ទីតាំង​របស់​មេ​ច្រករបៀង មុន​នឹង​រើ​ផ្ទេរ​ផ្ទូរ​ដឹកទំនិញ​ឡើង​ឡាន​ដឹក​ចេញ​ម្ដងៗ ។

​មិនតែប៉ុណ្ណោះ​រាល់ពេល​មេ​ឈ្មួញ​បាន​យក​រថយន្ត​ផ្ទេរ​ដឹក​យកទៅ​ចែកចាយ​តាម​មាន​មេ​ឈ្មួញ​ប្រចាំ​តំបន់ រឺ​ចែកចាយ​ទៅ​តាម​បណ្ដារ​ខេត្ត​នានា និង​ឆ្លង​ដែន​ទៅ​បណ្ដារ​ប្រទេស​ទី​ពីរ​ជិតខាង​ទៀតផង ។

​ជាមួយគ្នានេះដែរ នូវពេល​ដែល​រឿង​ពុករលួយ​ត្រូវ​បែកធ្លាយ​ក្រុម​អ្នក​សា​ព័ត៌មាន​បាន​ចូល​ទៅ​ផ្តិត​យក​រូបភាព ខណៈ​ដែល​ឈ្មួញ​កំពុង​ដឹក​សត្វ​គោ ក្របី ព្រមទាំង​ដឹក​ទំនិញ​គេច​ពន្ធ លួច​គៃបំបាត់​ពន្ធ​រដ្ឋ​ទាំងនោះ ចេញ​ពី​ទឹកដី​ថៃ បែរជា​ត្រូវ​ក្រុម​ទាហាន​ជួរមុខ ដែល​គ្រប់គ្រង​ដោយ​លោក​ឧត្តមសេនីត្រី ឃួន ជឿន មេ​វរ​សេនា​តូច​(៥០៣)​បាន​កំហឹ​តដាក់​បទបញ្ជារ​អោយ​រារាំង បញ្ជារ​ចាប់​អ្នកកាសែត ចាប់​កាំ​ម៉ា​រ៉ា នឹង​រឹបអូស​យក​ទូរស័ព្ទ​មិន​ឲ្យ​ថត​យក​រូបភាព​បទល្មើស គៃបំបាត់​ចំណូល​ពន្ធ​រដ្ឋ និង​លួច​បន្លំ​ពន្ធ​រដ្ឋ​ទាំងនោះ​ឡើយ ។​

​ជុំវិញ​ទង្វើ​បទល្មើស​ខាងលើ​នេះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់ក្រឡែត​ថា ៖ ក្រុម​ទាហាន​នៅ​ទីនោះ​ក្រោម​ការបញ្ជា​របស់​លោក​ឧត្តមសេនីយ៏ ឃួន ជឿន ពិតជា​មាន​ចេតនា​ឃុបឃិត​កាង​រាល់​បទល្មើស​ជា​មួយ​ឈ្មួញ​យ៉ាង​ពិតប្រាកដ​មែន ។

​រហូតមកទល់​ពេលនេះ​បើ​តាម​ប្រភព នឹង​តាម​ការចុះ​អង្កេត​ផ្ទាល់​របស់​ភ្នាក់ងារ​គេ​បានឃើញ​ថា ៖ បើ​គ្មាន​ការបើក​ដៃ​ពី​សំណាក់​លោក​នាយ ជា​មេ​កើយ លោក​ឧត្តមសេនីត្រី ឃួន ជឿន មេ​វរ​សេនា​តូច​(៥០៣)​ទេនោះ គេ​មិន​ជឿថា ៖ ពល ក្រុម ទា​ហ៊ាន​ក្រោម​ការបង្គាប់​ដែលជា​កូនចៅ​នៅ​ទីនោះ​ក៏​មិន​ហ៊ាន​ប្រព្រឹត្ត​បទល្មើស​កាង​ក្រុម​ឈ្មួញ​ខុស​ច្បាប់​ឡើយ ។​

​ថ្ងៃនេះ​ដែរ​ទាក់ទិន​ទៅ នឹង​ព័ត៌មាន​ដ៏​រសើប​ខាងលើនេះ ការិយាល័យ​បស់​អង្គភាព​យើង​មិនអាច​សុំ​ការបំភ្លឺ​ពី​លោក​ឧត្តមសេនីត្រី ឃួន ជឿន បានឡើយ ដោយ​ទូរស័ព្ទ​ខ​ល​ចូល​ឆ្លើយ​ញាប់​មាត់​ថា​ជាប់រវល់​ប្រជុំៗ ហើយ​ក៏​បិទ​ទូរស័ព្ទ​ភ្លាមៗ  ៕
​ដោយ ត្មាត​ជាយ​ដែន​ខាងលិច​

 

bunsengkhuanchoeun khuanchoeun4 khuanchoeun3 khuanchoeun2 khuanchoeun1