ក្រោយ​ការប្រត្តិ​កម្មព្រមាន​របស់​ឧបក្រ​ឡា​ហោម ស ខេង ទៅលើ​គណ​អភិបាលខេត្ត​មណ្ឌលគិរី​លោក ស្វាយ សំ​អ៊ាង មិន​បាន​ប៉ុន្មាន​ថ្ងៃ​ស្រួលបួល​ផង បែរ​ជា​បទល្មើស​ព្រៃឈើ ត្រៀម​ចាប់ផ្តើម​កម្រើក​ឡើង​វិញ​ដែល​មានឈ្មោះ ម៉ាប់ ដៃស្តាំ ឧត្តមសេនីយ៏ ហ៊ុន ជា គឺជា​មេក្លោង​ដឹកជញ្ជូន ឈើ​ទៅ​លក់​អោយ យួន ជាប្រចាំ​នោះ !

​ខេត្ត​មណ្ឌលគិរី​៖ គេ​នូវ​ចាំបាន​ថា ៖ ក្រោយ​ការប្រត្តិ​កម្មព្រមាន​របស់​ឧបក្រ​ឡា​ហោម ស ខេង ទៅលើ​គណ​អភិបាលខេត្ត​មណ្ឌលគិរី​លោក ស្វាយ សំ​អ៊ាង មិន​បាន​ប៉ុន្មាន​ថ្ងៃ​ស្រួលបួល​ផង បែរ​ជា​បទល្មើស​ព្រៃឈើ ត្រៀម​ចាប់ផ្តើម​កម្រើក​ឡើង​វិញ​ដែល​មានឈ្មោះ ម៉ាប់ ដៃស្តាំ ឧត្តមសេនីយ៏ ហ៊ុន ជា គឺជា​មេក្លោង​ដឹកជញ្ជូន ឈើ​ទៅ​លក់​អោយ យួន ជាប្រចាំ​នោះ ! ហើយ​គេ​ក៏​ជឿថា ៖ អាច​មាន​ការសម្របសម្រួល​បើកភ្លើង​ខៀវ​ពី​សំណាក់​អាជ្ញាធរ​គណ​អភិបាលខេត្ត​មណ្ឌលគិរី ផងដែរ ទើប​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្ត​នេះ​ចេះ​តែ​កើតមាន​មិន​ស្រាក​ស្រា​ន​នោះ  ហើយ​ដែល​ក្រុមអ្នកវិភាគ និង​សកម្មជន​ព្រៃឈើ​បាន​ហៅថា ៖ ជា​សកម្មភាព​បំពាន​បទ​បញ្ជា​ថ្នាក់លើ  ដែល​កំហុសឆ្គង​មិនគួរ​អត់​ទោស​ទាន៉​អោយ​ទាល់តែសោះ សម្រាប់​គណ​អភិបាលខេត្ត​មណ្ឌលគិរី​នេះ ។​

​ក្រុម​ឈ្មួញ​ដែល​ធ្លាប់​រកស៊ី​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្ត​មណ្ឌលគិរី បាន​និយាយថា ៖  ការជួញដូរ​និង​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ យកទៅលក់​នៅ​ប្រទេស​យួន ពួកគេ​ត្រូវ​រត់ការ​បើក ផ្លូវ​ជា​មុន​សិន ទើប​អាច​ដឹកឈើ​ទាំង​នោះ​ឆ្លងដែន​បាន ។​ហើយ​ពួកគេ​ថា ៖ មាន​មន្ត្រី​ជាច្រើន ដែល​តម្រូវ​ឲ្យ​ពួកគេ​រត់​ការបង់​ផ្លូវ រួមមាន ៖ នគរបាល​ការពារ​ព្រំ ដែន​, នគរបាល​សេដ្ឋកិច្ច​ខេត្ត​,​នគរបាល​សេដ្ឋកិច្ច​ក្រសួង​,​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​, នគរបាល​វរៈ​ការពារ​ព្រំដែន​,​មន្ត្រី​យោធា (​យោធា​ខេត្ត​យោធា​ព្រំដែន​យោធា​វរៈ យោធា​ស៊ើបការណ៍​យោធា​អគ្គ​) កម្លាំង​អាវុធ​ហ​ត្ត គ្រប់​ជាន់ថ្នាក់ មន្ត្រី​បរិស្ថាន​(​មន្ត្រី​បរិស្ថាន​ខេត្ត​មន្ត្រី​បរិស្ថាន​ឧទ្យានុ​រក្ស មន្ត្រី​បរិស្ថាន​ស្រុក​មន្ត្រី​បរិស្ថាន​ដែន​ជម្រក​)  មន្ត្រី​មេព្រៃ (​មន្ត្រី​មេ ព្រៃ ខណ្ឌ​រដ្ឋបាល ព្រៃឈើ  មន្ត្រី​មេព្រៃ​ផ្នែក​រដ្ឋបាល​ព្រៃឈើ មន្ត្រី​មេព្រៃ​សង្កាត់​រដ្ឋ​ព្រៃឈើ​)​មន្ត្រី​សាលាស្រុក​សហគមន៍ គយ​កាសែត ទូរទស្សន៍​មួយចំនួន​។​

​ជាក់ស្ដែង​កាលពី​ថ្ងៃ​អំឡុង​ដើម​សប្ដាហ៏​ខែ​ធ្នូ​កន្លងទៅ​នេះ ដោយ​ទំនង​អនុវត្ត​បទបញ្ជារ​របស់​មហាផ្ទៃ​ផង​នោះ នាយ​ឧត្តមសេនីយ៏​នគរបា​លនាយ​កដ្ខា​ន​បង្ក្រាប​បទល្មើ​សសេដ្ឋកិច្ច ហូ សា​គុណ បាន​ចុះ​ត្រួតពិនិត្យ​បទល្មើស​ឆ្លងដែន​នូវ​ចំណុច​ប៉ុស្តិ៏​ប្រាំពីរ ហើយក៏​បាន​ធ្វើ​សេចក្ដី​រាយ​ការណ៏ចេញ​របាយការណ៏​ភ្លាមៗ​តាមរយះ​គេហទំព័រ​មហាផ្ទៃ ថា​គ្មាន​បទល្មើស​ឆ្លងដែន​ទេ តែ​រក​ឃើញ​បទល្មើស​ព្រៃឈើ​ចំនួន​ពីរ​គំនរ​ពីរ​ទីតាំង​ជិត​ច្រកទ្វារ​តំបន់​ព្រំដែន ដែល​ក្រុម​ឈ្មួញ​ដឹក​យក​មក​លាក់​ស្ដុក​ទុក​ដឹក​ចេញ​ក្រោយ​ដែល​ប្រតិភូ​គណកម្មាការ​និវត្ត ។ ហើយ​ដែល​ដែលរ​បាយ​ការណ៏​នោះ​ស​អោយឃើញថា ៖ ការឃុបឃឹត​របស់​អា​ជ្ញាធរ​នូវតែ​បណ្ដែតប​ណ្ដោ​យ​អោយ​មានកា​រ​កាប់បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​អភិរក្ស​ភ្នំ​ណាំ​លៀ ហើយ​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ​ចេញ​តាម​ច្រក​ប៉ុស្តិ៏​ប្រាំពីរ ដែល​សកម្មជន​ព្រៃឈើ​ធ្វើ​ការរិះគន់​ថា ៖ មិន​ត្រឹមតែ​ហ៊ាន​បំពាន​នោះទេ គឺ​ទាំង​គឃ្លើន​បំផុត ។​ហើយ​ដែល​បញ្ហា​នេះ​គឺជា​ការទទួលខុសត្រូវ​របស់​ក្រុម​ជំនាញ​អាជ្ញាធរ​ជំនាញ មន្ត្រី​យុត្តិធម៌ ក្រុម​ប្រដា​ប៉​អាវុធ ទាហាន ស្នងការ​ខេត្ត និង​អាវុធហត្ថ​ថ្នាក់​ខេត្ត​នេះ​ផ្ទាល់​តែម្ដង ដែល​មិន​អាច​បដិសេធ​យក​តែ​រៀងខ្លួន​ថា​មិនដឹង​រឿង​នោះ​ទេ ។​

​ទោះជា​យ៉ាងណា​ក៏​សេចក្ដី​រាយ​ការណ៏​ពឹស្ដារ​របស់​សកម្មជន​ព្រៃឈើ​បាន​បង្ហាញ​មិន​លាក់លៀម​ថា ៖ មាន​ឈើ​ឡាំងៗ​ស្រេចៗ​ជា​ច្រើន​ពាន់​កំណាត់ ជា​ប្រភេទ​ឈើ​ស្រឡៅ គគីរ សុក្រ​ម ក​កោះ និង​ប្រភេទ​ឈើ​ប្រណីត​ជាច្រើន​គំនរ​ជាច្រើន​គីប​ទៀត អប​ការពារ​ដោយ​កម្លាំង​ប្រដាប់អាវុធ​ជួល​ចម្រុះ​បាន​នូវ​ពីក្រោយ​ការគាងគរ​ក្រុម​ប្រជាពលរដ្ឋ​រាប់សឹប​រយ​នាក់​អោយ​ចូល​ទៅ​កាប់​ឈើ​ក្នុង​តំបន់​ព្រៃឈើ​ការពារ ដោយ​ប្រើរ​ប្រាស់​ម៉ាស៊ីន​កុងតឺន័រ កាត់​ដឹក​តាម​រថយន្ត​កែឆ្នៃ​រថយន្ដ​ឡង​ដ៏​គ្រីស័រ រថយន្ដ​សាំង​យ៉ុង និង​រថយន្ដ​បា​កុង ដឹក​យក​មក​ស្តុក​ទុក​នូវក្បែរ​ផ្លូវ​ជិត​ផ្លូវ​ងាយស្រួល​ដឹក​ចេញ​តាម​ច្រកទ្វារ​ប្រាំពីរ​មួយថ្ងៃៗ​មិន​ក្រោម​ជាង​៥០​គ្រឿង​នោះ​ទេ ! ។ ហើយក៏​មិន​ដូចជារ​បាយ​ការណ៏​របស​លោក ហ៊ូ សា​គុណ ដែល​ថា​គ្មាន​បទល្មើស​ព្រៃឈើ​លួច​គៃ​ពន្ធ​ឆ្លងដែន​នោះដែរ ដែល​ធ្វើអោយ​សកម្មជន​ធ្វើ​ការងារ​ព្រៃឈើ​គេ​សើចចំអក ។​

​តាម​ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​មណ្ឌលគិរី បាន​អះអាង​ថា ៖ តំបន់​អូរ​ហ៊ុច នៅតែ​ជា​ចំណុច​ដ៏​រសើប​បំផុត​សម្រាប់​ការជួញដូរ​ឈើ​ចេញ​ទៅ​ក្រៅប្រទេស​។​ហើយ​តំបន់ អូរ​ហ៊ុច​មាន​ទីតាំង​នៅ​ស្រុក​អូររាំង និង​តំបន់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី មាន​ព្រំប្រទល់​ជាប់​ព្រំដែន​ប្រទេស​វៀតណាម​។ ប៉ុន្តែ​បទល្មើស​ព្រៃឈើ​ដែល​លប​លួច​កាប់​ដឹក​ចេញពី​តំបន់​អភិរក្ស​ព្រៃឈើ​ភ្នំ​ណាំ​លៀក៏​កំពង់តែ​មមាញឹ​កដឹក​ចេញ​បំផុត​ដែល​ក្រុម​ឈ្មួញ និង​អាជ្ញាធរ​ថា​ជា​តំបន់​យុត្តិសាស្ត្រ​អំណោយផល មិនធម្មតា​ផងដែរ​ទើប​អាជ្ញាធរ​ជ្រើស​យុត្តិសាស្ត្រ​លួច​ចេញ​ឈើ​តាម​ច្រកទ្វារ​នេះ ។

​បច្ចុប្បន្ននេះ ខេត្ត​មណ្ឌលគិរី មាន​ក្រុម​ឈ្មួញ​បាន​ប្រើ​រូបភាព​របៀប​ក្រពើ​បណ្តែត​ទឹក​(​ឈើ​ដាក់​បណ្តែត​ក្រោម​ទូក ) ពេលខ្លះ ឈ្មួញ យក​ឈើ​ទម្លាក់​ចូល​ក្នុង​អូរ ហើយ​ចង​ជាមួយប្ញ​ស្សី ធ្វើ​ជា​ក្បូន​ដោយ​មាន​ទូក​របស់​ឈ្មួញ​យួន​ចាំ​សណ្តោង​ឆ្លង​ដោយ​រលូន និង​ពុំ​មាន​ការរំខាន​ដល់​មន្ត្រី​ជំនាញ​កម្ពុជា ដែល​ឈរ​ជើ​នៅ​ចំណុច​ទាំង​នោះ​ឡើយ​។​

​ប្រភព​ឲ្យដឹងថា បទឈ្មើស​ព្រៃឈើ ដែល​គេ​កំពុង​លួច​ធ្វើ​សកម្មភាព​ទាំងនោះ រួមមាន នៅ​ចំណុច បាយ​ហន ចំណុច​ថ្ម​បី​ដុំ ចំណុច​អូរ​កិ​ល ចំណុច​ក្បាល​អូរ​កិល និង​អន្លួង​ស្រួយ​ជាដើម ។

​គួររំលឹកថា ៖ ចំណុច​ទីតាំង​ទាំង ៥ ចំណុច​ខាងលើ គ្រប់គ្រង​ដោយ​លោក យ៉ា​ត សុជា ដែល​ជា​មនុស្ស​ជំនិត​របស់លោក ឡេង សុភា​ន់ មេបញ្ជាការ​វរៈ​៦២១ ។ ហើយ​ឯ​អ្នកពាក់ព័ន្ធ​ករណី​ជួញដូរ​ឈើ​ឆ្លងដែន​នៅ​ខេត្ត​មណ្ឌលគិរី ទៅ​ក្រៅប្រទេស​នៅ​ចំណុច​ខាងលើ​នេះ​ត្រូវ​បាន​ឲ្យដឹង​ថា​ជាប់​ពាក់ព័ន្ធ និង​មេ​វរៈ​ការពារ​ព្រំដែន​គោក​លេខ​៦២១ ឈ្មោះ​ឡេង សោភ័ណ លោក​សា ផល្លា និង​លោក យ៉ា​ត សុខ​ជា ដែល​សុទ្ធសឹង​ជា​មន្ដ្រី​នគ​បាល​ឈរជើង​នៅ​ទីនោះ​។​

​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ បាន​បន្តថា ៖ បច្ចុប្បន្ន ឈ្មួញ​ឈើ​ទាំងនោះ មាន​ក្បូន​ចំនួន ៥០ និង​ទូក​ចំនួន ១០ ហើយ​ក្នុង​ទូក ១ គ្រឿង អូស​បាន ៣ ក្បូន ។ ដោយឡែក ខាង​លោក ឌិន ប៊ុនធឿន នាយក​ដែនជម្រកសត្វព្រៃ​កែវ​សីមា បាន​ទទួលស្គាល់ថា​ពិតជា​មាន​ករណី​ជនល្មើស លួច​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ នៅ​ចំណុច​ខ្សែក្រវ៉ាត់​ព្រំដែន​កម្ពុជា​យួន ចន្លោះ​នោះ ពិតប្រាកដ​មែន​។​

​លោក​បន្តថា ៖ តំបន់​ព្រំដែន គឺ​ពិបាក​ក្នុងការ​ធ្វើ​ការបង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ​ខ្លាំងណាស់ ព្រោះ​តែ​នៅ​ជិត​ព្រំដែន​រវៀង​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​យួន ហើយ​ថា ៖ កាលពី​ពេល​ថ្មីៗ​នេះ ក្រុមការងារ​របស់​លោក​ក៏​ធ្លាប់បាន​ចុះ​ទៅដល់​ចំណុច​ខាងលើ​នោះ​ដែរ ហើយក៏​បាន​ប្រទះឃើញ​មាន​មនុស្ស​មួយ​ក្រុម​ប្រដាប់​ដោយ​ម៉ាស៊ីន​អារឈើ តែ​សមត្ថកិច្ច​ឃាត់​មិន​បាន​នោះទេ ពីព្រោះ ក្រុម​នោះ ដឹងខ្លួន​មុន​រួច​នាំ​គ្នា​លោត​ចូល​ទឹកអូរ ដែល​ជា​តំបន់​ស រវាង​ដី​ខ្មែរ​នៅ​ម្ខាង និង​ដី​ម្ខាង​ទៀត គេ​ថា ៖ ប្រទេស​យួន នោះ ឯង ។​

​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ ក្នុង​ស្រុក​កោះ​ញែក ស្រុក​អូររាំង ស្រុក​កែវ​សីមា និង​ស្រុក​ពេជ្រា​ដា ខេត្តមណ្ឌលគិរី​បាន​អំពាវនាវ​លើកឡើងថា ៖ សូម​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួង​កសិកម្ម ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ និង​ទង្វើរ​មិន​ប្រក្រតី​របស់​លោក សុង ឃាង ប្រធាន​មន្ទីរ​កសិកម្ម ខេត្ត​មណ្ឌលគិរី និង​លោក អ៊ុ វណ្ណ​សុភគ៌ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ខេត្ត​មណ្ឌលគិរី និង​គណ​អភិបាលខេត្ត​មណ្ឌលគិរី ជា​បន្ទាន់​ផង ។​

​ដោយហេតុ​ថា ៖ បច្ចុប្បន្ន​មាន​មេ​ឈ្មួញ​ច្រើន​នាក់​ណាស់​នៅតែ​លួច​អារ​កាប់​ឈើ អារច្រៀក​ឈើ កែច្នៃ​ឈើ និង​ដឹកជញ្ជូន​ឈើ ចេញ​ទៅ​ប្រទេស​យួន យ៉ាង​ពេញបន្ទុក​ដោយសារ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក សុង ឃាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​មណ្ឌលគិរី និង​លោក អ៊ុវ​ណ្ណ​សុភគ៌នា​យខ​ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី និង​គណ​អភិបាលខេត្ត​នេះ តែម្ដង ដែល​គិតតែ​ពី​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​នោះ ។​

​ទន្ទឹមនឹងនេះ ឈ្មួញ​ខ្លះ​អាចបង្កើត​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ខុសច្បាប់​រាប់សិប​កន្លែង​បន្លំ​ជា​កន្លែង​លួច​ស្តុក នៅក្នុង​ស្រុក​កោះ​ញែក និង​ស្រុក​ពេជ្រា​ដា ដែល​ជា​ហេតុ​ធ្វើឲ្យ​ព្រៃឈើ​ដែល​នៅ​សេសសល់​ក្នុង​ខេត្តមណ្ឌលគិរី​កំពុង​ប្រឈម នឹងរង​សេចក្ដី​វិនាស​នា​ពេល​ដ៏​ខ្លី​ខាងមុខ ។​

​ប្រភព​ពី​មន្ត្រី​ក្នុង​មន្ទីរ​កសិកម្ម​ខេត្តមណ្ឌលគិរី​បានឲ្យដឹងថា ៖ ការ​ដែល​ឈ្មួញ​ឈ្មោ ម៉ាប់​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ទាំង​ក្បួន​ឡានៗ ឡានតូច ឡានធំ តាម​ច្រក​ដាក់​ដាំ និង​តាម​ច្រក​នានា​ផ្សេង​ទៀត​ទៅ​បាន គឺ​ដោយសារ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក អ៊ុ វណ្ណ​សុភគ៌ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី ។ ហើយ​ប្រភព​បានឲ្យដឹង​ទៀត​ថា ៖ ប្រការ​ដែល​លោក អ៊ុ វណ្ណ​សុភគ៌ មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី ហ៊ាន​ឃុបឃិត​ឲ្យ​ឈ្មួញ​ឈ្មោះ ម៉ាប់ និង​ឈ្មួញ​ដទៃ​ទៀត​បើ​ករោង​សិប្បកម្ម​កែច្នៃ​ឈើ​ខុសច្បាប់​នៅ​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច និង​នៅក្នុង​ឃុំ​ពូ​ជ្រៅ ស្រុក​ពេជ្រា​ដា គឺ​ដោយសារ​មាន​ការសម្របសម្រួល​ពី​សំណាក់​លោក​សុង​ឃាង​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​មណ្ឌលគិរី ដែល​ល្បីល្បាញ​ខាង​ពុករលួយ​មិន​ធម្មតា​នោះ​ឯង ។​

​ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក សុង ឃាង និង​លោក អ៊ុ វណ្ណ​សុភគ៌ និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ក្នុង​ស្រុក​កោះ​ញែក ស្រុក​កែវ​សីមា និង​ស្រុក​ពេជ្រា​ដា ទេ គេ​មិន​ជឿថា ក្រុម​ឈ្មួញ​អាច​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​នោះទេ​។ ហើយ​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក អ៊ុ វណ្ណ​សុភគ៌ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី​បានឲ្យដឹង​ថា​បច្ចុប្បន្ន​នេះ​ឈ្មួញ​ឈ្មោះ​ឈ្មោះ​ម៉ាប់​បាន​បើក​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ជា​ច្រើន​កន្លែង​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ស្រុក​កោះ​ញែក​។

​មិនតែប៉ុណ្ណោះ ប្រការ​ដែល​ឈ្មោះ​ម៉ាប់ អាច​បើក​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ច្រើន​កន្លែង​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច គឺ​ដោយសារ​មាន​លោក អ៊ុ វណ្ណ​សុភគ៌ និង​លោក សុង ឃាង ជា​ខ្នងបង្អែក​យ៉ាងរឹងមាំ​ចាំ​ជួយ​បិទបាំង និង​ជួយ​ការពារ​គ្រប់​ពេលវេលា​ទៀត​ផង ទើប​មេ​ឈ្មួញ​អាច​ពើង​ទ្រូង​ដំណើរការ​បទល្មើស​ព្រៃឈើ​ទៅបាន ។​

​ជាងនេះទៅទៀត នៅក្នុង​ទឹកដី​ឃុំ​ពូ​ជ្រៃ ស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌលគិរី ក៏​មាន​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ជា​ច្រើន​កន្លែង​របស់​ឈ្មួញ​ឈ្មោះ ម៉ាប់ ផងដែរ ព្រោះតែ​មេ​ឈ្មួញ​ម្នាក់​នេះ​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​លោក អ៊ុ វណ្ណ​សុភគ៌ និង​លោក សុង ឃាង របស់​ក្រុម​អាជ្ញាធរ ជាច្រើន​ឆ្នាំ​កន្លងមកហើយ ដែល​គ្មាន​មន្ត្រី​ជំនាញ​ណា​ដែល​ថា ៖ ស្អាតស្អំ​មិន​ទទួល​កញ្ចប់​បិទមាត់​របស់​មេ​ឈ្មួញ ឈ្មោះ​ម៉ាប់ និង​បក្ខពួក​នោះ ។​

​ពាក់ព័ន្ធ នឹង​បញ្ហា​នេះ​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល និង​សកម្មជន​ព្រៃឈើ ក្នុង​ខេត្ត​មណ្ឌលគិរី បាន​ធ្វើ​ការរិះគន់​ឲ្យដឹងថា ៖ លោក​អ៊ុ វណ្ណ​សុភគ៌ មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី និង​លោក សុង ឃាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​មណ្ឌលគិរី គឺជា​មេខ្លោង​ដ៏​ធំ​ទាក់ទង​ទៅនឹង​បទល្មើស​ព្រៃឈើ ក្នុង​ស្រុក​កោះ​ញែក ស្រុក​ពេជ្រា​ដា និង​ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី​។​

​ដោយឡែក លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី មិនអាច​សុំ​ការបកស្រាយ​បានទេ នៅ​ព្រឹក​ថ្ងៃទី ១០ ខែ​ធ្នូ​ឆ្នាំ​២០១៨​នេះ​ដោយ​ទូរស័ព្ទ​របស់​លោក​មិនអាច​ទាក់ទង​បាន ។ ហើយ​ដោយឡែក លោក អ៊ុ វណ្ណ​សុភគ៌ មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី និង​លោក សុង ឃាង ប្រធាន​មន្ទីរ​កសិកម្ម ខេត្ត​មណ្ឌលគិរី ក៏​មិន​អាច​ទាក់​បានឡើយ​ដែរ​នា​ល្ងាច​នេះ ។

​គួរ​រំលឹក​ផងដែរ​ថា ៖ កន្លង​មក​ឧបក្រ​ឡា​ហោម មហាផ្ទៃ ស ខេង ធ្លាប់​បាន​ស្តីបន្ទោស​លោក​ស្វាយ សំ​អ៊ាង ជា​គណ​អភិបាលខេត្ត​មណ្ឌលគិរី ម្ដង​ជា​ពីរ​ដង​មក​ហើយ ពី​ករណី​ស៊ុមគ្រលំ ចាំ​ទទួល​ផលប្រយោជន៏​មិនបង្ក្រា​ប​បទល្មើស​ព្រៃឈើ​អោយមាន​ប្រសិទ្ធិភាព ហើយ​អាច​ប្រឈម​ជ្រុះ​ដំណែង​បើ​នូវតែ​ហ៊ាន​គឃ្លើន​ទៀត​នោះ ។ ហើយ​ដែល​កន្លងមក​អភិបាលខេត្ត​រូបនេះ​ត្រូវបាន​គេ​រកឃើញ​ថា ៖ ប្រព្រឹត្ត​ពុករលួយ​ឃុប​ឃឹត​ជាមួយ​បទ​ល្មើស​ព្រៃឈើ​ឈ្មួញ​ជា​បន្តបន្ទាប់ និង​ករណី​ឡុ​ប្ប៊ី​ថា​គ្មាន​បទល្មើស​ព្រៃឈើ​នៅ​ក្នុង​ទឹកដី​ខេត្ត​មណ្ឌលគិរី​របស់ខ្លួន​ជាដើម រហូត​មាន​ការចុះ​បង្ក្រាប​ពី​សំណាក់​អាវុធហត្ថ​ផ្ទៃ​ប្រទេស​ជា​ដើម ។​ល​។​

​ជុំវិញ​បញ្ហា​នោះ​ដែរ​ឧបមហា​ផ្ទៃ ក្រឡា​ហោម ស ខេង ក៏​បាន​បន្ថែម​ថ្លែងបន្តថា ៖ តាម​ការឆ្លុះបញ្ចាំង​បទល្មើស​ព្រៃឈើ​នូវតែ​បន្ត​កើតមាន​នៅក្នុង​ទឹកដី​ខេត្ត​មណ្ឌលគិរី ដដែល នឹង​ដែល​ស​អោយឃើញថា ៖ មិន​ត្រឹមតែ​អន់ថយ​នោះទេ រឹតតែ​កើន​កើតមាន​យ៉ាង​ទ្រង់ទ្រាយ​ធំ​លើស​ដើម​មិន​អាច​ទទួលយក​បាន​ឡើយ ។

​ឯ​សកម្មភាព​កាប់​ឈើ​ត្រូវបាន​ក្រសួង​បរិស្ថាន​ថត​រូបភាព​ពីលើ​អាកាស​បន្ថែម​ពីលើ​សេចក្តីរាយការណ៍​ដល់​ឧបនាយករដ្ឋមន្ត្រី​ក្រឡា​ហោម ស ខេង ដែល​កាលពី​ពេល​ថ្មីៗ​បាន​ប្រត្តិកម្ម​សង្កត់ធ្ងន់​ទៅលើ​បទល្មើ​ស​ព្រៃឈើ​ក្នុង​ខេត្ត​មណ្ឌលគិរី ដែល​ថា​ក្រុម​សា​ម៉ី​ជំនាញ​អសមត្ថភាព​ហើយ បើសិនណា​លោក​ស្វាយ សំ​អ៊ាង គណ​អភិបាលខេត្ត​មណ្ឌលគិរី នៅតែ​ប្រហើរ​ទទួល​សំណូក​មិន​បង្ក្រាប​បទល្មើស​ព្រៃឈើ​ទេៀត​នោះ​ប្រាកដជា​មាន​បញ្ហា​ដល់​តួនាទី​តំណែង​មិន​ខាន  ៕

 

svaysameang1