ឯកឧត្តម សុខ សំណាង ជួបសំណេះសំណាលសួរសុខទុក្ខ ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក

តាកែវ៖ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម សុខ សំណាង អនុប្រធានក្រុមការងារស្រុកគិរីវង់ និងជាប្រធានក្រុមការងារចុះជួយឃុំភ្នំដិន អមដំណើរដោយលោក លោកស្រី អនុប្រធានក្រុមការងារចុះជួយឃុំភ្នំដិន” អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កទាំង១៤នាក់ និងក្រុមប្រចាំការមណ្ឌលចត្តាឡីស័ក នៅឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ” ដោយមានការចូលរួមពីៈ ក្រុមការងារថ្នាក់ ខេត្ត ស្រុក លោកមេឃុំ ក្រុមប្រឹក្សាឃុំភ្នំដិន លោកគ្រូ អ្នកគ្រូពេទ្យ អាជ្ញាធរពាក់ព័ន្ធ។

ឯកឧត្តមប្រធានក្រុមការងារ បានពាំនាំយកថវិកាឧបត្ថម្ភចំនួន៦១០.០០០៛(ហ៊ុកសិបមួយម៉ឺនរៀល) មីចំនួន៥០កេស, ម៉ាស់ចំនួន២០ប្រអប់ ស្មើនឹង១០០០ម៉ាស់, ទឹកអាល់កុលចំនួន០១ប៊ីដុង ស្មើនឹង៣០ លីត្រ, ពងទាសាបចំនួន២០០គ្រាប់ ថវិកាសរុបស្មើនឹង ២.០៤៧.០០០៛(ពីរលានបួនម៉ឺនប្រាំពីពាន់រៀល) ផ្តល់ជូនដល់លោកមេឃុំ ក្រុមប្រចាំការ និងបងប្អូនប្រជាពលរដ្ឋកំពុងជាប់ធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ។

មានមតិណែនាំផ្តាំផ្ញើទៅកាន់លោកមេឃុំ ក្រុមប្រឹក្សាឃុំ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន បងប្អូនប្រជាពលរដ្ឋនៅទីនេះ ដើម្បីចូលរួមបង្ការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ(COVID-១៩) ត្រូវតែអនុវត្តន៍តាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នូវវិធានការឲ្យបានខ្ជាប់ខ្ជួន(៣ការពារ និង៣កុំ) ពាក់ម៉ាស់ លាងដៃ ឫបាញ់អាល់កុល រក្សាគម្លាតសុវត្ថិភាពសង្គម និងរក្សាសុវត្ថិភាពបុគ្គលគ្រប់គ្នាគ្រប់ទីកន្លែង និងកុំនៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម៕