ពលរដ្ឋកំពុងភ្ជួរដីស្រែប្រទះឃើញយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ២គ្រាប់ រាយការណ៍ជូនសមត្ថកិច្ច

បាត់ដំបង៖ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ ប្រជាពលរដ្ឋរស់នៅភូមិឫស្សីព្រះ ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ចំនួន០២គ្រាប់ ខណៈពេលគាត់កំពុងភ្ជួរដីនៅចំនុចភូមិសាស្ត្រខាងលើ។

ក្រោយទទួលដំណឹង កម្លាំងអធិការរដ្ឋាននគរបាលស្រុក បានចុះត្រួតពិនិត្យ និងរាយការណ៍ជូនទៅអង្គភាពកំចាត់មីន HALO TRUST ដើម្បីយកកំទេចចោល។ ក្នុងនោះរួមមានគ្រាប់ប្រភេទមីន69 ចំនួន១គ្រាប់ និងគ្រាប់60ម.ម ចំនួន១គ្រាប់។

ឆ្លៀតក្នុងឱកាសនោះ នគរបាលស្រុកគាស់ក្រឡ បានថ្លែងអំណរគុណដល់ពលរដ្ឋដែលបានរាយការណ៍ជូនសមត្ថកិច្ចទាន់ពេលវេលា និងបានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានទាំងអស់ សូមអោយមានការប្រុងប្រយ័ត្នខ្ពស់នូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ រឺអាវុធខូចគុណភាពផ្សេងៗត្រូវរាយការណ៍ជាបន្ទាន់ជូនសមត្ថកិច្ច ជៀសវាងការកើតមានគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌនិងអាវុធទាំងនោះជាយថាហេតុ៕