​ព័ត៌មានថ្មីៗ​ផ្សាយចេញ​ពីកាសែត «ដំណឹងថ្ងៃត្រង់»

​ងារ គោ​រម្យ​ងារ អនុក្រឹត្យ ក្រឹត្យ ព្រះរាជក្រឹត្យ ដ៏​ថ្លៃថ្លា​ខ្ពង់ខ្ពស់​របស់​ព្រះ​មហាក្ស័ត្រ​ព្រះរាជាណាចក្រ កម្ពុជា និង លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គួរ​ណាស់​ត្រូវ​តែ​ពិនិត្យ​ឡើងវិញ​មិន​ត្រូវ​យក​ទៅ​តែងតាំង​អោយ​ក្រុម​រកស៊ី​ទុច្ចរិត​កាប់បំផ្លាញ​ព្រៃឈើ​ជាតិ លួច​គៃ​ពន្ធ​រដ្ឋ​ដូច មេ​ឈ្មួញ គង់ ក្រឹ​ង ខ្សែ​ឧបកនាយករដ្ឋមន្ត្រី ទៀ បាញ់ នោះទេ !

kroeng4

រាជធានី​ភ្នំពេញ ៖ តាម​មន្ត្រី​ក្រុម​កា​ងារ​នាយកដ្ឋាន​ឥស្សរិយ​ស​របស់​ទីស្ដីកា​រគ​ណះ​រដ្ឋបាន​រអ៊ូរទាំ​លើក​ឡើង​ពី​ភាពមិនប្រក្រតី​នៃ​ការ តែងតាំង​មន្ត្រី ឧត្តមមន្ត្រី មួយចំនួន​អសមត្ថភាព​មិន​ប្រក្រតី​លើក​ឡើង​អោយ​ការិយាល័យ​យើង​ដឹងថា ៖ ងារ គោ​រម្យ​ងារ ជា​អនុក្រឹត្យ…

​សៀង ចាន់​ហេង ល្បីល្បាញ​ខាង​រំលោភ​ដីធ្លី ប្រជាពលរដ្ឋ នឹង កំពង់តែ​ជាន់ឈ្លី​ប្រី​យ​ភាព​គណបក្ស​ប្រជាជន​ក្នុង​ខេត្ត​កណ្ដាល​យ៉ាង​ពេញបន្ទុក​…​ឥឡូវ​បែកធ្លាយ​បំពាន​រំលោភ​យក​អា​ត្រាក់ អា​ប៊ុល ទៅ​ឈូស​រំលោភ​យក​ដីធ្លី​លោក ឧ​ញ៉ា លី សេង​ឃាង​ទៀតហើយ !

land-dispute-292--(1)

កណ្តាល ៖ ជំទៀវ សៀង ចាន់​ហេង ដែល​ល្បីល្បាញ​ខាង​រំលោភ​ដីធ្លី ប្រជាពលរដ្ឋ​នោះ ពេលនេះ​កំពង់តែ​បែកធ្លាយ​ជាន់ឈ្លី​ប្រី​យ​ភាព​គ​ណះ​បក្ខ​ប្រជាជន​ក្នុង​ខេត្ត​កណ្ដាល​យ៉ាង​ពេញបន្ទុក​ទៀត ហើយ​…​មិនតែប៉ុណ្ណោះ​ឥឡូវនេះ​បែរ​ជា​បែកធ្លាយ​បំពាន​រំលោភ​យក​អា​ត្រាក់ អា​ប៊ុល…

​អភិបាល​ក្រុង​សៀមរាប សូ ប្លាតុ​ង ក្រៅពី​ល្បី​យកឈ្មោះ​ឧបនាយក​រដ្ឋមន្ត្រី​មក​កាង​ប្រើ​…​យក​អំណាច​ទៅ​ប្រើ​ធ្វើ​ការងារ​ផ្ដាច់ការ​…​សូម្បី​អភិបាលខេត្ត​សៀមរាប​ក៏​មិន​ហ៊ាន​ប៉ះពាល់​រោមជើង សូ ប្លាតុ​ង​ដែរ​… !

omyentieng_souphlatong

ពី​ខេត្ត​សៀមរាប ៖ ប្រភព​ក្រុមមន្ត្រី​សាលាក្រុង​សៀមរាប​ខេត្តសៀមរាប​បាន​ទម្លាយ​ព័ត៌មាន​អាស្រូវ​របស់លោក សូ ប្លាតុ​ង អោយ​ការិយាល័យ​យើង​ដឹង​ថា ៖ តាម​ការ​បែកធ្លាយ​ត្រឹម​ក្រុម​សហ​ភាត្តរ បាន​ចេញផ្សាយ​កន្លងមក​នោះ នូវ​ពុំទាន់​ត្រូវ​គ្រប់គ្រាន់​ចំៗ​ចំណុច​ពុករលួយ​…

មេ​គយ​ចល័ត ប្រចាំ​ផ្លូវជាតិ​លេខ​៥ ឈ្មោះ ពុធ សុខា ប្រើ​អំណាច​គាប​ជម្រឹត ក្រុម​ឈ្មួញ​អោយ​បង់លុយ​តាមតែ​ទំនើងចិត្ត​…​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​ណាស់​ដាក់​ការស៊ើបអង្កេត មិន​ត្រូវ​មើលរំលង​នោះទេ !

kunnhoem_aunpoanmonyroath320

​ថ្មីៗ​នេះ​ក្រុម​ឈ្មួញ​ដែល​រកស៊ី​បាន​បង្ហើប​ទម្លាយ​ចេញ​អោយដឹងថា ៖ មេ​គយ​ចល័ត ប្រចាំ​ផ្លូវជាតិ​លេខ​៥ ឈ្មោះ ពុធ​សុខា បាន​ប្រើ​អំណាច​គាប​ជ​ម្រឹត ក្រុម​ឈ្មួញ​អោយ​បង់លុយ​តាមតែ​ទំនើងចិត្ត​…​។​ ​តាម​ក្រុម​អ្នករកស៊ី​ដដែល​បាន​បង្ហើប​ទៀតថា​៖ លោក…

កំណែរ​ទម្រង់​ស្អី​កើត​បើ​គ្រាន់​តែ​ក្បាល​ម៉ាស៊ីន​គយ ជំទាវ​មេ​គយ​ធំ ប៉ាន់ ត្រា​ប្រណី ជា​អ្នកប្រព្រឹត្ត​អំពើពុករលួយ លូក​ដៃ​កកូរកកាយ​ផ្ទៃក្នុង​ដោះដូរ​តែងតាំង​មន្ត្រី​តាម​តែ​អំពើ​ចិត្ត​នោះ គួរ​ណាស់​ធ្វើកំណែទម្រង់​ស៊ីជម្រៅ​ឡើងវិញ កុំអោយ​ខូច​ពូជ​គយ ! អង្គភាព​ប្រឆាំង​អំពើពុករលួយ​មិន​ត្រូវ​ជាន់​ជើងចាប់​ដៃ​នោះ​ទេ !

hs_kunnhoem1

មាន​ការលើក​រិះគន់​យ៉ាង​ចំៗ​ថា ៖ តើ​ធ្វើ​កំណែរ​ទម្រង់​ស្អី​កើត​បើ​គ្រាន់​តែ​ក្បាល​ម៉ាស៊ីន​គយ ជំទាវ​មេ​គយ​ធំ ប៉ាន់ ត្រា​ប្រណី ជា​អ្នកប្រព្រឹត្ត​អំពើពុករលួយ​លូកដៃ​កកូរកកាយ​ផ្ទៃក្នុង​ដោះដូរ​តែងតាំង​មន្ត្រី​តាមតែ​អំពើ​ចិត្ត ហើយក៏​ជា​អ្នក​ផ្ដួចផ្ដើម​ប្រព្រឹត្ត​អំពើ​ពុករលួយ ជា​គំរូ​ពី​លើ​ហើយ​នោះ​…​ហើយ​តើ​អោយ​មន្ត្រី​ថ្នាក់ក្រោម​ធ្វើ​កំណែរ​ទម្រង់​បែប​ណា​ទៅ​បើ​ថ្នាក់​លើ​ជា​អ្នក​បង្រៀន​ពី​អំពើ​ពុករលួយ​ហើយ​នោះ ដែល​គួរ​ណាស់​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ​ឡើងវិញ…

បុរស​ខ្លាំង​ប្រទេស​កម្ពុជា តេ​ជោ ហ៊ុន សែន គំរាម​ជាថ្មី​ថា​៖ អាច​កើតសង្គ្រាម បើ​លោក​ចាញ់ឆ្នោត !

khmerpoliticianleader

បុរស​ខ្លាំង​របស់​ប្រទេស​កម្ពុជា​គឺ​លោក តេ​ជោ ហ៊ុន សែន ក្នុងនាម​ជា​នាយករដ្ឋមន្ដ្រី​បាន​ព្រមាន​ជា​ថ្មី​ម្ដងទៀត​ថា​៖ កម្ពុជា​អាច​នឹង​ផ្ទុះ​សង្គ្រាម​បើសិនណា គណបក្ស​ប្រជាជន របស់​លោក​ចាញ់​ការបោះឆ្នោត​សកល​នាពេលខាងមុខ​។​ ​គួររំលឹកថា​៖ លោកនាយក​រដ្ឋមន្ដ្រី …

ការ​អសមត្ថភាព​របស់​មេ​គុក​៖ ក្រសួង​មហាផ្ទៃ​ចោទថា​អនុប្រធាន​វិទ្យុ​អាស៊ីសេរី​លោក ជុន ច័ន្ទ​បុត្រ ពីបទ​​លួច​ក្លែងបន្លំ ត្រូវ​ប្រឈម​ជាប់គុក !

chunchanbot

តាម​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ បាន​ថ្លែង​ឲ្យដឹង​នៅ​ថ្ងៃ​នេះ​ថា​៖ នាយករង​វិទ្យុ​អាស៊ីសេរី​ផ្នែក​ផ្សាយ​ជា​ភាសា​ខ្មែរ​ឈ្មោះ​លោក ជុន ច័ន្ទ​បុត្រ ឬ ហួត វុទ្ធី អាច​នឹង​ត្រូវ​ជាប់ពន្ធ​ ​នាគា​របើ​ក្រសួង​រកឃើញថា…

មិន ផុន មេ​ប៉ុស្តិ៍​ខ្លាធំ ជា​ប្ដី ចាំ​កាង​មេ​ឈ្មួញ​បទល្មើស​ព្រៃឈើ ឈ្មោះ​វ៉ាន់ ចា​ន្នី (​ហៅ​.​ច្រឹប​) ជា​ប្រពន្ធ​អោយ​ដឹក​ឈើ​ខុសច្បាប់​ទៅ​លក់​នៅ​ស្រុក​ ​យួន តាម​ច្រកទ្វារ ខ្លាធំ ទាំង​យប់​ទាំង​ថ្ងៃ​មិន​រំខាន រដ្ឋបាល​ព្រៃឈើ រតនគិរី សូម្បី​បន្ដិច !

chrchroeb9

រតនគីរី ៖ ថ្មីៗ​បើ​តាម​ក្រុម​អាជ្ញាធរ​ដែនដី​មិនមែន​ជំនាញ​បាន​ខ្សឹប​ទម្លាយ​អោយ​ការិយាល័យ​របស់​យើង​ដឹងថា​៖ គឺ​ឈ្មោះ មិន ផុន ដែល​គេ​ស្គាល់​ថា ជា​ប្ដី​របស់​ស្ត្រី​ជា​មេ​ឈ្មួញ​បទល្មើស​ព្រៃឈើ​យ៉ាង​ល្បីល្បាញ​ប្រចាំ​ខេត្ត​រតនគិរី ឈ្មោះ វ៉ាន់…

​បែកធ្លាយ​មន្ត្រី​គយ​ប្រចាំ​ច្រក​ទ្វារ​មួយ​ក្នុងស្រុក មេមត់​ខ្សែ​ហ​នាយគយ នូ ស៊ីថា ចំណាយលុយ​ទិញ​ផ្ទះ​បុរី​លុយ ឡាន​វិល្លារ ហ៊ឺ​ហា ចិញ្ចឹម​ស្រីក្មេង បង្ហាញ​ពី​អំពើពុករលួយ​គៃបំបាត់​ពន្ធ​រដ្ឋ​យ៉ាង​ពេញបន្ទុក​មិនត្រូវ​មើលរំលង​នោះទេ !

roath_sitha_nhom_s

​តាម​ប្រភព​ថ្មីៗ​គួរឲ្យ ជឿទុកចិត្ត បាន​មួយ​ចេញពី មជ្ឈដ្ឋាន អ្នករស់នៅ ក្នុង​បុរី មួយកន្លែង ក្នុង​រាជធានី ភ្នំពេញ បាន​ខ្សឹប​ប្រាប់​ការិយាល័យ​ព័ត៌មាន​យើង​ឲ្យដឹងថា​៖​មាន…

បែកធ្លាយ​ជា​បន្ដបន្ទាប់​មេ​គយ​ត្រពាំងផ្លុង​កំពង់តែ​ជាន់ឈ្លី កំណែទម្រង់​អគ្គនាយកដ្ឋាន​គយ លើ​ការប្រមូល​ពន្ធ​យ៉ាង​ពេញបន្ទុក គួរ​ណាស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មិន​ត្រូវ​មើលរំលង​នោះទេ​…!

omyentieng4

ខេត្ត​ត្បូងឃ្មុំ ៖ តាម​ប្រភព​ផ្ដល់​ព័ត៌មាន​បាន​ទម្លាយ​ឲ្យដឹងថា ចាប់តាំងពី​រដ្ឋមន្ត្រី នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អូន ព័ន្ធមុន្នីរ័ត្ន និង​អគ្គនាយក​គយ គុណ…

​ហេស៎​…​យុគ្គសម័យ​កាល​គ្រប់គ្រង​រដ្ឋាភិបាល​ដោយ​លោក ហ៊ុន​សែន ជា​នាយករដ្ឋមន្ត្រី អស្ចារ្យ ណាស់ ! អោយតែ​ចេះ​ឯបអប នឹង ជះ​ ​ទឹក​លុយ​ពុករលួយ​…​សូម្បី​តែ​ជា​ឈ្មួញ​រកស៊ី​បទល្មើស ខាង​កាប់​បំផ្លាញ​ព្រៃឈើ ដូច​ជា​មេ​ឈ្មួញ​ទុច្ចរឹត គង់ ក្រឹ​ង ក៏​ត្រូវបាន​តែងតាំង​ជា​ឧត្តមសេនីយ៏​(​ហៅ​)​ឯកឧត្តម និង ងារ​ជា​ឧកញ៉ា ព្រោងព្រាត ហ្អេ​ស៎ !

​ខេត្ត​ក្រចេះ​៖ ហេស៎​…​យុគ្គសម័យ​កាល​គ្រប់គ្រង​រដ្ឋាភិបាល​ដោយ​លោក ហ៊ុន​សែន ជា​នាយករដ្ឋមន្ត្រី អស្ចារ្យ ណាស់ ! អោយតែ​ចេះ​ឯបអប នឹង ជះ​ទឹក​លុយ​ពុករលួយ​…​សូម្បី​តែ​ជា​ឈ្មួញ​រកស៊ី​បទល្មើស…

វប្បធម៌​បក្ខពួក​លើកស្ទួយ​ជន​ពុករលួយ​ហើយ​តែងតាំង​តម្លើង​បុណ្យស័ក្ដិ​បន្ថែម ! បាន​ក្លាយទៅជា​កំហុសឆ្គង​ចាក់ឫស​ដុះ​ស្លែ​ពុករលួយ​១​ធ្វើអោយ​ខូច​ឈ្មោះ​ដល់​ការដឹកនាំ​របស់​រដ្ឋាភិបាល​លោក ហ៊ុន​សែន !

IMG20170406m1a

ដែល​សូម្បី​តែ​ជន​មុខសញ្ញា​បង្ក​ហិង្សា​លើ​អ្នកតំណាងរាស្ត្រ​ក៏​ត្រូវបាន​តម្លើង​បុណ្យ​ដែរ​…​មិនធម្មតា​មែន អោយតែ​ធ្វើ​ការងារ​អៅ​យ​បក្ខ​កាន់អំណាច ! ​ជុំវិញ​កើតមាន​អំពើហិង្សា​ទៅលើ​អ្នកតំណាងរាស្ត្រ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​២​នាក់ គឺ​លោក ញ៉យ ចំរើន និង​អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ចាម និង លោក…

​បែកធ្លាយ​រឿងអាស្រូវ​បញ្ជាការដ្ឋាន​អង្គរក្ស​«​លាក់​បំពួន​»​នាយទាហាន​ដែល​ប្រព្រឹត្ត​អំពើហឹង្សា​វាយ​អ្នកតំណាងរាស្ត្រ​ហេតុម្ដេ​ច​មិនមាន​វិធានការណ៏​បែ​ជា​តម្លើង​បុណ្យស័​ក្ដីបន្ថែម​!

IMG20170406m1a

អស្ចារ្យ​នេះ​គឺជា​វប្បធម៌​លើកតម្កើង​ជន​ពាល​៖​បន្ដិច​ទៀត​អាច​នឹង​មាន​ក្រុម​ស៊ី​ស្នួល​រកស៊ី​សម្លាប់​មនុស្ស ប្រសិនបើ​មាន​ការលើក​គាំពារ​ជនដៃដល់​វាយ​អ្នកតំណាងរាស្ត្រ​អោយ​ឡើងបុណ្យ​ស័ក្ដីធំ​បែប  រំលោភ​ច្បាប់​បែបនេះ​…​ទៀត​…! ​កណី​កើតមាន​អំពើហិង្សា​រំលោភ​វាយដំ​ទៅលើ​អ្នកតំណាងរាស្ត្រ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​២​នាក់ កន្លងមក ទៅលើ​លោក ញ៉យ ចំរើន អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ចាម និង…

​ធ្លាយ​រឿង​មេ​ឈ្មួញ​ឈើ​ដុះ​ស្លែ គង់​ក្រឹង​យកឈ្មោះ​ឧបកនាយករដ្ឋមន្ត្រី ទៀ បាញ់ ទៅប្រើ​ក្នុងការ​ឈូសឆាយ​ដី​ព្រៃ​ធ្វើ ផ្លូវ​ដឹកឈើ​ទៅ​លក់​នៅ​យួន !

kongkroeng_teabanh_omyentieng_s

ខេត្ត​ក្រចេះ ៖ ករណី​ការ​បែកធ្លាយ​ព័ត៌មាន​ធំ​មួយ​នៅ​ខេត្ត​ក្រចេះ ករណី​មេ​ឈ្មួញ​ឈើប្រណិត​ដុះ​ស្លែ ដ៏​ល្បីឈ្មោះ គង់ ក្រឹ​ង បាន​យក​អំណាច ឧបកនាយករដ្ឋមន្ត្រី ទៀ…

​បែកធ្លាយ​រឿងអាស្រូវ​ច្រក​ទ្វារក្រោយ ! ជំទាវ​មេ​គយ​ធំ​ល្បី​ខាង​លូកដៃ​កកូរកកាយ​ផ្ទៃក្នុង​គយ​គួរ​ណាស់​ដាក់​ការស៊ើបអង្កេត នឹង កំណែទម្រង់​ស៊ីជម្រៅ​ឡើងវិញ !

ft1

ពាក់ព័ន្ធ នឹង ករណី​បែកធ្លាយ​រឿងអាស្រូវ​ច្រក​ទ្វារ​ក្រោយ​របស់​ជំទាវ​ធំ​គយ គុណ ញឹម លូក​ដៃ​កកូរកកាយ​ការងារ​ផ្ទៃក្នុង​គយ​យ៉ាង​ពេញបន្ទុក​នេះ​បាន​ធ្វើអោយ​ជះឥទ្ធិពល​អាក្រក់​ដល់​មុខមាត់​របស់​ស្ថាប័ន អគ្គនាយកដ្ឋាន​គយ និង រដ្ឋាករ​កម្ពុជា ទាំងមូល​។…

​គេ​មិន​ជឿថា ៖ រឿង​ចរាចរ​បទល្មើស​ព្រៃឈើ​ឆ្លងខេត្ត​ត្បូងឃ្មុំ អាច​ហោះ​រំលង​ក្រុម​ជំនាញ អាជ្ញាធរ គយ រដ្ឋបាល​ព្រៃឈើ ស្នងការ​នគរបាល​ខេត្ត និង អាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​នោះបានទេ​ប្រសិនបើ​ជំនាញ​អស់​នោះ​មិន​បើកភ្លើង​ខៀវ​នោះ !

authorithy1

គេ​មិន​ជឿថា ៖ រឿង​ចរាចរ​បទល្មើស​ព្រៃឈើ​ឆ្លងខេត្ត​ត្បូងឃ្មុំ អាច​ហោះ​រំលង​ក្រុម​ជំនាញ អាជ្ញាធរ គយ រដ្ឋបាល​ព្រៃឈើ  ស្នងការ​នគរបាល​ខេត្ត និង អាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​នោះបានទេ​ប្រសិនបើ​ជំនាញ​អស់​នោះ​មិន​បើកភ្លើង​ខៀវ​នោះ…

​អស្ចារ្យ​មែន​មេ​ជំនួញ​បទល្មើស​ព្រៃឈើ​ដុះ​ស្លែ គង់ ក្រឹ​ង ខ្សែ​អំណាច​ឧបកនាយករដ្ឋមន្ត្រី ទៀ បាញ់ បែ​ជា​ត្រូវបាន​តែងតាំង​ជា​ ​ផ្កាយ​១​បន្ថែម !

kongkroeng_teabanh_omyentieng_s

អស្ចារ្យ​មែន​មេ​ជំនួញ​បទល្មើស​ព្រៃឈើ​ដុះ​ស្លែ គង់ ក្រឹ​ង ខ្សែ​អំណាច​ឧបកនាយករដ្ឋមន្ត្រី ទៀ បាញ់ បែ​ជា​ត្រូវបាន​តែងតាំង​ជា​ ​ផ្កាយ​១​បន្ថែម ! ​ដើម្បី​ទុក​កាង​ការរកស៊ី​បទល្មើស​ព្រៃឈើ​បន្ដ​៖​ហេស៎​ចាំមើល​តើ​មាន​នរណា​ហ៊ាន​ចេញ​មុខ​បង្ក្រាប​មេ​ឈ្មួញ​ងារ​ជា​ឧកញ៉ា​ផ្កាយ​១…

​ក្រុម​អង្គការ​សង្គម​ស៊ីវិល NGO ៧៨ ថ្កោលទោស​ការបន្ត​ឃុំខ្លួន​មន្ត្រី​មន្ត្រី​សិទ្ធិមនុស្ស​…​ដែល​គេ​ហៅថា​៖ «​កំពង់​បំបិទមាត់​ការបញ្ចេញមតិ​»​មុន​បោះឆ្នោត​ឃុំ​/​សង្កាត់​!

ភ្នំពេញៈ ថ្មីៗ​នេះ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន ៧៨ បាន​ចេញ​សេក្តីថ្លែងការណ៍ មួយ​រួមគ្នា​ដោយ​បាន​ធ្វើការ​ថ្កោលទោស​ចំពោះ​ការបដិសេធ​មិន​ដោះលែង​ក្រុមមន្ត្រី​សិទ្ធិមនុស្ស​ចំនួន ៥ រូបឲ្យ​នៅ​ក្រៅ​ឃុំ​នា​ពេល​ថ្មីៗ និង ការផ្តន្ទាទោស​ដ៏​ធ្ងន់ធ្ងរ​លើ​សកម្មជន​ដីធ្លី​ម្នាក់ទៀត គឺ​អ្នកស្រី…

«​យក្ស​ចាប់​ស៊ី​កូន​មាន់​…​គំរាម​គ្រុឌ​» គឹម សុខ ស្នើសុំ​ឲ្យ​កោះហៅ​លោក ហ៊ុន សែន ទៅ​តទល់​នៅ​មុខ​តុលាការ !

kimsok22

រាជធានី​ភ្នំពេញៈ តាម​លោក​មេធាវី​ការពារ​ក្តី​ឱ្យ​អ្នកវិភាគ​នយោបាយ​លោក គឹម សុខ បាន​ដាក់​ពាក្យ​បំពេញ​កិច្ច​ទៅ​សាលាដំបូង​រាជធានី​ភ្នំ​ពេព​ញ​ស្នើសុំ​ឱ្យ​មាន​ការកោះហៅ​ដើមបណ្តឹង​ដែល​សំដៅ​ទៅលើ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ប្តឹង​កូនក្តី​របស់​ខ្លួន ដើម្បី​តទល់​ជាមួយ​ជន​ត្រូវ​ចោទ ខណៈ​ដែល​សាលាឧទ្ធរណ៍​គ្រោង​នឹង​បើក​ពិភាក្សា​ដេញដោល​លើ​បណ្តឹង​របស់​មេធាវី​រូប​នេះ​នៅ​ដើម​សប្តាហ៍​ក្រោយ​ដែល​ប្តឹង​ទាស់​ទៅ​នឹង​ដីកា​សម្រេច​ឃុំ​ខ្លួន​របស់​តុលាការ​ថ្នាក់​ក្រោម​នោះ​។​…

​បែកធ្លាយ​ព័ត៌មាន​អាស្រូវ​រឿង​ដេញថ្លៃ​យក​ប៉េក​កម្ម នៅ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច !

sorkheng_omyentieng_chanvanthoeuns

រាជធានី​ភ្នំពេញ ៖ តាម​ផ្ទៃក្នុង​នៃ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ ថ្មីៗ​នេះ មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ចំពោះ​ករណី​រឿង​ប្រធាន​នាយកដ្ឋាន​បង្កើន​ការឃុបឃិត​អោយមាន​ការដេញថ្លៃ​យក​លិខិត​បេសកកម្ម​ឬ ប៉េ (P) នៅក្នុង​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ក្រសួង​មហាផ្ទៃ ដែល​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយឯក ចាន់…

គាំទ្រ​ចំណាត់ការ​៖ ក្រសួង​ព័ត៌មាន​ចុះ​ស៊ើបអង្កេត​ករណី​ក្រុម​ឈ្មួញ​បំបិទមាត់​វាយកម្ទេច ឡាន​អ្នកកាសែត ៣​គ្រឿង ពេល​ចុះ​ទៅ​ថត​រូបភាព​យក​ព័ត៌មាន ទូក​ដឹកឈើ​ខុសច្បាប់ របស់​ឈ្មួញ​ជើង​ខ្លាំង ក្នុងស្រុក​វ៉ើន​សៃ !

omyentieng_khevkanharith

– សូម​អោយ​ចំណាត់ការ​ចុះ​ស៊ើបអង្កេត​ឆ្លុះបញ្ចាំង​ពី​តម្លាភាព​អ្នកសារព័ត៌មាន ពី​ក្រសួង​ព័ត៌មាន នេះ​មាន​ជា​រៀងរហូត​! ​ខេត្ត​រតនគិរី ៖ ជា​លើកទីមួយ​ហើយ​ដែល​ក្រសួង​ព័ត៌មាន​បាន​ដាក់ចេញ នូវ​វិធានការ​ក្ដៅ​មួយ​ចុះ​ស៊ើបអង្កេត​ទៅលើ​ភាពមិនប្រក្រតី​នៃ​ការ​រង​គ្រោះ​របស់​ក្រុម​សហ​ភត្ត​រះ​អ្នកសារព័ត៌មាន ដែល​បាន​ចុះ​យក​ព័ត៌មាន នូវ​គ្រប់​ច្រកល្ហក​តំបន់​ក្នុងប្រទេស​កម្ពុជា…

​លោក ហ៊ុន សែន ព្រមាន​ចាប់ខ្លួន អ្នកវិភាគ លោក គឹម សុខ​

measny_hunsens_kimsok_S

លោក ហ៊ុន សែន ព្រមាន​ចាប់ខ្លួន​អ្នកវិភាគ​ម្នាក់​ដែល​ទើបតែ​ល្បីឈ្មោះ បន្ទាប់ពី​លោក គឹម សុខ ថ្លែងថា ករណី​បាញ់សម្លាប់​លោក កែម…

​មេ​បក្ស​ប្រឆាំង​ដោះដូរ​យុទ្ធសាស្ត្រ​៖ លោក សម រង្ស៊ី លាលែង​ពី​តំណែង ក្រោយ​បក្ស​កាន់​អំណាច​ប៉ុនប៉ង​បិទ​ផ្លូវ​នយោបាយ នឹង រឹបអូស​ស្នាក់ការ​បក្ខ !

hs_sr_wh1S

តាម​មេដឹកនាំ​បក្សប្រឆាំង លោក សម រង្ស៊ី បាន​ប្រកាស​លាលែង​ពី​តំណែង​ជា​ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ នៅ​រសៀល​ថ្ងៃ​នេះ តែ​ជាង​១០​ថ្ងៃ​ក្រោយ​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជំរុញ​ទៅ​រដ្ឋសភា…

ឈ្មួញ​ឈើ​ដ៏​ធំ​ប្រចាំ ខេត្តមណ្ឌលគិរី​លោក​ឧកញ៉ា​ហ៊ុន ជា​កំពុង​បំផ្លាញ​ធនធាន​ព្រៃឈើ ធ្ងន់ធ្ងរ​ខេត្ត​ភាគ​ឥឦាន​នៃ​ប្រទេស​កម្ពុជា

hs_hc

​មណ្ឌលគិរី ៖ បន្ទាប់​ពី​បែកធ្លាយ​ធ្វើ​ជា​មេក្លោង​ធំ នៅ​ពីក្រោយ​ការកាប់បំផ្លាញ​ព្រៃឈើ​យ៉ាង​រង្គាល​ក្នុង​ខេត្តរ​តនះ​គិរី ហើយ​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ដឹក​បទល្មើស​ព្រៃឈើ​យ៉ាង​គគ្រឹកគគ្រេង ចេញ​តាម​ច្រកទ្វារព្រំដែន អូរយ៉ាដាវ​ទាំង​យប់​ទាំង​ថ្ងៃ​នោះ​មក ។ ស្រាប់តែ​លេចមុខ​មេ​ឈ្មួញ ឧកញ៉ា…

ដល់​ពេល​អូស​ក​! កោះហៅ​លោក​ស្រី ស៊ុយ សុផាន ចូល​មក​ដោះស្រាយ​រឿង​រំលោភ​យក​ដី​ធី្ល​ប្រជាពលរដ្ឋ​ហើយ​…!

suysophan2

ថ្មីៗ​នេះ​រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​លិខិត​ឲ្យ​លោកស្រី ស៊ុយ សុផាន ប្រធាន​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច​ចូលខ្លួន​មក​​ដោះស្រាយ​បញ្ហា​ជម្លោះ​ដីធ្លី​ជាមួយ​ប្រជាពលរដ្ឋ​និង​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ តាម​សំណើ​របស់​លោក ជា សុផារ៉ា រដ្ឋ​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​ហើយ​។​ ​តាម​ក្នុង​លិខិត​នៅ​ថៃ្ង​ទី​២ កុម្ហៈ…